-
កម្ពុជាមានរោងចក្រធុនធំជាង ២១០០ មានទុនវិនិយោគជាង ១៨ពាន់លានដុល្លារ

ភ្នំពេញ៖ បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥ រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន ជាង១៨ពាន់លានដុល្លារអាមេរិក។នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឱ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ២៤១រោងចក្រ និងមានដើមទុនវិនិយោគជាង ១ ៨០០ លានដុល្លារ ហើយក្នុងនោះមានរោងចក្រចំនួន៨ ដែលបានសុំអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្គុំ និងដំឡើងយានយន្តនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនខ្មែរទី១ ដែលបានដំឡើងឡានខ្មែរមុនគេគឺក្រុមហ៊ុន GTV Motor ហើយនៅខែឧសភាខាងមុខនេះ ក្រុមហ៊ុនតូយ៉ាតា ក៏នឹងសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត Pick up និង SUV នៅកម្ពុជាផងដែរ ។ យោងតាមលោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) គិតមកដល់ពេលនេះ កម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួនប្រាំបួនក្រុមហ៊ុន។ ក្នុងនោះមានក្រុមហ៊ុនចំនួន៥ហើយដែលបានដំណើរការជាផ្លូវការ។ គួរសម្គាល់ថា កត្ដាដែលធ្វើឱ្យមានការកើនឡើងនូវរោងចក្រដំឡើងរថយន្ដថ្មីនៅកម្ពុជា ដោយសារកំណើននៃការប្រើប្រាស់រថយន្ដថ្មី មានការកើនឡើង…
-
បង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី នៅស្រុកអង្គរជ័យ

ភ្នំពេញ៖ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ក្រុមការងារខណ្ឌរដ្ឋបាលជលផល សហការជាមួយរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះបង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថានៅក្នុងយុទ្ធនាការចុះបង្ក្រាបដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានដកហូតវត្ថុតាងនៅទីតាំងជាក់ស្ដែង រួមមាន ឧបករណ៍អាំងវែទ័រឆក់ត្រីចំនួន ១១គ្រឿង និងឧបករណ៍គ្រឿងបង្គំចំនួន ១៦គ្រឿង ព្រមទាំងបានឃាត់បុរសជាអ្នកផលិតឧបករណ៍ឆក់ទាំងនេះចំនួនពីរនាក់។ក្នុងនោះ ម្នាក់ឈ្មោះ នាង សារ៉ាក់ អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ យែម ភា អាយុ៤៤ឆ្នាំ។ ទន្ទឹមនេះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ និងត្រូវប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្ត ដល់មន្រ្តីរដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល៕ដោយ៖ម៉ាដេប៉ូ
-
គម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរីត្រូវបានស្ដារឡើងវិញ

ភ្នំពេញ៖ ការអនុវត្តគម្រោងនៃការស្តារព្រៃឈើឡើងវិញ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា USAID មរតកបៃតង និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បានសម្រេចការស្តារគម្របព្រៃឈើឡើងវិញបានចំនួន ២៥,៤៤ហិកតា ជាមួយនឹងកូនឈើចំនួន ២៧.១២៥ដើម ត្រូវបានចែកចាយ និងដាំនៅទីតាំងសំខាន់ៗចំនួនប្រាំ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពពីUSAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី៧ ខែ កុម្ភៈថា ការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រពីប្រជាពលរដ្ឋជាង ៦០០ នាក់ ដើម្បីចូលរួមក្នុងការដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការដាំដើមឈើឡើងវិញនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។ ប្រភពដដែលបន្តថាសកម្មភាពស្តារគម្របព្រៃឈើឡើងវិញទាំងនេះ គឺជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេលបួនឆ្នាំ (២០២២-២០២៥) ដែលជាគំនិតផ្តួចផ្តើមចេញពីគម្រោងរេដបូកកែវសីមា។ គោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹងគម្របព្រៃឈើលើផ្ទៃដី ១.០០០ ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃនិងស្តារស្រទាប់ដីដែលរិចរិលខូចគុណភាពឡើងវិញ។ ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងអប់រំសហគមន៍ដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា អំពីសារៈសំខាន់នៃការការពារព្រៃឈើរយៈពេលវែងសម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងភាពជោគជ័យនៃគម្រោងរេដបូកផងដែរ។ក្នុងឆ្នាំសារពើពន្ធ ២០២៤ គម្រោងបានដាក់គោលដៅដាំកូនឈើចំនួន ៥៥.០០០ ដើម លើផ្ទៃដីចំនួន ៥០ ហិកតានៃដីព្រៃដែលខូចគុណភាព ឬត្រូវបានកាប់ឆ្ការពីមុនមក៕ដោយ៖ម៉ាដេប៉ូ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញនិវត្តន៍ដោយសុវត្ថិភាពក្រោយបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលមួយថ្ងៃ នៅព្រះរាជាណាចក្រថៃ តមតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែតបានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប របស់ព្រះរាជាណាចក្រថៃ។ ដោយឡែក ក្នុងជំនួបទ្វេរភាគី ជាមួយនាយករដ្ឋមន្ត្រីថៃ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភាថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ ឯកឧត្តម ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ ឯកឧត្តមប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានសម្ដែងនូវសេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានផ្តាំផ្ញើនូវសាកសួរសុខទុក្ខជូន សម្ដេចតេជោ ហ៊ុន សែន…
-
អភិបាលខេត្តស្នើដល់អគ្គកុងស៊ុលកូរ៉េជួយកៀរគរវិនិយោគិនមកបណ្ដាក់ទុនរកស៊ីនៅបាត់ដំបង

បាត់ដំបង៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ផាក ដូ វុន (PARK Do Kwon) អគ្គកុងស៊ុលកូរ៉េប្រចាំនៅខេត្តសៀមរាបកាល ពីថ្ងៃទី៦ ខែកុម្ភៈឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ជូនភាគីកូរ៉េ ពីសក្ដានុពលរបស់ខេត្តបាត់ដំបង ក្នុង នេះមាន វិស័យសេដ្ឋកិច្ច ទេសចរណ៍ និង ដំណាំកសិ-ឧស្សាហកម្មកម្មជាដើម។ ឯកឧត្តម សុខ លូ បានរំលេចឱ្យឃើញថា ខេត្តបាត់ដំបងមាន សក្ដានុ ពលខ្លាំង លើ វិស័យកសិកម្ម ប៉ុន្តែ នៅពុំទាន់មាន រោងចក្រកែច្នៃ ដើម្បី ឱ្យឆ្លើយតបទៅនឹងផលិតផលកសិកម្មដែលប្រជាកសិករផលិតបាននោះទេ។ មិនថាស្រូវ-អង្ករ ឬ កសិផលផ្សេងៗនោះទេ។ឯកឧត្តម បានស្នើដល់ភាគីអគ្គកុងស៊ុលកូរ៉េ ជួយពិនិត្យលើលទ្ធភាព ក្នុងការជួយកៀរគរអ្នក វិនិយោគទុនកូរ៉េឱ្យមកវិនិយោគ នៅខេត្ត បាត់ដំបង លើវិស័យកសិ-ឧស្សាហកម្ម និងការកែច្នៃវេចខ្ចប់ផលិតផល កសិកម្មផ្សេងៗ ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុង តំបន់និងក្រៅប្រទេស។ ឆ្លើយតបចំពោះសំណើនេះ ឧត្តមអគ្គកុងស៊ុលកូរ៉េបានបង្ហាញ ពី ចំណាប់អារម្មណ៍របស់ខ្លួន ដើម្បីមកកាន់ខេត្តបាត់ដំបង…
-
ដើម្បីឈានទៅសម្រេចការងារអាទិភាពប្រាំបី ចាំបាច់ត្រូវតែ អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ

កំពត៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងបាន ដាក់ចេញការងារអាទិភាពប្រាំបីចំណុច ដែលមានគោលដៅ ដើម្បី សម្រេច ឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ។ដើម្បីឱ្យ ការអនុវត្តសម្រេចបានជោគជ័យ ទាមទាឱ្យ អ្នកប្រកបវិជ្ជាជីវៈ លើ វិស័យសុខាភិបាលទាំងអស់ចូលរួមសហការគោរពក្រមសីលធម៌ បន្តអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ និងពង្រឹងសមត្ថភាព ស្នូលរបស់ ខ្លួនបន្ថែមទៀត។ នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តកំពត -កែប ដែលបានប្រារព្ធ នៅមន្ទីរ សុខាភិបាល ខេត្តកំពត កាល ពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ លោកអនុបណ្ឌិត អុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក លឺម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ចេញការងារអាទិភាព ៨ចំណុច ដើម្បីសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល (សេវាខិតជិតប្រជាជន, មានគុណភាព របាំងសេដ្ឋកិច្ច, គាំពាសង្គម) រួមមានដូចជា៖ ១.បង្កើន សកម្មភាព អប់រំសុខភាព សំដៅលើក…
-
អភិបាលខេត្តបន្ទាយមានជ័យ រំលឹកដល់អាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ រក្សាប្រភពទឹក សម្រាប់រដូវប្រាំងនេះ

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ បានរំលឹក ដល់អាជ្ញាធរ មូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការរក្សា ប្រភពទឹកប្រើប្រាស់ សម្រាប់ រដូវ ប្រាំងនេះ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ បាន ដឹក នាំ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយម ចុះពិនិត្យ ដំណើរ ការគម្រោង ប្រព័ន្ធ ធារាសាស្ត្រតាមបណ្ដាក្រុងស្រុក។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយសារកត្តាអាកាសធាតុ និង ការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់ប្រជាកសិករដែល បង្ក បង្កើនផលស្រូវលើសពីចំនួនផែនការកំណត់ នាំឱ្យមាន តម្រូវការទឹក ច្រើនលើសពីបរិមាណទឹកដែលមាន។ដូចនេះអាជ្ញាធរភូមិ ឃុំសង្កាត់ ក្រុង ស្រុកត្រូវ ផ្សព្វផ្សាយដល់កសិករ កុំខ្ជះខ្ជាយ។ ត្រូវចេះប្រើប្រាស់ ទឹក ដោយសន្សំសំចៃ។នាំគ្នាចូលរួមថែរក្សា ប្រភពទឹកឱ្យបានល្អ ទាំងទឹកសម្រាប់មនុស្សនិងទឹកសម្រាប់សត្វ៕ ដោយ៖ គៀន ច័ន្ទហ៊ីន
-
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ពីសុខភាព ដល់និស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា

(ភ្នំពេញ)៖ គោលបំណងចម្បងចំនួន ៣ ក្នុងពិធីអប់រំផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា គឺ ១. ដើម្បីឈានឆ្ពោះទៅទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ និងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ, ២. គឺជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ ដែលមានកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា, និងទី៣. គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់យុវជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។ នេះបើតាមការលើកឡើងរនស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិត យុវជនកាកបាទក្រហមកម្ពុជា និងយុវជន សសយក ចំនួន ២៥០នាក់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលបានជួយសម្របសម្រួលដល់និស្សិតបានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនាថ្ងៃនេះ…
-
ក្រសួងអធិការកិច្ច នឹងរៀបចំសន្និបាត នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ច មានកិត្តិយសសូមជម្រាបជូនសាធារណជន និង តំណាង សារព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ » នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នេះបើ តាម សេចក្តីជូនដំណឹងរបស់ក្រសួងអធិការកិច្ចដែលចេញថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូក សរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ ចេញនូវវិធានការ ទិសដៅការងារសំខាន់ៗសម្រាប់ អនុវត្តបន្តនៅឆ្នាំ២០២៤ លើការ ងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តតាម យុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែ ទម្រង់ និងការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍ របស់ សង្គមជាតិ។ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូក សរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ ចេញនូវវិធានការ ទិសដៅការងារសំខាន់ៗសម្រាប់ អនុវត្តបន្តនៅឆ្នាំ២០២៤…