-
គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា នៅខេត្តសៀមរាប

(សៀមរាប)៖ បន្ទាប់ពីបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាជាតិ សៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា នៅខេត្តសៀមរាប ។ ប្រាសាទតាកែវ មានទីតាំងស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប ។ សូមជម្រាបថា ក្រុមអ្នកជំនាញរបស់ប្រទេសចិន ដែលអនុវត្តន៍គំរោងជួសជុល និងអភិរក្សប្រាសាទតាកែវ អស់រយ:ពេល ៧ឆ្នាំ បានបញ្ចប់ជាស្ថាពរ ហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលចិន បានធ្វើពិធីប្រគល់-ទទួលជំនួយអំពីគំរោងជួសជុល និងអភិរក្សប្រាសាទតាកែវនេះ ជូនមករាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការ ។ ជំនួយរបស់ចិន មិនមែនត្រឹមតែការជួសជុលប្រាសាទតាកែវមួយប៉ុណ្ណោះទេ គឺកាលពីឆ្នាំ២០០០ ចិនក៏ធ្លាប់បានជួសជុលប្រាសាទចៅសាយទេវតា ហើយបានបញ្ចប់កាលពីឆ្នាំ២០០៨ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ១៤លានយ័ន។ បច្ចុប្បន្ននេះ អ្នកជំនាញចិនដែលសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងតែសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើរយ:ពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១៩ -ឆ្នាំ២០២៩ ដោយគ្រោងចំណាយថវិកាប្រមាណ៩០លានយ័ន ហើយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន…
-
រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំដល់អគ្គនាយកដ្ឋានកៅស៊ូ ត្រូវជំរុញ វិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អគ្គ នាយកដ្ឋាន កៅស៊ូ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែង និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ។ បឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយរបស់ ក្រសួងនៅក្នុងអាណត្តិនេះ គឺត្រូវធានាឱ្យបាននូវសន្តិសុខ ស្បៀង រក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដើម្បីផ្តល់ ប្រយោជន៍ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងការ កសាងទំនុកចិត្តពីសហគមន៍ក្នុងការចូលរួមថែរក្សាសម្បត្តិធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ អគ្គនាយកដ្ឋាន កៅស៊ូ ត្រូវជំរុញវិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ ពិនិត្យនិង យកចិត្តទុកដាក់បន្ថែមទៀតក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ឱ្យបានល្អ តាមរយៈការកៀងគរការវិនិយោគឧស្សាហកម្ម សំដៅ ធានាទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយ គឺជា កត្តាសំខាន់ក្នុងការជំរុញឱ្យវិស័យកៅស៊ូឱ្យកាន់តែមានភាពសកម្មរស់រវើក។ ដូច្នេះឯកឧត្តមរដ្ឋមន្ដ្រីបាន លើកទឹកចិត្តឱ្យ…
-
មន្រ្តីក្រុមការងារចុះផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

កណ្តាល៖កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក នៃ និយម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល និង ជា អនុប្រធាន ទី២ក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់ តាខ្មៅ បានអញ្ជើញជួបសំណេះសំណាលនិង ផ្សព្វផ្សាយ លទ្ធផល មហាសន្និបាតវិសាមញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងដោយមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាខ្មៅជាង១០០នាក់។បន្ទាប់ពីអាននូវផ្សព្វផ្សាយរបាយការណ៍របស់គណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៣ និង ទិសដៅភារកិច្ច ឆ្នាំ២០២៤ ដោយលោក ជៀម ខូយ ប្រធានគណបក្សសង្កាត់តាខ្មៅ រួចមកលោក នៃ និយម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល និងជា អនុប្រធាន ទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ តាខ្មៅអានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ៕ ដោយ៖ ង៉ាន់ ទិត្យ
-
កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា ការលើក-ដាក់ និងផ្ទេរទំនិញនឹងកើនឡើង ក្រោយដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន៣ ជាផ្លូវការ

(ត្បូងឃ្មុំ)៖ កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា ការលើក-ដាក់ និងផ្ទេរទំនិញ តាមដង ទន្លេ ក្នុងព្រះរាជាណាចក្រ នឹងទទួលបានការកើនឡើង ក្រោយចំណត ផែរណប ពហុបំណងថ្មីចំនួន ៣ទីតាំងផ្សេងគ្នា គឺ “ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦” របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធ បើកឲ្យប្រើ ប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ទុកចំណត ផែពហុបំណងទាំងបីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងបម្រើឲ្យ ប្រតិ បត្តិការផ្ទេរ ផ្ទុកទំនិញ និងការលើកដាក់កុងតឺន័រ ។ ជាពិសេស ចំណតផែរណប ពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការលើក ដាក់ ទំនិញ ដោយចំណតនេះ ស្ថិតនៅទីតាំងមានសក្តានុពលសម្រាប់បម្រើសេចក្តី ត្រូវការប្រើប្រាស់ របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល…
-
ប្រធានក្រុមការងារចុះមូលដ្ឋានរំលឹកដល់ក្រុមការងារត្រូវបន្តជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មាន ជ័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លង ទៅនេះឯក ឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានជំរុញដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានក្រុង ប៉ោយប៉ែត ឱ្យបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាអ្នកសម្រប សម្រួលលើការងារដែលក្រុមការងារមូលដ្ឋានបានធ្វើ ដោយ ជួយផ្តល់ទាំងលទ្ធភាព និងកម្លាំងកាយចិត្ត ដល់មន្ត្រីមូលដ្ឋាន ដែល កំពុងបំពេញការងារជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ម៉្យាងវិញទៀតការចុះពង្រឹងមូលដ្ឋាន នេះដែរ ទាំងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែត និង អាជ្ញាធ រឬក្រុមការងារ ខេត្ត សង្កាត់ ក្រុង ភូមិ ដែលជាក្រុម ការងា រមូលដ្ឋានចុះជួយផ្ទាល់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងទិសដៅរួមគ្នាកសាងមូលដ្ឋានប្រជាពលរដ្ឋមានការរីកចម្រើនឡើង ។ក្រុមការងារមូលដ្ឋានក្រុងប៉ោយប៉ែតត្រូវខិតខំឱ្យ…
-
សម្តេចចក្រី៖ តម្លៃនៃសន្តិភាពធ្វើឱ្យកម្ពុជា ទទួលបាន ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ស្ទឹងត្រែង៖នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចអគ្គ មហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមទីប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ បានមានប្រសាសន៍ថា កម្ពុជាទទួលបាន ការ អភិវឌ្ឍនិងរីកចម្រើន លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ គឺបានមកពីតម្លៃនៃសន្តិភាព ។ ក្នុងឱកាសស្នាក់នៅខេត្តស្ទឹងត្រែងសម្ដេចចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន គណៈប្រតិភូ បានធ្វើទស្សនកិច្ចមកកាន់ស្ថានីយវារីអគ្គិសនី សេសាន ក្រោម២ ស្ថិតនៅក្នុងស្រុកសេសាន ។ សូមជម្រាបថា សម្តេចចក្រីហេងសំរិននិងគណៈប្រតិភូបាន អញ្ជើញមកដល់ខេត្តស្ទឹងត្រែងបន្ទាប់ពីអញ្ជើញទស្សនកិច្ចនៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី ។សម្ដេចនិងប្រតិភូបានទទួលនូវការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្ទឹងត្រែង ក្រោមវត្តមាន ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្ត ស្ទឹងត្រែង ឯកឧត្តម ឈាង ឡាង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត។…
-
គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន អញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤

(សៀមរាប)៖ គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរ ក្នុងពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ។ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូចិនដោយឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ គណៈទាក់ទងបរទេស និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស, ឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស, អភិបាលរងខេត្ត ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធគណៈទាក់ទងបរទេសមួយចំនួន និងថ្នាក់ដឹកនាំមន្ត្រីជុំវិញខេត្តសៀមរាបមួយចំនួនទៀត ។ បើតាមលិខិតគោរពជូនឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានគណបក្ស ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤, ខុទ្ធកាល័យនៃគណៈកម្មាធិការកណ្តាល សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី…
-
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍បង្ហាញវត្ថុ សិល្បៈក្វាតចំនួន៦ ៩៥៦គ្រាប់

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ នៅខេត្តសៀមរាប គ្រោងនឹងតាំង ពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦ ៩៥៦គ្រាប់ ដែល បាន ពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជន បាន ស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែមករានេះបាន បញ្ជាក់ ពាក់ព័ន្ធនឹងពិធីតាំងពិព័រណ៍នេះថា ក្រុមអ្នកស្រាវជ្រាវ នៃ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦ ៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។មគ្គទេ្ទសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ត្រូវបានប្រភពដដែលស្រង់សម្ដីមកបញ្ជាក់ថាវត្ថុសិល្បៈបុរាណ ក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិព័រណ៍ជាអចិន្ត្រៃយ៍ ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង (ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុ មួយ ចំនួន ទៀតដែលបានមកពីកន្លែងតែមួយនៅប្រាសាទ កណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។ លោក…
-
និវត្តជន៍នៃមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួល បានការលើកទឹកចិត្តពី សមាគមសង្គហៈមិត្ត នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កំពង់ចាម៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការ ផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិត គូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ យោងតាមរបាយកាណ៍របស់ លោកជំទាវ កែវ ចរិយា រដ្ឋ លេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិត ចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្ត បេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជាស្វាគមន៍ គ្រប់គណៈប្រតិភូ សភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាពជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំណង នៃការមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាជាមួយសមាជិករដ្ឋសភាកម្ពុជា និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប» ។ សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលាដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប កាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃភាគីទំាងពីរ។ នៅក្នុងឱកាសជួបពិភាក្សាការងានេះ ឯកឧត្តម…