-
រដ្ឋបាលក្រុងកំពង់ឆ្នាំងចុះផ្សព្វផ្សាយដល់អ្នកប្រកបមុខរបរឆ្អើរត្រីនៅភូមិផ្សារលើ ពីវិធីបង្កាអគ្គិភ័យ

កំពង់ឆ្នាំង៖លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងរួមជាមួយ កម្លាំង ពាក់ព័ន្ធបានចុះផ្សព្វផ្សាយផ្ទាល់ដល់អ្នកប្រកបរបរ ឆ្អើរ ត្រីលក់ ចំនួន១៤កន្លែងស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អំពីវិធីបង្ការទប់ស្កាត់ហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើ ងជាយ ថា ហេតុ។ ការចុះនាំណែនេះ ខណៈអាកាសធាតុក្តៅហួតហែងបាន ចាប់ ផ្តើមមកដល់ជាមួយនឹងសកម្មភាពឆ្អើរត្រីពេលរដូវត្រីត្រូវក៏មមាញឹកដែរ។ ក្នុងសកម្មភាពផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី៣១ ខែមករាលោកអភិបាល រង ក្រុងកំពង់ឆ្នាំងបានណែនាំដល់ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើត្រី នត្រូវ យកចិត្តទុកដាក់លើវិធីបង្ការមួយចំនួនក្នុងនោះ១.ត្រូវមានពាងទឹកដាក់ពេញៗ,២.ត្រូវមានបំពង់ពន្លត់អគ្គិភ័យ(CO2),៣.ត្រូវមានទុយោ បាញ់ ទឹកជាប្រចាំ,៤.នៅពេលឆ្អើរត្រីមិនត្រូវដើរចេញឆ្ងាយពីកន្លែងឆ្អើរត្រី,៥.ត្រូវមានបាវឬក្រណាត់ក្រាស់ៗសម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គិភ័យបឋមនិង៦.ក្រោយចប់រដូវឆ្អើរត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ។ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារលើដែលមានទីតាំងជួលឱ្យអ្នកដទៃឆ្អើរត្រីត្រូវធ្វើកិច្ចសន្យាទាំងអស់គ្នាដើម្បីឱ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះបញ្ហាអគ្គិភ័យ៕ដោយ៖ សុខ គឹមសៀន
-
ក្រុមហ៊ុន Sir Stamford Raffles Group (SSRG) ដាក់បង្ហាញជាសាធារណៈគម្រោងលំនៅឋាន Marum Estate នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តកណ្តាលជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិថ្មី

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ – ក្រុមហ៊ុន Sir Stamford Raffles Group (SSRG) ដែលឈានមុខគេក្នុងតំបន់លើការអភិវឌ្ឍអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត បានដាក់បង្ហាញសាកល្បងជាសាធារណៈលើគម្រោងលំនៅឋានMarum Estate។ គម្រោងផ្តួចផ្តើមថ្មីដែលបង្កប់នូវបាវចនា «ភាពប្រសើរឡើងនៃជីវិត» “Life. Elevated.” នេះគឺសមស្របយ៉ាងល្អឥតខ្ចោះជាមួយនឹងការរំពឹងទុកនៃសន្ទុះសេដ្ឋកិច្ចក្នុងតំបន់នៃខេត្តកណ្តាល ក៏ដូចជាការការបង្កើតឡើងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលនឹងចាប់បើកដំណើរការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោង Marum Estate រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវការរស់នៅបែបប្រណិត ការថែទាំសុខភាព ការអប់រំ ការប្រកបអាជីវកម្ម ការរស់នៅ ដែលបង្កើនភាពទាក់ទាញរបស់ខេត្តកណ្តាល និងផ្តល់នូវជីវិតដ៏ភ្លឺស្វាងសម្រាប់អ្នករស់នៅក្នុងតំបន់នាពេលអនាគត ក៏ដូចជាអាជីវកម្មនៅក្នុងតំបន់ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។ ការផ្តោតសំខាន់ទៅលើសហគមន៍ចម្រុះនិងរស់រវើក លំនៅឋានMarum Estate ឈរជានិមតិ្តសញ្ញានៃភាពស្ងប់ស្ងាត់ និងឆើតឆាយ។ ស្ថាបត្យកម្មនេះមានផ្ទះចំនួន 642 និងហាងចំនួន 259 ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករឈានមុខគេមួយចំនួននៅក្នុងពិភពលោកក្នុងការរចនាបដិសណ្ឋារកិច្ចប្រណីត រួមមាន SCSY Studio, Burega Farnell និង Bloom Architecture ។ លំនៅឋានMarum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងនៅខាងក្រោយភ្នំតាម៉ៅ…
-
មន្រ្តីកសិកម្ម ដែលប្រឡងជាប់ចំនួន ២៥០រូប នឹងត្រូវបានបណ្ដុះបណ្ដាល អំពីជំនាញ បច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ

(ភ្នំពេញ)៖ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំទាំង ២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/ វីធីសាស្រ្តបង្រៀន និងការសម្របសម្រួលជាមួយប្រជាកសិករនៅខេត្តចំនួន ១៧ ដែលមានសកម្មភាពសក្តានុពលកសិកម្ម ។ មន្ត្រីកសិកម្មឃុំ បានប្តេជ្ញាខិតខំជួយគាំទ្រដល់ប្រជាកសិករឱ្យមានភាពកក់ក្ដៅ និងមានជីវភាពធូរធារ តាមរយៈការងារស្នូលចំនួន ៤ រួមមាន៖ ទី១/ កំណត់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាកសិករ, ទី២/ លើកយកបញ្ហា ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ជូនប្រជាកសិករ, ទី៣/ សម្របសម្រួល និងដឹកនាំរកដំណោះស្រាយជូនប្រជាកសិករ និងទី៤/ គាំទ្រសហគមន៍កសិកម្ម ដើម្បីផ្សារភ្ជាប់ទីផ្សារ ។ កម្មវិធីគោលនយោបាយទី៦ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ក៏ដូចជាការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ កំពុងបន្តនូវវឌ្ឍនភាពឥតឈប់ឈរ ដើម្បីបែងចែកនូវមនុញ្ញផលដោយសមធម៌ជូនដល់ប្រជាកសិករកម្ពុជា ក្នុងបង្កើននូវផលិតផលកសិកម្ម…
-
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញដល់មន្ត្រីគយ ខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ដោយប្រកាន់យកអភិក្រម ៤ប្រការ

(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនប្រការ គឺ ទី១-អនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ, ទី២-អនុវត្តការងារជាក្រុម, ទី៣-ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤-មិនត្រូវមើលរំលង កំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធ រវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាលថ្មីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់កម្ពុជា ដូចបច្ចុប្បន្ន អាចសម្រេចបាន ដោយសារយើងមាន សុខសន្តិភាពពេញផ្ទៃប្រទេស ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ដែលនេះ ជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល។ទន្ទឹមនេះ ឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្ត…
-
ប្រឡាយព្រែកប្រា ជាប្រឡាយរំដោះទឹកដ៏សំខាន់មួយ ដែលត្រូវជំរុញ ការដោះស្រាយជាមួយប្រជាពលរដ្ឋ ឱ្យបានលឿន

(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ ចាត់ទុកប្រឡាយព្រែកប្រា ជាប្រឡាយរំដោះទឹ កដ៏សំខាន់មួយ ដែលត្រូវជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋ ឱ្យបានលឿន ដើម្បីដំណើរការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយទៅដោយរលូន នៅមុនរដូវវ ស្សាមកដល់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ ដូច្នេះ ក្នុងពេលដែលអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចុះពិនិត្យមើលស្ថានភាពប្រឡាយ ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីឈាន ទៅធ្វើការស្ដារ ក៏ដូចជា ស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ជាយុទ្ធសាស្ត្រស្ដ ដើម្បីរំដោះទឹកជូន ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ អោយ ប្រជា…
-
ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ចិន បង្ហាញការបង្ហោះដ្រូន គ្មានមនុស្សបើក

(ភ្នំពេញ)៖ នៅព្រលានយន្តហោះយោធា ក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានរៀបចំបង្ហាញ បច្ចេកវិទ្យា និងការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក ដ្រូនធុន CW-15 និង CW-40 របស់ក្រុមហ៊ុន CATIC (កាទិក) នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ន ។ គោលដៅចម្បង នៃការបង្ហោះបង្ហាញដ្រូននាថ្ងៃនេះ គឺចង់បង្ហាញអំពីលក្ខណៈបច្ចេកទេស ប្រសិទ្ធិភាព និងជ្រុងមួយតូចរបស់ដ្រូននេះ ដើម្បីស៊ើបការណ៍ ការកសាងភូមិសាស្ត្រ ការកំណត់គោលដៅ និងការកំណត់ទីតាំងច្បាស់លាស់ សម្រាប់បម្រើឱ្យផ្នែកកលយុទ្ធ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ។ ការបង្ហាញ ការបង្ហោះដ្រូនធុន CW-15 និងCW-40 របស់ក្រុមហ៊ុន CATIC ក្នុងឱកាសនេះ គឺជាកិច្ចសហការថ្មីមួយទៀត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងទូតអឺរ៉ុប អញ្ជើញពិនិត្យការអភិរក្សជម្រកចម្រុះនៃពពួកសត្វ និងរុក្ខជាតិនៃបឹងទន្លេសាប

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបឯកឧត្តម Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ឯកឧត្តម Stefan Messerer បានធ្វើដំណើររួមគ្នាដើម្បីពិនិត្យមើលលើការ អភិរក្សជីវចម្រុះការការពារ ធនធានធម្មជាតិ និងនិរន្តរភាព បរិស្ថាន នៅលើតំបន់ទន្លេសាប។ ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះ យុទ្ធនាការ #ForOurPlanetរបសសហភាពអឺរ៉ុបដែលកាន់តែទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។ ក្រសួងបរិស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ នេះ ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូបានស្វែង យល់ពីជីវចម្រុះដ៏សម្បូរបែបនិងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹង,លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើ ប្រកប ដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។ សូមជម្រាបថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែល ផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែក ទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបងបានផ្តល់ ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកប ដោយ និរន្តរភាព និងការចូលរួមសហគមន៍ក្នុងការការពារ បរិស្ថាន នៅក្នុងតំបន់៕ដោយ៖ម៉ាដេប៉ូ
-
ក្នុងខែមករានេះ ប្រទះឃើញសត្វក្រៀលចំនួន ១៣ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់

ភ្នំពេញ៖ ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី ៣០ ខែមករានេះ បានប្រទះឃើញសត្វក្រៀលចំនួន ១៣ ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ។ ចំនួននេះបានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនតែ ៦ ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។ សត្វក្រៀលចំនួន ១៣ក្បាល ដែលក្នុងនោះមានកូនចំនួន ៥ក្បាល ត្រូវបានសង្កេតឃើញហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក។ ភូមិទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងរេដបូក នៅស្រុកលំផាត់ ។ សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង។ សត្វស្លាបទាំងនេះក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាត់បងពីក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែការបាត់បង់ទីជម្រក ហើយវាត្រូវបានគេរកឃើញថាមានចំនួនប្រហែលតិចជាង ១០០ក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកាលពីឆ្នាំមុន ។ បច្ចុប្បន្ននេះ USAID មរតកបៃតង សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និង Rising Phoenix កំពុងធ្វើការរួមគ្នាដើម្បីការពារសត្វព្រៃ និងជម្រករបស់វា តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាស អនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ

-
មន្រ្តីក្រសួងបរិស្ថាន៖ ការលើកស្ទួយបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក និងការជួយលើវិស័យឯកជនបានជួយឱ្យពលរដ្ឋសហគមន៍មូលដ្ឋានមានទឹកស្អាតប្រើប្រាស់

ភ្នំពេញ៖តាមរយៈការជួយពីវិស័យឯកជនពិសេសការបង្ហាញពីបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក គឺជាផ្នែកមួយដែលបានចូលរួមសម្រាប់ផ្តល់នូវឧត្តមប្រយោជន៍ដល់ពលរដ្ឋកម្ពុជា យល់ដឹង និងក៏ដូចជាផ្តល់នូវអនាម័យ និងសុខភាពល្អ។នេះជាការបញ្ជាក់របស់ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។ ក្នុងពិធី “កម្មវិធីបង្ហាញបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក”ដែលបានរៀបចំឡើងនាសណ្ឋាគារហៃយ៉ាត់ (HYATT)រាជធានីភ្នំពេញនាថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៤នេះ ឯកឧត្តម មាស សុផលបានឱ្យដឹងថា កម្មវិធីថ្ងៃនេះបង្ហាញពីឧបករណ៍បច្ចេកវិទ្យាចម្រោះទឹកដំណើរការដោយសម្ពាធទំនាញផែនដីរបស់ក្រុមហ៊ុនអាម៉ូ(AMO)ដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលដែលបម្រើលើការងារទឹកស្អាត និងអនាម័យនៅប្រទេសកម្ពុជា។វាជាការបង្ហាញពីការអនុវត្តបច្ចេកវិទ្យាបៃតង សម្អាតទឺក និងអនាម័យដើម្បីកាត់បន្ថយការបញ្ចេញកាបូននិងរក្សានិរន្តភាពបរិស្ថាន និងពិភាក្សាលើកម្មវិធីផ្តល់ហេរញ្ញប្បទានឬមូលនិធិទាក់ទិនវិស័យបរិស្ថាននៃការប្រែប្រួលអាកាសធាតុសម្រាប់ផ្តត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថាកម្មវិធីបង្ហាញបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹកនាពេលនេះដែរបានផ្តល់នូវសារៈប្រយោជន៍ក្នុងការចូលរួមពីក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្នុងការកៀរគរហេរញ្ញប្បទាន ឬមូលនិធិដែលអាចមានការទាក់ទងនឹងវិស័យបរិស្ថានពិសេសការប្រែប្រួលអាកាសធាតុ សម្រាប់ផ្តគ់ផ្គង់ទឹកស្អាតនៅកម្ពុជា ដោយអនុវត្តនូវបច្ចេកវិទ្យាបៃតង និងស្អាតដើម្បីកាត់បន្ថយការបច្ចេញកាបូន និង រក្សានូវនិរន្តភាពបរិស្ថានរបស់យើង។ជាមួយគ្នានេះឯកឧត្តមបានកោតសរសើរដល់អ្នកជំនាញមកពីប្រទេសកូរ៉េដែលបានជួយដល់សហគមន៍មូលដ្ឋានកន្លងមកពិសេសទៅលើការប្រើប្រាស់ទឹកស្អាតដែលជាផ្នែកមួយជួយដល់សុខភាព និងការរស់នៅរបស់ពួកគាត់។គួរបញ្ជាក់ថាកម្មវិធីខាងលើមានការចូលរួមអង្គការដៃគូពាក់ព័ន្ធជាច្រើន ដើម្បីស្វែងយល់ពីបច្ចេកទេសក្នុងការផលិតទឹកតាមលក្ខណៈបច្ចេកវិទ្យាស្អាត ព្រមទាំងការចូលរួមពីកូត្រា(Korea)របស់កូរ៉េផងដែរ៕ដោយ៖ម៉ាដេប៉ូ