Category: ព័ត៌មានជាតិ

  • ក្រសួងកសិកម្មជូនដំណឹងពី វិធានការបង្ការអគ្គិភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

    ក្រសួងកសិកម្មជូនដំណឹងពី វិធានការបង្ការអគ្គិភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

    (ភ្នំពេញ)៖ ខណៈពេលរដូវក្តៅឈានមកដល់ និងអាកាសធាតុនៅរដូវប្រាំង តែង មានសភាពក្តៅស្ងួតហួតហែង ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤បានចេញសេចក្តីជូនដំណឹងមួយឱ្យមាន ការប្រុងប្រយ័ត្ន ខ្ពស់ នៃអគ្គីភ័យនៅតាមចម្ការកៅស៊ូដែលជារដូវស្លឹកឈើជ្រុះនៃដើមកៅស៊ូឈានមកដល់។ ក្រសួងកសិកម្មបានឱ្យដឹងថា៖ដើមកៅស៊ូចាប់ផ្ដើមជ្រុះស្លឹក ចន្លោះពីខែមករា រហូត ដល់ចុងខែកុម្ភៈ ដែលអំឡុងពេលនេះគឺងាយអាចបង្កជាគ្រោះអគ្គីភ័យជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ។ដើម្បីទប់ស្កាត់ និងបង្ការ ហានិភ័យខាងលើ អគ្គនាយកដ្ឋាន កៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹង និងក្រើន រំលឹកដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត ចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំដូចខាងក្រោម៖ ១)កាត់ស្មៅនិងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការនិងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតនិងស្រឡះល្អ។ ២)ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាម ចន្លោះ រងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង២៥ម៉ែត្រ ដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ៣)ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។ ការដុតត្រូវធ្វើនៅពេល ព្រឹកព្រលឹមនិងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។ ៤)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅ វេលាយប់។៥)មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង…

  • សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ០៧នាក់ ក្នុងចំណោម ១០នាក់ ទៅតុលាការ ករណីហិង្សាលើគូជម្លោះ បណ្ដាលឱ្យរបួសធ្ងន់

    សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ០៧នាក់ ក្នុងចំណោម ១០នាក់ ទៅតុលាការ ករណីហិង្សាលើគូជម្លោះ បណ្ដាលឱ្យរបួសធ្ងន់

    (ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំ បិត បុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យចំនួន០៧នាក់រួមមាន៖ ១. ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។ ២. ឈ្មោះ សុខ លឿនឧត្ដម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។…

  • អ៊ីរ៉ង់ សន្យាជួយផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ទៅពលរដ្ឋខ្លួន និងជំរុញការហោះហើរត្រង់រវាងភ្នំពេញ-តេអេរ៉ង់

    អ៊ីរ៉ង់ សន្យាជួយផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ទៅពលរដ្ឋខ្លួន និងជំរុញការហោះហើរត្រង់រវាងភ្នំពេញ-តេអេរ៉ង់

    (ភ្នំពេញ)៖ ភាគីអ៊ីរ៉ង់ បានសន្យាចំពោះកម្ពុជាថា នឹងជួយផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនាសម្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់» ហើយនឹងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញទៅមករដ្ឋធានីតេអេរ៉ង់ នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម អាលី អាក់បារ ណាហ្សារី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញបច្ចុប្បន្នភាព និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានៅថៃ្ងអនាគត ក្នុងនោះក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។ ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ បានបង្ហាញការកោតសរសើរខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយយុទ្ធសាស្រ្តនិងចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា ។ ហើយក៏បានសរសើរដល់កម្ពុជា ថា មានគោលនយោបាយដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋមូស្លីម មានភោជនីយដ្ឋានបែបហាឡាច្រើន។ ឯកឧត្តម…

  • គ្រួសារអតីតយុទ្ធជនប្រាំមួយគ្រួសារមានជីវភាពលំបាកនៅភូមិបល្ល័ង្កលិច បានទទួលអំណោយ

    គ្រួសារអតីតយុទ្ធជនប្រាំមួយគ្រួសារមានជីវភាពលំបាកនៅភូមិបល្ល័ង្កលិច បានទទួលអំណោយ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត យុទ្ធជន កម្ពុជាគ្រួសារខេត្តកំពង់ធំបាននាំអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិតទៅចែកជូនគ្រួសារអតីតយុទ្ធជនប្រាំមួយគ្រួសារដែលមានជីវភាពលំបាកនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។ អំណោយដែលផ្តល់ជូនកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានអង្ករ មីជាតិ ទឹកត្រីទឹក ស៊ីអ៊ីវនិងត្រីខកំប៉ុង ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាន នាំនូវការផ្ដាំ ផ្ញើ សាកសួរ សុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជនជានិច្ចជាកាល៕ ដោយ៖ប៊ុន រដ្ឋា

  • រដ្ឋបាលខេត្តរតនគិរីធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣

    រដ្ឋបាលខេត្តរតនគិរីធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣

    រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣និងលើកទិសដៅឆ្នាំ២០២៤ រយៈពេល ពីរថ្ងៃ (១៧-១៨ ខែមករា)កាលព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នៅសាល ប្រជុំ សាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី និង មាន ចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូសង្គមស៊ីវិល។ មានប្រសាសន៍បើកសន្និបាតឯកឧត្តមអភិបាលខេត្ត បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្ត រហូតសម្រេចបានលទ្ធផល ជាច្រើន គួរជាទីមោទនៈ ។ការចូលរួមសហការនិងគាំទ្ររបស់ប្រជា ពលរដ្ឋ ជាមួយរដ្ឋបាលខេត្ត បានធ្វើខេត្តរតនគិរីមានការរីកចម្រើន ជា លំដាប់។ ឯកឧត្តមបានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព ជំនាញ…

  • កម្លាំងចម្រុះស្រុកឯកភ្នំ ឃាត់ខ្លួនមនុស្សប្រាំនាក់ ក្នុងការបង្រ្កាបបទល្មើសនេសាទ

    កម្លាំងចម្រុះស្រុកឯកភ្នំ ឃាត់ខ្លួនមនុស្សប្រាំនាក់ ក្នុងការបង្រ្កាបបទល្មើសនេសាទ

    បាត់ដំបង៖លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំកងកម្លាំង ចម្រុះចុះបង្រ្កាបនូវបទល្មើសនេសាទក្នុងភូមិសាស្រ្តរបស់ខ្លួនដោយបានឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់។ចំណែកវត្ថុតាង ជា ឧបករណ៍នេសាទល្មើសខុសច្បាប់ជាច្រើនមុខដុតបំផ្លាញចោលនៅនឹងកន្លែងទៀតផង។ លោកអភិបាលស្រុកឯកភ្នំ បានឱ្យដឹងថា សកម្មភាពចុះបង្រ្កាប បទ ល្មើសនេសាទនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រអតីតឡូត៍នេសាទលេខ២និង តំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។ លោកបន្តថា ជាលទ្ធផលកម្លាំងចម្រុះបានកាប់បំផ្លាញ និងដុត ចោល នូវសាច់មងជិតពីរម៉ឺនម៉ែត្រ,ឡុកចំនួន ៥០,បង្គោលឈើ ១ ០០០ដើមនិងចាក់លែងកូនត្រីចម្រុះចូលទៅបឹងធម្មជាតិវិញជិត៥០០គីឡូក្រាម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួន ជន សង្ស័យប្រាំនាក់ប្រគល់ទៅឱ្យខាងមន្រ្តីជំនាញជលផលដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកមនុស្សមួយចំនួនទៀតត្រូវបាន អប់រំ និងឱ្យធ្វើកិច្ចសន្យា។ លោក ម៉ិល សុផល បានអំពាវនាវដល់អ្នកប្រព្រឹត្តបទល្មើស ទាំង អស់ ត្រូវប្រញាប់រុះរើឧបករណ៍នេសាទចេញជាបន្ទាន់ឱ្យបាន ឆាប់កាន់តែប្រសើរ។ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ កម្លាំងសមត្ថកិច្ចចម្រុះនឹងចាត់វិធានការក្ដៅដោយមិនមានការលើកលែង៕(អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប)

  • ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រាប់ដល់ក្មួយៗថា ត្រូវរៀនមុខជំនាញណាមួយ ដែលខ្លួនស្រឡាញ់

    ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រាប់ដល់ក្មួយៗថា ត្រូវរៀនមុខជំនាញណាមួយ ដែលខ្លួនស្រឡាញ់

    បន្ទាយមានជ័យ ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ដល់ក្មួយៗជា សិស្សានុ សិស្ស ថា បើចង់រៀនមុខជំនាញត្រូវជ្រើសរើសមុខជំនាញណាមួយដែល ខ្លួនស្រឡាញ់ពិតប្រាកដ។ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធី សម្ពោធអគារសិក្សានៅសាលាបឋមសិក្សាភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២៤ ។ ឯកឧត្តមថ្លែងទៅកាន់សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បន្តទៀតថា យើង ត្រូវមានគោលដៅច្បាស់លាស់ថា យើង ចង់ក្លាយជាអ្វី ឬ ចាប់យក ចំណេះ ជំនាញអ្វីមួយដែលខ្លួនពេញចិត្តពិតប្រាកដ ។កុំរៀនឬចាប់ ជំនាញ តាមមិត្តភក្តិ ហើយខកចិត្តស្ដាយក្រោយ ដ្បិត មុខវិជ្ជាឬវិជ្ជាជីវៈ នោះ ខ្លួនមិនស្រឡាញ់ ។ ឯកឧត្តមបានរំលេចឱ្យឃើញថា ផលលំបាករបស់អ្នករៀនដោយជឿ តាមមិត្តភក្តិ គឺដល់ពេលរៀនទើបដឹងថាមុខវិជ្ជាដែល ខ្លួនកំពុង រៀន នោះមិន ពេញចិត្តក៏បកក្រោយវិញ។តាមតួលេខបង្ហាញថា ក្នុងមួយ ឆ្នាំៗមានករណីបែបនេះជិត៣០ ភាគរយតួយ៉ាងដូចជា នៅសាកល វិទ្យាល័យខ្លះក្នុងខេត្តបន្ទាយមានជ័យ ៕ដោយ៖…

  • ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ អរគុណរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន

    ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ អរគុណរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅកម្ពុជា បានកោតសរសើរ និងអរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍដល់ប្រទេសខ្លួនដូចជាការគំាទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល និង រដ្ឋសភាកម្ពុជា ចំពោះការចូលជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) របស់ទីម័រឡេស្តេ។ ជាមួយគ្នានេះ កម្ពុជាបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតទីម័រឡេស្តេបានមកសិក្សានៅកម្ពុជាផងដែរ ។ ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជា…

  • រដ្ឋសភាកម្ពុជា ប្រកាន់ខ្ជាប់ ការពារគោលការណ៍សិទ្ធិមនុស្ស ដែល មានចែ ង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា

    រដ្ឋសភាកម្ពុជា ប្រកាន់ខ្ជាប់ ការពារគោលការណ៍សិទ្ធិមនុស្ស ដែល មានចែ ង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា

    (ភ្នំពេញ)៖ នៅក្នុងឱកាសអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បញ្ជាក់ថា ក្នុងនាមរដ្ឋសភា និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនា និងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថា…

  • កាកបាទក្រហមកម្ពុជា ដាក់ចេញទិសដៅពង្រឹងបណ្តាញយុវជនកាកបាទក្រហម កម្ពុជា ជាង ៤ពាន់នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ

    កាកបាទក្រហមកម្ពុជា ដាក់ចេញទិសដៅពង្រឹងបណ្តាញយុវជនកាកបាទក្រហម កម្ពុជា ជាង ៤ពាន់នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ដើម្បីពង្រឹងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន ឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារ ទ្រទ្រង់សកម្មភាពយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការ កណ្តាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទ ក្រហម កម្ពុជា បានជួបប្រជុំពិភាក្សាជាមួយសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយក នាយករង ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជន នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ និងឯកជនចំនួន ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ-មន្ត្រីនៃក្រុមការងារអភិវឌ្ឍន៍ស្ថាប័ននៃទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ, អង្គប្រជុំបានសម្រេច និងឯកភាព ក្នុងការកសាងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៤៣០០នាក់ (ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០…