-
សារលិខិតគជប ជូនពរសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

-
សារលិខិតគជប ជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

-
សារលិខិតគជប ជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន

-
សារលិខិតគជប ជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធចង្សា សៅ ទី ហេងសំរិន

-
សារលិខិតគជប ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

-
សារលិខិតគជប ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

-
រកឃើញសំបុកអកត្រីក្បាលប្រផេះចំនួន ៨សំបុក នៅក្នុងតំបន់រ៉ាមសារ ស្ទឹងសែន និង តំបន់រ៉ាមសារបឹងទន្លេឆ្មារ

(ភ្នំពេញ)៖ ក្នុងរដូវកាលពងកូនថ្មី គិតមកត្រឹមបំណាច់ខែធ្នូ ឆ្នាំ ២០២៣នេះ សំបុកអកត្រីក្បាលប្រផេះចំនួន៨ហើយត្រូវបានរកឃើញនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ។នេះបើតាមការឱ្យដឹង ពីសំណាក់អង្គការជីវិតធម្មជាតិនៅកម្ពុជា។ ប្រភពខាងលើដែលបានបញ្ចេញឱ្យដឹងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣នេះថា ក្នុងចំណោមសំបុកអកត្រីក្បាលប្រផេះចំនួន៨នេះមាន៦ជាសំបុកថ្មី និង ២ជាសំបុកចាស់។ គួរបញ្ជាក់ថាអកត្រីក្បាលប្រផេះត្រូវបានចាត់ថ្នាក់ថាជាប្រភេទជិតរងការគំរាមកំហែងខ្លាំងក្នុងបញ្ជីក្រហម IUCN ដោយសារកត្តាបាត់បង់ទីជម្រក ការថយចុះនៃប្រភពចំណី និងសកម្មភាពរំខានរបស់មនុស្ស។ វត្តមានសំបុកពងកូនរបស់សត្វនេះ សបញ្ចាក់ថាតំបន់រ៉ាមសារសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារដែលស្ថិតក្នុងទន្លេសាបកំពុងដើរតួដ៏សំខាន់ក្នុងការគាំទ្រការរស់រានមានជីវិតរបស់សត្វអកត្រីក្បាលប្រផេះនេះ៕ ដោយ៖ម៉ាដេប៉ូ
-
ក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023) 🎆🎇។ កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេស ដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុត ដោយជ្រើសរើសតែ ១ ប៉ុណ្ណោះ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/ ចាន់ វិចិត្រ
-
ក្រសួងប្រៃសណីយ៍៖ ពេលទៅលេងសមុទ្រនៅខេត្តព្រះសីហនុ អាចប្រើ Wi-Fi ដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង ២ នេះ ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គងទឹកស្អាតខេត្តពោធិ៍សាត់ សម្ពោធដាក់ឲ្យដំណើរការ

(ភ្នំពេញ)៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាត នៃ រោងចក្រទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ក្នុងក្របខ័ណ្ឌ នៃហិរញ្ញប្បទានឥតសំណងរបស់ ប្រទេសជប៉ុន ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំ នៅកម្ពុជា។ វិសាលភាពរបស់គម្រោងរួមមាន ការសាងសង់ស្ថានីយ៍បូមទឹកនៅដែលមានសមត្ថភាព ៧២៦០ម៉ែត្រគីបក្នុង១ថ្ងៃ (៧ពាន់២រយហុកសឹបម៉ែត្រគីប ក្នុង១ថ្ងៃ) រោងចក្រប្រព្រឹត្តកម្មទឹកដែលមានសមត្ថភាពផលិតទឹកស្អាត ៦៦០០ម៉ែត្រគីបក្នុង១ថ្ងៃ បំពង់បញ្ជូនទឹកប្រវែង ៨៣គីឡូម៉ែត្រ បណ្តាញចែកចាយទឹកស្អាត ៧៥.៤គីឡូម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត សម្ភារបរិក្ខាអគ្គិសនី និង មេកានិច ផ្សេងៗទៀត ក្នុងគោលបំណងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ និង ២ភូមិ ក្នុង ១ឃុំ នៃស្រុកបាកាន និង ៧ភូមិ ក្នុង ៣ឃុំ នៃស្រុកកណ្តៀង…