Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តក្រចេះបញ្ជាក់ពីករណីបុរសម្នាក់បាញ់សត្វកុកនៅ ខេត្តក្រចេះ

    រដ្ឋបាលខេត្តក្រចេះបញ្ជាក់ពីករណីបុរសម្នាក់បាញ់សត្វកុកនៅ ខេត្តក្រចេះ

    ភ្នំពេញ៖រដ្ឋបាល ខេត្ត ក្រចេះ នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៤នេះបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នាថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ករណីស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអី ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វស្លាប (សត្វកុក)នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន ជ្រាបថា ហេតុការណ៍ខាងលើបានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុក ចិត្របុរី។ បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំធានាជួយអោយកសិផលលក់បានថ្លៃ និងធានាអតិផរណា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំធានាជួយអោយកសិផលលក់បានថ្លៃ និងធានាអតិផរណា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធានា ២ចំណុច គឺធានាកសិផលលក់បានថ្លៃ និងធានាអតិផរណា ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា របាយការណ៍ពីតម្លៃ និងការលក់សម្តេចបានទទួលពីក្រសួងពាណិជ្ជកម្មរាល់ថ្ងៃ ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះ និងយកចិត្តទុកដាក់ច្រើនដើម្បីផលប្រយោជន៍ពលរដ្ឋ ដូចជារការមិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារការធ្វើស្រែចម្ការលក្ខណៈគ្រួសារ ការបញ្ចុះតម្លៃអគ្គិសនី ការលើកលែងការអនុគ្រោះពន្ធផ្សេងៗ ដែលបានដាក់ចេញនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ កាលពីជំនួបក្នុងវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន គឺជួយដើម្បីធ្វើយ៉ាងណាធានា នូវសិទ្ធិសេរីភាពក្នុងការផលិត និងចំណូលពីវិស័យឯកជនដោយធ្វើយ៉ាងណាជួយកាត់បន្ថយ នូវតម្លៃដើម និងធានាធ្វើយ៉ាង ប្រាក់ចំណេញ តម្លៃនៃការលក់ចេញ។ ដើម្បីជួយប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត…

  • ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន លើក ទី៤ ឆ្នាំ២០២៤-២០២៦

    ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន លើក ទី៤ ឆ្នាំ២០២៤-២០២៦

    ភ្នំពេញ៖ ក្រុងកែបនៃខេត្តកែបរបស់កម្ពុជា ទទួលបានជ័យលាភីទីក្រុង ស្អាត អាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ក្រសួងទេសចរណ៍បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយ គុណភាព និងការ ទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយ មានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ មកពី ប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូច ជាប្រទេសនិងអង្គការដៃគូមួយចំនួន។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងថា លទ្ធផលនេះ កើត ចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និង ព្រះរាជាណាចក្រកម្ពុជាទាំងមូល…

  • ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតនៃវិទ្យាស្ថានក្រុងអង្គរ

    ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតនៃវិទ្យាស្ថានក្រុងអង្គរ

    កំពង់ធំ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកក្នុងពិធីប្រគល់សញ្ញាបត្រ ជូន និស្សិត កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ៣.២៧៩នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅសាល ប្រជុំអគារ ឡូវ គីមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ណាត ប៊ុនរឿន បាន បញ្ជាក់ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ធនធាន មនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកលើក កម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ទ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ឯកឧត្តមបន្តថា សន្តិភាព…

  • ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួល បានឡើយ»

    ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួល បានឡើយ»

    កំពង់ស្ពឺ៖ ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយ នគរបាល និងសិស្សនាយនគរបាលរង ដែលកំពុង សិក្សាវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជា ជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ សិក្សារយៈពេល៤ខែ ចំនួន១៩២នាក់ កាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យ សភានគរ បាលកម្ពុជាបាន មានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំ បាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបាន ផ្លាស់ ប្តូរជីវភាពការងារ របស់ ប្អូនៗ ពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ហើយសិស្ស ដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួល បាន ជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន ។ នាយឧត្តមសេនីយ៍ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស ក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

  • រដ្ឋមន្ត្រី ក្រសួងអធិការកិច្ច តាមដានត្រួតពិនិត្យវឌ្ឍនភាព គណៈកម្មការ និងអនុគណៈកម្មការ​ទាំង៥ ត្រៀមរៀបចំសន្និបាត

    រដ្ឋមន្ត្រី ក្រសួងអធិការកិច្ច តាមដានត្រួតពិនិត្យវឌ្ឍនភាព គណៈកម្មការ និងអនុគណៈកម្មការ​ទាំង៥ ត្រៀមរៀបចំសន្និបាត

    រដ្ឋមន្ត្រី ក្រសួងអធិការកិច្ច តាមដានត្រួតពិនិត្យវឌ្ឍនភាព គណៈកម្មការ និងអនុគណៈកម្មការទាំង៥ ត្រៀមរៀបចំសន្និបាត ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការទាំង៥ សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានទាំង៣ ចំណុះក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានទាំងអស់ ចំនួន ៥៦ រូប នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត…

  • សិស្សានុសិស្ស នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភសម្លៀកបំពាក់កីឡា ប៊ិច និងសៀវភៅសរសេរ

    សិស្សានុសិស្ស នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភសម្លៀកបំពាក់កីឡា ប៊ិច និងសៀវភៅសរសេរ

    (កំពង់ធំ)៖ សម្លៀកបំពាក់កីឡា ប៊ិច និងសៀវភៅសរសេរមួយចំនួន ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំសហការីក្រុមការងារយេនឌ័រ នាំយក ទៅឧបត្ថម្ភ ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្រចាប់ ស្ថិតនៅក្នុងសង្កាត់ អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយមាន សំណូមពរពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាក្រុមកីឡា ក្នុងសាលាបឋមសិក្សាក្រចាប់ ត្រូវត្រៀមប្រកួតកីឡានៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ នាពេលខាងមុខ ទើបថ្ងៃនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ រួមជាមួយសហការី នៃក្រុមការងារយេនឌ័រ បានរួមគ្នាចូលរួមថវិកា ដើម្បីទិញ និងបោះពុម្ព សម្លៀកបំពាក់កីឡា ជូនក្មួយៗសិស្សានុសិស្សតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ ដើម្បីក្មួយៗទាំង ៣៦ នាក់ បានចូលរួមប្រកួតកីឡានៅថ្នាក់ខេត្ត…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបញ្ច្រាបការយល់ដឹង ដល់សិស្សា នុសិស្ស វិទ្យាល័យព្រែកថ្មី ពីផលវិបាកនៃគ្រឿងញៀន

    អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបញ្ច្រាបការយល់ដឹង ដល់សិស្សា នុសិស្ស វិទ្យាល័យព្រែកថ្មី ពីផលវិបាកនៃគ្រឿងញៀន

    (ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានបន្ត សកម្មភាពចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ចៀបការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យបានកាន់តែទូលំទូលាយ ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាល ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ៖ ថ្ងៃនេះ នគរបាលជំនាញ បានធ្វើការពន្យល់ និង បង្ហាញដល់សិស្សានុសិស្ស ពីចំណុចជាច្រើន នៃផលវិបាកអំពីគ្រឿងញៀន ដោយសិស្សានុសិស្ស ក៏ បានផ្តោះផ្តងជាមួយសំណួរ និងការងឿងឆ្ងល់ មួយចំនួនមកកាន់សមត្ថកិច្ច ដើម្បីសុំការបកស្រាយបញ្ជាក់ ។ សិស្សានុសិស្ស យល់ឃើញថា ៖ ពួកគាត់បានយល់ជ្រាបកាន់ តែច្បាស់ ពីចំ ណុច ដែលពួកគាត់ ពុំសូវបានដឹងលើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពី បានចូលរួមក្នុងការស្តាប់ ការពន្យល់ ណែនាំរបស់នគរបាលជំនាញនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជា ដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស គ្រួសារ…

  • ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ

    ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ

    (ភ្នំពេញ)៖ ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣ នៃប្រាសាទបាយ័ន ជាស្ថាពរហើយ ។ នេះបើតាមការឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និង ជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យ នៅខឿនជ្រុងនិរតី នៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿន ដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល ១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខតំណថ្មតែប៉ុណ្ណោះ។ កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣ នៃប្រាសាទបាយ័ន ដែលរងការខូចខាតខ្លាំងដោយសារតែមូលហេតុ ដូចជា ឫសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត…

  • ស្ពានអាកាសមរតកតេជោ ៧៤ថ្ងៃទៀត នឹងប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន

    ស្ពានអាកាសមរតកតេជោ ៧៤ថ្ងៃទៀត នឹងប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន

    (ភ្នំពេញ)៖ ក្នុងពិធីភ្ជាប់ស្ពានអាកាស ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ឯកឧត្តម គ្រោងស្នើសុំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមឈ្មោះស្ពានអាកាសដែលបាននិងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់ ៣ជាន់នេះ ជាស្ពានអាកាសមរតកតេជោ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ៧៤ថ្ងៃទៀត យើងនឹងសុំទៅ សម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងដែរថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាស មរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែល…