Category: ព័ត៌មានជាតិ

  • ឯកឧត្តម សម តារា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាលមន្រ្តីរដ្ឋបាលស្រុកនិងជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកចន្ទ្រា

    ឯកឧត្តម សម តារា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាលមន្រ្តីរដ្ឋបាលស្រុកនិងជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកចន្ទ្រា

    ស្វាយរៀង៖ ឯកឧត្តមបណ្ឌិតសម តារា តំណាងរាស្ត្រខេត្ត មណ្ឌលស្វាយរៀងនិងលោក ពេជ្រ សាវ៉ាន់សមាជិក ក្រុមប្រឹក្សា ខេត្ត ស្វាយរៀង ព្រមទាំងក្រុមការងារកាលពីព្រឹក ថ្ងៃទី១២ ខែមករាឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល ជាមួយ លោក លោកស្រី អភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សា ស្រុកចន្ទ្រានិងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនបួនគ្រួសារនៅស្រុកចន្រ្ទា ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សម តារា បានពាំនាំនូវការផ្ដាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោក លោក ស្រី ដែលជាអភិបាលស្រុកអភិបាលរងស្រុក ក្រុមប្រឹក្សា ស្រុកទាំងអស់ នៅក្នុងស្រុកចន្ទ្រានិងប្រជាពលរដ្ឋដែល មាន ជីវភាពខាតនាពេលនេះផងដែរ។បន្ថែមលើសពីនេះឯកឧត្តមបណ្ឌិតក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាត្រូវខិតខំបម្រើសេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ។ ឯកឧត្តមបណ្ឌិត សម តារា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ បួនគ្រួសារដែលមានជីវភាពខ្វះខាតមាន…

  • ក្រសួងប្រៃសណីយ៍ បើកកិច្ចពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

    ក្រសួងប្រៃសណីយ៍ បើកកិច្ចពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

    ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត” ដើម្បីមានចំណាត់ការឱ្យទាន់ពេលវេលា និងរកដំណោះស្រាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យា អំពីបញ្ហាមាតិកានៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ សីលធម៌សង្គម និងកិត្តិយសស្រ្តីនិងកុមារ តាមប្រព័ន្ធអនឡាញ៕ដោយ :ង៉ាន់ ទិត្យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី

    សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី ជាពិសេសការអនុវត្តយុទ្ធសាស្រ្តនារីរតនៈយ៉ាងជោគជ័យ តាំងពីដំណាក់កាលទី ១ រហូតដល់ដំណាក់កាលទី ៥ ដែលបានជំរុញឱ្យមានការចូលរួមរបស់ស្រ្តីទំាងក្នុងវិស័យសាធារណៈ និង វិស័យឯកជន ព្រមទាំងការរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយ ជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិន ភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា សុខភាព ហ៊ុន សែន បន្តរស់ រហូតកម្ចាត់ចោលពួកអ្នកអស់ពីកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា សុខភាព ហ៊ុន សែន បន្តរស់ រហូតកម្ចាត់ចោលពួកអ្នកអស់ពីកម្ពុជា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បាន ផ្ដាំទៅ ក្រុមប្រឆាំង ជ្រុល និយមថា សុខភាព ហ៊ុន សែន បន្តរស់ រហូតកម្ចាត់ចោល ពួកអ្នក អស់ពីកម្ពុជា និងផ្តល់យោបល់ឱ្យពួកអ្នក ការពារសុខភាពខ្លួន ប្រសើរ ជាងគិតពីសុខភាព ហ៊ុន សែន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្របានលើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គមតេលេក្រាមនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរភ្ជាប់ជាមួយការ បង្ហាញរូបភាព ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លើបណ្ដាញតេឡេក្រាមដូច្នេះថា ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់ រាប់អាន ក្នុងឋានៈ ជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់ ទំនាក់ ទំនងមិត្តភាពកម្ពុជា-ជប៉ន ឯកឧត្តម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីនៅគ្រប់កម្រិត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីនៅគ្រប់កម្រិត

    (ភ្នំពេញ)៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី នៅគ្រប់កម្រិត ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។ សម្ដេចបន្តថា បច្ចុប្បន្នេះ ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត ក្នុងវិស័យមុខងារសាធារណៈមានចំនួន ២៧ភាគរយ និងមន្ត្រីរាជការជាស្ត្រីមានចំនួន ៤២ភាគរយ ។ សម្តេចថា វត្តមាន និងភាពជោគជ័យរបស់ស្ត្រីក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច នៅក្នុងសិល្បៈ កីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ហើយនេះបញ្ជាក់ថា បើសិនជាផ្ដល់ឱកាសស្មើគ្នា ស្ត្រីក៏មាននៅក្នុងការទាញយកនូវសក្ដានុពល ដែលអាចធ្វើបាន…

  • រាជរដ្ឋាភិបាល ដោះស្រាយលើបញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត

    រាជរដ្ឋាភិបាល ដោះស្រាយលើបញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត

    (ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់ របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំ ឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរង ខេត្តសៀមរាប តំណាងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។ បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំតែងតាំងស្រ្ដី នៅមូលដ្ឋានជិតផ្ទះ ដើម្បីរក្សាភាពសុខុមនៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំតែងតាំងស្រ្ដី នៅមូលដ្ឋានជិតផ្ទះ ដើម្បីរក្សាភាពសុខុមនៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំដល់ក្រសួងមហាផ្ទៃឱ្យពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីអាភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា និងជាការផ្ដល់ឱកាសឲ្យបម្រើការងារនៅមូលដ្ឋានជិតគ្រួសារ និងជិតផ្ទះរបស់ពួកគាត់ ដើម្បីរក្សាភាពសុខុមនៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សមត្ថភាពស្ត្រីនាពេលបច្ចុប្បន្នថា ជំនាញមិនមានការរើសអើងភេទនោះទេ ហើយវិស័យកងទ័ពវិញក៏មាននារី អាចបើករថក្រោះផងដែរ។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី បន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះ ត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើទៅល្រសួងមហាផ្ទៃ ឱ្យពិនិត្យមើលការរៀបចំតែងតាំងស្ត្រី ជាអភិបាលរងរាជធានី- ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសឱ្យបម្រើការងារនៅមូលដ្ឋានជិតគ្រួសារ និងជិតផ្ទះរបស់ពួកគាត់ ដើម្បីឱ្យរក្សាបានភាពសុខុមរមនានៅក្នុងគ្រួសារ និងធានាប្រសិទ្ធភាពការងារ ។ សូមបញ្ជាក់ថា តាមរបាយការក្រសួងកិច្ចការនារីបានបង្ហាញថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ស្របពេលសិទ្ធិនារីបានលើកតម្កើង តែមិនត្រូវភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ស្របពេលសិទ្ធិនារីបានលើកតម្កើង តែមិនត្រូវភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ស្របពេលសិទ្ធិនារីបានលើកតម្កើង តែមិនត្រូវភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់ខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ដើម្បីកុំឱ្យបាត់បង់ ជាពិសេសគឺថែរក្សាតម្លៃស្រ្តីខ្មែរយើងផងដែរ។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី បន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។ បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពួកគាត់ មិនឱ្យធ្វើអ្វីដែលហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ ។ សម្តេចធិបតី បានបន្តថា សម័យបច្ចុប្បន្ន មានអ្នកខ្លះចង់បានការទស្សនាច្រើនពីអ្នកមើល រហូតដល់ធ្វើវីដេអូ ដែលហួសពីព្រំដែន ។…

  • ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់មិនអាចជាប់ទោសអស់មួយជីវិតទេ ប៉ុន្តែបើយើងមិនហានប្រឈមយើង និងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត

    ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់មិនអាចជាប់ទោសអស់មួយជីវិតទេ ប៉ុន្តែបើយើងមិនហានប្រឈមយើង និងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍គឺត្រូវតែទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះមុខច្បាប់ ហើយចៀសវាងរឿងមួយ គឺរឿងបុកគេស្លាប់ហើយរួចខ្លួន។ នៅក្នុងចំណុចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា « យើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសំរាប់ជនរងគ្រោះទី១ និងទី២ក្នុងការកំណត់ថាអ្នកណាខុស អ្នកណាត្រូវ គឺត្រូវតែពិនិត្យផ្លូវច្បាប់ឱ្យបាន ត្រឹមត្រូវមិនប្រាកដថា ពេលខ្លះអ្នកថ្មើរជើងត្រូវតែជាអ្នកត្រូវនោះទេ ឬក៏អ្នកជិះម៉ូតូសុទ្ធតែអ្នកត្រូវ ហើយអ្នកបើកឡានសុទ្ធតែអ្នកខុសនោះទេ» ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់មិនអាចជាប់ទោសអស់មួយជីវិតទេប៉ុន្តែបើយើងមិនហានប្រឈមយើងនិងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត។ ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា យ៉ាងណាក៏ដោយ ឯកឧត្តម លើកទឹកចិត្ត អោយមានការបន្ធូរបន្ថយផ្អែកលើច្បាប់មិនមែនបានន័យថារួចខ្លួននោះទេ ប្រសិនបើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បង្ហាញភាពក្លាហាន ចូលដោះស្រាយចំពោះមុខច្បាប់ ដែលជាការធានាបាននូវសំណងហើយ…

  • ក្រុមហ៊ុនក្នុងស្រុកមួយមានគម្រោងនាំយកផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសុខភាពវាយលុកទីផ្សារក្រៅប្រទេស

    ក្រុមហ៊ុនក្នុងស្រុកមួយមានគម្រោងនាំយកផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសុខភាពវាយលុកទីផ្សារក្រៅប្រទេស

    ភ្នំពេញ៖ ដោយសារតែផលិតផលទាំងអស់ សុទ្ធសឹងតែមានស្តង់ដា និងគុណភាពខ្ពស់ ដូច្នេះសម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស រំពឹងខ្ពស់ថា ប្រេនផលិតផលក្នុងស្រុកនេះ នឹងគ្របដណ្តប់ទូទាំងរាជធានី-ខេត្ត ក៏ដូចជាវាយលុកទីផ្សារក្រៅប្រទេស មានដូចជាថៃ ចិន និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីលើកស្ទួយទាំងផលិតផលកូនខ្មែរ និងមុខមាត់ប្រទេសកម្ពុជា។ លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានថ្លែងបែបនេះ នាឱកាសដែលក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ ប្រារព្ធខួបមួយឆ្នាំនៃការបើកដំណើរការ និងភាពជោគជ័យនៅលើទីផ្សារកម្ពុជា ព្រមទាំងការបង្ហាញវត្តមានទូតសុឆន្ទៈតំណាងផលិតផលរបស់ខ្លួន ដែលពិធីនេះធ្វើឡើងនៅផ្សាររាត្រី ៦០ម៉ែត្រម៉ល រាជធានីភ្នំពេញ។ លោកជំទាវ សុខ រស្មី បន្តថា សន្ទុះនៃការលក់របស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានកើនឡើងលើសពីការរំពឹងទុក ដោយសារតែផលិតផលរបស់ក្រុមហ៊ុនមានស្តង់ដាខ្ពស់ និងមានគុណភាពល្អ ទើបអតិថិជនមានទំនុកចិត្ត និងគាំទ្រជាវកើនឡើងពីមួយថ្ងៃទៅមួយ។ លោកជំទាវបន្ថែមថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសទូតសុឆន្ទៈតំណាងផលិតផលបន្ថែមទៀត ដោយសារតែមើលឃើញថា ទឹកចិត្តទូតសុឆន្ទៈថ្មី និងលោកជំទាវផ្ទាល់ដូចគ្នា នោះគឺការធ្វើសប្បុរសធម៌ មិនខ្លាចការនឿយហត់ និងហ៊ានលះបង់គ្រប់យ៉ាង ជាពិសេសក៏ជាអ្នកគាំទ្រ និងប្រើប្រាស់ផលិតផលស៊ីប៊ែល ប៉ារីសផងដែរ…