Category: ព័ត៌មានជាតិ

  • ភូមិចំនួនបីក្នុងឃុំឡាមិញ ត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    ភូមិចំនួនបីក្នុងឃុំឡាមិញ ត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    រតនគិរី : ភូមិចំនួនបី រួមមាន ភូមិត្រុំ ភូមិស៊ូ និងភូមិញ៉ន ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានមន្ទីរៀបចំដែនដីនគរូបនីយ កម្ម សំណង់និងសុរិយោដី កាលពីថ្ងៃទី៨ ខែមករាបានរៀបចំ ពិធីប្រកាស កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោម អធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី ។ ក្នុងពិធីដែលប្រារព្ធនៅភូមិញ៉ន លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បាន ធ្វើ របាយការណ៍សង្ខេបអំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិ នៃមន្ទីររៀបចំដែនដីន គ រូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តកន្លងមក។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះដែរលោកអភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរ ចំពោះបងប្អូន ប្រជាពល រដ្ឋទាំង បីភូមិ ខាងលើ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធមីទិ្ទងអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា 

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធមីទិ្ទងអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា 

    កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណ អតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន រៀបចំពិធីមីទ្ទីងរំលឹកខួបលើទី ៤៥នៃទិវាជ័យជម្នះ៧មករា (០៧-០១-១៩៧៩/០៧-០១-២០២៤) ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងមាន ការ ចូលរួម ពី នាយ ទាហាន នាយ ទាហាន រង និង ពលទាហាន យ៉ាង ច្រើន កុះករ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថា ទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធាន ក្រុម ឧត្តម ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីង រំលឹកខួបលើកទី៤៥ឆ្នាំនៃទិវាជ័យជម្នះ៧មករា(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានី ភ្នំពេញ៕ដោយ៖ប៊ុន រដ្ឋា

  • រដ្ឋបាលខេត្ដខេត្ដកំពង់ឆ្នាំង ប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣

    រដ្ឋបាលខេត្ដខេត្ដកំពង់ឆ្នាំង ប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣

    កំពង់ឆ្នាំង៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំងបានប្រារព្ធ សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ការងារសម្រាប់ អនុវត្តឆ្នាំ២០២៤ រយ:ពេលពីរថ្ងៃ (ទី៩និងទី១០ ខែមករា) កាលពី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ ឆ្នាំង ក្រោម អធិបតី ភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ពិធី នេះមាន ការចូលរួម ពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ សាលាខេត្ត មេបញ្ជាការកងកម្លាំងអាវុធទាំងបី ប្រធានអង្គភាព ជុំវិញ ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទូទាំងខេត្ត។ មានប្រសាសន៍បើកសន្និបាតឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ…

  • ឯកឧត្តម សៅ សុខា ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព គោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរ

    ឯកឧត្តម សៅ សុខា ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព គោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរ

    (ភ្នំពេញ) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោធិននៃកងរាជអាវុធហត្ថទាំងអស់ គោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរថែមទៀតបទបញ្ជារបស់ មេបញ្ជាការកងរាជអាវុធហត្ថនោះគឺ “យោធិននៃកងរាជអាវុធហត្ថណាដែលបង្កស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកាគោលនយោបាយ ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ”។ ឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯងមានដូចជា៖ ករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយគ្មានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង…។ល។ កងរាជអាវុធហត្ថ ក្រោមការដឹកនាំ គ្រប់គ្រងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពជាប្រចាំ។ កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ហើយយោធិននៃកងរាជអាវុធហត្ថគ្រប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ។ ថវិកានៃមូលនិធិនេះ បានយកទៅឧបត្ថម្ភជូនដល់គ្រួសារនៃយោធិននៃកងរាជអាវុធហត្ថដែលបានពលី មរណៈ ដើម្បីជួយចំណាយក្នុងការរៀបចំបុណ្យសពនិងសល់ពីនោះ អាចប្រើប្រាស់ទំនុបបម្រុងក្នុងគ្រួសារទៀតផង។ កងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព ឱ្យចូលរួមការអនុវត្តច្បាប់និងខ្លួនឯងម្នាក់ៗត្រូវតែជាគំរូក្នុងការគោរពច្បាប់នានា។ កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌគ្រប់គ្រងចំពោះយោធិននៃកងរាជអាវុធហត្ថដែលប្រើប្រាស់គ្រឿងញៀន និងអនុវត្តច្បាប់…

  • គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់

    គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់

    ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៩ខែមករានេះថា ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ បញ្ចប់ជា ស្ថាពរ។ ការជួសជុល ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួស ជុលតាំងពី ដើមខែមករា ឆ្នាំ២០២៣មក។ ប្រភពដដែលបានស្រង់សម្ដីមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មកបញ្ជាក់ថា ក្នុង គម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទ អង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពី តាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី បន្តថាបន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាម ផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាម កន្លែងដើម ឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូច ខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។ ខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយបានរងការខូចខាតដោយសារតែ ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះ ធ្វើឱ្យថ្ម រហែកញែកចេញពីគ្នារួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាម ចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។ អាជ្ញាធរជាតិអប្សរាបានបន្តថា ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ដូច្នេះហើយបានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផងនិងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យ កាន់តែមានជម្រើសច្រើនផង៕ប្រភពនិងរូបភាពអាជ្ញាធរជាតិអប្សរា

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសិស្សនិទ្ទេស A នៅជ្រោយ​ចង្វារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសិស្សនិទ្ទេស A នៅជ្រោយ​ចង្វារ

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅជ្រោយចង្វារ នាព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤៕

  • បទអត្ថាធិប្បាយ៖ «សារលិខិតពីប្រធានាធិបតីបារាំង ជាអន្លូងទូងសំពងពួកក្បត់ជាតិ៣ជំនាន់» (Video Inside)

    បទអត្ថាធិប្បាយ៖ «សារលិខិតពីប្រធានាធិបតីបារាំង ជាអន្លូងទូងសំពងពួកក្បត់ជាតិ៣ជំនាន់» (Video Inside)

    ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានធ្វើសារលិខិតមួយអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំង។ សារលិខិតរបស់លោក អេម៉ានូអែល ម៉ាក្រុង គឺជាសារមួយដែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ និងជាអន្លូងទូងចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលព្យាយាមចង់ប្រមែប្រមូលគ្នីគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងដំណើរទស្សនកិច្ច ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ អប្សរាណិតមានបទអត្ថាធិប្បាយមួយ ក្រោមចំណងជើងថា «សារលិខិតពីប្រធានាធិបតីបារាំង ជាអន្លូងទូងសំពងពួកក្បត់ជាតិ៣ជំនាន់»

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ១១,០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

  • ពលរដ្ឋសហគមន៍ខ្មែរនៅទីក្រុងមែលប៊ន ប្រមាណ៧០០នាក់ ជួបជុំគ្នាអបអរសាទររំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤)

    ពលរដ្ឋសហគមន៍ខ្មែរនៅទីក្រុងមែលប៊ន ប្រមាណ៧០០នាក់ ជួបជុំគ្នាអបអរសាទររំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤)

    ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងរស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រមាណ៧០០នាក់ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានជួបជុំគ្នារៀបចំពិធីអបអរសាទររំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារប្រចាំទីក្រុងមែលប៊ន (តំបន់២) និងឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារតំបន់២ ព្រមទាំងសមាជិកនៃក្រុមការងារតំបន់២, គណៈកម្មាធិការសាខាគណបក្សប្រចាំរដ្ឋវិចតូរីយ៉ា, ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន និងក្រុមការងារសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកទៅដល់ការលះបង់ និងវីរភាពរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិជាច្រើន បានធ្វើពលិកម្ម សាច់ស្រស់ ឈាមស្រស់ ដោយឥតរួញរាក្នុងការស្វែងរកសុខសន្តិភាព និងរំដោះជាតិចេញមហាវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋចាត់ទុកថា…

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៥ ខែមករា

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៥ ខែមករា

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៥នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) សហមើ៣២,៧៣ក្រាម និង៣៦កញ្ចប់តូច។ អុិចស្តាសុី (mdma) ស្មើ ២០,៦៤ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា