-
អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ

ភ្នំពេញ៖ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ បើតាមក្រសួងវប្បធម៌បានឱ្យដឹងនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះថា ការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង ដោយរចនាសម្ព័ន្ធសំណង់មានភាពស្មុគស្មាញថ្មរបស់ប្រាសាទ និងក្បាច់ចម្លាក់មួយចំនួន មានការពុកផុយរបេះធ្លាក់ និងបាត់បង់។ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសធ្វើការពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរប្រាសាទឱ្យមានលំនឹងឡើងវិញ។ នេះ គឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាតែងធ្វើជាប្រចាំ ដើម្បីថែរក្សា និងលើកតម្លៃប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១១៣៩ឆ្នាំនេះ នៅឈររឹងមាំយូរអង្វែងបន្តទៀត៕ដោយ៖ម៉ាដេប៉ូ
-
ក្រសួងអប់រំឱ្យពង្រឹងពីការអនុវត្តវិធីសាស្ត្របង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៤ ដល់ទី៦ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវក្របខ័ណ្ឌកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និង សៀវភៅសិក្សាគោល ដែលឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ ក្រសួងបានបន្តថាគោលបំណងនៃការសិក្សាមុខវិជ្ជាភាសាខ្មែរ គឺធានាឱ្យសិស្សម្នាក់ៗ៖ ១) ទទួលបានចំណេះដឹង និងបំណិន ភាសាខ្មែររឹងមាំ, ២) មានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល ៣) អនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខវិជ្ជាដទៃទៀត និងការរស់នៅប្រចាំថ្ងៃ, ៤) ស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ៕ដោយ៖ម៉ាដេប៉ូ
-
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)

(ភ្នំពេញ)៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល…
-
ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ប្រគល់រូបចម្លាក់ចំនួន៥ ជូនអាជ្ញាធរ ជាតិអប្សរាដើម្បីរក្សាទុក

(ភ្នំពេញ)៖ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រា សាទ តាព្រហ្មនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រគល់រូបចម្លាក់ចំនួន៥ ដែល បានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ។ ទាក់ទិនក្នុងរឿងនេះលោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។ លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំង ដែលត្រូវដាក់ នៅ ទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕ ដោយ៖ម៉ាដេប៉ូ
-
គណ:ប្រតិភូក្រសួងទេសចរណ៍ ប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំ ព្រឹត្តិការណ៍ បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំនេះ ដោយ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឲ្យមានភាពល្អប្រសើរហើយប្លែកជាងមុនៗ កម្មវិធីបុណ្យទន្លេនោះ គ្រោងនិងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា យើងរៀបចំប្រជុំនាពេលនេះ គឺដើម្បីបង្កើតក្បាលម៉ាស៊ីនអនុគណៈកម្មការ ឬក្រុមការងារនានា សម្រាប់ការបែងចែកភារកិច្ចទទួលខុសត្រូវចំពោះបុណ្យទន្លេដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបជាលើកទី៨ គឺយើងត្រូវរៀបចំឲ្យមានព្រឹត្តិការណ៍សម្បូរបែបដូចជា៖ ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ការប្រណាំងកង់ ការរត់កម្សាន ការប្រណាំងទូក ការប្រកួតវាយកូនគោល នឹងការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបើកជាផ្លូវការ និងទីតាំងកម្មវិធីតន្ត្រីកម្សាន្តនានាក្នុងខេត្តយើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើនមកទស្សនានៅក្នុងអំឡុងពេលបុណ្យទន្លេនោះ ។ ឯកឧត្តម បន្តថា នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ សូមឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមសហការធ្វើយ៉ាងណាឲ្យបុណ្យទន្លេបានប្រព្រឹត្តិទៅប្រកបដោយភាពជោជ័យ ជាពិសេស…
-
តំបន់វាលពិឃាដ នៃរបបប្រល័យពូជសាសន៏ប៉ុល ពត មកក្លាយជាតំបន់ទេសចរណ៍ ដ៏សំខាន់ក្នុងឃុំកូនសត្វ

ខេត្តកំពត៖ ទំនប់ប្រទ័ក្សក្រឡាស្ថិតក្នុងទឹកដីភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ ចុះតាមផ្លូវទើបតែស្ថាបនាកៅស៊ូថ្មីៗត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ។ ទីនោះពិតជាមានភាពស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៏មកគយគន់ទេសភាពដ៏ស្រស់បំព្រងជាមួយថ្ងៃរះ និងថ្ងៃលិចព្រមទាំងមានសារៈប្រយោជន៍ខ្លាំង ណាស់ ចំពោះ បងប្អូនប្រជាកសិករភូមិបុស្សញ៉ិញ ភូមិកូនសត្វ និងភូមិកំពង់នង់សម្រាប់ វិស័យកសិកម្ម ៕ អួង វឹង
-
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ដោយសារសុខសន្តិភាព ទើបធ្វើឱ្យមាន ការអភិវឌ្ឍឥតឈប់ឈរ

កំពង់ស្ពឺ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការរីក ចម្រើនឥតឈប់ឈរលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្នគឺដោយសារកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិនិងប្រជាជាជនតាមរយៈ នយោបាយ ឈ្នះ-ឈ្នះ។មកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន លើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសមិទ្ធផលសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនេះរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាអគ្គមគ្គុទ្ទេសក៍ វ័យក្មេង ដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បានដាក់ ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌, ប្រសិទ្ធភាព និងចីរភាពដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរគឺ៖ទី១.ថែរក្សានិងថែបំប៉នសុខសន្តិភាពដែលសម្រេច បាន មកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននិងពូន…
-
ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ ដល់អាជីវករ

បាត់ដំបង៖និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីជាវិធានក្នុងការពង្រឹងនូវការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួល បញ្ចាំ និងទទួលប្រាតិភោគដោយ អនុប្បទាននៅក្នុងខេត្ត បាត់ ដំបង។គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្កើននូវការយល់ដឹង,ពង្រឹងនូវកិច្ចការពារ អតិថិជន វិនិយោគិន និង ការកៀរគរចំណូលថវិកាជាតិ។សិក្ខាសាលាបានប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត កាល ពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។ លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង បាន ថ្លែងថាក្នុងខេត្តបាត់ដំបងមានក្រុមហ៊ុន សហគ្រាស ប្រកប អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុជាច្រើន មិនមានអាជ្ញាបណ្ណ ពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬលិខិតអនុញ្ញាតពីមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត ។កត្តាទាំងនេះអាចបណ្ដាលមកពីបងប្អូនអាជីវករនៅមិន ទាន់ បានយល់ដឹងពីវិធាន និងនីតិវិធី។ ដូចនេះសិក្ខាសាលាផ្សព្វផ្សាយ នៅពេលនេះពិតជាមានសារសំខាន់ ដើម្បីជំរុញក្នុងការបង្កើន ចំណេះ ដឹងបន្ថែមជូនដល់អាជីវករ សម្រាប់យកទៅអនុវត្តឱ្យបានត្រឹមត្រូវនិង ស្រប តាមនីតិវិធីធរមាននៅក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។ តាមរយៈអង្គសិក្ខាសាលានេះ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បាត់ដំបង បានស្នើដល់អាជីវករដែលកំពុងតែប្រកបអាជីវកម្ម…
-
អគារមួយខ្នងនឹងលេចចេញជារូបរាងវិទ្យាល័យរហាល

បន្ទាយមានជ័យ៖ មិនយូរប៉ុន្មានអគារសិក្សាថ្មីមួយខ្នងមានប្រាំបន្ទប់ នឹង លេចចេញជារូបរាងនៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពិធីបញ្ចុះបឋមសិលានៅសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ក្រោមការអញ្ជើញចូលរួមពីលោកស្រី រស់ សុផានី អភិបាលរង ខេត្តតំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មាន ជ័យ។ អគារថ្មីនេះសាងសង់លើផ្ទៃដីទំហំ៩ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ,សង់ពី បេតុង ប្រក់ក្បឿងដោយចំណាយថវិកាជាង១០ម៉ីន ដុល្លារអាមេរិក ដែល ជាថវិកាចូលរួមរបស់រដ្ឋបាលខេត្ត ស្រុកព្រះនេតព្រះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណា ព្យាបាលសិស្ស និងសប្បុរសជនជិត ឆ្ងាយ។ លោកស្រី រស់ សុផានី មានប្រសាសន៍ថា អគារសិក្សា សាលារៀន ជាច្រើនបានរីកដុះដាលទូទាំងខេត្ត។ជាអគារដែលក្រសួងអប់រំ យុវជន និងកីឡាផ្ដល់ជូនរួមជាមួយអំណោយសម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីព្រមទាំងសប្បុរសជន។ លោកស្រីក៏បានកោតសរសើរ ចំពោះការចូលរួមក្នុងការកសាងអគារសិក្សាក្នុងពេលនេះផងដែរ។ សូមបញ្ជាក់ថា វិទ្យាល័យរហាល មានអគារបីខ្នង១៦ បន្ទប់ ។ក្នុង…
-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

សៀមរាប៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែនប្រធាន បណ្ឌិត្យ សភានគរបាលកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ ខែមករា បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨លើកទី១សិក្សារយៈពេល៤ខែចំនួន១៩២នាក់នៅសាលានគរបាលជាតិភូមិភាគ៤នាខេត្តសៀមរាប។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក នាយឧត្តម សេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងទៅកាន់សិស្សនគរបាល ជាសិក្ខាកាមថា នេះជាវគ្គបណ្តុះបណ្តាល ប្រវត្តិសាស្ត្រដ៏សំខាន់និងចាំ បាច់នៅ ក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាព ការងារ របស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។ សិស្ស ដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាណាតែសិក្សា ទទួល បានជោគជ័យនិងអនុវត្តតាម នីតិវិធីជាធរមាន។ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសក្រោមកិច្ចដឹកនាំ បញ្ជា ផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារ សំខាន់ៗ មួយ ចំនួន៕ដោយ៖ ស៊ាន…