-
អាកាសចរណ៍ឡាវបើកជើងហោះហើរត្រង់ពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឡើងវិញ

ភ្នំពេញ៖ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការតភ្ជាប់តំបន់ ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងបន្តជើងហោះហើរត្រង់រវាងទីក្រុងវៀងចន្ទន៍ និងភ្នំពេញចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះតទៅ បន្ទាប់ពីផ្អាកដំណើរការតាំងពីទសវត្សរ៍ឆ្នាំ២០០០មក។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។ ជាដំណាក់កាលដំបូង អាកាសចរណ៍ឡាវនឹងហោះត្រង់ចំនួន៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃអង្គារ- ព្រហស្បត្តិ៍ និង សៅរិ៍ ដោយប្រើយន្តហោះ Air Bus 320 ឬ ART 72 ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។ ការភ្ជាប់ឡើងវិញនូវផ្លូវអាកាសនេះ មិនមែនគ្រាន់តែជាការលើកកម្ពស់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវ។ ប្រទេសឡាវជាប់ចំណាត់ថ្នាក់ជាប្រភពទេសចរបរទេសធំជាងគេទីបួនមកកម្ពុជាកាលពីឆ្នាំ ២០២៣ ដោយមានភ្ញៀវទេសចរណ៍ជនជាតិឡាវជាង៣៧ម៉ឺននាក់ចូលមកកម្ពុជា។ ចំនួននេះកើនឡើងជាង៣០០ភាគរយ ធៀបនឹងឆ្នាំ២០២២។ ឯកឧត្តម សិរីវុត្ថា បានបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារំពឹងថា ការវិវត្តនេះមិនត្រឹមតែជម្រុញកំណើនទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងអាចទាក់ទាញការវិនិយោគផងដែរ។ សម្រង់សម្តី «ការទាក់ទាញមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរទេ កាលណាមានការហោះហើរត្រង់ច្រើន ក៏ទាក់ទាញការវិនិយោគផងដែរ អ្នកវិនិយោគមើលឃើញសក្តានុពល កាលណាសំបូរជើងហោះហើរច្រើន ការអភិវឌ្ឍន៍របស់យើង…
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន និង វៀតណាម

(ភ្នំពេញ)៖នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេក្តីជូនដំណឹងស្តីពី ការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ និងរបៀប រៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១- ហាមដាច់ខាត៖ មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ ២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន…
-
អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបន្តមានស្ថិរភាព

ភ្នំពេញ៖ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនៅឆ្នាំ២០២៣ បន្តមានស្ថិរភាពបើទោះបីមានកម្រិតខ្ពស់បន្តិចធៀបនឹងគ្រាមុនមានវិបត្តិកូវីដ១៩ ក៏ដោយ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានកម្រិតជាមធ្យម ៤ ១១០ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយថ្លៃ ០,២ភាគរយ ធៀបនឹងឆ្នាំមុន និង ១,៤ភាគរយ ធៀបនឹងគ្រាមុនវិបត្តិ ២០១៦-២០១៨។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា តម្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនៅកម្ពុជាមានអត្រាប្រែប្រួលទាបជាង ២ភាគរយ ប៉ុណ្ណោះធៀបនឹងការប្រែប្រួលតម្លៃរូបិយបណ្ណនៅប្រទេសមួយចំនួន ដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩ភាគរយ, យ៉ន់ចិនធ្លាក់ថ្លៃ ៦,៧ភាគរយ និងគីបឡាវធ្លាក់ថ្លៃ២៩,៨ភាគរយ ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិកបានកើនឡើងក្រោមឥទ្ធិពលនៃការដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលធៀបដុល្លារក្នុងឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ចំនួន ១២ លើកដោយលក់ប្រាក់ដុល្លារអាមេរិកសរុបចំនួនជាង ១៣៩ លានដុល្លារអាមេរិក នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ធៀបនឹងការលក់តែ ៩ លានដុល្លារកាលពីឆ្នាំមុន។ អត្រាប្តូរប្រាក់ត្រូវបានសេដ្ឋវិទូចាត់ទុកជាសូចនាករមួយបង្ហាញពីសុខភាពសេដ្ឋកិច្ច ដូចដែលអតីតនាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Per Jacobson ធ្លាប់បានលើកឡើងថា «ការលើកម្ពស់តម្លៃរូបិយវត្ថុជាតិឱ្យបានល្អ ជាការងារអាទិភាពនៃការកសាងមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»៕ ដោយ៖ ដេវិត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ បន្ទាប់ពីឯកឧត្តម សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយឯកឧត្តមបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម…
-
កុមារឆ្នើមកម្ពុជាបួននាក់ ត្រៀមបង្ហាញខ្លួនលើឆាកអន្តរជាតិនៅជប៉ុន

ភ្នំពេញ៖ កុមារា-កុមារី កម្ពុជា ដែលពោរពេញដោយទេពកោសល្យចំនួនបួននាក់នឹងតំណាងឱ្យកម្ពុជាដើម្បីចូលរួមវេទិកាកុមារអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៤។ ជាកម្មវិធីដ៏មានកិត្យានុភាពដែលនឹងប្រព្រឹត្តឡើងនៅខែកក្កដាខាងមុខ នៅប្រទេសជប៉ុន។ បេសកជនវ័យក្មេងទំាងបួននាក់ដែលមានអាយុពី១០ ទៅ១១ ឆ្នាំ បានឆ្លងកាត់ការប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងកុមារកម្ពុជាជាច្រើននាក់ទៀតរហូតឈានដល់វគ្គជម្រុះចុងក្រោយដែលមានគ្នា១៦នាក់។ នៅប្រទេសជប៉ុន ពួកគេនឹងបានជួបតទល់ជាមួយកុមារប្រមាណជាង ២០០ នាក់ មកពី៣០ ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ ជាជំនួបដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា នេះជាឳកាសដែលកុមារទាំង៤អាចស្វែងរកគំនិតថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួន។ លោកស្រីបន្តថា ៖«តាមរយៈកម្មវិធីនេះ ក៏សង្ឃឹមផងដែរថា ប្អូនៗដែលបានអញ្ញើញចូលរួមហើយនោះ ក៏នឹងមានគំនិត និងអាចប្រែខ្លួនទៅជាពលរដ្ឋសកលម្នាក់ពេញលេញ។ ជាធនធានដ៏សំខាន់មួយមិនត្រឹមរបស់ជាតិសាសន៍ណាមយួយទេ គឺសម្រាប់ពីភពលោកទាំងមូលតែម្តង»។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៨៨មក វេទិកាកុមារអាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាចំណុចស្នូលមួយសម្រាប់ជំរុញទំនាក់ទំនងក្នុងចំណោមកុមារក្នុងតំបន់ឱ្យមានភាពស្និតស្នាល និងអភិវឌ្ឍសមត្ថភាពកុមារឱ្យយល់ដឹងអំពីវប្បធម៌ អរិយធម៌ និងទម្លាប់ក្នុងការរស់នៅរបស់កុមារតាមប្រទេសនីមួយៗ។ ក្នុងចំណោមកុមារទាំងបួននាក់ កុមារា ឃឹម វង្សវឌ្ឍនៈ ឈរក្នុងលេខរៀងទី១ ក្នុងចំណោមកុមារា ពីរនាក់។ កុមារ វឌ្ឈនៈមានទេពកោសកល្យផ្នែកបច្ចេកវិទ្យា ជាពិសេសការធ្វើ 3D modelling ជាដើម។…
-
សមាជិកកម្មាធិការនាយក នៅប្រទេសអូស្ត្រាលី អតីតគណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល សម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ដោយមើលឃើញពីការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ល្អ ដោយសម្ដេចបវរធិបតីមានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជាយើងឲ្យមានភាពរីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោកមិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយនឹងមានជីវភាពធូរធារសម្បូរ សប្បាយ។ ដោយមើលឃើញពីកត្តាទាំងនេះហើយ ទើបរូបលោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី សម្រេចចិត្តចុះចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកក៏បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឲ្យរូបលោក បានរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណផងដែរចំពោះសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលសម្ដេចបានសន្ដោសប្រណីដោយធ្វើលិខិតស្នើសុំទៅព្រះមហាក្សត្រឲ្យលើកលែងទោសចំពោះរូបលោក ។ លោក បានចាកចេញពីប្រទេសកម្ពុជា ជាច្រើនឆ្នាំដែរហើយ តែពេលត្រឡប់មករាជធានីភ្នំពេញនាពេលនេះ គឺពិតជាធ្វើឲ្យលោកមានការភ្ញាក់ផ្អើលដោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនមួយចំនួនដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិតសមរង្ស៊ី សូមក្រឡេកមើលមកប្រទេសកម្ពុជាផងថាតើ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ ដល់ណាហើយ កុំចេះតែលឺថា ចេះតែជឿតាមគេ ដែរយើងមិនបានឃើញជាក់ស្ដែងនោះ។ សម្ដេចតេជោ មានភាពសន្ដោសប្រណីខ្លាំងណាស់ ។ បើយើងចង់រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាពេលណាគឺសម្ដេចសន្តោសប្រណីអោយយើងចូលភ្លាម។ លោក ញឹម គឹមញ៉ុល បន្ថែមថាសម្ដេចតេជោហ៊ុនសែននៅអាចដឹកនាំប្រទេសបាន…
-
កម្ពុជាគ្រោងថវិកាជិត ៤៥០លានដុល្លារ ជួយប្រជាពលរដ្ឋរងគ្រោះ និងរងហានិភ័យ

