Category: ព័ត៌មានជាតិ

  • បុណ្យចូលឆ្នាំចិន ខេត្តកំពតនិងខេត្តកែបមានទេសចរជាង ១៣ម៉ឺននាក់

    បុណ្យចូលឆ្នាំចិន ខេត្តកំពតនិងខេត្តកែបមានទេសចរជាង ១៣ម៉ឺននាក់

    កំពត៖ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងឱកាស នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តកំពតបាន ទទួលភ្ញៀវទេសចរ ជិតឆ្ងាយកម្សាន្តជាង៦ម៉ឺននាក់ គឺមានការកើនឡើងបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំមុន ខណៈខេត្តកែបមានភ្ញៀវជាង៧ម៉ឺននាក់ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត  លោក សយ ស៊ីណុល បានប្រាប់ឱ្យ ដឹងថារយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តកំពត មាន ទេសចរមកកម្សាន្តចំនួន៦៤.៥២៨នាក់ពោលកើនឡើង០,៤១ភាគរយធៀបនឹងរយ:ពេលដូចគ្នានាឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវ ជាតិ មាន ៦២.៩០៥នាក់ និងទេសចរបរទេសចំនួន១.៦២៣នាក់ ដោយបាន ប្រើ មធ្យោបាយធ្វើដំណើរដោយ ម៉ូតូចំនួន៧.៣៤៧គ្រឿង, រថយន្ត លក្ខណៈ គ្រួសារចំនួន៤.៦២៧គ្រឿង រថយន្តប្រភេទ តួរីស១.៩១៤ គ្រឿង និងរថយន្តក្រុង៦៦គ្រឿង។ ប្រភពដដែលបន្តថា ស្ថានភាពទូទៅរយៈពេលបីថ្ងៃនៅខេត្ត កំពត មាន ភាពល្អប្រសើរ ពលរដ្ឋ និងទេសចរសប្បាយរីករាយ ។នៅតាម កន្លែង ស្នាក់នៅនីមួយៗទទួលបដិសណ្ឋាកិច្ចភ្ញៀវបានល្អ ។តាមរមណីយ ដ្ឋាន រក្សាបាននូវបរិស្ថានអនាម័យស្អាត  ។ការរក្សាតម្លៃសេវាកម្មល្អ មិនដំឡើង ថ្លៃ ។សន្តិសុខ សុវត្ថិភាពល្អប្រសើរ ពុំមានអ្វីកើតឡើង…

  • សម្តេចប្រធានព្រឹទ្ធសភា ៖ ឯកអគ្គរាជទូត កម្ពុជា ត្រូវសកម្មផ្សព្វផ្សាយ សភាពការណ៍ពិត នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ

    សម្តេចប្រធានព្រឹទ្ធសភា ៖ ឯកអគ្គរាជទូត កម្ពុជា ត្រូវសកម្មផ្សព្វផ្សាយ សភាពការណ៍ពិត នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ

    ភ្នំពេញ ៖ ឯកអគ្គរាជទូត កម្ពុជា ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើង។ នេះគឺជា អនុសាសន៍របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា ជូនចំពោះលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូត កម្ពុជាទើបតែងតាំងថ្មី ខណៈចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតចិន ។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះលោកជំទាវបណ្ឌិតឯកអគ្គរាជទូតត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាង កម្ពុជាជាមួយ ចិន ទាំងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែង។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តទៀតថា ដើម្បីសម្រេចគោលបំណងនេះ…

