Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ។ពិសេសអាចនាំចេញលក់ទាំងក្នុងស្រុក និងក្រៅប្រទេស។ទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមក្នុងពិធីដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួងកសិកម្មនានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់។ ឯកឧត្តម ឌិត ទីណាមបានបន្តថា”ក្រសួងសូមលើកទឹកចិត្តការវេចខ្ចប់ ដោយការប្រើប្រាស់នូវទំនិញវេចខ្ចប់បែបក្នុងស្រុកយើង។កន្លែងខ្លះថែមទាំងបានយកឬស្សីមកក្រង ដែលនេះបង្ហាញថាយើងប្រើប្រាស់ធនធានក្នុងស្រុកយើងទាំងអស់”។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថាមក្រសួងបានលើកស្ទួយ និងដោះស្រាយជូនដល់ប្រជាកសិករនូវផលិតផលកសិកម្ម សំដៅធ្វើយ៉ាងណាឱ្យកសិកររកទីផ្សារបានល្អប្រសើរជាងមុន និងពិសេសទាំងគុណភាពផលិតផលក៏កាន់តែជាទីទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងដែរថាការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងបន្លែសរីរាង្គមគឺចង់បង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយ ពីដំណាំកសិកម្មយើងបានដើរដល់ណាហើយ ។ជាមួយគ្នាសំខាន់នៅថ្ងៃនៃសេចក្តីស្រឡាញ់នេះដែរចង់ឱ្យពលរដ្ឋដែលធ្លាប់តែទិញបាច់ផ្កាជូនដល់មនុស្សជាទីស្រឡាញ់ ងាកមកទិញបាច់បន្លែផ្លែឈើដែលជារបស់មានសុវត្តិភាព និងគុណភាព ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនវិញ។លោកជំទាវបានបន្តថា ឆ្នាំនេះគឺជាឆ្នាំទី២នៃការតាំងបង្ហាញផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ។ក្នុងឆ្នាំនេះធំ និង ច្រើនជាងមុន ដោយមានចំនួនសរុប២១ស្តង់។កាលពីឆ្នាំមុនមានដាក់តាំងបង្ហាញតែ បន្លែសុវត្ថិភាព និងសរីរាង្គទេ តែឆ្នាំនេះមានដាក់លក់ផលិតផលទាក់ទិនកសិកម្មជាច្រើនទៀតដូចជាត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវជាដើម។ មន្រ្តីនាំពាក្យរូបនេះបានបន្ថែមថា”ការដាក់តាំងបង្ហាញពីផលិតផលកសិកម្មទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រសួងដែលគាំទ្រទៅដល់សហគ្រាសទាំងឡាយដែលផលិតផលកសិកម្មដែលមានគុណភាពនិងសុវត្តិភាព”។ ក្រសួងកសិកម្មបានឱ្យដឹងថា ដាក់តាំងលក់ផលិតផលកសិកម្ម បន្លែសុវត្ថិភាព និងសរីរាង្គ ក្នុងឆ្នាំនេះមានចំនួន កើនឡើងជាងឆ្នាំមុន…

  • ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឱ្យបន្តផ្សព្វផ្សាយដល់យុវជន ទៅចុះ ឈ្មោះ ចូល រៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

    ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឱ្យបន្តផ្សព្វផ្សាយដល់យុវជន ទៅចុះ ឈ្មោះ ចូល រៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រនិងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ដើម្បីឱ្យយុវជនយើងមានជំនាញមួយច្បាស់លាស់សម្រាប់ ជាអាជីពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាន ចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងកោតសរសើរការអនុវត្តការងារដ៏ល្អរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំអនុវត្តគោនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តដែលល្មើសច្បាប់ ពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រឹវឹង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីមួយមាន សារសំខាន់ធ្វើឱ្យយុវជនក្រីក្រី និងគ្មានការងារធ្វើ មានជំនាញមួយច្បាស់លាស់ សម្រាប់ធ្វើជាអាជីព មាន ប្រភពចំណូលដែលអាផ្គត់ផ្គងក្នុងក្រុមគ្រួសារបាន…

  • អគាររង់ចាំនិងក្រោយសម្រាលនៅមណ្ឌលសុខភាពស្រុកកំរៀង នឹងជួយដល់ ស្រ្តី និងទារក នូវអត្រាគ្រោះថ្នាក់

    អគាររង់ចាំនិងក្រោយសម្រាលនៅមណ្ឌលសុខភាពស្រុកកំរៀង នឹងជួយដល់ ស្រ្តី និងទារក នូវអត្រាគ្រោះថ្នាក់

    បាត់ដំបង៖អគាររង់ចាំមុន និងក្រោយសម្រាលនៅមណ្ឌល សុខភាព កំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកសាងឡើងដោយ ការចូល រួមពីសប្បុរសជនបានសម្ពោធកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈចំថ្ងៃទិវា នៃក្តីស្រឡាញ់ ។អគារនេះមួយខ្នង មានបួនបន្ទប់, បណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹងប្រវែងប្រាំមួយម៉ែត្រដោយចំណាយថវិកាប្រមាណ ៣៥ ០០០ដុល្លារអាមេរិក។ វិស័យសុខាភិបាលនៅខេត្តបាត់ដំបង មានការរីកចម្រើនគួរកត់ សម្គាល់។ក្នុងនោះមន្ទីរពេទ្យបង្អែកកម្រិតស្ដង់ដា មានចំនួនប្រាំពីរ កន្លែង, មណ្ឌលសុខភាព ៨២កន្លែង និងប៉ុស្តិ៍សុខភាពីរកន្លែង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធបានថ្លែងអំណរចំពោះសប្បុរសជនជិតឆ្ងាយដែល ចូលរួមបរិច្ចាគធនធានកសាងសមិទ្ធផលក្នុងវិស័យសុខាភិបាល។លោកថា អគារថ្មីនេះពិតជារួមចំណែកបញ្ចៀសនូវគ្រោះថ្នាក់ សម្រាប់ ស្រ្តីសម្រាលកូន។ឯកឧត្តមបានទាញចំណាប់អារម្មណ៍អ្នកចូលរួមថា ក្នុងឆ្នាំ២០២៣ កន្លងទៅនៅទូទាំង ខេត្តបាត់ដំបង គឺមានស្រ្តីប្រាំបួននាក់បាន មរណភាព ក្នុងអំឡុងពេលសម្រាលនិងកុមារមរណភាពក្រោយ ពេលសម្រាលមាន ចំនួន៧៤នាក់។ លោកបញ្ជាក់ថា ទោះជាចំនួន នេះកំពុងមានការធ្លាក់ចុះច្រើនបើប្រៀបធៀបពីអតីតកាលក៏ដោយ ក៏វានៅតែជាសញ្ញា មួយគួរឱ្យ ព្រួយបារម្ភ និងត្រូវខិតខំបន្ត ការយក ចិត្តទុកដាក់បន្ថែមទៀត។ ឯកឧត្តមអភិបាលបានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសស្រ្តីមានផ្ទៃពោះត្រូវតែមក…

  • ប្រគល់ផ្ទះប្រាំពីរខ្នងជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ

    ប្រគល់ផ្ទះប្រាំពីរខ្នងជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ

    កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគម អតីតយុទ្ធជនកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជាបានអញ្ជើញប្រគល់ផ្ទះ៧ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ពិធីនេះក៏មានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ឧត្តមសេនីយត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត។ ជាមួយនេកការប្រគល់ផ្ទះក៏បានជូនអំណោយគ្រឿងបរិភោគនិងថវិកា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ដល់គ្រួសារទាំង៧គ្រួសារ មានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងថវិកាមួយចំនួន៕ដោយ៖សុខ គឹមសៀន

  • ស៊ង ឬ បែ ចិញ្ចឹមត្រីក្នុងស្ទឹងសង្កែត្រូវបានតម្រូវឱ្យរុះរើដើម្បីរក្សា អនាម័យទឹក

    ស៊ង ឬ បែ ចិញ្ចឹមត្រីក្នុងស្ទឹងសង្កែត្រូវបានតម្រូវឱ្យរុះរើដើម្បីរក្សា អនាម័យទឹក

    បាត់ដំបង៖អាជ្ញាធរស្រុកសង្កែបានចុះធ្វើការត្រួតពិនិត្យ និងរុះរើ ស៊ង ឬបែចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សម្អាតប្រភពទឹកនៅផ្នែកខាងលើនៃស្ថានីយបូមទឹកនិងផលិតទឹកស្អាតខេត្តបាត់ដំបង។ នៅក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈលោក នាង ចន្ទថារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សង្កែសហការជាមួយ មន្រ្តីជំនាញជលផល បានចុះរុះរើស៊ងចិញ្ចឹមត្រីក្នុងស្ទឹងសង្កែស្ថិ ក្នុងភូមិសាស្រ្តឃុំវត្តតាមិម បានថ្លែងឱ្យដឹងថា ដោយ ពិនិត្យ ឃើញ ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែកន្លងមកនេះ បានបង្កភាពកខ្វក់ ប៉ះពាល់ ក្នុងការផលិតទឹកស្អាតផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែល ប្រើប្រាស់ ជាប្រចាំថ្ងៃ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់នូវបទបញ្ជា ដល់ អាជ្ញាធរ ក្រុងបាត់ដំបងនិងស្រុកសង្កែ ឱ្យចុះធ្វើការផ្សព្វផ្សាយ និងបញ្ឈប់ ប្រជាពលរដ្ឋចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែបន្តទៀត។ លោក នាង ចន្ទថារ៉ា បានបញ្ជាក់បន្ថែមថាស៊ងចិញ្ចឹមត្រី ក្នុង ភូមិ សាស្រ្តស្រុកមានចំនួនសរុប៤៤ស៊ង ។ម្ចាស់ស៊ងឬបែ ចិញ្ចឹម ត្រី ទាំងនោះបានយល់ព្រមបញ្ឈប់ការចិញ្ចឹមនិងរុះរើស៊ង របស់ខ្លួនចេញ ជាបន្តបន្ទាប់។នៅសល់តែត្រីប្រោះក្នុងស៊ង ប្រមាណជាង៤តោនតែប៉ុណ្ណោះ ដែលម្ចាស់រង់ចាំម៉ូយដែលទិញមកចាប់យក ទៅ លក់។ ចំណែកប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រី ក៏បាន…

  • ទេសចរជិតប្រាំបួនម៉ឺននាក់ បានមកកម្សាន្តនៅខេត្តបាត់ដំបងឱកាស បុណ្យចូលឆ្នាំចិនបីថ្ងៃ

    ទេសចរជិតប្រាំបួនម៉ឺននាក់ បានមកកម្សាន្តនៅខេត្តបាត់ដំបងឱកាស បុណ្យចូលឆ្នាំចិនបីថ្ងៃ

    បាត់ដំបង៖មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ រយៈពេល បី ថ្ងៃ គិតចាប់ពីថ្ងៃទី ៩ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជិតប្រាំបួនម៉ឺននាក់បានមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ ថា ខេត្ត បាត់ដំបងទទួលបានទេសចរសរុបចំនួន ៨៩ ៤៤៦ នាក់ កើន ឡើង ១៥,៨៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែល មានចំនួន ៧៧ ១៩០នាក់។ កត្តាដែលនាំឱ្យភ្ញៀវមកទស្សនាខេត្តបាត់ដំបងមានការកើន ឡើង បែប នេះ ដោយសារកត្តាអាកាសធាតុអំណោយផល។រមណីយដ្ឋាន មួយ ចំនួននៅក្បែរប្រភពទឹកនិងមានធម្មជាតិដ៏ស្រស់ស្អាតមាន ភាពគួរឱ្យ ទាក់ទាញ។ជាពិសេសគោលដៅទេសចរណ៍ទាំងនោះ រៀបចំ បាន យ៉ាងល្អ។មានក្រុមការងារ របស់មន្ទីរទេសចរណ៍ ចុះត្រួតពិនិត្យ តាមដាន ណែនាំជាប្រចាំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មទាំងនោះ ដើម្បី ពង្រឹងនូវគុណភាពសេវាកម្មនិងផលិតផលនៅតាមគោលដៅទេសចរណ៍ មន្រ្តីជំនាញទេសចរណ៍រូបនេះ ក៏បានបង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវចូលចិត្តទៅកម្សាន្តមានដូចជា ឡូរីជើង ភ្នំបាណន់,ប្រាសាទបាណន់និងសហគមន៍អេកូទេស ចរណ៍ ជាច្រើនកន្លែងផ្សេងទៀតផងដែរ។…

  • រដ្ឋបាលខេត្ដព្រះសីហនុប្ដេជ្ញាធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យ អស់ នៅ ពាក់កណ្ដាលឆ្នាំនេះ

    រដ្ឋបាលខេត្ដព្រះសីហនុប្ដេជ្ញាធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យ អស់ នៅ ពាក់កណ្ដាលឆ្នាំនេះ

    ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) សរុប ៨.៦៧២ក្បាលដី ជូន ពលរដ្ឋភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុមានប្រសាសន៍ថា ការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវ គោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់ កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែង ចែកដីធ្លីប្រកបដោយសមធម៌។ រដ្ឋបាលខេត្ដ និងជំនាញ ប្ដេជ្ញា ខិត ខំផលិតនិងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុនៅពាក់កណ្ដាលឆ្នាំ២០២៤ ។ ឯកឧត្តមបន្តថា ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បី ធានា…

  • បុណ្យចូលឆ្នាំចិនបីថ្ងៃទេសចរ ខេត្តរតនគិរីកើនឡើងជាង៩៤ភាគរយ

    បុណ្យចូលឆ្នាំចិនបីថ្ងៃទេសចរ ខេត្តរតនគិរីកើនឡើងជាង៩៤ភាគរយ

    រតនគិរី៖ រយៈពេលបីថ្ងៃ(០៩-១១ខែកុម្ភៈ)នៃពិធី បុណ្យចូលឆ្នាំចិនខេត្តរតនគិរីមានទេសចរបានទៅកម្សាន្តចំនួន ៨,២៨៣នាក់។តួលេខ នេះបង្ហាញពីការកើនឡើង ៩៤.៦៧ភាគរយ។ក្នុងនោះ ទេសចរ ជាតិ ចំនួន៨,១៥០នាក់កើនឡើង ៩៧.៥៨ភាគរយនិងទេសចរ អន្តរជាតិ មានចំនួន១៣៣នាក់ កើនឡើង ២.៣១%។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ដឹងថា រយៈ ពេលបី ថ្ងៃនេះសេវាកម្មស្នាក់នៅ,សេវាកម្មម្ហូបអាហារនិងសេវាកម្ម ដឹក ជញ្ជូន ភ្ញៀវ ពុំមានការដំឡើងថ្លៃគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែក ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគីរីបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរី។ក្នុងនេះមានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកសោភណភាពទីក្រុង ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ ពីប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី៕ដោយ៖ គតិ យុត្ត

  • រដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក

    រដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលមានតំាងពីយូរលុងមកហើយ ដែលមិនត្រឹមតែផ្តល់នូវផលយោជន៍ដល់ប្រទេស និងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គមដល់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកផងដែរ ។ សម្តេចរដ្ឋសភាធិបតី និង ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សារងារនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺបានមកដោយលំបាក បានមកពីការធ្វើពលិកម្មដោយយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត។ បច្ចុប្បន្នកម្ពុជា បានក្លាយជាគោលដៅ នៃការសិក្សារៀនសូត្ររបស់ប្រទេសជាមិត្ត ពីការស្វែងរកសន្តិភាព តម្លៃសន្តិភាព និងការថែរក្សាសុខសន្តិភាព នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ មានការប្រទាញប្រទុងគ្នាលើភូមិសាស្រ្តនយោបាយ ហើយសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា កម្ពុជានិងហុងគ្រី មានទស្សនវិស័យដូចគ្នា គឺការបង្កើនកិច្ចសហប្រតិបត្តិការនិងរឹតចំណងមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសនៅក្នុងសកលលោក ។ឯកឧត្តម…

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក

    សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងឱកាសដែលគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក និងបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ កម្ពុជាបានខិតខំដោយខ្លួនឯង ហើយក៏មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តភក្តិនិងដៃគូអភិវឌ្ឍន៍ខាងក្រៅនោះដែរ នៅក្នុងនោះមានប្រទេសអាល្លឺម៉ងមួយផងដែរ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកប្រទេសអាល្លឺម៉ង់ជាដៃគូពិសេសមួយដែលនឹងបន្តចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរ ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់នៅក្នុងរយៈពេលចុងក្រោយនេះដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនទានពីគ្នាទៅវិញទៅមកលើការងារសភា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីវឌ្ឍនភាពជាវិជ្ជមាននៃលទ្ធផលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូ ជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នៅក្នុងការពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម ផងដែរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគ្នាដោយឆន្ទៈមុះមុត យកពលរដ្ឋជាស្នូល…