-
កសិករប្រើប្រាស់ជីកសិកម្មបែបថ្មី ចំណេញជាងជីគីមី៣០ទៅ៥០ភាគរយ និងផ្តល់ផលល្អទាំង គុណភាពដី ទិន្នផល និងបរិស្ថាន

(ខេត្តបាត់ដំបង)៖ ជីអូនិចភី៩ (ONIX P9)គឺជាជីប្រភេទបែបថ្មីមួយប្រភេទមិនត្រឹមផ្តល់នូវការលូតលាស់ដល់ដំណាំទេ តែក៏នៅបានជួយដល់បរិស្ថាន និង ពិសេសមិនបង្កការប៉ះពាល់ការប្រែប្រួលអាកាសធាតុផង។ បញ្ជាក់ពីសារៈសំខាន់នៃជីទាំងនេះលោក មុំ ទិត អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនផលិតជី CHusk បានឱ្យដឹងថា ជីកសិកម្មបែបថ្មីដែលក្រុមហ៊ុនផលិតបានមាន ៣ ប្រភេទ គឺប្រភេទ ម៉ត់ គ្រាប់ និងចំបើង តែងផ្តល់សារជាតិចិញ្ចឹមដល់រុក្ខជាតិរយៈពេលយូរ និង ពិសេសជួយការពាររោគជំងឺ ជួយឱ្យស្លឹករឹងមាំ ក្រាសធំ ។ហេតុនេះបើមានការប្រែប្រួលអាកាសធាតុដូចជាត្រជាក់ ឬក្តៅ តែងធន់នឹងជំងឺជាងកសិករប្រើប្រាស់ជីដទៃទៀត។ក្រៅពីនេះគាត់ចំណេញស្រែមិនសូវដុះស្មៅ និងសត្វល្អិត។ ជាក់ស្តែងដូចជានាពេលគ្រោះរាំងស្ងួតកសិករដែលប្រើជីនេះស្រូវមិនងាយងាប់ដូចជាកសិករប្រើជីដទៃទៀតទេ។វាអាចរស់នៅយូរជាងស្រូវដទៃទៀតចាប់ពី១០ទៅ២០ថ្ងៃដោយមិនបាច់បូមទឹកដាក់ក៏ស្រូវមិនងាប់ដែរ។ លោកបានថ្លែងថា”កសិករប្រើជីប្រភេទនេះចំណេញទាំងថវិកា ទាំងបរិស្ថាន និងពិសេសនៅតាមស្រែនៅមានខ្យង ខ្ចៅ ត្រី ជន្លេន និងជីវចម្រុះមួយចំនួនទៀតផង។បើតាមការពិសោធន៍នៅដីស្រែកសិករយើងឃើញថា ការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យដំណាំលូតលាស់បានល្អ ហើយកសិករអាចចំណេញការប្រើប្រាស់ជីគីមីបានពី ៣០ ទៅ ៥០ ភាគរយ”។ លោក សៀន ហៀង កសិកររស់នៅ ភូមិសំបុកអរ ឃុំកំពង់ព្រៀវ ស្រុក សង្កែ ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ការប្រើជីប្រភេទថ្មីនេះមិនត្រឹមតែចំណេញថវិកានៅជួយដល់បរិស្ថានយ៉ាងសំខាន់ទៀត។ជីប្រភេទនេះវាជួយបង្កើនគុណភាពដី…
-
ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់ អាជ្ញាធរមានសមត្ថកិច្ច ចូលរួមការពារ អភិរក្ស សត្វផ្សោត សត្វត្មាត ជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ

(ក្រចេះ)៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង សមាជិកចូលរួមជាង ៤០០ នាក់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សម្បូណ៌បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀត ក្នុងខេត្តក្រចេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ។ ឯកឧត្តម នេត្រ ភក្ត្រា បន្តថា រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ។ អង្គសន្និបាតបានលើកប្រធានបទក្រុមពិភាក្សាចំនួន៦ សំខាន់ៗរួមមាន ៖១).ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព…
-
ធុងសំរាមជាង២០០ធុង បានចែកជូនឃុំ សង្កាត់ចំនួនបី ក្នុងការជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិក ក្នុងខេត្តសៀមរាប

សៀមរាប៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែធ្នូ បានផ្តល់ធុងសំរាមបីប្រភេទដែលមានចំនួនជាង២០០ធុង ទៅដល់ឃុំសង្កាត់ចំនួនបី នៃបឹងទន្លេសាប ដែលជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប។ ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា លោក យុក សេងឡុង នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅថាអង្គការហ្វេក(FACT) បានបញ្ជាក់ថា ធុងសំរាមដែលបានផ្តល់ឱ្យឃុំ-សង្កា ត់ ចំនួនបីគឺ សង្កាត់ជ្រាវ ក្រុងសៀមរាប , ឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ លោកបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការលោកក៏បានចែកធុងសំរាមដល់ឃុំចំនួន៣ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងដែរ។ លោកបានថ្លែងថា ៖ «ធុងសំរាមដែលបានផ្តល់ជូននេះ មានសរុបចំនួន ២៣៥ធុង ដែលមានបីប្រភេទ គឺចំណុះ១២០លីត្រ ចំណុះ៦៦០លីត្រ និងប្រភេទធុងសម្រាប់ដាក់ជីសរីរាង្គ។ ការប្រគល់នេះ គឺជាគោលដៅរបស់គម្រោង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់ជីវចម្រុះក្នុងបឹងទន្លេសាប រយៈពេលយូរអង្វែង»។ បើតាមការបញ្ជាក់ពីលោក យុក សេងឡុង គម្រោងនេះមានការផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពរបស់សមាជិកសហគមន៍គោលដៅ តាមរយៈការបង្កើតសហគមន៍កសិកម្ម សេវាកម្មអេកូទេសចរណ៍ ការបង្កើតនិងដំណើរការបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) ការដាំបន្លែ…
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ស៊ីឌីស៊ី (CDC) បាននិងកំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុនឯកជនចិនមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុន China Metro Group កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សានេះ។ យោងតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល ក្នុងអង្គប្រជុំនេះ ក៏មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបូរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងចៀសវាងការកកស្ទះចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។ សូមជម្រាបដែរថា អាកាសយាន្តដ្ឋានអន្តរជាតិអង្គរបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការជាលើកដំបូងកាលពីថ្ងៃទី១៦ ខែតុលា…
-
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមករាខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ស៊ូនីជី ស៊ូហ្សូគី (Shunichi Suzuki ) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមករាឆ្នាំ២០២៤ ខាងមុខ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដែលចាត់ទុកជាចំណុចបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ យោងតាមខ្លឹមសារដែលបានផ្សព្វផ្សាយពីទីភ្នាក់ងារព័ត៌មានជប៉ុន ជីជី ប្រេស(JIJI PRESS) លោក Shunichi Suzuki បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែធ្នូ ថា លោកនឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្ការ និងកម្ពុជា រយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ តទៅ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងប្រទេសអាស៊ី ពីរ នេះ។ តាមរយៈទីភ្នាក់ងារព័ត៌មានជប៉ុនជីជី ប្រេស ដដែល លោករដ្ឋមន្ត្រីហិញ្ញវត្ថុជប៉ុន បានលើកឡើងថា នៅប្រទេសកម្ពុជាលោកនឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី ដែលប្រទេសទាំងពីរ បានប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត នៅឆ្នាំ២០២៣ នេះ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ថាលោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីការអញ្ជើញមករបស់លោក Shunichi Suzuki នេះនៅឡើយទេ ។លោកបានទទួលដំណឹងតាមរយៈការផ្សព្វផ្សាយព័ត៌មានពីអន្តរជាតិដូចគ្នា។ ប៉ុន្តែជុំវិញគម្រោងមកទស្សនកិច្ចនេះដែរ ឯកឧត្តម ប៉ែន…
-
វិចារណកថា៖ កម្ពុជា ឆ្នាំ២០២៣ (Video Inside)

-
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានផ្ដល់សារណែនាំឱ្យពលរដ្ឋត្រៀមការពារសុខភាព ក្នុងរដូវប្រាំងខាងមុននេះ

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានផ្ដល់សារណែនាំឱ្យប្រជាពលរដ្ឋត្រៀមការពារសុខភាព ជាពិសេសកុមារ ស្ដ្រីមានផ្ទៃពោះ និងមនុស្សចាស់ ត្រូវនៅកន្លែងដែលត្រជាក់ និងរក្សាខ្លួនឱ្យមានសារជាតិទឹកជានិច្ច ក្នុងអំឡុងពេលរដូវប្រាំងឆ្នាំ២០២៤ខាងមុខនេះ។ សារណែនាំត្រៀមការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំងរួមមាន ត្រូវរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធ ទឹកស្អាតល្អ លើសពីពីរលីត្រក្នុងមួយថ្ងៃ បើទោះបីជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ត្រូវច្រៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះមានដូចជា៖ ពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ នេះបើយោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងទៀតថា ក្រៅពីនេះត្រូវងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ និងត្រូវស្លៀកសម្លៀកបំពាក់ជួយការពារកម្ដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជា ស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស និងលឿនជាដើម។ ជាមួយគ្នានេះ ក្នុងពេលអាកាសធាតុក្ដៅខ្លាំង ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវជ្រកក្រោមម្លប់ ដោយត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះ មានកុមារ ស្ដ្រីមានផ្ទៃពោះ និងជនចាស់ជរាផងដែរ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា ៖…
-
អាជ្ញាធរ សម្រេចផ្អាករុះរើសំណង់ខុសច្បាប់បណ្តោះអាសន្នស្ថិតនៅបរិវេណអង្គរ ក្រោយមានការតវ៉ា

សៀមរាប៖ ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា បានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការរុះរើសំណង់ខុសច្បាប់ដែលស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីមានការតវ៉ា ។ជាមួយគ្នានេះអាជ្ញាធរមានសមត្ថកិច្ច នឹងបន្តខិតខំដោះស្រាយដោយសន្តិវិធិ និងស្នើឱ្យពលរដ្ឋរុះរើដោយស្ម័គ្រចិត្តចៀសវាងប៉ះពាល់ដល់តម្លៃវប្បធម៌នៅបរិវេណអង្គរវត្ត។ សូមរំឭកថា កាលពីពេលថ្មីៗនេះ ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា បានចុះរុះរើសំណង់ខុសច្បាប់ដែលបានសាង់សង់នៅតំបន់អង្គរនៅទីតាំងខាងលើ ក្រោយពីពលរដ្ឋមួយចំនួនបានផ្តិតមេដៃ និងស្ម័គ្រចិត្តរុះរើសំណង់។ ប៉ុន្តែលុះដល់ថ្ងៃកំណត់ពលរដ្ឋមិនព្រមរើសំណង់ និងបានលើកគ្នាមកតវ៉ាចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច។ យោងសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម្ល៉េះ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «វិធានការទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួនបីថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ ដល់ទី២៧ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមានលោកមេភូមិសណ្តាន់ បានដឹងឮផងដែរ»។ បើតាមសេចក្តីបំភ្លឺដដែលនេះ ក្រោយមានការស្នើសុំពីម្ចាស់សំណង់មិនស្របច្បាប់ខាងលើ ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្ត ដោយទុកពេលវេលា ចំនួន៣ ថ្ងៃ គិតចាប់ពីថ្ងៃទី១០ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយមកទៀត អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់់ជើងឯក

-
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់លើក្រុមការងាររាជរដ្ឋាភិបាលជិត ២០០ នាក់ ដែលទើបតែចាត់តាំងថ្មីចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនជាតិនិងប្រជាជន។ ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះធ្វើឡើងកាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨នាក់ នៅសាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តជូនដល់រូបលោកធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ខ្ញុំមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ»។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ៖ «ដូច្នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវបានចាត់តាំងតាមបណ្តាក្រុង ស្រុកទាំង៩ និងឃុំ សង្កាត់ ក៏ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមការសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល…