Category: ព័ត៌មានជាតិ

  • ឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី ការបរទេស អាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឡាវ

    ឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី ការបរទេស អាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឡាវ

    (ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូល រួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រ ព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធាន អាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…

  • គ ជ ប ខេត្តសៀមរាប ប្រជុំរៀបចំដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    គ ជ ប ខេត្តសៀមរាប ប្រជុំរៀបចំដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    (ខេត្តសៀមរាប)៖ នៅស្នាក់ការ គ ជ ប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងគោលបំណងឱ្យដំណើរការនៃការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយ រលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ ជ ប គណ:កម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការ អនុវត្ត តាមគោលការណ៍ និងវិធានការចំនួន ៥ចំណុចសំខាន់ៗនៅក្នុងអង្គប្រជុំ ទី១. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន…

  • បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន៖ សមិទ្ធផលដែលយើងសម្រេចបាន គឺកើតចេញពីសុខសន្តិភាព និង ស្ថិរភាពនយោបាយ

    បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន៖ សមិទ្ធផលដែលយើងសម្រេចបាន គឺកើតចេញពីសុខសន្តិភាព និង ស្ថិរភាពនយោបាយ

    (ខេត្តស្វាយរៀង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ទីចាត់ការ ១ខ្នង នៅសាលាបឋមសិក្សាកំពង់ចំឡង ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់ទុកថា សមិទ្ធផលទីចាត់ការនេះ កើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមបានល្អ ។ ទីចាត់ការ ១ខ្នងនេះ មានទំហំ៨ គុណ ៩ម៉ែត្រ ជូនដល់សាលាបឋមសិក្សាកំពង់ចំឡង ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រាប់បម្រើជាប្រយោជន៍រួម ។ សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារ ក៏បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល លោកតា លោកយាយ…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ អង្គបោះឆ្នោតខេត្តក្រចេះ ប្តេជ្ញានាំយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត

    ឯកឧត្តម នេត្រ ភក្ត្រា៖ អង្គបោះឆ្នោតខេត្តក្រចេះ ប្តេជ្ញានាំយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត

    (ខេត្តក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដើរតួនាទីស្នូលក្នុងការកសាងសន្តិភាព ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិមាតុភូមិ, យើងទាំងអស់គ្នាប្តេជ្ញានាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាខែកុម្ភៈខាងមុខនេះ ។ នេះជាការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះរួមមានឯកឧត្តម សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ, សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា នៅខេត្តក្រចេះ…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សមិទ្ធផល ក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គី សោយ រាម ខេត្តត្បូងឃ្មុំ តម្លៃជិត ១២ម៉ឺនដុល្លារ បានសម្ពោធឆ្លង ដាក់ឱ្យប្រើ ប្រាស់

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សមិទ្ធផល ក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គី សោយ រាម ខេត្តត្បូងឃ្មុំ តម្លៃជិត ១២ម៉ឺនដុល្លារ បានសម្ពោធឆ្លង ដាក់ឱ្យប្រើ ប្រាស់

    (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញកាត់ខ្សែបូ សម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ សមិទ្ធផលសាសនាទាំងនេះរួមមាន ៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន ១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើន របស់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្តមបណ្ឌិត បានរំលឹកថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់ ។…

  • ក្រុមអ្នកអភិរក្សជួយសង្រ្គោះសត្វត្រយងយក្ស ១ក្បាល ដោយជោគជ័យពីជម្ងឺ គ្រុនចាញ់បក្សី

    ក្រុមអ្នកអភិរក្សជួយសង្រ្គោះសត្វត្រយងយក្ស ១ក្បាល ដោយជោគជ័យពីជម្ងឺ គ្រុនចាញ់បក្សី

    (ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សបានឱ្យដឹងថា៖បន្ទាប់ពីកិច្ចសហការរវាង មន្ទីរបរិ ស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្ស ជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺ គ្រុនចាញ់បក្សី ។ អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤នេះថា សត្វត្រយង យក្សដែលគេជួយសង្រ្គោះនេះបើគេមើលពីរូបរាងខាងក្រៅ ដូចគ្មានជំងឺនោះទេ តែពេលមកដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ រោគសញ្ញានៃជំងឺគ្រុនចាញ់បក្សី ក្នុងខ្លួនវាក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីមានការពិនិត្យសុខភាព យ៉ាង ហ្មត់ចត់ គេបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុន ចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ មជ្ឈមណ្ឌលអង្គរ សម្រាប់ ការអភិរក្សជីវៈចម្រុះ បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាល ជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង…

  • មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការ ប្រកួត ទទួលបានជោគជ័យ

    មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការ ប្រកួត ទទួលបានជោគជ័យ

    មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការ ប្រកួត ទទួលបានជោគជ័យ (ខេត្តព្រះសីហនុ)៖ វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូក ក្តោង ឆ្នាំ២០២៤ ដែលដំណើរអស់រយៈពេល៣ថ្ងៃ បានបញ្ចប់ នៅមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺន កីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ ។ ក្រោមវត្តមាន ឯកឧត្តម ឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និង លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុ ។ លោក សោម សុទ្ធរិទ្ធិពង្ស បានគូសបញ្ជាក់ថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក សហព័ន្ធកីឡា ទូកក្តោងកម្ពុជាបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់ សហព័ន្ធត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីបន្តអភិវឌ្ឍន៍ខ្លួនបន្តទៅមុខ។ ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២៣ ក្រោមគម្រោងថវិការបស់ក្រសួង អប់រំ…

  • ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគីរី ៖ ដើមឆ្នាំ២០២៤នេះ ខេត្តទទួលបាន កំណើន ភ្ញៀវទេសចរច្រើនជាងដើមឆ្នាំ២០២៣ កន្លងទៅ

    ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគីរី ៖ ដើមឆ្នាំ២០២៤នេះ ខេត្តទទួលបាន កំណើន ភ្ញៀវទេសចរច្រើនជាងដើមឆ្នាំ២០២៣ កន្លងទៅ

    (ភ្នំពេញ)៖ ចូលដើមឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគីរីទទួលបានកំណើនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ក្នុងរង្វង់ប្រមាណជា ៣០% ក្នុងនោះបើនិយាយពីភ្ញៀវ ទេសចរបរទេសវិញ គឺមានកំណើនជាង ៣០ ជិត៤០% ដែលបានមកទស្សនា នៅតាម រមណីយដ្ឋាននានារបស់ខេត្តមណ្ឌលគីរី ដែលខេត្តមានរមណីយដ្ឋាន ទេសចរណ៍ បែបធម្មជាតិ និងបែបវប្បធម៌ចំនួន ១០៥កន្លែង។ នេះជាការលើក ឡើងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី លោក ស៊ាង សឿន។ លោក ស៊ាង សឿន បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី២ និងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៤នេះ ខេត្ត មណ្ឌលគីរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣,០០០នាក់ ក្នុង ១សប្តាហ៍។ លោកថា សម្រាប់ខេត្តមណ្ឌលគីរី ឯកឧត្តមអភិ បាល នៃគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍បានដាក់ទិសដៅ អនុវត្តន៍ ទៅតាមផែនការមេនៃវិស័យទេសចរណ៍ ដោយអភិបាលនៃគណៈអភិបាល ខេត្តបាន ជំរុញឱ្យ វិស័យពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់ទៅលើផែនការមេនេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនានាដើម្បីជាស្នូលក្នុងការជម្រុញកំណើន ភ្ញៀវទេសចរ ដោយលោកបានលើកជាឧទាហរណ៍ថា…

  • សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា បានបញ្ចប់ ដោយជោគជ័យ

    សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា បានបញ្ចប់ ដោយជោគជ័យ

    (ខេត្តស្វាយរៀង)៖ សិក្ខាកាមចំនួន៩០នាក់ជាគណៈគ្រប់គ្រង គ្រូបង្រៀន និងជា គ្រូអប់រំកាយមកពីស្រុកគោលដៅចំនួន៣មានស្រុករមាសហែក ស្រុក ស្វាយទាប និងស្រុកស្វាយជ្រុំ បានបញ្ចប់សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំ កាយ នៅតាមគ្រឹះស្ថានសិក្សាដោយជោគជ័យ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត ស្វាយរៀង។ កញ្ញា យន់នេយ៉ាម៉ា ហារុកា តំណាង អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ នៅតាមគ្រឹះស្ថានសិក្សា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលនេះដូងមាស ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំយុវជនដំណើររយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ បានទទួលការបណ្តុះបណ្តាលលើ៣ចំណុចធំៗ ទី១-ការអានសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ និងការបង្កើតផែនការប្រចាំឆ្នាំ ផែនការ លម្អិតតាមកម្រិតថ្នាក់ឬផែនការមេរៀន និងកិច្ចតែងការបង្រៀននៅតាម គ្រឹះស្ថានសិក្សា។ ទី២- ការពន្យល់ពីសន្លឹកវាយតម្លៃ និងការដាក់ពិន្ទុទៅលើសន្លឹករង្វាយតម្លៃតាមរយៈថ្នាក់គំរូ ។ ៣- ការបញ្ជាក់ពីការយល់ដឹងរបស់សិក្ខាកាមដោយការឆ្លើយនូវកម្រងសំណួរនៅក្នុងខេត្តស្វាយរៀងដែលបានទទួលការបណ្តុះបណ្តាលទៅលើមុខវិជ្ជាអប់រំកាយ និងកីឡាបែបថ្មីនេះរយៈពេល២ឆ្នាំកន្លងរួចមកហើយក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថាចៃការ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលកាលពីឆ្នាំ២០២២ បានផ្សព្វផ្សាយទៅកាន់ក្រុងស្វាយរៀង និងស្រុករំដួល។ ជំហានបន្ទាប់នៅ ឆ្នាំ២០២៣ គឺបានបន្តទៅកាន់ស្រុកចន្ទ្រា ក្រុងបាវិត និងស្រុកកំពង់រោទិ៍។ ចំណែកជំហានចុងក្រោយនៃគម្រោងគឺបោះជំហានបន្តទៅកាន់ស្រុកគោលដៅថ្មីចុងក្រោយ៣ទៀតដែលមានស្រុករមាសហែក ស្រុកស្វាយទាប…

  • អង្គភាពប្រឆាំងអំពើពុករលួយ៖ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប១៧ ៨៨២ឬស្មើនឹង ៩៧,៨៣ភាគរយ

    អង្គភាពប្រឆាំងអំពើពុករលួយ៖ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប១៧ ៨៨២ឬស្មើនឹង ៩៧,៨៣ភាគរយ

    ភ្នំពេញ៖គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ ថ្ងៃត្រង់នេះ ក្រុមការងារនាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស បានចំនួន ១៧ ៨៨២ រូប ស្មើនឹង ៩៧,៨៣ភាគរយនៃចំនួនត្រូវប្រកាសសរុប ១៨២៧៩ រូប។នេះបើតាមការឱ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រភពដដែលបានឱ្យដឹងថា នាសប្ដាហ៍នេះ ក្រសួង-ស្ថាប័នចំនួន ០៥ បន្ថែមទៀត បានបញ្ចប់ ១០០ភាគរយនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤។ ជាមួយគ្នានេះក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាកាលពីថ្ងៃទី ២៥ ខែមករា ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការប្រកាសទាំងស្រុង ១០០ភាគរយ នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។ ដោយឡែក នាថ្ងៃទី២៦ ខែមករា ព្រឹកមិញនេះ…