Category: ព័ត៌មានជាតិ

  • នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកលកោតសរសើរនយោបាយ ឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន

    នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកលកោតសរសើរនយោបាយ ឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន

    ភ្នំពេញ៖ នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល បានកោត សរសើរ នយោបាយឈ្នះ-ឈ្នះដ៏ល្បីល្បាញ របស់ សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែកដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ក្នុងតំបន់ និងពិភពលោក ។ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធ សន្តិភាពសកលបានបង្ហាញនូវចំណាប់អារម្មណ៍បែបនេះ ក្នុង ឱកាស ក្នុងឱកាស ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យចូលជួប សម្ដែងការគួរសម នៅវិមាន៧មករាកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ សូមជម្រាបថា លោកបណ្ឌិត Charles Yang នាយកអន្តរជាតិ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF បានចូលរួមដោយផ្ទាល់ដើម្បីសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅនិងបានរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។ ក្នុងជំនួបលោកបណ្ឌិត Charles Yang បានវាយតម្លៃខ្ពស់នូវគំរូវីរភាព…

  • មូលនិធិ GX Foundation ពង្រីកកិច្ចសហប្រតិបត្តិការ ផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

    មូលនិធិ GX Foundation ពង្រីកកិច្ចសហប្រតិបត្តិការ ផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

    (ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី បានប្រកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រដល់វិស័យសុខាភិបាល ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។ នាឱកាសនៃជំនួបនេះ លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក ។ បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី…

  • ​ប៊ែលធីអន្តរជាតិ បានរួមចំណែក​ជួយ​រាជរដ្ឋាភិបាល ផ្នែកធនធាន​មនុស្ស និងការអប់រំ

    ​ប៊ែលធីអន្តរជាតិ បានរួមចំណែក​ជួយ​រាជរដ្ឋាភិបាល ផ្នែកធនធាន​មនុស្ស និងការអប់រំ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ដែលជាគោលនយោបាយអាទិភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ ជាហេតុនាំអោយសាលាប៊ែលធី គិតគូរ ពីកត្តាមនុស្ស ដើម្បីរួមចំណែកជ្រំជ្រែងវិស័យអប់រំនៅកម្ពុជា។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសអន្តរជាតិជាដៃគូជាច្រើន សុទ្ធតែបានទទួលស្គាល់ពីគុណភាពអប់រំរបស់​សាលាប៊ែលធី ដូចជាសឹង្ហបុរី ចិន សហរដ្ឋអាមេរិក  កាណាដា ថៃ ម៉ាឡេស៊ី កូរ៉េ ជាដើម។ល។  នេះជាការលើកឡើង របស់ ឯកឧត្ដមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប។ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់  លើវិស័យអប់រំនេះ បានធ្វើអោយកម្ពុជា មានមុខមាត់លើឆាក​អន្តរជាតិ និងផលិតបានធនធានមនុស្ស មានកម្រិតស្តង់ដារ និងឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន តួយ៉ាង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សនិទ្ទេស A មានចំនួនច្រើនឡើងៗ ។ ជាក់ស្តែងឆ្នាំនេះ សិស្សនិទ្ទេស A របស់សាលាប៊ែលធីអន្តរជាតិឆ្នាំនេះកើនឡើងដល់ ១១៩រូប ហើយលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សអោយជាប់បាននិទ្ទេស A ត្រូវបានអាណាព្យាបាលសិស្សសរសើរ និងសាទរដល់គុណភាពអប់រំរបស់សាលា។ឯកឧត្ដមបណ្ឌិត លី ឆេង និង លោកជំទាវ មិនខ្លាចនឿយហត់ ឈរប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធី ថ្នាក់ទី១២…

  • ប្រជាពលរដ្ឋ២,៧៥៩នាក់ នៅស្រុកស្វាយជ្រំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី

    ប្រជាពលរដ្ឋ២,៧៥៩នាក់ នៅស្រុកស្វាយជ្រំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី

    (ស្វាយរៀង)៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល តំណាងឯកឧត្តមហ៑ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានចំនួន២,៧៥៩នាក់ ក្នុងនោះស្ត្រី១,៩៣១នាក់ ដែលជាការគិតគូរនិងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់លោកហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តមបណ្ឌិតកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំ, ឯកឧត្តមបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង,លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងស្រុកស្វាយជ្រំ និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។ លោកវេជ្ជបណ្ឌិតគុជ សុីថាបានឲ្យដឹងថា…

  • អបអរសាទរខេត្តកែប ទទួលបានពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លេីកទី៤ ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

    អបអរសាទរខេត្តកែប ទទួលបានពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លេីកទី៤ ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
  • ឯកឧត្តម នេត្រ ភក្ត្រា៖ ស្នើដល់អ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន

    ឯកឧត្តម នេត្រ ភក្ត្រា៖ ស្នើដល់អ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឱ្យរៀបចំជាវគ្គបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ហើយនៅពេលខាងមុខ គុណភាពព័ត៌មានគឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួងបានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម ។ ការគាំទ្រ និងការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ២១០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននិងកំពុងធ្វើកិច្ចការងារលើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយពីរឿងរ៉ាវកើតមានឡើង ។ ជាមួយនេះ គុណភាពព័ត៌មានដែលប្រជាពលរដ្ឋបានទទួលគឺជាព័ត៌មានដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ ។ ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថល នេះ ព័ត៌មានពិត…

  • ហ៊ិននីគែន និង Grab ចាប់ដៃគ្នា ផ្សព្វផ្សាយសារពិសារគ្រឿងស្រវឹងដោយទំនួលខុសត្រូវនៅកម្ពុជា

    ហ៊ិននីគែន និង Grab ចាប់ដៃគ្នា ផ្សព្វផ្សាយសារពិសារគ្រឿងស្រវឹងដោយទំនួលខុសត្រូវនៅកម្ពុជា

    ភ្នំពេញ ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab នៅថ្ងៃទី២៨ ខែមករានេះ ចាប់ដៃគូគ្នា ដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវ ដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះទេ។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះ កើតឡើងស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ឆ្នាំ ដែលក្រុមហ៊ុនបើកដំណើរការនៅកម្ពុជាត្រឹមឆ្នាំ ២០២៤នេះ។ សកម្មភាពនេះដែរ ជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ព្រោះយុទ្ធនាការនេះមានសារសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ឯកឧត្តមបន្តថា ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា ភាពជាដៃគូរវាងហ៊ិននីគែន និង Grab នេះ…

  • ជនសង្ស័យ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៧ ខែមករា

    ជនសង្ស័យ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៧ ខែមករា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន៥៣នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ៤ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ស្រី ១នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៥០,៧១ក្រាម និង៦កញ្ចប់តូច។ លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែមករា

    យានយន្តល្មើសចំនួន ៤៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែមករា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៦៣០គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច៨៤គ្រឿង ម៉ូតូ ៥៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤៧១គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូច ៣៨គ្រឿង និងម៉ូតូចំនួន ៤៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមករា បណ្តាលអោយ មនុស្សស្លាប់ ៤នាក់ នឹងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមករា បណ្តាលអោយ មនុស្សស្លាប់ ៤នាក់ នឹងរងរបួស ៩នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹង ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅ ទូទាំង ប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ៤នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា