Category: ព័ត៌មានជាតិ

  • ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចាប់អារម្មណ៍ខ្លាំងលើខេត្តបាត់ដំបង

    ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចាប់អារម្មណ៍ខ្លាំងលើខេត្តបាត់ដំបង

    បាត់ដំបង៖ ក្នុងកិច្ចពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ លោកទូតបានបង្ហាញពីគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនិងសិក្សាពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការល្អជាមួយខេត្តបាត់ដំបង ខណៈខួបលើកទី៦៥ នៃចំណងការទូតរវាង ប្រទេស ទាំងពីរ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអភិបាលខេត្តបានជម្រាប ជូនភ្ញៀវ អំពីសក្ដានុពលរបស់ខេត្ត។ខេត្តបាត់ដំបងត្រូវបាន រាជរដ្ឋា ភិបាល ចាត់ទុកជា”ខេត្តប៉ូលសេដ្ឋកិច្ចទី៤”ដើម្បីជំរុញ ការ ផលិត ការកែច្នៃ នាំចេញស្រូវ-អង្ករនិងផ្នែកវារីវប្បកម្ម ទៅកាន់ ទីផ្សារនានា ក្នុងតំបន់និងពិភពលោក។ខេត្តបាត់ ដំបងក៏ជាផ្នែក មួយក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរុបនិងនៅក្នុងតំបន់ផងដែរ។ ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបងរបស់លោកក្នុងគោលបំណងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចសំខាន់ៗពិសេសស្រូវ-អង្ករដែលកន្លងមកឥណ្ឌូនេស៊ីបានទិញអង្ករ កម្ពុជា តាមរយៈរោងម៉ាស៊ីនក្រុមហ៊ុនមួយក្នុងខេត្តបាត់ដំបងទៅកាន់ឥណ្ឌូនេស៊ី។លោកចង់សិក្សាស្វែងយល់បន្ថែមពីខេត្តជង្រុកស្រូវមួយនេះ និង ចង់ប្រែក្លាយពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនិង ជាមួយខេត្តបាត់ដំបងឱ្យទៅជាទំនាក់ទំនងផ្នែកពាណិជ្ជកម្មដ៏រឹងមាំ។ឥណ្ឌូនេស៊ីចង់ឃើញខេត្តបាត់ដំបង និងខេត្តរបស់ខ្លួន ចង សម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការល្អ (MoU) ជាមួយ គ្នាបានកាន់ តែឆាប់កាន់តែប្រសើរ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានលើកឡើងផងដែរពីបំណងចង់ផ្តល់នូវអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ផ្តល់នូវការគាំទ្រ និងខិតខំ ជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយនឹងខេត្ត របស់ឥណ្ឌូនេស៊ីនៅពេលឆាប់ៗ ខាងមុខ។ ក្នុងដំណើរបំពេញបេសកកម្មការងារនេះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិងប្រតិភូបានធ្វើទស្សនកិច្ចចុះសិក្សាស្វែងយល់នៅតាមបណ្តារោងម៉ាស៊ីនផលិតអង្ករនាំចេញធំៗចំនួនបីកន្លែងនៅក្នុងខេត្ត៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបញ្ឈប់ផ្សព្វផ្សាយ ការសេពគ្រឿងស្រវឹង នៅលើឆាកតន្ដ្រី ឬវេទិកានានា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបញ្ឈប់ផ្សព្វផ្សាយ ការសេពគ្រឿងស្រវឹង នៅលើឆាកតន្ដ្រី ឬវេទិកានានា

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ ការសេពគ្រឿងស្រវឹង នៅលើឆាកតន្ដ្រី ឬវេទិកានានា បន្ទាប់ពីបានណែនាំឱ្យ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យរឹតបណ្ដឹងការបើកបរសេពគ្រឿងស្រវឹងឱ្យបានម៉ឺងម៉ាត់បំផុត ។ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ សម្ដេចធិបតី បានប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី ។ សម្ដេច ក៏បានក្រើនរម្លឹកដល់គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។ សម្ដេចបន្តថា ចំណែកឯក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងស្នើឱ្យអ្នកសារព័ត៌មាន បង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ។ សូមជម្រាបជូនថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ…

  • សម្តេចនាយករដ្ឋមន្រ្តី៖ បច្ចេកវិទ្យា អេអាយ មិនមែនអាក្រក់ ទាំងអស់ នោះទេ តែក៏បង្ហាញក្ដីបារម្ភ ដែលអេអាយ អាច បង្កើត ព័ត៌មាន ក្លែងក្លាយ នាំមកនូវគ្រោះថ្នាក់ដល់សង្គមជាតិ

    សម្តេចនាយករដ្ឋមន្រ្តី៖ បច្ចេកវិទ្យា អេអាយ មិនមែនអាក្រក់ ទាំងអស់ នោះទេ តែក៏បង្ហាញក្ដីបារម្ភ ដែលអេអាយ អាច បង្កើត ព័ត៌មាន ក្លែងក្លាយ នាំមកនូវគ្រោះថ្នាក់ដល់សង្គមជាតិ

    ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួង ព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តឬអេអាយ (Artificial Intelligence – AI) ដែលអាចបង្កើតនូវព័ត៌មាន ក្លែងក្លាយ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជា ពិភពលោក។ សម្តេចបានថ្លែងថា នៅពេលនេះក្នុងក្របខ័ណ្ឌអន្តរជាតិ បាន នាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់នៃការបង្កើតព័ត៌មាន ក្លែង ក្លាយ តាមរយ AI ។ តែយ៉ាងណា សម្តេចធិបតី ក៏បាន បញ្ជាក់ដែរថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះ នឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បី ពង្រឹង ប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ ។ សម្តេចធិបតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ ត្រូវគោរពសិទ្ធិអ្នកដទៃ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ ត្រូវគោរពសិទ្ធិអ្នកដទៃ

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ ត្រូវគោរពសិទ្ធិអ្នកដទៃ ករណីខ្លះផ្សាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកថតផ្សាយ ត្រូវគោរពសិទ្ធិអ្នកដទៃផងដែរ មិនមែនចេះតែថតផ្សាយដាក់មុខគេពេញៗនោះទេ អ្នកថត អាចថតឆ្ងាយៗបាន ត្រូវគិតពីសិទ្ធិអ្នកដទៃដែរ ។ សម្តេច ក៏បានណែនាំឱ្យអ្នកព័ត៌មាន ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនមែនអាងខ្លួនជាអ្នកព័ត៌មាន ចូលដល់ផ្ទះគេ ថតម្ចាស់ផ្ទះដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះនោះទេ ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរក្សាតម្លៃអ្នកសារព័ត៌មាន។ សម្តេច ក៏បានកោតសរសើរដល់អ្នកព័ត៌មានផងដែរ ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ដល់អ្នកព័ត៌មាន មានវិជ្ជាជីវៈ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួល បាន ព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួល បាន ព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម

    (ភ្នំពេញ)៖ រយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញ ផ្សព្វ ផ្សាយសង្គម ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេចដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។ ត្រង់ចំណុចនេះ សម្តេច ថា កន្លងមក សម្តេចបានមើលឃើញថាមានក្រសួង ស្ថាប័នមួយចំនួន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងលើការពិនិត្យជាតិអាកុល ខណៈគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងលើការពិនិត្យជាតិអាកុល ខណៈគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យ អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងលើការពិនិត្យជាតិអាកុល ខណៈគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង ។ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា រឿងស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ដូចច្រើន ដូច្នេះសុំឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើល ពង្រឹងឡើងវិញលើការពិនិត្យជាតិអាកុល ព្រោះវាសោកនាដកម្មណាស់ ឧទាហរណ៍ប៉ុន្មានថ្ងៃមុននេះ មានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ៤នាក់ ។ សម្ដេចបន្តថា អត់មានអ្នកណាចង់ទេ ប៉ុន្តែជាតិស្រវឹងហ្នឹងនៅក្នុងខ្លួន អញ្ចឹងទេត្រូវធ្វើយ៉ាងម៉េចទប់អាហ្នឹងកុំឲ្យវាចូលខ្លួន ហើយទៅបើកបរដោយឥតប្រយ័ត្នប្រយែង ។ ដូច្នេះត្រូវពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ ។ មហាជនត្រូវចូលរួម សាម៉ីខ្លួនក៏ត្រូវចូលរួមដូចគ្នា ។ សម្ដេចនាយករដ្ឋមន្ត្រី…

  • រដ្ឋមន្រ្តីកិច្ចការនារី៖ ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ ជាព្រឹត្តិការណ៍សំខាន់ ក្នុងការពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស

    រដ្ឋមន្រ្តីកិច្ចការនារី៖ ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ ជាព្រឹត្តិការណ៍សំខាន់ ក្នុងការពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស

    ភ្នំពេញ៖ ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងបើកដំណើរការរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្លែងថា កម្មវិធីពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍សំខាន់ ដែលនឹងផ្តល់កាលានុវត្តភាព ក្នុងការបង្ហាញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា រួមទាំងគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ពិភពលោក ដើម្បីការបង្កើត និងពង្រីកទីផ្សារជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់បណ្តាពាណិជ្ជករ អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងដៃគូពាក់ព័ន្ធ ទាំងក្នុងប្រទេស និងក្រៅប្រទេស បន្តកិច្ចសហការ និងចូលរួមផ្លាស់ប្តូរគំនិត និងសិក្សាពីគ្នាទៅវិញទៅមក ដើម្បីជំរុញភាពជឿនលឿននៃអាជីវកម្មរបស់ខ្លួន, បង្កើនគុណភាព និងភាពសម្បូរបែបប្រកបដោយភាពច្នៃប្រឌិតរបស់ផលិតផលខ្លួន ដោយផ្សាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅពង្រីកវិសាលភាពទីផ្សារនៅថ្នាក់តំបន់ និងអន្តរជាតិ។ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទី សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៌នេះ គឺជាវេទិកាដ៏ល្អមួយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មាន មាន សារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ បើយើងប្រើប្រាស់បានត្រឹមត្រូវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មាន មាន សារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ បើយើងប្រើប្រាស់បានត្រឹមត្រូវ

    ភ្នំពេញ៖ វិស័យសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ក្នុង ការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ បើយើងប្រើប្រាស់បានត្រឹមត្រូវ ។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិស ដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានី ភ្នំពេញ ។ សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជា អំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ។ គឺមានសារៈសំខាន់ ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ សង្គម ជាតិយើង ។ សម្ដេចធិបតីបានបន្ថែមថា ការងារព័ត៌មាននេះសំខាន់ណាស់។ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។ វិស័យសារព័ត៌មាន ក៏ត្រូវ ចូលរួមនៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើ នីតិរដ្ឋផងដែរ តាមរយៈការផ្តល់នូវព័ត៌មានពិតជូនដល់ ប្រជា ពលរដ្ឋ ។ សម្តេចធិបតីបានថ្លែងទៀតថា សន្និបាតបូកសរុបការងារ ក្នុង…

  • ក្រសួងព័ត៌មាន នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

    ក្រសួងព័ត៌មាន នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

    ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អង្គសន្និបាតរយៈពេល ២ ថ្ងៃនេះនឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ , អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សំណេរអង្គរលើកទី១ បានប្រារព្ធនៅស្ពានហាល នៃ ប្រាសាទ អង្គរវត្ត

    សំណេរអង្គរលើកទី១ បានប្រារព្ធនៅស្ពានហាល នៃ ប្រាសាទ អង្គរវត្ត

    សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា អក្សរសាស្ត្រជាតិ គឺជាដួង ព្រលឹងជាតិ ។ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់ អក្សរ សាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះ នៅតែស្ថិតស្ថេរ ជានិច្ច។ លោកជំទាវរដ្ឋមន្ត្រីលើកឡើងបែបនេះ នាពេលបើក កម្មវិធី«សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរ វត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។លោកជំទាវ បន្តថា ក្នុងសម័យអាណានិគមបារាំង គេចង់កែប្រែ អក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង។ ប៉ុន្តែបុព្វបុរសខ្មែរ មាន ទាំង ព្រះសង្ឃ ទាំងប្រជាជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រ ជាតិបានរហូតមកដល់ពេលនេះ។ ដូច្នេះអក្សរជាអត្តសញ្ញាណ ជាតិ។ លោកជំទាវ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ច ជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា។…