ភ្នំពេញ៖ ក្នុងពេញមួយអាណិត្តទី៧នៃការដឹកនាំប្រទេស រដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យផ្សេងៗ។ ប៉ុន្តែការជួយនេះគឺផ្អែកលើគ្រាមានអាសន្ន និងការលំបាកប៉ុណ្ណោះ ពោលគឺមិនមែនជាការជួយជាអចិន្ត្រៃយ៍ឡើយ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលសម្តេចបិទសន្និបាតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលើកទិសដៅឆ្នាំ២០២៤កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថវិកានេះនឹងត្រូវបែកចែកទៅតាមកម្មវិធីចំនួន៦ ដែលរួមមានការថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ កិច្ចការអភិវឌ្ឍនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហិរញ្ញទានលើកស្ទួយផលិតកម្មកសិកម្ម និងរកទីផ្សារ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់។ សម្តេចសង្កត់ធ្ងន់លើការបន្តរក្សានយោបាយគាំពារសង្គម ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។ សម្រង់សម្តី៖ « តាំងពីយើងមិនទាន់ចេញពីប្រទេសក្រីក្រ យើងបានដាក់គោលនយោបាយ ជួយប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល សម្តេចតេជោ តែងប្រកាសនានា មិនអាចឲ្យប្រជាពលរដ្ឋនៅកន្លែងណា ដាច់ពោះស្លាប់ ដោយសារអត់បាយនោះទេ ។ មានតិចមានច្រើនយើងបេះពីមាត់ពីក ដើម្បីជួយគ្នា ហើយគោលនយោបាយនេះ ត្រូវតែបន្តធ្វើយ៉ាងណា តិចច្រើន មិនអាចឲ្យប្រជាពលរដ្ឋយើង រងគ្រោះស្លាប់ ដោយសារការមិនបានយកចិត្តទុកដាក់ ជាពិសេស ភាពក្រីក្រនោះទេ »។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសាកលឆ្នាំ២០២៣របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការOPHI (…
-
ប្រទេសក្នុងតំបន់អាស៊ានមួយចំនួនកំពុងចាប់អារម្មណ៍លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា

(ភ្នំពេញ)៖ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាថ្នាលសម្រាប់ផ្ទៀងផ្ទាត់ឯកសារសំរាប់សេវាសាធារណៈ ដែលទទួលបានចំណាត់ថ្នាក់លេខ១ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីប្រទេសក្នុងតំបន់អាស៊ាន ។ ប្រទេសឡាវ បានស្នើសំយកថ្នាលផ្ទៀងផ្ទាត់ឯកសារនេះទៅប្រើ ខណៈដែលម៉ាឡេស៊ី និងប្រ៊ុយណេរ សំមកសិក្សាស្រាវជ្រាវបន្ថែមផងដែរ ។ ប្រការនេះ ថ្ងៃក្រោយទៅប្រជាជនកម្ពុជាយើងទៅណាក៏ដោយ មិនចាំបាច់យកឯកសារទៅជាមួយនោះទេ ប្រសិនបើគ្រប់ប្រទេសទាំងអស់ទទួលស្គាល់ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ ដោយគ្រាន់តែស្កែន QR Code ទិន្ន័យនិងបង្ហាញភ្លាមៗនៅគ្រប់ច្រកដែនសមត្ថកិច្ចដែលគេចង់ឆែក ពិសេសនៅតាមព្រលានយន្តហោះ ដែលអាចដោះស្រាយបញ្ហារាប់ពាន់ជំពូក ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ នៅស្រុកសំរោង ខេត្តតាកែវ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្រ្តី គូសបញ្ជាក់បន្ថែមថា ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះផងដែរ ប្រសិនបើយើងប្រើឱ្យអស់សមត្ថភាពរបស់វា និងធ្វើឱ្យប្រទេសនីមួយៗចំណេញបានរាប់រយលានដុល្លារនៅក្នុងមួយឆ្នាំៗ នេះគឺជាបច្ចេកវិទ្យាដែលដោះស្រាយសេវាសាធារណៈ ទាំងអស់នេះគឺជាផ្នែកមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ក្រោមការដឹកនាំដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរួមចំណែក…
-
ព្រឹត្តិការណ៍តុកតាយក្ស គ្រោងនឹងរៀបចំក្បួនដង្ហែរនៅពេលខាងមុខ ក្នុងក្រុង សៀមរាប ស្របនិងគោលដៅទេសចរណ៍២០២៤

(សៀមរាប)៖ គម្រោងតុកតាយក្សនៅខេត្តសៀមរាប បាននឹងកំពុងចាប់ផ្តើម រៀបចំ ត្រៀមខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយបច្ចកទេសមួយចំនួន ពាក់ ព័ន្ធ សិល្ប:សូន្យរូប និង អរិយធម៍ វប្បធម៍ ទាំងបរទេស ទាំងខ្មែរ ដែលពួកគាត់ បាន សហការគ្នា ដោយ មានការចូលរួមពីសិស្សសាលារដ្ឋ និង ឯកជនផងដែរ ដើម្បីឲ្យពួក គាត់បាន រៀនពីរបៀបសូន្យរូបតុកតាយក្ស នឹងដំឡើងតុកតាយក្សផ្សេងៗ ហើយ ក៏ជា មោទនភាពសម្រាប់សិស្សានុសិស្សស្វែងយល់ក្នុងការសិក្សារៀនសូត្របន្តទៀត។ ប្អូនស្រី តេស វ៉ានណង ជាគ្រូបង្រៀនផ្នែកសិល្ប:សូន្យរូប បានលើកឡើងថា ប្អូនស្រីពេញចិត្តនិងការងារបង្ហាត់បង្រៀនចំពោះការសូន្យរូបដល់ប្អូនៗ សិស្សនុសិស្ស ដោយយល់ឃើញថា ពួកគេបានយកចិត្តទុកដាក់ក្នុងការ រៀនសូត្រយ៉ាងពិតប្រាកដ យើងរៀនផង អនុវត្តផ្ទាល់ផង។ ជាក់ស្តែង ដូចពេលនេះ យើងបានចែករំលែកបទពិសោធទៅដល់ក្មេងៗ ដើម្បីឲ្យក្មេងៗធ្វើការរួមគ្នា បែបជាក្រុមៗ នឹងបានយល់ពីការងារសង្កមឲ្យកាន់តែច្បាស់ថែមទៀត។ លោក អូន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុកតាយក្សនេះ បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៏មួយ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ ថា…
-
មន្រ្តីពន្ធនាគារផ្ដល់ការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ «ការបរិច្ចាគឈាមជាអំពើដ៏ប្រពៃនៅក្នុងសង្គម ដែលយើងអាច ធ្វើបានទាំងអស់គ្នា » នេះជាការលើកឡើងក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បី សង្គ្រោះ ជីវិតមនុស្សពីថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនាគារខេត្តនាភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ អ៊ុង សុីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមាន ជ័យអោយដឹងថា: បច្ចុប្បន្នមន្ត្រីពន្ធនាគារខេត្តមានចំនួន ១១១នាក់ / ស្រី ១៩នាក់ ។ក្នុងនោះថ្នាក់ដឹកនាំចំនួន ៥នាក់/ ស្រី ១នាក់ ។ ចំពោះការងារគ្រប់ គ្រ ងជន ជាប់ ឃុំសរុបជាក់ស្ដែងចំនួន ១,៨៩៣នាក់ ស្រី ១០០នាក់ ហើយជនជាប់ឃុំភាគច្រើន ជាប់បទល្មើសគ្រឿងញៀន។ លោក អ៊ុង សុីផាន បានបន្តថា មន្ត្រីទាំង ១១១នាក់ នេះគឺយើងព្រម ព្រៀងស្ម័គ្រចិត្ត បរិច្ចាគឈាមទាំងអស់គ្នា តែសំខាន់ក៏យោងទៅលើសុខភាពនិងមូលហេតុផងដែរ ។ចំពោះអំណោយឈាមជាអំណោយជីវិតដែលមនុស្សមានសុខភាពល្អ…