-
ក្រសួងបរិស្ថានមានវិធានការសម្អាត និងលុបបំបាត់ថង់ប្លាស្ទិក លើផ្ទៃទឹកបឹងទន្លេសាប

បាត់ដំបង៖ ក្រសួងបរិស្ថានគ្រោងដាក់ចេញនូវយុទ្ធនាការសម្អាត វត្ថុ ឬថង់ប្លាស្ទិកនៅលើផ្ទៃទឹកបឹងទន្លេសាប។នេះបើតាមការ បង្ហើប ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ខណៈដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈ ប្រតិភូ អន្តរក្រសួង និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានិងស្ថានទូត សមាជិកសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមមាន អាល្លឺម៉ង់, បារាំង, ហុងគ្រី ទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ ដំបង កាលពីចុងសប្ដាហ៍នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងបរិស្ថានបានធ្វើការសិក្សា និង គ្រោងដាក់ចេញវិធាននូវការសម្អាតនិងលុបបំបាត់ថង់ប្លាស្ទិក នៅលើផ្ទៃទឹក ខណៈដែលបឹងទន្លេសាប គឺជាអាទិភាពដ៏ចម្បង ដែលនិងត្រូវអនុវត្តមុនគេ។ ឯកឧត្តម អ៊ាង សុផល្លែត និងគណៈ ប្រតិភូអន្តរក្រសួង គណៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាព្រមទាំងស្ថានទូតនៃប្រទេស សមាជិកសហភាពអឺរ៉ុបបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅខេត្តសៀមរាបនិងខេត្តបាត់ដំបង ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ទស្សនកិច្ចថា បឹងទន្លេសាប គឺជាការងារអាទិភាពដែលនឹង ត្រូវធ្វើការសម្អាតថង់ប្លាស្ទិកដើម្បីធ្វើយ៉ាងណាឱ្យទន្លេសាបស្អាត មិនឱ្យបាត់បង់ប្រភពត្រី បាត់បង់ជីវៈចម្រុះដែលបង្កនូវការគំរាម កំហែងធ្ងន់ធ្ងរនិងអាចធ្វើឱ្យមហន្តរាយដល់”បឹងទន្លេសាប”ដែលជាទ្រព្យដ៏កម្រមួយរបស់”កម្ពុជា”។យើងមានខណៈដែល ប្រទេសដទៃមិនមាន។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហើបឱ្យដឹងផងដែរពីការស្នើឱ្យអង្គការមួយ ដើម្បីធ្វើការសិក្សាពិនិត្យមើល…
-
ឯកឧត្តម វង សូត ៖ ប្រទេសកម្ពុជា មានការបោះឆ្នោត ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមទាំងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដោយមានការចួលរួមពីបេក្ខជនឈរឈ្នោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ផងដែរ។ ឯកឧត្តម វង សូត បានសម្តែងនូវភាពសប្បាយរីករាយចំពោះវេទិកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដូចគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ជូនអង្គពិធីទាំងមូលថា កម្ពុជាមានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតសរុបចំនួន ៥៤៤រូប ក្នុងនោះមានតំណាងរាស្រ្តក្នុងតំណែងចំនួន ៨រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥៣៦រូប។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩ មក…
-
ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ១០គ្រួសារ រស់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល ទទួលបានការចុះកិច្ចព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលរបស់ រដ្ឋមន្រ្តីក្រសួង អធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាមួយលោក កុក ថេង អ្នកទិញដីពីឈ្មោះ តន់ ចន្ថា ដីមានទីតាំងស្ថិតនៅចំណុចក្រោយទួលម៉ុងចិន និងក្រោយប្រឡាយ១០០០ ឃុំដីឥដ្ឋ (បច្ចុប្បន្នឃុំកំពង់ស្វាយ) ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំទទួលបន្ទុក ការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ និងភាគីដើមបណ្តឹង ភាគីចុងបណ្តឹង កាលពីរសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រសួងបានទទួលពាក្យបណ្តឹងពីឈ្មោះ ហួត សានី និងឈ្មោះ លុយ កែវហេង (តំណាងប្រជាពលរដ្ឋចំនួន ១០គ្រួសារ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល) ប្តឹងឈ្មោះ…
-
ឯកឧត្តមបណ្ឌតិ ជា វ៉ាន់ដេត ជំរុញដល់អង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សូមទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាទាំងអស់គ្នា

តាកែវ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្រុកសំរោង ខេត្តតាកែវ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈ កម្មា ធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បាន បញ្ជាក់ ថា យើងទាំងអស់គ្នា ជាសមាជិក សមាជិការបស់ គណបក្សដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សប្រជាជន កម្ពុជា សមាជិករដ្ឋសភា មណ្ឌលខេត្តកែវ និង សមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្ត ត្រូវទៅចូលរួមបោះឆ្នោត ជូន គណបក្ស ប្រជាជនកម្ពុជា ទាំងអស់គ្នា ស្របតាមគោលការណ៍ សមាជិក ឬសមាជិកា នៃអង្គ បោះ ឆ្នោតមួយរូប គឺជាសន្លឹក ឆ្នោត មួយសន្លឹក របស់គណបក្ស ប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិ ភាព ពេញ…
-
ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានទំនួលខុសត្រូវខ្ពស់ ក្នុងការ អនុវត្តមុខងារវិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានផ្ទេរមក

(បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា…
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញមកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានឈ្នះមេដាយមាស ពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធីល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់…
-
មន្រ្តីជាន់ខ្ពស់កម្ពុជា៖វិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យ អាទិភាព ចម្បងមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានថ្លែង ថា” ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តមានការរីកចម្រើនយ៉ាង លឿនមុនជំងឺកូវីដ១៩ បានរីករាលដាលនៅឆ្នាំ២០១៩ ។កម្ពុជា បាននាំចេញគ្រឿងបង្គំយានយន្តបានប្រមាណជាង២០០លានដុល្លារអាម៉េរិកនិងគ្រឿងបរិក្ខារអេឡិចត្រូនិកបានប្រមាណជាង៩០០លានដុល្លារ។ ឯកឧត្តមបន្តថា ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយាន យន្ត និងវិស័យអេឡិចត្រូនិកបានដាក់ចេញនូវគំនិតផ្តួចផ្តើម ចំនួន ២០។ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន ៤ ដែលមាន ភាពបន្ទាន់ បាននិង កំពុងត្រូវបានអនុវត្ត ដែលរួមមាន៖ ១. ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យ យានយន្ត និងអេឡិច ត្រូនិក ,២. ការកំណត់ទីតាំងតំបន់ សេដ្ឋកិច្ច ពិសេសសម្រាប់ចង្កោមវិស័យ យានយន្ត និងអេឡិច ត្រូនិក,៣. ការសហការជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធី បង្កើន ជំនាញដល់កម្មករ និយោជិត និង ៤. ការបន្តធ្វើឱ្យ ប្រសើរ ឡើង នូវនីតិវិធីឡូជីស្ទីក។ ឯកឧត្តមមានប្រសាសន៍ដែរថាការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះនឹងផ្តល់បច្ច័យយ៉ាងសំខាន់ សម្រាប់កម្ពុជាដូចជាការអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ពាន់លានដុល្លារនិងអាចបង្កើតការងារថ្មីជាង ២២ពាន់ កន្លែងក្នុងរយៈពេល៥ឆ្នាំខាងមុខក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។ ឯកឧត្តម…
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា គ្រប់រូប ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា

(ខេត្តកណ្តាល)៖ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលខេត្តកណ្តាល នាថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល មានប្រសាសន៍ គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យ ក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ តាមការគ្រោងទុក នោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងក្លាយ ជា ប្រធានព្រឹទ្ធសភា ដូចដែលសម្តេចធ្លាប់បានមានប្រសាសន៍ រួចហើយកាលពីថ្ងៃទី ២០ ខែមករា កន្លងទៅថ្មីៗនេះ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា យើងទាំងអស់គ្នា ជាសមាជិក សមា ជិកា របស់គណបក្ស ដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់ គណបក្សប្រជាជន កម្ពុជា ពោលគឺ សមាជិករដ្ឋសភា មណ្ឌលខេត្តកណ្តាលចំនួន ១០រូប និង សមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ ចំនួន…
-
សមត្ថកិច្ចខណ្ឌប្ញស្សីកែវ ចុះធ្វើរដ្ឋបាល ក្នុងភូមិសាស្ត្រតំបន់មាន បន្ទប់ជួល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កំលាំងចុះរដ្ឋបាល ក្នុងភូមិសាស្រ្ត ក្រុមទី៤ក្រុមទីភូមិ ទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ(តំបន់មានបន្ទប់ជួល)។ ការងារចុះរដ្ឋបាលក្នុងភូមិសាស្រ្តក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដឹកនាំដោយលោកវសេនីយ៍ទោ ថន ថេន អធិការង ប្រធាន លោកវរសេនីយ៍ទោ ប៉ែន ឈី អធិការង អនុប្រធាន រួមទាំងមន្ត្រីផ្នែក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧មន្រ្តីសាលាសង្កាត់នឹង ប្រជាការពារសរុប៤០នាក់។ កម្លាំងចម្រុះ ចុះបានចំនួន ៤ខ្នងផ្ទះស្ទើរនឹង ៤៨គ្រួសារ មនុស្សចំនួន១២៨នាក់ ប្រុស ៧២នាក់ អាយុ១៨ឆ្នាំឡើង ៩៨នាក់ប្រុស ៣៦នាក់ ។ មន្ត្រីដែលចុះរដ្ឋបាល បានអោយដឹងថា សភាពការណ៍រួម ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ ៕ ដោយ ៖ វណ្ណលុក
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញការកសាងពូនជ្រុំរដ្ឋបាលទំនើប សម្បូរដោយ មូល ធនមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់អំពីគោលនយោបាយដឹកនាំ ដោយសង្តត់ធ្ងន់លើការកសាងពូនជ្រុំរដ្ឋបាលទំនើប រឹងមាំ មានមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករ វ័យក្មេង កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងនៃក្តីស្រមៃនាពេលអនាគត” ក្រុង អរិយក្ស ត្រ នារសៀល ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម អបអរសាទរចំពោះជោគជ័យរបស់ស្ថាបត្យករវ័យក្មេងកម្ពុជាទាំងអស់ ដែល បាន ចូលរួមក្នុងកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជាឆ្នាំ២០២៣ និងស្នើឱ្យបន្ត ការរៀប ចំកម្មវិធីនេះជាបន្តបន្ទាប់ ដោយពង្រីកប្រធានបទនៃកម្មវិធីនេះបន្ថែមទៀត។ការកសាងធនធានខួរក្បាល ជាពិសេសក្នុងវិស័យស្ថាបត្យកម្ម គឺជាកិច្ចការមួយ ដែល មានគុណតម្លៃដ៏ធំធេង និងជាការវិនិយោគសម្រាប់អនាគតទាំងអស់គ្នា។ ឯកឧត្តម សាយ សំអាល់ ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មាន ម្ហូប លើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួម ចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែល នេះជា បុរេ…