Category: ព័ត៌មានជាតិ

  • កងពលតូចអន្តរាគមន៍លេខ៨ ទទួលបានរថយន្តគិលានសង្គ្រោះ មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    កងពលតូចអន្តរាគមន៍លេខ៨ ទទួលបានរថយន្តគិលានសង្គ្រោះ មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    ព្រះវិហារ៖ ឯកឧត្តម គីម ប៊ុនថាន ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តគិលានសង្គ្រោះ ចំនួន មួយគ្រឿង ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលជា អំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៨ បានបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ដោយស្មោះត្រង់ដាច់ ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ការពារ រាជរដ្ឋាភិបាល និងប្ដេជ្ញា គាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធី នយោ បាយក្នុងក្របខ័ណ្ឌនៃ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១…

  • គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ

    គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគជិត ៤ពាន់លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង ហើយគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តួអង្គការងារនៅក្នុងប្រទេសកម្ពុជាយើង រួមមាន៖ មន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យនិយោជ និងវិស័យឯកជន ដែលទាំងអស់នេះ គឺជាតួអង្គដែលបង្កើតការងារប្រកបដោយចីរភាព ប៉ុន្តែវិស័យឯកជន បានចូលរួមចំណែកជាមួយវិស័យរដ្ឋយ៉ាងសកម្ម ។ សម្តេចធិបតី បានថ្លែងបន្ថែមថា វិស័យឯកជនគឺជាដៃគូយ៉ាងសំខាន់នៅក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិ ៕ អត្ថបទ ៖ វណ្ណលុករូបភាព…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចនៅថៃ យើងបានពិភាក្សាស្វែងរកមធ្យោបាយ ទាញយកផលរួមគ្នាពីរ៉ែប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចនៅថៃ យើងបានពិភាក្សាស្វែងរកមធ្យោបាយ ទាញយកផលរួមគ្នាពីរ៉ែប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនៅថៃ សម្ដេច និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាគ្នា ដើម្បីស្វែងរកមធ្យោបាយទាញយកផលរួមគ្នាពីរ៉ែប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ ។ សម្តេចធិបតី បានបន្តថា ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទៅប្រទេសថៃ គឺមានកិច្ចការងារជាច្រើនដែលបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថៃ ដោយក្នុងនោះមានបីចំណុចដែលសំខាន់ដូចជា ៖ ទី១ វិស័យការទូតសន្តិសុខ, ទី២ វិស័យសេដ្ឋកិច្ច និងទី៣ គឺការងារពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ។ សម្តេច បញ្ជាក់ថា សម្តេច និងនាយករដ្ឋមន្រ្តីថៃ ក៏បានឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពីការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នេះជាទំនាក់ទំនងដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណតគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ដែលបានរៀបចំវេទិការធុរកិច្ចកម្ពុជា ថៃ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចរបស់សម្តេចនៅថៃ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដែរថា អ្នកចាំរិះគន់ ពេលដែលយើងទាក់ម៉ូយ ទាក់ទាញអ្នកវិនិយោគគេថា…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ង ធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ង ធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នារសៀលថ្ងៃទី៧ កុម្ភៈ ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ហើយបញ្ហាទំនាស់ដីធ្លីបានថយចុះច្រើន ដោយសារផ្នែកច្បាប់មានការរីកចម្រើន ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន និងដោយសារការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ ទទួលបាននូវការស្វាគមន៍ និងសាទរជាច្រើនពីប្រជាពលរដ្ឋ។ ការណ៍នេះបានបង្កើតឱ្យមានចលករនយោបាយ ឬឃោសនិក ជាច្រើនចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល។ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។…

  • ប្រមុខរាជរដ្ឋាភិបាល ពេញចិត្ត និងឯកភាពចំពោះការប្រើពាក្យ «ផែនការសកម្មភាពដែលរស់រវើក»

    ប្រមុខរាជរដ្ឋាភិបាល ពេញចិត្ត និងឯកភាពចំពោះការប្រើពាក្យ «ផែនការសកម្មភាពដែលរស់រវើក»

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រ និងឯកភាពចំពោះ ការ ប្រើពាក្យផែនការសកម្មភាពដែលរស់រវើក ដែលលើកឡើងដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។សម្តេចធិបតីបន្តថា ផែនការសកម្មភាពដែលរស់រវើក មិនមែន ផែនការសកម្មភាពដែលសរសេរហើយនៅលើក្រដាស ហើយត្រូវ តែអនុវត្តឱ្យដូចបន្ទាត់នោះទេ ។ សម្ដេចបានបន្តថា ត្រូវដាក់ទិសដៅសមត្ថកម្មជាគោល។ អ្វីនៅ លើ ក្រដាស ត្រូវកែសម្រួលឱ្យស្របតាមសមត្ថកម្មដែលយើងចង់បាន។ ពិតណាស់ យើងត្រូវអនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ក្របខ័ណ្ឌ យុទ្ធសាស្ត្រកម្រិតមួយ ក៏ប៉ុន្តែកុំឱ្យវាងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយផ្អែក តាមច្បាប់ ក៏មិនហ៊ានកែប្រែនៅក្នុងក្របខ័ណ្ឌអនុវត្ត។ សម្តេចធិបតីបន្ថែមថា ពាក្យនេះសំខាន់ណាស់ ព្រោះពេលវេលាជា មាស ពេជ្រ។ បើយើងចាំដល់ប្រជុំមួយឆ្នាំទើបកែសម្រួលផែនការ យើង ខាតអស់…

  • សម្តេចប្រធានរដ្ឋសភា ឃួន សុដារី លើកទឹកចិត្តឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

    សម្តេចប្រធានរដ្ឋសភា ឃួន សុដារី លើកទឹកចិត្តឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាបរដ្ឋសភា បាន ជំរុញ លើកទឹកចិត្ត ឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយ ប្រណីត ភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាជាទឹកដីសុវណ្ណភូមិ ដែល ពោរពេញដោយសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការ រក្សាបាន នូវ សុខ សន្តិភាព គឺកម្ពុជានឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាពនិងការអភិវឌ្ឍជាចំណងពីរលើខ្សែតែមួយ ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទី សមាគម ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍នៅក្នុ ងការត្រៀម រៀប ចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ ដែលនឹងប្រព្រឹត្ដទៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។ លោកបណ្ឌិត…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ពលរដ្ឋ នឹងកាន់តែទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ពលរដ្ឋ នឹងកាន់តែទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើឱ្យប្រជា ពលរដ្ឋកាន់តែទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរក្រសួង ការងារដែលអនុវត្តជោគជ័យលើការងារទំាងប្រាំមួយចំណុចតាមផែនការ របស់រាជរដ្ឋាភិបាលបានបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។ សម្តេចក៏បានលើកឡើងពីភាពជោគជ័យក្នុងការដំឡើងប្រាក់បៀវត្សជូនដល់កម្មករកម្មការិនី និងផ្តល់សេវាថែទាំសុខភាព និងតាមរយះប ស ស។ សម្តេចក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជូន នូវ អត្ថប្រយោជន៍ដល់ពលរដ្ឋក្នុងវិស័យសុខាភិបាល ដើម្បីថែទាំសុខភាព ជូនពលរដ្ឋ។ សូមជំរាបថា តាមរយៈក្រសួងការងារបានពង្រឹង និងពង្រីកការអនុវត្ត របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករ និយោជិត ដោយបានចុះបញ្ជីការោងចក្រ សហគ្រាសចំនួន ១ម៉ឺន ,៨ ២៣០ សហគ្រាស, មានកម្មករនិយោជិតចំនួនជិត១,៥លាននាក់, មន្ត្រី សាធារណៈ មានចំនួន ៣៥…

  • រដ្ឋមន្រ្តីក្រសួងអប់រំដាក់គោលការណ៍ ៥ចំណុច ដើម្បីជម្រុញការរៀន និងបង្រៀន ភាសាបារាំង ឱ្យកាន់តែប្រសើរនៅកម្ពុជា

    រដ្ឋមន្រ្តីក្រសួងអប់រំដាក់គោលការណ៍ ៥ចំណុច ដើម្បីជម្រុញការរៀន និងបង្រៀន ភាសាបារាំង ឱ្យកាន់តែប្រសើរនៅកម្ពុជា

    (ភ្នំពេញ)៖ ដើម្បីជម្រុញដល់ការសិក្សា និងក៏ដូចជាការបង្រៀនភាសាបារាំងកាន់តែ ប្រសើរឡើងនៅកម្ពុជានោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់នូវអនុសាសន៍៥ចំណុច អំពីការពង្រឹងលើការសិក្សាភាសាបារាំងនៅកម្ពុជា។ ក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈនេះថាក្នុងកិច្ចប្រជុំកាលពីសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបើកិច្ចពិភាក្សាស្តីពី“ការបង្រៀន ភាសា បារាំង” ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះគេឃើញមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនឹង កិច្ច សហប្រតិបត្តិការភាសាបារាំងនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថាន សិក្សាប្រើប្រាស់ភាសាបារាំង តំណាងស្ថានទូតបារាំង និងតំណាងទីភ្នាក់ងារឧត្តម សិក្សា ប្រើប្រាស់ភាសាបារាំង (AUF)។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្នុងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការពិនិត្យតាមដាន និងរាយការណ៍ពីស្ថានភាពទូទៅនៃការរៀន និងបង្រៀនភាសាបារាំងនៅគ្រឹះស្ថានសិក្សាមធ្យមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង កិច្ចពិភាក្សាលើផែនការឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ ២០២៦ និងការត្រៀមរៀបចំ និងចូលរួមពីគ្រឹះស្ថានពាក់ព័ន្ធសម្រាប់ទិវាហ្វ្រង់កូហ្វូនីឆ្នាំ ២០២៤។ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តសកម្មភាពខាងលើ និងជម្រុញការរៀន…

  • មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តល់នូវសុខ សន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍គ្រប់វិស័យ

    មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តល់នូវសុខ សន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍គ្រប់វិស័យ

    (កំពង់ធំ)៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ធានាបាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជា ធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ សន្តិភាព ដែល យើងទទួលបាននាពេលនេះ មានតម្លែធំធេងណាស់ដែលកើតឡើងដោយ ការប្រឹង ប្រែងតស៊ូ និងការសម្រេចចិត្តត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនកើតឡើងដោយឯកឯងនោះទេ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានគង់វង្សសម្រាប់មាតុភូមិ និងកូនចៅយើងជំនាន់ក្រោយៗរស់នៅ ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត ។ នេះជាការបញ្ជាក់របស់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុង ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មីមួយខ្នងនៅសាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាថ្ងៃទី៦ កុម្ភៈ ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។ លោកជំទាវ ជា សិរី បានរំលេចឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩…

  • កម្ពុជាបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

    កម្ពុជាបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

    ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជានឹងបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាការបោះជំហានយ៉ាងសំខាន់ក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងប្រសិទ្ធភាពប្រព័ន្ធច្បាប់។ មានសមាជិកជាង៣០នាក់ មកពីគ្រប់ក្រសួងស្ថាប័នរដ្ឋ ដែលមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន គណៈកម្មាធិការនេះនភារកិច្ចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ច្បាប់របស់កម្ពុជាដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។គណៈកម្មាធិការថ្មីនេះ ត្រូវបានបំបែកចេញពី គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ការបំបែកជាពីរនេះគឺដើម្បីធានាប្រសិទ្ធិភាព និង គុណភាពនៃប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖«យើងមានយន្តការ២ ដើម្បីធានាប្រសិដ្ឋភាពការងារ។ ពីមុនមក យន្តការនេះ នៅតែ១ទេ គឺគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌។ ប៉ុន្តែដើម្បីប្រសិដ្ឋភាពការងារ ក្នុងនីតិកាលទី៧ យើងហែកវា ជាយន្តការ២ផ្សេងគ្នា»។យន្តការថ្មីនេះ គឺស្របនឹងទិសដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលបានកំណត់យកការពង្រឹងប្រព័ន្ធយុត្តិធម៌ជាបញ្ហាអាទិភាពមួយក្នុងការធ្វើកំណែទម្រង់ ដោយចាប់ផ្តើមពីការដោះស្រាយវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ រួមទាំងយន្តការត្រួតពិនិត្យលើភាពមិនប្រក្រតី៕ ដោយ៖ ឡុង គីមម៉ារីតា