Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ត្រូវអនុវត្តនឱ្យបានម៉ឺងម៉ាត់បំផុតមិនត្រូវបន្ធូរដៃជាដាច់ ខាតចំពោះបទល្មើសគ្រឿងញៀន

    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ត្រូវអនុវត្តនឱ្យបានម៉ឺងម៉ាត់បំផុតមិនត្រូវបន្ធូរដៃជាដាច់ ខាតចំពោះបទល្មើសគ្រឿងញៀន

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និង មន្ត្រី យុត្តិធម៌ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមេក្លោងគ្រឿងញៀន គឺមិនត្រូវ អង្គុយ បក់ផ្សែងទៀតទេ ប៉ុន្តែ ត្រូវនាំគ្នាពន្លត់ភ្លើងតែម្តង។ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្តថា៖ «វិធានការណ៍ចំនួន៣ ដែលត្រូវ អនុវត្តន៍ជានៅក្នុងវិស័យយុត្តិធម៌របស់យើង ដែលត្រូវវះកាត់ វិធានការណ៍ទី១៖ ទាក់ទងសំណុំរឿងគ្រឿងញៀន។ រឿងគ្រឿងញៀន គឺជាវិធានការណ៍គន្លឹះទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់វិស័យយុត្តិធម៌របស់យើងត្រូវច្បាស់ លាស់ជាមួយគ្នា លើរឿងនេះ យើងអត់អង្គុយបក់ផ្សែងទៀតទេ គឺយើង…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចូលរួម ជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖-ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក-ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព-ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ- រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ត្រូវជំរុញការអនុវត្តលក្ខណៈសម្បត្តិ ទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ ព្រមទាំងជំរុញបណ្តាអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតជាពិសេសលើ ១.យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បី បណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត គំនិត…

  • ម៉ាស៊ីនអ៊ិចសារ៉េជំនួយជប៉ុននឹងជួយដល់សុវត្ថិភាពនិងការទប់ស្កាត់ទំនិញល្មើសច្បាប់ចូលតាមច្រកព្រំដែន

    ម៉ាស៊ីនអ៊ិចសារ៉េជំនួយជប៉ុននឹងជួយដល់សុវត្ថិភាពនិងការទប់ស្កាត់ទំនិញល្មើសច្បាប់ចូលតាមច្រកព្រំដែន

    បន្ទាយមានជ័យ ៖ម៉ាស៊ីនអ៊ិចសារ៉េ ចំនួនពីរគ្រឿង ជាអំណោយរបស់ ប្រទេស ជប៉ុន ត្រូវបានប្រគល់ជូនដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់និងទទួលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមាត់ច្រក ទ្វារ ព្រំដែន អន្ដរជាតិប៉ោយប៉ែត ក្រោមការចូលរួមលោក ស៊ីណូហារ៉ា ហ៊ីដេគី(SHINOHARA HIDEKI ) ប្រធាន ប្រតិបត្តិការស៊ើបអង្កេត អន្តរជាតិនៃនាយកដ្ឋានឧក្រិដ្ឋកម្មអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌនៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និង លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្តីទីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ក្នុងឱកាសនេះលោក ស៊ីណូហារ៉ា ហ៊ីដេគី សង្ឃឹមថា ម៉ាស៊ីនអ៊ិចសារ៉េ ទាំងពីរគ្រឿងនេះ នឹងជួយដល់កម្ពុជាបានយ៉ាងច្រើន ក្នុងការទប់ស្កាត់ នូវបទល្មើសនានា ដូចជា ការជួញដូរអាវុធ ការចរាចរគ្រឿងញៀន និងរូបិយបណ្ណឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ ចំណែកលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្តីទី ក្នុងនាម ឧត្តមសេនីយ៍ត្រី អ៊ី…

  • ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ស្មារតីទំនាក់ទំនងរវាងភាគីទាំងពីរ

    ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ស្មារតីទំនាក់ទំនងរវាងភាគីទាំងពីរ

    ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង មហាផ្ទៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាមគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក្នុងនាមជាគណៈប្រតិភូជាន់ខ្ពស់ផ្លូវការលើកដំបូង ដែលបានអញ្ជើញមក បំពេញទស្សនកិច្ច ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ក្រសួងមហាផ្ទៃកម្ពុជា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានជម្រាបជូនដោយសង្ខេប អំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស អំពី គោលដៅអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា…

  • កម្ពុជា និងព្រុយណេ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស

    កម្ពុជា និងព្រុយណេ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតព្រុយណេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព ជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។ បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការ លើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរ និស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាល ឆ្លាស់រវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេស នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហការលើគ្រប់វិស័យជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឋានៈជាមិត្តល្អ ក្នុងតំបន់អាស៊ាន ៕ដោយ:វណ្ណលុក

  • សម្ដេចធិបតី៖ អ្នកសារព័ត៌មានខ្លួនឯង ត្រូវស្រឡាញ់អាជីព ជាអ្នកសារព័ត៌មានខ្លួនឯង

    សម្ដេចធិបតី៖ អ្នកសារព័ត៌មានខ្លួនឯង ត្រូវស្រឡាញ់អាជីព ជាអ្នកសារព័ត៌មានខ្លួនឯង

    ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានខ្លួនឯង ត្រូវស្រឡាញ់អាជីពជាអ្នកសារព័ត៌មានខ្លួនឯង។ សម្ដេច បញ្ជាក់ថា ច្បាប់ពាក់ព័ន្ធសារព័ត៌មាន បង្កើតឡើង ដើម្បីការពារអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវ: ប្រកបដោយសេចក្តីថ្លៃថ្នូរ ។ ជាមួយនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ក៏ត្រូវរួមគ្នាថែរក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួន រួមគ្នាទប់ស្កាត់អ្នកព័ត៌មានមួយចំនួនតូចកុំឱ្យប្រព្រឹត្តិអំពើពុំគប្បី ហើយភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ។ សម្តេចធិបតី បានបន្ថែមថា ក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈអ្នកសារព័ត៌មាន ៕ដោយ:វណ្ណលុក

  • សម្តេចនាយករដ្ឋមន្រ្តីកោតសរសើរពីកិច្ចសហការល្អរវាងទូរទស្សន៍អប្សរា ជាមួយក្រសួងបរិស្ថាន នាពេលកន្លងមក

    សម្តេចនាយករដ្ឋមន្រ្តីកោតសរសើរពីកិច្ចសហការល្អរវាងទូរទស្សន៍អប្សរា ជាមួយក្រសួងបរិស្ថាន នាពេលកន្លងមក

    ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អភិបាលរាជធានី-ខេត្ត មិនទាន់ស្រុះគ្នាឆ្លើយតបនឹងបញ្ហានៅឡើយទេ។ រឿងខ្លះអណ្តែតលើបណ្តាញព័ត៌មានយូរហើយ មិនដោះស្រាយ ទាល់តែណែនាំទើបចាត់វិធានការ។ សម្តេចធិបតី ចង់ឱ្យមានក្រុម ការងារពិសេសផ្នែកផ្សព្វផ្សាយ ដើម្បីជួយដល់ការផ្សាយរបស់រាជធានី ខេត្ត។ សម្តេច ក៏បានថ្លែងកោតសរសើរពីកិច្ចសហការល្អរវាងទូរទស្សន៍អប្សរា ជាមួយក្រសួងបរិស្ថាន នាពេលកន្លងមក ។ សម្តេច បានបន្តថា រឿងអវិជ្ជមាន គេចេះវេចខ្ចប់ធ្វើឱ្យមានការចាប់អារម្មណ៍ ។ដោយឡែករឿងវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍។ សម្តេច ថា អភិបាលរាជធានី-ខេត្ត មានឱកាសបង្កើតស្នាដៃ តែត្រូវផ្សព្វផ្សាយស្នាដៃឱ្យពលរដ្ឋដឹងឮផង ៕ដោយ: វណ្ណលុក

  • រដ្ឋបាលខេត្តសៀមរាបបង្រ្កាបបទល្មើសនេសាទនៅឃុំចុងឃ្នៀសនិងឃុំកំពង់ភ្លុក

    រដ្ឋបាលខេត្តសៀមរាបបង្រ្កាបបទល្មើសនេសាទនៅឃុំចុងឃ្នៀសនិងឃុំកំពង់ភ្លុក

    សៀមរាប៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីនិងក្រុមការងារជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួមទាំងអធិការដ្ឋានរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប,ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ការិយាល័យ នគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀសនិងសហគមន៍នេសាទចុងឃ្នៀសក្រុងសៀមរាប បានចុះបង្រ្កាប បទល្មើស នៅ ឃុំទាំងពីរ។ សកម្មភាពខាងលើដើម្បីត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបភ្លាមៗ ចំពោះឧបករណ៍នេសាទខុសទៅច្បាប់ស្តីពីជលផលនិងសង្កេត ពីសកម្មភាពការប្រើឧបករណ៍នេសាទ  ចាប់ពីចំណុច សង្កាត់ ចុងឃ្នៀស ទៅដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ជា លទ្ធផលក្រុមការងារបានរកឃើញនិងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងមាន(ឧបករណ៍ល្មើសប្រវែង កំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)ឧបករណ៍ចំនួន៨គ្រឿង-ក្បាលលបចំនួន៨គ្រឿង-របាំងសាច់អួនប្រវែង ១.៦០០ ម៉ែត្រ -ចម្រឹងចំនួន៤០០ដើម -ព្រលែងត្រីចម្រុះ ចំនួន ២០គីឡូក្រាម។ ក្នុងឱកាសនេះ លោក អ៊ឹង គឹមលាង បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដីនិងកម្លាំងមានសមត្ថកិច្ច ក្នុងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញ ត្រួត ពិនិត្យឱ្យបានញឹកញាប់ ។បន្តការពិនិត្យទប់ស្កាត់បទ ល្មើស ជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ។បន្ថែមពី នេះត្រូវតាមដានស្ថានភាពប្រជាសាស្ត្រនិងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ដើម្បីស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋានដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទ៕ ដោយ៖ ស៊ាន សុផាត

  • នាយឧត្តមសេនីយ៍ គន់ គីម ណែនាំ និងជំរុញឱ្យសមាគម អតីត យុទ្ធជនកម្ពុជាខេត្តបាត់ដំបងបង្កើនការយកចិត្តទុកដាក់ដល់ អតីតយុទ្ធជន

    នាយឧត្តមសេនីយ៍ គន់ គីម ណែនាំ និងជំរុញឱ្យសមាគម អតីត យុទ្ធជនកម្ពុជាខេត្តបាត់ដំបងបង្កើនការយកចិត្តទុកដាក់ដល់ អតីតយុទ្ធជន

    បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូក សរុប លទ្ធផលការងារឆ្នាំ២០២៣និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៤ របស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាត់ដំបង កាល ពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានស្នើ ដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវ បន្តខិតខំ យកចិត្តទុកដាក់ក្នុងការពង្រឹង ការអនុវត្តនូវ អនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ។ នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការណែនាំដល់គ្រប់ អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធត្រូវ បង្កើន នូវការ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខពីការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អបន្ថែម ទៀត។ ជាពិសេសគ្រប់មេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅ សង្កាត់ ក៏ត្រូវចាត់ឱ្យមន្ត្រីរបស់ខ្លួនណាម្នាក់ ឱ្យទទួល ការងារ អតីត យុទ្ធជន…

  • យុទ្ធនាការផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីនៅសាលាបឋមសិក្សាចំនួនពីរ

    យុទ្ធនាការផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីនៅសាលាបឋមសិក្សាចំនួនពីរ

    កំពង់ឆ្នាំង៖ នៅក្នុងបរិវេណសាលាបឋមសិក្សាល្បើករង្សី ស្ថិត នៅ ក្នុងភូមិល្បើក ឃុំខុនរ៉ង និងសាលាបឋមសិក្សាអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ នៅព្រឹក និង រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ មានរៀបចំវេទិកាផ្សព្វផ្សាយជំងឺ ផ្ដាសាយ បក្សី និងជំងឺឆ្កែឆ្កួត។កម្មវិធីនេះឧបត្ថម្ភដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ លោកស្រីបណ្ឌិត រ៉េន ធារី នាយករងវិទ្យាស្ថានស្រាវ ជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងថាមូលហេតុដែល នាំឱ្យ មានវេទិកានេះឡើងគឺ ដោយសារនៅចុងឆ្នាំ ២០២៣ នេះជំងឺផ្ដាសាយបក្សីហាក់បានងើបឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ។ការផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ក៏ដូចជាសិស្សានុសិស្សបានយល់កាន់តែច្បាស់ពីជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺផ្តាសាយ ។ លោក សៅ សុវណ្ណ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់កន្លង មកនៅកម្ពុជាមានកើតជំងឺផ្តាសាយបក្សី៤ករណីបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស៤នាក់ដោយសារការឆ្លងជំងឺមួយនេះ។ ក្នុង នោះមាន៖ខេត្តស្វាយរៀងមួយករណី,ខេត្តព្រៃវែងពីរករណី និងខេត្តកំពតមួយករណី ។ក្រោយពីមានវិធានការទប់ស្កាត់ របស់ក្រសួងកសិកម្ម ជំងឺមួយនេះបានស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែ នៅចុងឆ្នាំ២០២៣ជំងឺនេះបានផ្ទុះ ឡើង វិញពីរករណី ហើយដោយសារមានវិធានការការពាររបស់ក្រសួងសុខាភិបាលបានទប់ស្កាត់ទាន់ពេលវេលា។ លោក ក្រឹង…