Category: ព័ត៌មានជាតិ

  • កម្ពុជាត្រៀមរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូ ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

    កម្ពុជាត្រៀមរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូ ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានយកចិត្តទុកដាក់ និងផ្តល់នូវការវាយតម្លៃខ្ពស់ចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ និងសម្រេចបង្កើតនូវគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យ…

  • ខឿនព្រះលានជល់ដំរី ត្រូវបានជួសជុល តាមរយៈមូលនិធិ បេតិកភណ្ឌ កូរ៉េខាងត្បូង

    ខឿនព្រះលានជល់ដំរី ត្រូវបានជួសជុល តាមរយៈមូលនិធិ បេតិកភណ្ឌ កូរ៉េខាងត្បូង

    សៀមរាប៖ នៅខេត្តសៀមរាប ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ឬកយកា (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរ ការជួសជុលរចនាសម្ព័ន្ធមួយ ចំនួនរបស់ព្រះលាន ជល់ដំរី ដែលរងការ ខូច ខាតឱ្យប្រសើរឡើងវិញ។ អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក ផាក ជីមីន (PARK JIMIN) បាននិយាយថា ការជួសជុលព្រះលានជល់ ដំរីកំពុងធ្វើនៅទី តាំងចំនួនពីរផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើងប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង១៥ ម៉ែត្រ។ ក្នុងដំណើរការ ជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនា សម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្នុង និង ខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយ ឱ្យល្អឡើងវិញទៅតាម ទម្រង់ដើម។ លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំង ទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំង បានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាល មកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាង…

  • អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបគ្រឿងញៀនឆ្លងខេត្តបានជាងពីរគីឡូក្រាម

    អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបគ្រឿងញៀនឆ្លងខេត្តបានជាងពីរគីឡូក្រាម

    ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យចំនួនបីនាក់ រួម នឹងវត្ថុតាងគ្រឿងញៀនជាងពីរគីឡូក្រាម ទៅសាលា ដំបូងរាជធានី ភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែន សមត្ថ កិច្ច ទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។ ជនសង្ស័យជាបុរសទាំងបីនាក់ដែលបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៣ មានឈ្មោះ ១. ចាន់ ណារិទ្ធ ភ អាយុ៣១ឆ្នាំ, ២.  នឹង ចាន់ជំនោរ ហៅឆេកូ អាយុ៤០ឆ្នាំនិង ៣. សាន ម៉ៅ ហៅ ហ្គាស់ អាយុ៤៣ឆ្នាំ ។ជនសង្ស័យត្រូវបាន កម្លាំង ជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដោយចាប់ យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ដបកែច្នៃ) ជញ្ជីងថ្លឹងពីរគ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន ។…

  • ទូតបារាំង៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងទាក់ទាញ វិនិយោគទុន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ទូតបារាំង៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងទាក់ទាញ វិនិយោគទុន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានការ រៀបចំ ឱ្យ មានជំនួបជាមួយធុរកិច្ចជននៃប្រទេសបារាំង ។គោលបំណង នៃ ជំនួប មួយនេះ គឺដើម្បីទាក់ទាញវិនិយោគគិន ខណៈ ស្ថានភាព សេដ្ឋកិច្ច កម្ពុជា ល្អប្រសើរ ប៉ុន្តែនៅខ្វះអ្នកវិនិយោគមកពីប្រទេស បារាំង នៅ ឡើយ ។ ជាមួយគ្នាសម្តេចធិបតីហ៊ុន ម៉ាណែត នឹង ជួបជា មួយក្រុមហ៊ុន អ្នក វិនិយោគទុនធំៗដែលមានវត្តមាននៅកម្ពុជាផងដែរ។ ខាងលើនេះជាការបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ( Jacques Pelle)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជានៅ ក្នុង សន្និសីទសារព័ត៌មាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តថា ទស្សនកិច្ចរបស់ សម្តេច ធិបតី លើកនេះ ជាទស្សនកិច្ចលើកដំបូងក្រៅអាស៊ី និងក្នុងអឺរ៉ុប ។ដំណើរទស្សនកិច្ច នេះនឹងមានទំនាក់ទំនងកាន់តែ ប្រសើររវាងមន្រ្តីជាន់ខ្ពស់ ទាំង ពីរ ពិសេស ជាមួយសម្តេចមហាបវរធិបតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom

    (ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំង ដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍ ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចធីបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា

    សម្ដេចធីបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា

    (ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ បណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុន ចំនួន ៨០ មកពីប្រទេសបារាំង និង ក្រុមចំនួន ៣០ មកពីប្រទេសកម្ពុជា ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។ វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជ កម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការ នៃអង្គការ អន្តរជាតិហ្រ្វង់កូហ្វូនី

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការ នៃអង្គការ អន្តរជាតិហ្រ្វង់កូហ្វូនី

    (ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួប ជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរ ទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេស បារាំង ។ អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមា ជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋ ជាអ្នកសង្កេត ការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយ ភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជា ក៏ជាសមាជិករបស់អង្គការ អន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ…

  • ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន ល្អប្រសើរ

    ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន ល្អប្រសើរ

    (ទីក្រុងប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរ និងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។ លោកស្រី បានបន្ថែមថាក្រុមហ៊ុន…

  • លោកជំទាវ លី សុខឆេង ៖សន្តិភាពដែលកម្ពុជាកំពុងបាន ផ្តល់ ឱកាសនិងទំនុកចិត្តខ្ពស់ ចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ប្រទេស

    លោកជំទាវ លី សុខឆេង ៖សន្តិភាពដែលកម្ពុជាកំពុងបាន ផ្តល់ ឱកាសនិងទំនុកចិត្តខ្ពស់ ចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ប្រទេស

    ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង មានប្រសាសន៍ថា សុខសន្តិភាព ដែល កម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន បានផ្តល់ឱកាសនិង ទំនុកចិត្ត ខ្ពស់ ចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការបណ្តាក់ ទុន និងប្រកបអាជីវកម្មផ្សេងប្រកប ដោយភាព ជឿទុកចិត្ត ។ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បាន ថ្លែង បែបនេះក្នុងឱកាសកម្មវិធី Mega Celebration និង ការប្រគល់ រង្វាន់លើកទី 3 នៃប្រូម៉ូសិន Mega 1 Year Anniversary ជូនអ្នក ដែល បានឈ្នះរង្វាន់នូវរថយន្តសេរីថ្មី Mitsubishi Xpander សេរី 2023 កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    (ទីក្រុងប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការ ប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបនេះ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយ ចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាលក្ខខណ្ឌអំណោយ ផល ដ៏សំខាន់…