-
ដើមឆ្នាំ២០២៤ ប្រជាពលរដ្ឋក្រុងសំពៅពូន ទទួលបាន ផ្លូវបេតុងចំនួនពីរខ្សែ

កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួនពីរ ក្នុងក្រុង សំពៅពូន ខេត្តកណ្ដាល ទទួលបានសមិទ្ធ ផលថ្មីនាដើម ឆ្នាំ២០២៤នេះ គឺផ្លូវបេតុងចំនួនពីរខ្សែ ប្រវែងពីរគីឡូម៉ែត្រ។ ក្នុងនោះមួយខ្សែប្រវែងមួយគីឡូម៉ែត្រ ,ទទឹងប្រាំម៉ែត្រ ស្ថិត នៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និងមួយខ្សែទៀត មានទទឹងនិងប្រវែងដូចគ្នានេះដែរ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន។ ផ្លូវបេតុងទាំងពីរនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះលោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវ រ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដោយតម្កល់មនុស្សជាអាទិភាពនៅមុនគេ។ លោកអភិបាលងខេត្តបន្តថា…
-
អភិបាលខេត្តព្រៃវែងជំរុញឱ្យមន្រ្តីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនថែមទៀតនៅឆ្នាំថ្មីនេះ

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាន បញ្ជាក់អំពីផែនការសកម្មភាព និងបានជំរុញដល់មន្រ្តីនៃ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរទាំងអស់ ត្រូវ ពង្រឹង សមត្ថភាពការងាររបស់ខ្លួនឱ្យប្រសើឡើងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤នេះ។ ឯកឧត្តមបន្តថាត្រូវធ្វើយ៉ាងណាឱ្យបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពទិសដៅការងាររបស់ខ្លួនឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ឯកឧត្តមអភិបាលខេត្តព្រៃវែងបានលើកឡើងដូច្នេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខេត្តព្រៃវែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង៕ដោយ៖នុត នាង
-
សាខាកាកបាទក្រហមខេត្តកំពង់ចាមបើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពការងារក្នុងឆ្នាំ២០២៣ និងលើកទិសដៅបន្ត

កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅ សាខាកាកបាទក្រហមខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសាខា និង អស់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ ព្រមទាំង លោកនាយក នាយករង សមាជិក សមាជិកាប្រតិបត្តិសាខា ។ កិច្ចប្រជុំបានត្រួតពិនិត្យមើលសកម្មភាពក្នុងឆ្នាំ២០២៣ដែលសាខាខេត្តកំពង់ចាម សម្រេចបាន និងលើកទិសដៅអនុវត្ត បន្តនៅក្នុងឆ្នាំ ២០២៤ ៕ដោយ៖លីពៅ
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ចផ្តាំផ្ញើនិស្សិតជ័យលាភីអាហាររូបករណ៍ទៅបំពញការសិក្សានៅបរទេសឱ្យបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ កម្ពុជាឱ្យ ពិភពលោក បានស្គាល់

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត ជ័យ លាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និង នូវែលសេឡង់ នាទីស្តីការក្រសួងអធិការកិច្ចកាលពី ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងអធិការកិច្ច បានរំលេចអំពីតួនាទី និងកាតព្វកិច្ចរបស់ យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅ បរទេស ។ ឯកឧត្តមបញ្ជាក់ថា ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញ ពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់ ។ចំណែកតួនាទី របស់ យុវជនពេលបញ្ចប់ការសិក្សាចំពោះប្រទេសជាតិគឺ ត្រឡប់មកវិញប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការ រួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ។ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនង ទៅ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ ប្រទេស ដែលប្អូនៗរស់នៅ។ ក្នុងបរិយាកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ អបអរសារទរ…
-
យោគិនី

ភ្នំពេញ៖ «យោគិនី» ជាពាក្យសំស្ក្រឹតមានន័យថាអ្នកធ្វើយោគ ដែល មាន មុខងារជានារីរបាំសម្រាប់រាំថ្វាយទេព។ក្នុង ព្រហ្មញ្ញ សាសនា «យោគិនី» ជាមនុស្សស្រីឬទេពស្រី បង្កើតឡើងដោយព្រះនាងទុគ៌ា ឬព្រះឥសូរ ហើយមានថាមពលខ្លាំងពូកែ។ រីឯក្នុងព្រះពុទ្ធសាសនាមហាយាន និកាយតន្ត្រ (Tantra) វិញ យោគិនី ជាមនុស្សស្រី មានឥទ្ធិពលអំណាចខ្លាំងក្លា ដ្បិតទ្រង់ ទទួលបាន ពរ ពីទេព ផ្សេងៗដោយផ្ទាល់ ហើយបានរាំដើម្បីបង្ក្រាបភាពអាក្រក់ នៅលើ លោក។ ជាក់ស្តែងផ្អែកលើសមុច្ច័យសារមន្ទីរ បង្ហាញរូបយោគិនីចំនួន៨អង្គ រាំ ព័ទ្ធជុំវិញព្រះហេវជ្រដែលកំពុងតែរាំជាន់ពីលើ មារទាំងបួន តំណាងឱ្យ ភាពអាក្រក់លើលោក។ ប្រតិមាយោគិនីដែលលើកយកមកបរិយាយនេះ ធ្វើពីសំរិទ្ធ ក្នុងកាយ វិការឈររាំលើបល្ល័ង្ករាងមូល លើកដៃស្តាំខ្ពស់ឡើងទៅលើ ផ្អៀង ស្មាឆ្វេងបន្តិច ដៃឆ្វេងបត់កំភួនដៃមកត្រឹមផ្ចិត ជើងស្តាំលើកផ្ទុច ទៅគន្លាក់ជើងឆ្វេងដែលបត់សំយុងម្រាម ជើងចុចចំទើត លើបល្ល័ង្ក។ លើសពីនេះ ប្រតិមានេះមានទ្រង់គ្រឿង ម្កុដ ក្បាំង ក្រវិល កងដៃ ស្នាប់ដៃ សុរង្គក…
-
ពាជីមុខ ឬវាជីមុខ

ភ្នំពេញ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈ មួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ។ នៅក្នុងបរិបទ ព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជា អវតារមួយចុងក្រោយក្នុងចំណោម អវតារ ទាំង ១០របស់ ព្រះនារាយណ៍ (ការបង្ហាញអវតារនីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗ ច្បាស់លាស់ទៅតាមគម្ពីរទេវកថា)។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ ចុងកប្ប។ លក្ខណៈសម្គាល់របស់ប្រតិមាអង្គនេះ មានដងខ្លួនជាមនុស្សនិងក្បាល ជាសេះឈរកាច់ចង្កេះ។ ភ្នែកបើក និងស្លៀកសំពត់វែង ដល់ជង្គង់ ឆ្នូតចង្កេះទម្លាក់ជាជាយមកខាងស្តាំ សំពត់នេះមានឆ្លាក់បង្ហាញ ក្បាច់លម្អចងជាក្បាច់ផ្កាទម្លាក់ដល់កជើង។ ដៃទាំងពីរ បាក់បាត់ នៅត្រឹមដើមដៃ និងពុំដឹងថា មានកាន់កេតនភណ្ឌអ្វីឡើយ។ ប្រតិមានេះ ធ្វើពីថ្មភក់ មានប្រភពមកពីគុកត្រប់ ខេត្តកណ្តាល។ ទម្រង់ មុខ ដងខ្លួនទន់ភ្លន់ ឈរកាច់បន្តិចត្រង់ត្រគាក មើលទៅ សមភ្នែក ក្រៃលែង ជាលក្ខណៈសម្គាល់រចនាបថភ្នំដា អំឡុងស.វទី័៦-៧ នៃ សិល្បៈខ្មែរសម័យមុនអង្គរ។…
-
ល្ខោនអាប៉េរបស់ខ្មែរបុរាណចូលរួមសម្តែងជូនទស្សនិកជននៅវិមានឈ្នះ-ឈ្នះ

ភ្នំពេញ៖ល្ខោនសម្តែងក្នុងទម្រង់បែបកំប្លុកកំប្លែង ទាំងកាយវិការ សម្តី សម្តែង ឆ្លើយឆ្លងនោះគឺល្ខោនអាប៉េត្រូវបានចាប់ផ្តើមផ្សព្វផ្សាយ និងសម្ដែង បង្ហាញជូន ទស្សនិកជនជាបន្តបន្ទាប់ឡើងវិញ បន្ទាប់ ពី ល្ខោន បែបប្រជាប្រិយតាមស្រុកស្រែចម្ការនាសម័យបុរាណ ខ្មែរ មួយ នេះបាត់មុខច្រើនឆ្នាំមក។ ក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននាំយកល្ខោនអាប៉េ ដែលបង្កប់ទៅដោយភាពកំប្លុកកំប្លែង ទាំងកាយវិការ និងសម្ដី សំដៅក្នុង សាច់រឿងនេះ មក សម្តែងនៅ វិមានឈ្នះ-ឈ្នះដើម្បីបង្ហាញ ទស្សនិកជន បានទស្សនា និងកម្សាន្ត សប្បាយ។គួរបញ្ជាក់ថា ល្ខោនអាប៉េបានបាត់មុខមិន បានសម្តែងជាងយូរ ណាស់មកហើយ ។បើគេឃើញសម្តែងវិញ គឺមានតែតែក្នុងតំបន់ ខ្លះៗ ប៉ុណ្ណោះ ជាហេតុបណ្តាលឱ្យមានអ្នកស្គាល់ ឬចេះចាំអំពីទម្រង់ សិល្បៈនេះតិច តួច។…
-
សារលិខិតគជប ជូនពរសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

-
សារលិខិតគជប ជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

-
សារលិខិតគជប ជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
