-
ក្លិបអ្នកកាសែតកម្ពុជា និង ក្រសួងឧស្សាហកម្មរៀបចំវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មានស្តីពី ”អាទិភាពការងាររបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវនុវត្តិ”

ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាមួយរវាងបណ្តាញសារព័ត៌មាននៅកម្ពុជាជាមួយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សំដៅសិក្សាស្វែងយល់ពីក្រសួងមួយនេះ និងក៏ដូចជាផ្តល់ការចោទសួរព័ត៌មានពីសំណាក់ក្រុមអ្នកសារព័ត៌មានពីវិស័យមួយចំនួនដែលកំពុងដឹកនាំរបស់ក្រសួងមួយនេះផងដែរ។ គួរបញ្ជាក់ថាវេទិកានេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើប្រធានបទ”អាទិភាពការងាររបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវនុវត្តិ”នារសៀល ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤នាទីស្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ពុយ គា ប្រធានក្លិប អ្នកកាសែត កម្ពុជា បានថ្លែងក្នុងពិធីនេះឱ្យដឹងថា ការរៀបចំកម្មវិធីនេះធ្វើឡើងដើម្បីសំដៅឱ្យអ្នកកាសែតកម្ពុជាបានសិក្សាស្វែងយល់កាន់តែទូលំទូលាយថែមទៀតទៅនឹងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយ តម្លៃស្តង់ដា និង គុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទី ក្រុង និង ទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវ ពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យា ជាដើម។ ជាមួយគ្នានេះលោកបានស្នើសុំឱ្យក្រសួងឧស្សាហកម្មដឹកនាំក្រុមអ្នកសារព័ត៌មានដើម្បីសិក្សាស្វែងយល់ពីរោងចក្រសហគ្រាស នៅតាមបណ្តាខេត្តនាថ្ងៃខាងមុខផងដែរ។បញ្ជាក់ក្នុងពិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ជាយុទ្ធសាស្រ្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា…
-
កូនដំរីព្រៃមួយក្បាលបានស្លាប់,សង្ស័យការលបបាញ់នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖កូនដំរីព្រៃដែលជាសត្វដ៏កម្រមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅបរិវេណ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកកោះញែក ខេត្តមណ្ឌលគិរី ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅយប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤នេះ ថា ពិតជាមានករណី កូនដំរីព្រៃមួយក្បាលនេះត្រូវបានគេប្រទះឃើញស្លាប់ ដោយមានស្នាមធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែរកពុំឃើញក្បាលគ្រាប់បៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារនិងបន្តចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកវត្ថុតាង ជាបន្តទៀត។ រហូតមកដល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋាន បាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញនោះទេ។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងដោយសម្តែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយនេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ឯកឧត្តមបានអំពាវនាវដល់សមត្ថកិច្ច គ្រប់ភាគីចូលរួមអភិរក្សសត្វព្រៃ ក៏ដូចជាការពារធនធានធម្មជាតិកម្ពុជា និងស្វែងរកជនដៃដល់ មកថ្កោលទោសតាមផ្លូវច្បាប់ នៅពេលរកឃើញថាមានការប្រម៉ាញ់សត្វព្រៃខុសច្បាប់។ កន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បង ចំនួន៤ រួមមាន៖ ១-ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ…
-
តារាកំប្លែងនាយពាក់មី តំណាងក្រុមហ៊ុនមួយរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ អង្គការ «ផ្ទះបាយកុមារ»

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកកម្មវិធីសប្បុរសធម៌ដល់សង្គមជាតិ ក្រុមហ៊ុនឯកជន «ហ្វាហ្វា 138 »នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំម្មវិធីសប្បុរសធម៌ ដោយធ្វើការចែកជូននូវអំណោយដល់អង្គការ «ផ្ទះបាយកុមារ» ដែលជាអង្គការមួយនេះតែងតែផ្តល់ក្តីស្រឡាញ់ដល់កុមារអនាថា ជីវភាពខ្វះខាត គ្មានទីជំរក ។ ក្នុងកម្មវិធីសម្បុរសធម៌នេះ ក្រុមហ៊ុនបានផ្តល់អំណោយដែលជាតំរូវការរបស់ ផ្ទះបាយកុមារដែលមាន៖ អង្ករ១តោន,មី៨០កេស ,ត្រីខកំប៉ុង១៥ឡូ, និងទឹកស៊ីអ៊ីវ១៥ឡូ ,ជូនដល់មណ្ឌល ថែមទាំងនាំយកថវិការជូនលោកគ្រូអ្នក គ្រូសរុប២៤នាក់ ដោយក្នុងម្នាក់ ១០ម៉ឺនរៀល។ ចំណែកឯកុមារទាំងអស់ ១៥០នាក់ ក្នុងម្នាក់ជូនកាតាបសិក្សា១ និងសម្ភារៈសិក្សា១ចំនួន ។ តំណាងក្រុមហ៊ុន «ហ្វាហ្វា138 »បានលើកឡើងថា ៖ « ខ្ញុំមានអារម្មណ៍ថា រំភើបរីករាយដោយបានចូលរួមចំណែកបន្តិចបន្តួចក្នុងការងារសង្គម ឃើញលោកគ្រូ អ្នកគ្រូមួយថ្ងៃៗរវល់ហត់នឿយ ដាំស្លរៀបចំផ្គត់ផ្គង់កុមារទាំងបីពេល ដែលសរុបទៅដល់២៥០នាក់ឯណោះ ហើយលោកប្រធានមណ្ឌលខិតខំស្វះស្វែងរិះរកជំនួយដើម្បីទ្រទ្រង់មណ្ឌល ពិតជាកោតសរសើរដល់ពួកគាត់ដែលមានភាពលះបង់ខ្ពស់ដើម្បីការងារសង្គម ។» សូមបញ្ចាក់ថា នេះជាលើកទី១របស់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះ ក្នុងនាមលោក ពាក់មីជាអ្នកតំណាង លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ស្នើដល់ថ្នាក់លើក្រុមហ៊ុនបន្តធ្វើកម្មវិធីសប្បុរសធម៌នេះកាន់តែច្រើនជាមួយអង្គភាព មណ្ឌល ឬសហគមន៍ផ្សេងៗដែលមានកង្វះខាត និងត្រូវការជំនួយ៕…
-
មជ្ឈមណ្ឌលថែទាំសុខភាព ម៉ាទីន អ៊ីអ៊ីស៊ីភី បោះទុនខ្ទង់លានដុល្លារ នាំយកម៉ាស៊ីន EECP ជំនាន់ចុងក្រោយរបស់ពិភពលោក មកព្យាបាលប្រជាជនកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលថែទាំសុខភាព ម៉ាទីន អ៊ីអ៊ីស៊ីភី នៅថ្ងៃទី២៥ ខែមករានេះ រៀបចំសិក្ខាសាលាមួយស្តីពីសុខភាព និងដំណោះស្រាយព្យាបាលតាមបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោក គឺ ម៉ាស៊ីន អ៊ីអ៊ីស៊ីភី (EECP) ព្យាបាលដោយពុំចាំបាច់វះកាត់ ប្រើម្ជុល និងថ្នាំពេទ្យឡើយ។ ថ្លែងក្នុងសិក្ខាសាលានេះ លោក Wang Mingxian Martin ប្រធានសមាគមន៍ EECP តៃវ៉ាន់ ពន្យល់ថា ម៉ាស៊ីន EECP មានដើមកំណើតតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ជាមួយបច្ចេកវិទ្យាដ៏ទំនើបរបស់សហរដ្ឋអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក។ លោកប្រធានបន្តថា ម៉ាស៊ីនព្យាបាល ថែទាំសុខភាព និងសរសៃឈាមបេះដូង EECP ជាជម្រើសដ៏សម្រាប់ការព្យាបាលថែទាំសុខភាព មនុស្សចាស់ អ្នកសន្លប់ អ្នកលើសឈាម និង មនុស្សទូទៅ។ នាឱកាសនោះដែរ វេជ្ជបណ្ឌិតជំនាញ ណក់ ពេជ្រសុគន្ធា មានប្រសាសន៍ថា ម៉ាស៊ីនព្យាបាលថែទាំសុខភាព និង សរសៃឈាមបេះដូង EECP មានចំណុចពិសេស និងអត្ថប្រយោជន៍ជាច្រើនដូចជា៖ ចំណែកលោកស្រីវេជ្ជបណ្ឌិត ណក់ ពេជ្រសុគន្ធា គ្រូពេទ្យប្រចាំមជ្ឈមណ្ឌលថែទាំសរសៃឈាមបេះដូង…
-
សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបិទផ្លាកសញ្ញា ចរាចរណ៍ នៅតាមសាលារៀន

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ណែនាំ និងជំរុញដល់មន្រ្តីជំនាញឱ្យសហការជាមួយលោកគ្រូ អ្នកគ្រូនៅតាម សាលារៀនផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ សិស្សា នុសិស្សចាប់ពី សាលាបឋមសិក្សាឡើងទៅ ដើម្បីឱ្យសិស្សទាំងនោះបានយល់ ដឹង ពីផ្លាកសញ្ញាចរាចរណ៍ សំដៅធ្វើយ៉ាងណាឈាន ទៅកាត់បន្ថយគ្រោះ អត្រាថ្នាក់ចរាចរណ៍លើដងផ្លូវនាពេលអនាគត។ សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជា អធិបតីក្នុង ពិធី សម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សាមួយខ្នង មានបីបន្ទប់និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុង ភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី ព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៤។ សម្ដេចក្រឡាហោម សខេង បានបន្តដោយណែនាំដល់មន្រ្តីជំនាញនិង អាជ្ញាធរពាក់ព័ន្ធឱ្យយកផ្លាកសញ្ញាចរាចរណ៍ ផ្លូវគោកទៅបិទ បង្ហាញ នៅតាមសាលារៀន ជាពិសេសសាលាកម្រិតបឋមសិក្សា ដើម្បីឱ្យ ក្មេងៗបានយល់ដឹងពីសញ្ញាចរាចរណ៍ និង សំដៅ កាត់បន្ថយ បានពី គ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់…
-
អគារ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម ថ្មី ចាប់ផ្តើមសាងសង់ លើផ្ទៃដីជាង ៦៦ហិកតា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ជាផ្លូវការ អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងការពារជាតិ ស្ថិតនៅបឹងតាមោក (ផ្លូវកប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ទីតាំងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មានលើផ្ទៃដីជាង ៦៦ហិកតា ។ ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរយៈពេល ៣៦ខែ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការរចនាប្លង់ស្ថាបត្យកម្មអគារអគ្គបញ្ជាការដ្ឋាន ត្រូវបានរចនាឡើងក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថា រចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ ដែលវិចិត្រពិពិធ លម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរ ដើម្បីបង្ហាញពីការវិវឌ្ឍ រីកចម្រើន និងភាពសំបូរបែបនៃសំណង់ស្ថាបត្យកម្មខ្មែរ រួមនឹងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសុខសន្តិភាពពេញលេញ…
-
សិស្សប៊ែលធីនិទ្ទេស A ១១៩រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ប្រមាណ ៣,៥០០នាក់ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និង ចែករំលែក បទពិសោធន៍សិក្សា របស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១១៩រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សរុប ប្រមាណ ៣,៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១១៩រូប បានចែករំលែកបទពិសោធន៍ ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រនិងមានគោលដៅ, ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សានិងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែម ទាំង១២ គ្រូមានសមត្ថភាព…
-
រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា

កណ្តាល៖ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យភស្តុភារកម្ម ដែលនឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតចក្រភពអង់គ្លេស, ឯកអគ្គរដ្ឋទូតអូស្ត្រាលី, អនុប្រធានស្ថានទូតសហរដ្ឋអាមេរិក, ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃស្ថានអគ្គកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជា, លោកស្រីអគ្គនាយិកាក្រុមហ៊ុន InfraCo Asia, ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Khmer Cold Chain រដ្ឋបាលខេត្តកណ្តាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបងប្អូនបុគ្គលិក កម្មករ និយោជិត ជាច្រើនរូបទៀត ។ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ មានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការ លេីវិស័យឌីជីថល រវាង ក្រសួង នគរបាលវៀតណាម និង ក្រសួង…
-
វត្តអារាមក៏ជាផលិតផលទេសចរណ៍មួយដែរ ក្រៅពីទស្សនា ប្រាសាទ

ភ្នំពេញ៖នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នមានភ្ញៀវបរទេសជាច្រើន បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាម បន្ទាប់ ពីការ ទស្សនា ប្រាង្គប្រាសាទបុរាណ។ វត្តមួយចំនួនក៏បានក្លាយទៅ ជា ផលិតផល ទេសចរណ៍ផងដែរ ។ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ វត្តបារាយណ៍ មហា នទីរតនារាម ហៅវត្ត ស្វាយរមៀត មានភ្ញៀវបរទេសមួយក្រុម ចំនួន ៣៧នាក់បានមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា និងបាន ប្រគេននៅទេយ្យទានមួយចំនួនដល់ព្រះសង្ឃ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុង សៀមរាបមានថេរដីកាថា ទេសចរវត្តអារាមជាផលិតផល ទេសចរណ៍ មួយដែលភ្ញៀវទេសចរបរទេស មានការចាប់អារម្មណ៍ ខ្លាំងក្រៅពី ប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ក្រោយពី ទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទបុរាណ ផ្សេងៗទៀតអ្នកទេសចរទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើង។ ខណៈបច្ចុប្បន្ន មានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ ដ៏ទាក់ ទាញ។ ព្រះតេជគុណមានថេរដីកាបន្តថា នៅវត្តស្វាយរមៀត ជាទូទៅមានភ្ញៀវ បទេស មកទស្សនាមិនដែលដាច់ទេ ។…