Category: ព័ត៌មានជាតិ

  • ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី១០ ខែកុម្ភៈ

    ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី១០ ខែកុម្ភៈ

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ស្រី ០នាក់ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្នើ ៤,៩៣ក្រាម និង២កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ០,០៩ក្រាម ។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៃស្រុកស្វាយទាប

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៃស្រុកស្វាយទាប

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៤ឃុំ នៅស្នាក់ការគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស សូមកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុកស្វាយទាប ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនា ឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ ។…

  • សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាងមួយម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥

    សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាងមួយម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥

    (កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងក្រុងកំពង់ឆ្នាំង។ពិធីនេះធ្វើឡើងក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីតាមបណ្ដាក្រុង ស្រុកទាំង៨ ចំនួន ១៥,១២០នាក់ ។ យុទ្ធនាការនេះដោយប្រើប្រាស់មធ្យោបាយរថយន្តចំនួន ១២០៥គ្រឿង, ម៉ូតូធំ ០៣គ្រឿង, ម៉ូតូ ២០១៥គ្រឿង, ម៉ូតូកង់ ៩០គ្រឿង, ក្រុមសិល្បឆៃយ៉ាំ ៩វង់ មេក្រូធុងបាស់ចល័ត ៥០គ្រឿង, តន្ត្រីសម័យ ៤វង់, និងក្រុមរបាំ ១ក្រុម ។ ក្បួនដង្ហែរបស់គណបក្សក្រុង ស្រុកបានដង្ហែចូលមកកាន់វេទិកាប្រារព្ធពិធីនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ អង្គពិធីក៏បានចាក់សំឡេងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោស នាបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៥ ជូនអង្គពិធីស្ដាប់…

  • គណបក្សប្រជាជនកម្ពុជារៀបចំក្បួនដង្ហែធំនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពត

    គណបក្សប្រជាជនកម្ពុជារៀបចំក្បួនដង្ហែធំនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពត

    (កំពត)៖ នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងឯកឧត្តមជាបេក្ខជនព្រឹទ្ធសភា បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានធ្វើឡើងនៅរង្វង់មូលទុរេន ខេត្តកំពត ។ ទិដ្ឋភាពទូទៅនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដំបូង មានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដោយមានករចូលរួមការពារសន្តិសុខសណ្ឋាប់ ពីកងកម្លាំង ការជួយសម្រួលចរាចរតាមផ្លូវសម្រាប់ក្បួនដង្ហែបក្ស រថយន្តពេទ្យសម្រាប់សង្គ្រោះបឋម ពិសេសមានការចូលរួមពីប្រជាពលរដ្ឋ និងមហាជនទូទៅដែលញ៉ាំងឲ្យកម្មវិធីក្បួនដង្ហែកាន់តែអធឹកអធម ។ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានប្រាប់ឲ្យដឹងថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តកំពត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់សំណើរមកគណកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីសុំបើកយុទ្ធនាការឃោសនាបោះឆ្នោត ។ នៅក្នុងសំណើរបស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើទីតាំងរៀបចំនៅបរិវេណរង្វង់មូលទុរេន ដែលមានអ្នកចូលរួម ដង្ហែក្បួនព្យុហយាត្រាពីសមាជិកបក្សនៅក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ សរុប ចំនួន ៤៥០០នាក់ ដែលមានរថយន្តធំ ១០០គ្រឿង និងម៉ូតូ ២០០០គ្រឿង ហើយការដង្ហែធ្វើឡើងនៅជុំវិញក្រុងកំពត និងត្រឡប់ទៅមូលដ្ឋានវិញ…

  • ឯកឧត្តម ម៉ៅ សុផាន់ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ

    ឯកឧត្តម ម៉ៅ សុផាន់ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។ ពិធីនេះបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនជាង ៥០០នាក់ ។ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរាយការណ៍សង្ខេបអំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ។ ជាមួយគ្នានេះ ឯកឧត្តម…

  • មីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    មីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងមីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចាត់តាំងភូមិសង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល២៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ២៤ ខែកុម្ភៈ ដែលជាឱកាសអោយបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។ គួរបញ្ជាក់ថា៖ មីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ហើយក្រោយបញ្ចប់…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៥

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៥

    (តាកែវ)៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានបង្ហាញពីជំនឿថា ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានិងអំពាវនាវដល់គ្រប់ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំង អស់ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោតនាពេលខាងមុខ និងបានបង្ហាញ ខ្លួនបេក្ខ ជន ដែលជាសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៥ ផងដែរ ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានលើក ឡើងបែបនេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ម ណ្ឌលភូមិភាគ៥ នៅស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានធ្វើការផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការ នៅថ្ងៃទី២៥ ខែកុម្ភៈ…

  • ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺសម្រុកធ្វើស្រែប្រាំងលើសផែនការ គ្រាដែលអាជ្ញាធរ ណែនាំពីការខ្វះទឹកស្រោចស្រព

    ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺសម្រុកធ្វើស្រែប្រាំងលើសផែនការ គ្រាដែលអាជ្ញាធរ ណែនាំពីការខ្វះទឹកស្រោចស្រព

    (កំពង់ស្ពឺ)៖ប្រជាកសិករនៅទូទាំងស្រុកក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាសម្រុកធ្វើ ស្រែ ប្រាំង លើសផែនការ គ្រាដែលអាជ្ញាធរនិងមន្ទីរជំនាញណែនាំពីការខ្វះទឹក សម្រាប់ ស្រោចស្រពនិងរក្សាទឹកទុកសម្រាប់ប្រើប្រាស់។ ក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិ បាល ខេត្តកំពង់ស្ពឺបានលើកឡើងថា ស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវប្រាំង របស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំនិទាន និងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ មាន ការផុលផុសខ្លាំងដោយឆ្នាំនេះពួកគាត់សម្រុកធ្វើស្រែប្រាំងនិងដំណាំរួមផ្សំលើសពីផែនការ ដែលមានរហូតដល់ទៅ២៤០%។ហើយអ្វីដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្ត ជំរុញដល់ការខិតខំនេះគឺដោយសារតែឆ្នាំនេះការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់និងស្រូវមានទីផ្សារល្អ តម្លៃថ្លៃ ។ ឯកឧត្តមបានលើកទឹកចិត្តនិងកោតសរសើរដល់បងប្អូនប្រជាកសិករទាំងអស់ ដែល បាន ខិតខំបង្កបង្កើនផលរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់ បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទន្ទឹមនិងការខិត ខំនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បងប្អូននឹងអាចជួបប្រទះនូវបញ្ហាប្រឈមខ្លះ ពីកង្វះទឹកសម្រាប់់ស្រោចស្រពនាពេលខាងមុខ ជាមួយនេះសូមបងប្អូនត្រូវតែចេះ សន្សំ សំចៃទឹកឱ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសនូវហានិភ័យនេះ។ លោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្រូវរដូវប្រាំងតាម ផែនការប្រចាំឆ្នាំ២០២៤ ចំនួន ៤៥៥ហិកតា ក្នុងនោះអនុវត្តសម្រេចបានចំនួន ១ ១៩៤ហិកតា…

  • យានយន្តល្មើសចំនួន ៤៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៤៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨២គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៩២គ្រឿង ម៉ូតូ ៣៨៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦២គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូចំនួន ៣៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១១នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើត ឡើងចំនួន ១១លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន ១១នាក់ ។ របាយការណ៍ដដែលបញ្ជាក់ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៤នាក់ ធ្ងន់ ០៦នាក់ ស្រាល ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់៕ ដោយ៖ ប៊ុនធី និង…