  • បុណ្យចូលឆ្នាំចិនបីថ្ងៃ៖ ទេសចរផ្ទៃក្នុងជាង ២៧ម៉ឺននាក់បានធ្វើដំណើរកម្សាន្ត

    បុណ្យចូលឆ្នាំចិនបីថ្ងៃ៖ ទេសចរផ្ទៃក្នុងជាង ២៧ម៉ឺននាក់បានធ្វើដំណើរកម្សាន្ត

    ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេលបីថ្ងៃពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមាន ទេសចរ ផ្ទៃក្នុងចំនួន ២៧១,៦៧៧នាក់ បានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា នៅតាមបណ្ដាខេត្តមួយចំនួន ខណៈមានទេសចរ បរទេស ជាងមួយ ម៉ឺននាក់បានមកទស្សនាខេត្តសៀមរាប។នេះបើយោងតាមប្រភព ក្រសួង ទេសចរណ៍ដែលបាន កត់ត្រានៅខេត្តមួយ ចំនួនដោយ ទូរទស្សន៍ អប្សរានៅថ្ងៃទី១២ ខែកុម្ភៈ ។ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ចិនពីថ្ងៃទី៩-១១ ខែកុម្ភៈ ខេត្តទេសចរណ៍ដ៏ធំមួយនេះ មាន អ្នកមក កម្សាន្តប្រមាណ ១១៧.៦៧៧ នាក់ពោលកើនឡើង ១១.៥៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥,៤៨១នាក់ ។ក្នុងនេះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចំនួន ប្រមាណ ៩៩,៦០០ នាក់កើន ១០.៦៧ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០ នាក់ ។ដោយឡែក ភ្ញៀវទេសចរ អន្តរជាតិមាន ចំនួន ១៨.០៧៧ នាក់…

  • តុល្យការលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅល្ងាចនេះ..!

    តុល្យការលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅល្ងាចនេះ..!

    (ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០២៤នេះ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះយូរទេ នៅច្រកចេញភ្នំពេញ បន្តកន្ទុយគ្នាប្រមាណ១៥០ម៉ែត្រប៉ុណ្ណោះ។យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន ។ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន និងមានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និងដោយបានអនុវត្តបើកច្រកបន្ថែមបញ្ចាសទិសជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរ។ គិតត្រឹមម៉ោង៦ល្ងាចនេះ មានយានយន្តចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២គ្រឿង (ម្សិលមិញចំនួន ១៨.៧០៧គ្រឿង) និងមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងទេ ៕

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយខ្នង នៅក្រុងស្ទឹងសែន

    មេបញ្ជាការសឹករងខេត្តកំពង់ធំ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយខ្នង នៅក្រុងស្ទឹងសែន

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ។  លោកតា អែម  ឃុន  អាយុ ៦៥ ឆ្នាំ បានបញ្ជាក់ថា ផ្ទះរបស់គាត់មានទំហំ៤ម៉ែត្រគុណនិង៦ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងនិង ដំបូលប្រក់ស្លឹក ត្រូវបាន អគ្គីភ័យ បានឆាបឆេះផ្ទះរបស់គាត់អស់គ្មានសល់ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយសារការឆ្លងចរន្ត អគ្គិសនី ហើយគាត់ជាបុរសពោះ ម៉ាយ មានកូនក្នុងបន្ទុកចំនួន២នាក់  ដោយភរិយារបស់គាត់បានទទួលមរណភាពចោលគាត់កាលពីឆ្នាំ២០១៩ដោយសារជំងឺកូវីដ១៩  ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យឆាប់ឆេះនៅពេលនេះ …

  • រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអធិការកិច្ចដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្តាយ ឯកឧត្តម ហូ សិទ្ធី

    រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអធិការកិច្ចដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្តាយ ឯកឧត្តម ហូ សិទ្ធី

    ភ្នំពេញ:កាលពីព្រឹកថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន នៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ត្រូវជាម្តាយរបស់ ឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី និងជានាយកខុទ្ធកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន សូមបានចាប់បដិសន្ធិ និងសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

  • ការផ្តល់នូវវគ្គមុខជំនាញមូលដ្ឋានខ្លីៗ ដល់យុវជនយុវនារីក្នុងសហគមន៍ គឺជាគន្លឹះ ដើម្បីតម្រង់ទិសឲ្យចាប់យកជំនាញពិតប្រាកដ នៅថ្ងៃខាងមុខ

    ការផ្តល់នូវវគ្គមុខជំនាញមូលដ្ឋានខ្លីៗ ដល់យុវជនយុវនារីក្នុងសហគមន៍ គឺជាគន្លឹះ ដើម្បីតម្រង់ទិសឲ្យចាប់យកជំនាញពិតប្រាកដ នៅថ្ងៃខាងមុខ

    បាត់ដំបង:ពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាម ដែលបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងបានប្រារព្វធ្វើនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានផ្ទាល់របស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅនេះក្រោមអធិបតីភាព ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈបាយការណ៍ របស់ លោកស្រី អយ ដេវី នាយិកាគ្រប់គ្រងនៅទីនោះនិងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវសារៈសំខាន់ដើម្បីបានបង្កើននូវសមត្ថភាពនិងផ្តល់ឱកាសដល់ក្មួយៗ ជាយុវជន-យុវនារីនិងបងប្អូនប្រជាកសិកររស់នៅតំបន់ជនបទដែលខ្វះនូវចំណេះដឹងនិងមុខជំនាញដើម្បីស្វែងរកការងារបន្ថែមក្រៅពីការងារកសិកម្មរបស់ខ្លួន។អ្វីដែលផ្តល់សំខាន់ទៀតនោះ គឺដើម្បីបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងក្មួយៗជាយុវជនមានមុខរបរ និងជួយឲ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ ថែមទៀត។ ថ្លែងក្នុងឱកាសចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នួន ពេជ្រនិមិត្ត បានលើកឡើងថា៖មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទីនេះ ពិតជាបានដើរតួនាទិយ៉ាងសំខាន់ ក្នុងការផ្តល់នូវមុខជំនាញបច្ចេកទេសបឋមនិងចំណេះដឹងផ្សេងៗបន្ថែមលើមុខរបរបន្ទាប់បន្សំរបស់ខ្លួន ដើម្បីបង្កើននូវប្រភពចំណូលក្នុងគ្រួសារបានកាន់តែប្រសើរមួយកម្រិតទៀត។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនក៏បានបន្យទៀតថាឦការផ្តល់នូវវគ្គជំនាញមូលដ្ឋានខ្លីៗ ដល់យុវជន យុវនារី ក្នុងសហគមន៍ កន្លងមកនេះ វាគឺជាគន្លឹះ ដើម្បីតម្រង់ទិសឲ្យចាប់យកជំនាញពិតប្រាកដសម្រាប់ពេលខាងមុខ ហើយវាក៏ជាឱកាសផងដែរ ដើម្បីធ្វើឲ្យយុវជនយុវនារីបានចាប់យកមុខជំនាញវិជ្ជាជីវៈដើម្បីបង្កើតនូវមុខរបរនិងខិតខំប្រកបការងារដើម្បីចិញ្ចឹមជីវិតនិងគ្រួសារពួកគេផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ នៅវិទ្យាស្ថាន CamEd Business School

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ នៅវិទ្យាស្ថាន CamEd Business School

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ ជូនដល់និស្សិតនៅវិទ្យាស្ថាន CamEd Business School កាលពីចុងសប្ដាហ៍នេះ ដោយមានការចូលរួមពីនិស្សិតជាតិអន្តរជាតិនៅក្នុងវិទ្យាស្ថាន ព្រមទាំងនាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីវិស័យផលិតកម្មនិងសេវាកម្មមួយចំនួនផងដែរ ។ នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់មួយចំនួន ដែលជាតម្រូវការសម្រាប់ជំរុញកំណើនវិនិយោគនៅក្នុងប្រទេស រួមមាន៖ ច្បាប់ និងបទដ្ឋានគតិយុត្ត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងកត្តាតម្រូវការធនធានមនុស្សផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់វិនិយោគ តាំងពីឆ្នាំ១៩៩៤ ដែលពេលនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរួមចំណែកចងក្រងច្បាប់វិនិយោគនេះផងដែរ។ ច្បាប់វិនិយោគកម្ពុជាមានភាពបើកចំហរ “Liberal Investment law” ទទួលការវិនិយោគលើគ្រប់វិស័យពីវិនិយោគិនគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងមានការលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យសក្ដានុពលមួយចំនួនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់កិច្ចការងារវិនិយោគរបស់វិនិយោគិន សម្រួលការងារភស្ដុភារកម្ម និងដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក។ គម្រោងសំខាន់ៗដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនមានដូចជា៖ គម្រោងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងដូចជាគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោង គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស ៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស ៦នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់,ធ្ងន់ ០១នាក់ ស្រាល ០នាក់៕…

  • យានយន្តល្មើសចំនួន ១៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែកុម្ភៈ

    យានយន្តល្មើសចំនួន ១៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែកុម្ភៈ ធ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨៤គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣០គ្រឿង ម៉ូតូ ១៥១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤៩គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៣០គ្រឿង និងម៉ូតូចំនួន ១១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា