-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១២នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់និងរងរបួសធ្ងន់ស្រចំនួន ១២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០២នាក់ និងប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៥៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ខែមករា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៧៦៨គ្រឿង រថយន្តធំ៤៦គ្រឿង រថយន្តតូច១២៣គ្រឿង ម៉ូតូ ៥៩៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៧៤ គ្រឿងមានរថយន្តធំ ០៥គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៤៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា

(ខេត្តកែប)៖ រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិតក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែកសម្រាប់ទាក់ទាញទេសចរឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញ និងលើកទឹកចិត្តអាជ្ញាធរ ក្រុមការងារ ស្ថាប័នជំនាញ និងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាធនធានធម្មជាតិ ក្នុងខេត្តកែប ដូចជាអាហារសមុទ្រជាដើម ហើយប្រើប្រាស់ឱ្យអស់សក្តានុពលនូវធនធានដែលមានក្នុងខេត្ត និង ត្រូវពិនិត្យមើលស្ថានភាពតម្លៃបន្ទប់ស្នាក់នៅ ព្រមទាំងតម្លៃម្ហូបអាហារឱ្យបានត្រឹមត្រូវសមរម្យ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឱ្យបានល្អ រៀបចំទីក្រុងក៏ដូចជារមណីយដ្ឋាននានាឱ្យមានសោភណ្ឌភាពដើម្បីទាក់ទាញអ្នកទេសចរឱ្យមកលំហែកម្សាន្តក្នុងខេត្តកែបអោយបានច្រើន និងប្រែក្លាយខេត្តនេះទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បញ្ហាទំនាស់ដីធ្លីនៅទូទាំងប្រទេស ដោយធ្វើយ៉ាងណាមិនឱ្យប្រជាពលរដ្ឋមានក្តីកង្វល់ ហើយងាកមកខិតខំប្រឹងប្រែងក្នុងការប្រកបមុខរបរ ឬអាជីវកម្មនានា ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង។ ឯកឧត្តម ក៏បានណែនាំឱ្យមានការរៀបចំទីក្រុងឱ្យបានល្អ ដោយធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវ សម្រាប់ឱ្យប្រជាពលរដ្ឋបានដើរធ្វើលំហាត់ប្រាណ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាស ឯកឧត្តម ម៉ៅ សុផាន់ ជាប្រធាន និង ឯកឧត្តមយស ផានីត្តា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្នុងពិធីប្រកាស ឯកឧត្តម ម៉ៅ សុផាន់ ជាប្រធាន និង ឯកឧត្តម យស ផានីត្តា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាន៍លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែល គណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យ នៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺ ជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះវិហារ ត្រូវអនុវត្ត គោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគ ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការ អនុវត្ត ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត…
-
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ៥២នាក់ ក្នុងខេត្តកណ្តាល ម្នាក់ៗទទួលបាន ម៉ូតូ ១គ្រឿង និង មួកសុវត្ថិភាព ១

(ខេត្តកណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A មកពីក្រុងអរិយក្សត្រ ក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ នាថ្ងៃសៅរ៍ទី ៦ ខែមករា ឆ្នាំ២០២៤ ដែលពិធីនេះរៀបចំឡើង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថានៅក្នុងខេត្តកណ្ដាលមានបេក្ខជនប្រលងជាប់សរុប ៨១៦៧នាក់ បើប្រៀបធៀបឆ្នាំ២០២២ ច្រើនជាង ៦១៨នាក់ ក្នុងនោះនិទ្ទេស A ១៤៨នាក់ និទ្ទេស B ៦១១នាក់ និទ្ទេស C ១៦៥០នាក់ និទ្ទេស D ២៨៣៧នាក់ និទ្ទេស…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនមិនត្រូវភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរនាសម័យរបប កម្ពុជាប្រជាធិបតេយ្យឡើយ

(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យុវជនទាំងអស់មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយទេ គេសង្ឃឹមជឿជាក់ថា នឹងមិនភ្លេចនូវអ្វី ជាប្រវត្តិជូរចត់របស់ប្រជាពលរដ្ឋកម្ពុជាដែលទទួលរងទណ្ឌកម្មយ៉ាងឃោឃៅ និងក៏ដូចជាការកាប់សម្លាប់ដែលគ្មានក្នុងប្រវត្តិសាស្រ្តពិភពលោកមួយនេះឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងពេលអញ្ចើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនយុទ្ធនារីដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២៤ ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា៖ ”មិនថាជំនាន់នេះទេគឺជំនាន់ក្រោយៗបន្តទៀតមិនសុំឱ្យគាត់(យុវជន) រស់ក្នុងអតីតកាលទេ តែកុំភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរព្រោះថា ប្រវត្តិនេះយើងអាចនិយាយបានថាពិភពលោកតែម្តងមិនមានប្រទេសណាដែលអាចទទួលរងទុក្ខវេទនាដូចរបបប្រល័យពូជសាសន៍និងការកាប់សម្លាប់មនុស្សជាតិដូចកម្ពុជានោះទេ។ពិភពលោកបានទទួលស្គាល់ និងការចងចាំ”។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា៖ អ្វីៗយើងមិនភ្លេចនៃការបាត់បង់ជីវិត និង សោកនាដកម្មនេះទេ ។ ថ្ងៃស្អែកនេះជាខួបលើកទី៤៥ ឆ្នាំ នៃថ្ងៃរំដោះ៧មករា ដែលប្រជាពលរដ្ឋបានរួចជីវិតឡើងមកវិញ គេហៅថាថ្ងៃកំណើតទី ២ ឬក៏ជាថ្ងៃជ័យជំនះ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ទោះបីយ៉ាងណាកត្តាធំបំផុតយើងចង់បញ្ជាក់ថា…
-
យុវជននិយាយពីសម័យប៉ុលពតដ៏ឃោឃៅមិនអាចបំភ្លេចបាន និងភាពផ្ទុយគ្នាស្រឡះពីកម្ពុជាសម័យបច្ចុប្បន្ន

ភ្នំពេញ៖ “កាលពីសម័យប៉ុលពតខ្ញុំកើតមិនទាន់ទេ! ប៉ុន្តែឪពុកម្តាយខ្ញុំ ពិសេសលោកឪពុក របស់ខ្ញុំគាត់ធ្លាប់ឆ្លងកាត់សម័យដ៏ឃោឃៅនេះបាននិយាយប្រាប់។គាត់បាននិយាយពីជីវិតនៅសម័យប៉ុលពតគឺលំបាកខ្លាំងណាស់ ពិសេសការហូបចុកអត់គ្រប់គ្រាន់ទេ! ធ្វើការលើសកម្លាំង ឬសម័យនោះអាចនិយាយបានថាជាគុកឥតជញ្ជាំង។គាត់ប្រាប់ថាលំបាកខ្លាំងណាស់!និយាយអ្វីខុសបន្តិចបន្តួចអត់បានដែរ។របស់របរខ្លួនឯងដាំបាន ចិញ្ចឹមបាន ក៏ហូបអត់បានដែរ។បើយើងហូបគេដឹង គេនឹងយកទៅកសាងឬយកទៅសម្លាប់ចោលហើយ។សម័យនោះលំបាកខ្លាំងណាស់!មិនដូចសព្វថ្ងៃនេះទេ ដូចយើងដឹងស្រាប់ហើយ ពលរដ្ឋយើងស្លាប់អស់ជាង៣លាននាក់”។នេះជាការលើកឡើងរបស់លោក យឺន សីហា និយាយរៀបរាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត និងថ្ងៃ៧មករា។ លោក យឺន សីហាដែលមានស្រុកកំណើតនៅខេត្ត តាកែវ បានឱ្យដឹងថាសម័យប៉ុលពតដែលរូបលោកបានដឹងតាមរយៈឪពុកម្តាយថាសម័យរបបអាវខ្មៅពិតជាឃោឃៅ អាក្រក់យង់ឃ្នងដែលប្រវត្តិសាស្រ្តពិភពលោកគ្មានទេ។ជាមួយគ្នានេះលោកជឿជាក់ថារបបឃោរឃៅ និងទិដ្ឋភាពដ៏ព្រៃផ្សៃបែបនេះនឹងមិនកើតមាននៅប្រទេសកម្ពុជាបន្តទៀតឡើយ។សម័យនោះពលរដ្ឋបានព្រាត់ប្រាស់សាច់ញាតិ ។ប្រពន្ធព្រាត់ប្តី ។ប្តីព្រាត់ប្រពន្ធ ។កូនព្រាត់ឪពុកម្តាយ ។សាច់ញាតិព្រាត់ប្រាស់គ្នារហូតដល់សព្វថ្ងៃ ។របបនោះប៉ះពាល់ផ្លូវចិត្ត និងមកដល់បច្ចុប្បន្ននេះពលរដ្ឋកម្ពុជាមួយចំនួននៅតែទទួលរងឈឺចាប់ និងមិនអាចបំភ្លេចបានឡើយ។ពួកគាត់បាននិយាយរំលឹកពីរបបយង់ឃ្នងមួយនេះនិងភ័យខ្លាចផង។ក្នុងរបបនេះធ្វើឱ្យខ្មែរឈឺចាប់ខ្លាំងណាស់។ ជាមួយនឹងការនិយាយរំលឹកក្នុងយុគសម័យខ្មៅងងឹតនៃរបបមួយនេះយុវជន យឺនសីហាក៏បានលើកឡើងពីគុណបំណាច់របស់ថ្ងៃ៧មករា ជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ លោក យឺន សីហា បានលើកឡើងឱ្យដឹងបន្ថែមថា៖”បើប្រៀបធៀបសម័យរបស់ប៉ុលពតមកពេលបច្ចុប្បន្ននេះគឺខុសគ្នាឆ្ងាយខ្លាំងណាស់គឺប្រៀបបានមេឃនឹងដី។សម័យនេះពលរដ្ឋរស់នៅមានសិទ្ធសិរីភាពគ្រប់បែបយ៉ាង,សម័យកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានអគារខ្ពស់ៗ ទីក្រុងយើងកាន់តែទំនើបមានទាំងការអភិរក្ស និងអភិវឌ្ឍន៍គ្រប់បែបយ៉ាង។យើងមានស្ពានលំដាប់អន្តរជាតិ មានផ្សារទំនើប។ល។បើប្រៀបធៀបគឺខុសគ្នាដាច់ហៅពុំលឺសោះឡើយ”។ ទន្ទឹមជាមួយនឹងរំលឹកពីអតីតកាលដ៏ខ្មៅងងឹតនៃរបបប៉ុលពត,យុគសម័យរីកចម្រើននាពេលបច្ចុប្បន្ន លោកយឺនសីហាក៏មិនភ្លេចរំលឹកពីព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកម្ពុជាទើបតែរៀបចំការប្រកួតកីឡាស៊ីហ្គេមដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ប្រទេសកម្ពុជាតូចតែការរៀបចំប្រកបដោយជោគជ័យដែលមិនត្រឹមតែពលរដ្ឋកម្ពុជាកោតសរសើរទេ សូម្បីតែអ្នករស់នៅបរទេសក៏កោតសរសើរកម្ពុជាផងដែរ។ ជាមួយនឹងភាពជោគជ័យនេះដែរ លោក យឺន សីហា បានលើកឡើងពីផលចំណេញដែលកើតចេញពីការធ្វើជាម្ចាស់ផ្ទះនេះបានធ្វើឱ្យគេស្គាល់ពីកម្ពុជា ពិសេសកម្ពុជាអាចទាក់ទាញវិស័យទេសចរណ៍កាន់តែច្រើនឡើង។កម្ពុជាមិនត្រឹមតែទទួលបាននូវផលចំណេញទាំងនេះទេគឺនូវទទួលផលចំណេញឱ្យគេបានស្គាល់ពីវប្បធម៌និងអរិយធម៌ខ្មែរយើងឱ្យពិភពលោកបានស្គាល់។…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត ប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត ប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ ។ សូមជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់ ៧៣នាក់ហើយ ខណៈបញ្ហាអាកាសធាតុ បានរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ការបិទផ្លូវនានា ការស្ទះដោយគំនរថ្ម និងដើមឈើដួលរលំ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មានភាពស្មុគស្មាញ។ អាជ្ញាធរបានជូនដំណឹងថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៣នាក់ រីឯចំនួនអ្នករងរបួស មានជាង៤០០នាក់។ មនុស្សជាង ៣៣៤០០នាក់ស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន ហើយអគារយ៉ាងហោចណាស់ ចំនួន ២០០អគារ បានដួលរលំ។ មនុស្សប្រមាណ៣០ម៉ឺន នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ នៅក្នុងខេត្ត Ishikawa ហើយមនុស្ស ជាង១១ម៉ឺនគ្រួសារ គ្មានទឹកប្រើប្រាស់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងក្លាបន្តបន្ទាប់គ្នា រួមមានទាំងការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ ភ្លាមៗ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ…
-
អាគារស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១លានដុល្លារ បើកឱ្យដំណើរការ

(កណ្តាល)៖ អគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតតាំង (NGUYỄN HUYTÄNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំកគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ឯកឧត្តម ង្វៀន ហ្វីតាំង មានប្រសាសន៍ថា សំណង់អាគារទីស្នាក់ការកណ្ដាល នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍…
-
ឆ្នាំ២០២៣ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោង វិនិយោគចំនួន ២៦៨ ជាមួយនឹងទុនវិនិយោគជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និង គម្រោងពង្រីក ផលិតកម្មចំនួន ២១ ។ក្នុងនោះគម្រោង វិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមាន ទុន វិនិយោគសរុបប្រមាណជិត ៤៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧ ០០០កន្លែង។ សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីគម្រោងវិនិយោគនៅកម្ពុជានៅថ្ងៃទី៣ ខែមករាឆ្នាំ២០២៤ បានឱ្យ ដឹង ទៀតថា ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បាន ចូលរួមចំណែកដល់ទៅប្រមាណ៩២ភាគរយ នៃ ចំនួន គម្រោង វិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ ភាគរយបានមកពីវិស័យនេះ។ ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមាន តែ ប្រមាណ ២៦ភាគរយ នៃចំនួនគម្រោងវិនិយោគសរុបបាន ចូលរួម ចំណែកដល់ទៅប្រមាណ៤៤ភាគរយនៃទុន វិនិយោគ សរុបដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ជារួមរំហូរទុនវិនិយោគ ឯក ជននៅឆ្នាំ២០២៣ មានការកើនឡើងក្នុងរង្វង់ ប្រមាណ ២២ ភាគរយធៀបនឹងឆ្នាំ២០២២…