-
សេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចជំនួបសហគ្រិនវ័យក្មេង លើកទី១ ឆ្នាំ២០២៤ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា

នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេង លើកទី១ ឆ្នាំ២០២៤។ ដូចទៅនឹងរៀងរាល់ឆ្នាំ កម្មវិធីនេះគឺជាកិច្ចជំនួបលើកទី១ក្នុងចំណោមកិច្ចជំនួប ៥ ដងជាប្រចាំឆ្នាំរបស់សមាគម។ ជំនួបសហគ្រិនវ័យក្មេង ឬជាភាសាអង់គ្លេសថា Young Entrepreneurs Gathering គឺជាកម្មវិធីជួបជុំពិសេស និងដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីកម្ម ដែលត្រូវបានរៀបចំឡើងសម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។ គោលបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធ បញ្ហាប្រឈម ឬ ដំណោះស្រាយផ្សេងៗ ដែល អាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ម្ចាស់អាជីវកម្មទទួលបាននូវការចែករំលែកនូវព័ត៌មានស្ដីពីច្បាប់ និងគោលនយោបាយសំខាន់ៗសម្រាប់អាជីវកម្ម ពីវាគ្មិនពាក់ព័ន្ធ ជាពិសេសពីរាជរដ្ឋាភិបាលដែលទាក់ទងនឹងធុរកិច្ចរបស់ពួកគេ។ ក្នុងកិច្ចជំនួបនេះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម ក៏ដូចជាម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍ និងដៃគូសហការជាច្រើនរបស់សមាគមប្រមាណជា ១៥០ នាក់។ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានជំនឿរួមមួយថាការជឿនលឿននៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ…
-
ជំងឺគ្រុនឈាមកើនឡើងជាង ៤ដងនៅប្រេស៊ីល មុនពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ

ប្រាស៊ីលីយ៉ា៖ ទិន្នន័យរបស់រដ្ឋាភិបាលប្រេស៊ីលនៅថ្ងៃសៅរ៍បានឱ្យដឹងថា ចំនួនអ្នកកើតជំងឺគ្រុនឈាមនៅទូទាំងប្រេស៊ីល គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ទុះឡើងខ្ពស់ជាងបួនដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមុនពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ។ រយៈពេល ៤សប្តាហ៍ដំបូងនៃឆ្នាំ២០២៤ អ្នកកើតជំងឺគ្រុនឈាមមានចំនួន ២៦២,២៤៧ករណី កើនឡើងជាង ៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានត្រឹមតែ ៦៥,៣៦៦ករណីប៉ុណ្ណោះ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប្រេស៊ីល។ កាលពីពីរសប្តាហ៍មុន រដ្ឋាភិបាលប្រេស៊ីលក៏បានប្រកាសផងដែរ អំពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការឥតគិតថ្លៃ នៅខែកុម្ភៈខាងមុខនេះ ដែលកំណត់គោលដៅលើមនុស្ស ៣.២លាននាក់ ដោយផ្តល់អាទិភាពដល់កុមារមានអាយុចាប់ពី ១០ ទៅ ១៤ឆ្នាំ ជាក្រុមជនងាយរងគ្រោះមានចំនួនសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្ពស់បំផុត។ ក្រសួងសុខាភិបាលប្រេស៊ីលនិយាយថា វ៉ាក់សាំងចាក់ជូនប្រជាជនមានចំនួនកំណត់ ដោយសារតែកង្វះការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការ គឺក្រុមហ៊ុនឱសថជប៉ុន Takeda។ ទោះបីជាយ៉ាងណា ប្រទេសមានប្រជាជនចំនួន ២០៣លាននាក់មួយនេះរំពឹងថា នៅឆ្នាំ២០២៤ ខ្លួននឹងទទួលបានវ៉ាក់សាំងចំនួន ៦.៥លានដូស ក្នុងចំណោមពីរដូស ដើម្បីចាក់ដល់កុមារ។ បើតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺគ្រុនឈាមបង្កឡើងពីសត្វមូស បានចម្លងដល់មនុស្សប្រមាណពី ១០០លានទៅ៤០០លាននាក់ ក្នុងមួយឆ្នាំនៅជុំវិញពិភពលោក ទោះបីជាករណីភាគច្រើនមានលក្ខណៈស្រាល ឬមិនមានរោគសញ្ញាក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រេីប្រាស់ និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធឱ្យប្រើប្រាស់និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ (ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលស្ថិតក្នុងខេត្តព្រះសីហនុ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះនាយកសាលា និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំងពីរ ដែលបានសហការរៀបចំកម្មវិធីឱ្យមានសួនសុវត្ថិភាពចរាចរណ៍នៅក្នុងបរិវេណសាលារៀន ដើម្បីជាការរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យមានការចងចាំ ក្នុងការចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីគុណតម្លៃនៃកម្មវិធីនាពេលនេះ គឺបានបង្ហាញពីសារប្រយោជន៍នៃការយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ប៉ុន្តែយើងអាចទប់ស្កាត់បាន យេីងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ភាគច្រេីន គឺបង្កឡេីងដោយមនុស្ស ដោយសារមិនគោរពច្បាប់ចរាចរណ៍ ហេតុដូចនេះ លោកជំទាវ បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានទទួលការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះហើយ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន…
-
ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៥ករណី ថ្ងៃទី៣ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ២០នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៣៤នាក់ស្រី ២នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៧២,៤៤ក្រាម និង១៥កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៣៦,១៩ក្រាម។អុិចស្តាសុី(mdma) ស្មើ១០៤គ្រាប់។លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ១៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៣០គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច៣១គ្រឿង ម៉ូតូ ៣៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៩៦គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៦គ្រឿង និងម៉ូតូចំនួន ១៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ២នឹងរងរបួស៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្តាលអោយមនុស្សស្លាប់២ នឹងរងរបួសធ្ងន់ស្រាលចំនួន៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣

-
យុវជន ៣រូបក្នុងចំណោម ១០៥រូប ប្រជែងបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៤

(ភ្នំពេញ)៖ យុវជន ៣រូបក្នុងចំណោម ១០៥រូប ប្រជែងបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៤ ។ ការប្រកាសលទ្ធផលនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលមជ្ឈមណ្ឌលកម្ពុជា ៤.0 សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៤ ក្រោមវត្តមានឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានលើកឡើងថា កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ គឺជាកម្មវិធីដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ច សង្គម និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។ ឯកឧត្តម បានបន្តថា សម្រាប់រដូវកាលនេះ កម្មវិធីប្រកួតប្រជែងផ្តោតលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព» ដោយតម្រូវឱ្យបេក្ខជនចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកគំនិតលើសារៈប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាជន។ សូមជម្រាបថា បន្ទាប់ពីបើកទទួលពាក្យស្នើសុំ រយៈពេល ២សប្តាហ៍…
-
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ លើកឡើងពីសុជីវធម៌ថ្វាយបង្គំនិងសំពះតាមប្រពៃណីខ្មែរ

ភ្នំពេញ៖ ពលរដ្ឋខ្មែរ មួយចំនួន តែងតែមានការយល់ច្រឡំអំពីរបៀបសំពះ និងតែងតែធ្វើឆ្គងប្រាសចាកពីរបៀបសំពះរបស់ខ្មែរ។ ការសំពះរបស់ខ្មែរមាន៥របៀប ១. កម្ពស់ត្រឹមដើមទ្រូង “សម្រាប់សំពះវ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ”។ ២. កម្ពស់ត្រឹមមាត់ “សម្រាប់សំពះវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ”។ ៣. កម្ពស់ត្រឹមចុងច្រមុះ “សម្រាប់សំពះ មាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ”។ ៤. កម្ពស់ត្រឹមចិញ្ចើម “សម្រាប់សំពះព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ”។ ៥. កម្ពស់ត្រឹមចិញ្ចើមឡើងទៅ “សម្រាប់សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង”។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ លើកឡើងពីសុជីវធម៌ថ្វាយបង្គំនិងសំពះតាមប្រពៃណីខ្មែរ។ ៖
-
បណ្ឌិត្យសភានគរបាលកម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំក្នុងបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិ

បាត់ដំបង៖នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់ថា ក្រោមការ យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។ជាពិសេស ការ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនិងកម្មវិធី កំណែទម្រង់មួយចំនួនសំដៅកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិ ។ ឯកឧត្តមបន្តថា កម្មវិធីកំណែទម្រង់លើការងារសំខាន់ៗ រួមមាន ការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំការអភិវឌ្ឍ សមត្ថភាព គ្រូបង្រៀន ។ការពង្រឹងវិន័យ និស្សិតជាសិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង។ការអភិវឌ្ឍ ធនធានមនុស្ស ។ការបង្កើតឱ្យមានយន្តការធានានូវគុណ ភាព អប់រំផ្ទៃក្នុង។ការបង្កើតឱ្យមានវប្បធម៌គុណភាព។ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា។ការពង្រឹងសមត្ថភាព ស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនិងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិ និងអន្តរជាតិសំដៅលើកកម្ពស់គុណភាព អប់រំ បណ្តុះបណ្តាលដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំង នគរបាលជាតិក្រសួងមហាផ្ទៃ និងគោលន យោ បាយកំណែទម្រង់នៃកងកម្លាំងប្រដាប់អាវុធ របស់ រាជរដ្ឋា ភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ សូមជម្រាបថា ឯកឧត្តម ឯក មនោសែន ថ្លែងដូច្នេះក្នុង ឱកាស អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង…