Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីវប្បធម៌ ៖ ការប្រឹងប្រែងថែរក្សានិងលើកកម្ពស់ អក្សរសាស្ត្រជាតិ គឺដួងព្រលឹង នៃជនជាតិយើងទាំងអស់គ្នា

    រដ្ឋមន្ត្រីវប្បធម៌ ៖ ការប្រឹងប្រែងថែរក្សានិងលើកកម្ពស់ អក្សរសាស្ត្រជាតិ គឺដួងព្រលឹង នៃជនជាតិយើងទាំងអស់គ្នា

    (សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងជាតិ ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។ លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ នៅក្នុងបើកកម្មវិធី«សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។ លោកជំទាវ បានលើកឡើងថា ក្នុងសម័យអនានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង ។ ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជនជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រជាតិបានរហូតមកដល់ពេលនេះ ។ ដូច្នេះអក្សរជាអត្តសញ្ញាណជាតិ ។ លោកជំទាវ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ចជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា។ ដូច្នេះត្រូវរក្សាស្មារតីនេះកុំឲ្យបាត់បង់ទុកជាកេរទៅជំនាន់ក្រោយ”។ លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនូវការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឲ្យមានការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរនេះ…

  • និស្សិត ២៣៤នាក់ នៅសៀមរាប ទទួលបានចំណេះដឹង ស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម»

    និស្សិត ២៣៤នាក់ នៅសៀមរាប ទទួលបានចំណេះដឹង ស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម»

    (សៀមរាប)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម» ជូនដល់និស្សិតចំនួន ២៣៤នាក់ នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងខ្លឹមសារ នៃប្រធានបទខាងលើ ដោយក្នុងនោះ លោកជំទាវ បានលើកឡើងអំពី ៖ ស្ថានភាពសុខភាពបន្តពូជ ឆ្នាំ២០២២, ស្ថានភាពសុខភាពមាតាទារក និងកុមារនៅក្នុងប្រទេសកម្ពុជា, សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ចំណេះដឹងជាមូលដ្ឋានអំពីសុខភាពបន្តពូជ, មូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ រោគសញ្ញា រួមជាមួយវិធីបង្ការជំងឺខាងលើនេះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងអំពី ៖ សុខភាពបន្តពូជនិងការពន្យារកំណើត, អត្ថប្រយោជន៍នៃការពិនិត្យសុខភាពមុនពេលរៀបការ, ការថែទាំសុខភាពស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ, ការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដងមុនពេលសម្រាល, ការបរិភោគអាហារបំប៉នដែលម្តាយត្រូវបរិភោគក្នុងពេលមានគភ៌, ការថែទាំខ្លួន និងសញ្ញាគ្រោះថ្នាក់នានាក្នុងពេលមានគភ៌, ការបង្ការមេរោគអេដស៍ពីម្តាយទៅកូន, ការទៅសម្រាលកូននៅមណ្ឌលសុខភាព, ការចាក់វ៉ាក់សាំងបង្ការដល់កុមារ…

  • នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសថា ការបណ្តុះបណ្តាលវគ្គទី១ កំពុងដំណើរការបង្រៀនប្រព្រឹត្តទៅយ៉ាងរលូន

    នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសថា ការបណ្តុះបណ្តាលវគ្គទី១ កំពុងដំណើរការបង្រៀនប្រព្រឹត្តទៅយ៉ាងរលូន

    (រតនគីរី)៖ នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តបាត់ដំបង និង ខេត្តរតនគីរីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការ យ៉ាងរលូន សិក្ខាកាមយកចិត្តទុកដាក់រៀនសូត្រ និងបានមករៀនគ្រប់ៗគ្នា។ បើតាមលោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងថា៖«នៅប៉ុន្មាន ថ្ងៃដំបូង នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះសិស្សានុសិស្ស ដែលជា សិក្ខាកាមរបស់ពួកយើងបានមករៀនគ្រប់ៗគ្នា មានស្នាមញញឺម សប្បាយ រីករាយក្នុងការរៀនសូត្រជាមួយគ្រូៗរបស់ពួកគេ។ ទាំងនេះមានន័យថាការបណ្តុះ បណ្តាលនេះគឺប្រកបដោយភាពរលូន និងជាការបោះជំហ៊ានមួយដ៏ល្អ»។ លោកបន្ថែមថា តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះ លោក សង្ឃឹម ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។ ពួកគេនឹងមានសមត្ថភាព ជំនាញឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ មានចំណូលសមរម្យ ផ្លាស់ប្តូរជីវភាព និងអនាគតរបស់ពួកគេ។ ដោយឡែកលោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១នេះ វិទ្យាស្ថានខេត្តមណ្ឌលគិរីផ្តោតលើទី១ទ្រឹស្តីនៅក្នុងថ្នាក់ ជំរុញឱ្យសិស្សមាន ការយកចិត្តទុកដាក ទី២អនុវត្តន៍ទ្រឹស្តីនៅក្នុងថ្នាក់ និងទី៣ សិក្សាស្រាវជ្រាវ ក៏ដូចជាចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផងដែរ។ លោកសង្ឃឹមថា តាមរយៈការរៀនទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់នេះសិក្ខាកាម ទាំងអស់នឹងមានសមត្ថភាពល្អ…

  • ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

    ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

    (ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ផងនោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យមានប្រជាជនដែលមានចំណេះដឹងខ្ពស់ ។ បើតាម ឯកឧត្តម វង្សី វិស្សុត ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម វង្សី វិស្សុត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ

    (ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សា កា រងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ ក្នុងជំនួបនេះ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះ សម្តេ ចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជា ក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំ គេហដ្ឋាន ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដា រអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួប ជាមួយ…

  • លោកតាស៊ីក្លូក្រីក្រជាង ៣០០នាក់ ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន វីតាល់ និងមូលនិធិ ២៥៛

    លោកតាស៊ីក្លូក្រីក្រជាង ៣០០នាក់ ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន វីតាល់ និងមូលនិធិ ២៥៛

    ភ្នំពេញ៖ លោកតាស៊ីក្លូក្រីក្រជាង ៣០០នាក់ក្នុងរាជធានីភ្នំពេញ ទទួលបានអំណោយពីក្រុមហ៊ុន វីតាល់ និង មូលនិធី ២៥៛ នៅក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី មានប្រសាសន៍ថា ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧នេះ រៀបចំឡើងដោយស្តែងចេញពីគោលបំណង និងគុណតម្លៃ ពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ក៏ដូចជាការចូលរួមចែករំលែកសេចក្តីស្រលាញ់, ភាពកក់ក្តៅ, ការយកចិត្តទុកដាក់ និងការទំនុកបំរុង ក្នុងស្មាតីនៃការការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាប្រជាជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតាធ្លាក់ស៊ីក្លូ និង ប្រជាពលរដ្ឋជួបប្រទះការលំបាក។ លោក ថាវសិទ្ធិ បន្តថា បុរេប្រទាននៃការរៀបចំកម្មវិធីនេះ គឺកើតចេញពីថវិការបស់មូលនិធិ២៥រៀល ដែលជាការកាត់ចេញនូវប្រាក់ចំណេញពីវីតាល់គ្រប់ៗដប ដែលអតិថិជនពិសា គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ រាល់ពេលពិសាវីតាល់…

  • កម្ពុជា ចងចាំជានិច្ចនូវតួនាទីរបស់បារាំង ដែលនាំឱ្យកម្ពុជា សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១

    កម្ពុជា ចងចាំជានិច្ចនូវតួនាទីរបស់បារាំង ដែលនាំឱ្យកម្ពុជា សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១

    ប៉ារីស៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំឱ្យសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាំងពីពេលនោះមក ។ ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ជាមួយ ឯកឧត្តម  Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ ប្រភព ៖ ទទក

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើន

    រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើន

    (ភ្នំពេញ)៖ ក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធី ប្រគល់ ហាងជូនពាណិជ្ជកររបស់ក្រុមហ៊ុនចាង វាំង ខេមបូឌា រៀលអ៊ីស្ទេត អ៊ីនវេស មិន ឯ.ក នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែង ថា រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់ តែច្រើន បន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងប្រទេស ជាតិ ។ ឯកឧត្តម នួន ផារ័ត្ន លើកឡើងថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិ កា រពាណិជ្ជកម្មនិងពិធីប្រគល់ហាងជូនពាណិជ្ជករ នាពេលនេះ គឺជាសក្ខីភាព មួយបង្ហាញអំពីផ្លែផ្កានិងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគនិយាយជារួម និងនិយាយដោយឡែក ភាពអំណោយផលនិងសក្ដានុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង ។ ឯកឧត្តមអភិបាលរង បន្តទៀតថា នារយៈពេលកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែ ផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិ…

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើឱ្យមានក្រុមការងារចម្រុះ ចុះពិនិត្យជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុន ឯកជននានា

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើឱ្យមានក្រុមការងារចម្រុះ ចុះពិនិត្យជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុន ឯកជននានា

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួល ខុសត្រូវ លើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិ បាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជ ធានី ភ្នំពេញ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោបវសន៍ ស្នើរអោយអាជ្ញាធររាជធានីភ្នំពេញ មានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជននានា។ ឧត្តមសេនីយ៍ឯក សុខ វាសនា គូសបញ្ជាក់ថា ការស្នើអោយមានជំនួប ពិភាក្សាការ ងារ ខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ – សុវត្ថិភាព សង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាស វិនិយោគរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាងការ…

  • ឯកឧត្តម ជា វ៉ាន់ដេត បើកកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផ្ដោត សំខាន់ ទៅលើការរៀបចំផែនការសកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល របស់ក្រសួង ស្ថាប័ន

    ឯកឧត្តម ជា វ៉ាន់ដេត បើកកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផ្ដោត សំខាន់ ទៅលើការរៀបចំផែនការសកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល របស់ក្រសួង ស្ថាប័ន

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គ.រ.ឌ. កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរបស់គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល ផ្តោជាសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលរបស់ក្រសួង ស្ថាប័ន។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋមន្ត្រីជា វ៉ាន់ដេត បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺសកម្មភាពមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំនេះ គឺផ្ដោតសំខាន់ទៅលើ ការរៀបចំ ផែនការ សកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលរបស់ក្រសួង ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈមនិងដំណោះស្រាយកន្លងមក ជូនគ្រប់ ក្រសួង ស្ថាប័ន ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ផ្អែកតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរនៃការធ្វើ…