-
ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងធ្វើដំណើរទៅមុខយ៉ាងរលូន ដោយត្រូវធ្វើសកម្មភាពឱ្យសកម្មជាងឆ្នាំ២០២៣

ភ្នំពេញ៖ មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មីបានអនុវត្តការងារកមុ្មវិធីនយោបាយទាំង ប្រាំមួយក្នុងរយៈពេលប្រមាណបួនខែកន្លងទៅនេះ ដោយទទួលបានជោគជ័យ និងបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ជាពិសេសរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម។ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿងផងដែរ ហើយលោកក៏បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាថែរក្សាសន្តិភាព កុំឱ្យបាត់បង់ទើបស្តាយក្រោយ។ នេះជាការថ្លែងឱ្យដឹងកាលពីថ្ងៃទី២៦ ខែធ្នូ ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា។ ឯកឧត្តមបានប្រាប់ឱ្យដឹងថា ៖ «នៅក្នុងប្រទេសកម្ពុជាក្នុងពេល ៣ ឬ៤ ខែ កន្លងទៅនេះ ខ្ញុំឃើញរាជរដ្ឋាភិបាលថ្មីរបស់យើងរក្សាលំនឹងសុខសន្តិភាពល្អមែនទែន គ្រប់បែបយ៉ាងទាំងអស់ អត់មានការប្រែប្រួលទេ ហើយធ្វើការបានលឿនរហ័សទៀត ។ អីចឹង សង្ឃឹមថា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងធ្វើដំណើទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿង ក៏ដូចជាឆ្នាំទៅមុខៗទៀតដែរ»។ ក្នុងរយៈពេលប្រមាណបួនខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី…
-
បណ្ឌិត យ៉ង សាំងកុមារ៖ ចំនួនរោងម៉ាស៊ីនកិនស្រូវមានច្រើនសមរម្យហើយ តែរោងម៉ាស៊ីនភាគច្រើនមានបញ្ហាកង្វះដើមទុនប្រមូលទិញស្រូវស្តុកទុក

ភ្នំពេញ៖ បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា ចំនួនរោងម៉ាស៊ីនកិនស្រូវ ដែលមានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដារនាំចេញទៅទីផ្សារអន្តរជាតិ មានបរិមាណច្រើនសមស្របហើយ ប៉ុន្តែរោងម៉ាស៊ីនទាំងនោះនៅមានបញ្ហាប្រឈមកង្វះដើមទុនសម្រាប់ប្រមូលទិញស្រុកស្តុកទុកសម្រាប់កែច្នៃនាំចេញ។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា គឺមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយចំណែកឯសមត្ថភាពកិនកែច្នៃវិញមានចំនួន ១ ២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២ ០០០ តោនក្នុងមួយថ្ងៃ។ លើសពីនេះ រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួនពីរ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់រោងចក្រកិនស្រូវនៅកម្ពុជាទាំងអស់ ក្នុងការកិនកែច្នៃ និងផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ។ ទោះបែបនេះក្តីបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវ នៅមានបញ្ហាប្រឈម ក្នុងការកង្វះទុន ដើម្បីប្រមូលទិញស្តុកទុក ដើម្បីកែច្នៃ។ បណ្ឌិតបានបញ្ជាក់ថា ៖ «សម្រាប់រោងចក្រ ឃ្លាំងស្តុក…
-
ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច បានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមបានជាង ៣០ម៉ឺននាក់

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋនបានចំនួនជាង ៣០ ម៉ឺននាក់ ខណៈដែលក្រសួងបានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួនជាង ២៥ម៉ឺននាក់។ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ដែលក្នុងនោះមានកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍។ លោកបានបន្តថា ចំពោះកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន គិតចាប់ពីការអនុវត្តនៅឆ្នាំ២០២០ រហូតដល់ចុងឆ្នាំនេះ ក្រសួងបានកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព បានចំនួនសរុប ៣១៨ ៤៧៣នាក់ (ស្រី១៥៥ ៤១០នាក់) ក្នុងនោះក្រសួងបានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួន ២៥៤ ៤១៩នាក់។ លោក សាន់ រតនា បានបញ្ជាក់ថា ៖ «ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានហ្នឹង គឺមានភាពលម្អិតដែលបង្ហាញពីស្ថានភាពបុគ្គល ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព បង្កលក្ខណៈងាយស្រួលក្នុងការវិភាគស្ថានភាពពិការភាពបានគ្រប់ជ្រុងជ្រោយ…
-
គយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាពង្រឹងការទប់ស្កាត់ការនាំចូលសាច់បង្កក ដែលខូចគុណភាព និងខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងកម្ពុជា ប្តេជ្ញានឹងបន្ដធ្វើការងារបង្ក្រាបការនាំចូលសាច់ ដែលខូចគុណភាព និងខុសច្បាប់ និងស្នើទៅរាជរដ្ឋាភិបាលកំណត់ អ្នកដែលអាចមានសិទ្ធិនាំចូលសាច់បង្កក ត្រូវតែមានឃ្លាំងត្រជាក់ និងអាជីវកម្មច្បាស់លាស់ ចៀសវាងកុំឱ្យមានការលបលួចនាំចូលសាច់បង្កកដោយខុសច្បាប់។ ឯកឧត្តមបានថ្លែងបែបនេះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារាជធានីភ្នំពេញ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងពីគុណភាពសាច់ និងជៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងការចុះទៅត្រួតពិនិត្យឃ្លាំងសាច់បង្កក។ ឯកឧត្តមបានថ្លែងថា ៖ «អនុក្រឹត្យលេខ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការនាំចេញចូលសាច់បង្កក មិនតម្រូវឱ្យសុំលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ អនុក្រឹត្យនេះ ចែងច្បាស់ថា សាច់បង្កកនាំចូល គឺតម្រូវឱ្យមានវិញ្ញាបនបត្រសុខភាពសត្វ ដែលចេញឱ្យដោយប្រទេសនាំចេញ។ ដូច្នេះនៅពេលខាងមុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាតចេញដោយក្រសួងកសិកម្ម ហើយច្រកអន្តរជាតិដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ»។ ឯកឧត្តម…
-
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជួបសំណេះសំណាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ ជន បទ នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះ បានអញ្ជើញ ចូលរួម ជួប សំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជន បទ ខេត្តស្វាយរៀង ។ ក្នុងឱកាសនេះលោក សំ នីតូ ប្រធានមន្ទីរ បានធ្វើរបាយការណ៍ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ ។ ថ្លែងក្នុងពិធីនេះឯកឧត្តម ឆាយ ប្ញទ្ធិសែន បាននាំនូវ បណ្ដាំផ្ញើ សាក សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែល ធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ…
-
រយៈពេល៤ឆ្នាំ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាចិនបានជាងប្រាំមួយពាន់នាក់

បាត់ដំបង៖ នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤ឆ្នាំនៃការ បង្កើតវិទ្យាស្ថានវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិ បាត់ដំបង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះលោក សុខ ឃន សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យជាតិ បាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សា ភិបាលវិទ្យាស្ថានខុងជឺភាគីកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំកន្លង មកនេះ វិទ្យាស្ថានខុងជឺនៃ សាកល វិទ្យាល័យជាតិបាត់ដំបងបាននិង កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ផ្នែកភាសាចិន។ក្នុងនេះ មានក្នុង ខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញ សរុបចំនួន ៦ ១៦៥នាក់ហើយ។ ពិធីអបអរសាទរខួប៤ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនេះ បាន ប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាង កុងស៊ុលចិនប្រចាំខេត្តសៀមរាប និងលោកស្រី សាស្ត្រាចារ្យរង NIE Hui អនុលេខាធិការគណៈកម្មាធិការគណបក្សនៃសាកលវិទ្យាល័យ បច្ចេកវិជ្ជាគួយលីន។ លោក សុខ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកា រ សឹករងកំពង់ធំបានប្រជុំផ្សព្វផ្សាយអនុសាសន៍ បទបញ្ជាសម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កាលពី ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។ អនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីកម្ពុជា គឺកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជៀសឱ្យ ឆ្ងាយ ពីគ្រឿងញៀន ។ក្នុងនោះក្នុងជួរកងទ័ព បើមានយោធិន ណា ម្នាក់ ពាក់ព័ន្ធក្នុងកាប្រើប្រាស់ ឬពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវលុបឈ្មោះ និងបណ្ដេញចេញពីក្របខ័ណ្ឌរបស់កងយោធពល ខេមរភូមិន្ទជាបន្ទាន់ និង ទទួល ទោស តាម ច្បាប់ ជាធរមាន ។ យោធិនគ្រប់រូបត្រូវបង្កើនចំណេះដឹង ដោយត្រូវហ្វឹកហ្វឺនពង្រឹង…
-
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី មុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក ស្អែកនេះ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក ។ ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ធ្នូឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង ១ថ្ងៃ ។ គួររំលឹកថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានរៀបចំបើកការដ្ឋានសាងសង់ កាលថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា ។ គួរឱ្យដឹងដែរថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក…
-
អភិបាលខេត្តស្វាយរៀងណែនាំអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់ រាល់សំណង់អនាធិបតេយ្យគ្មានច្បាប់

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរ ពាក់ព័ន្ធ ត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យ ទាំង ឡាយ ណាដែលគ្មានច្បាប់ ។ពោលសំណង់ត្រូវពិនិត្យនិងសុំច្បាប់ជាមុន មុន នឹងធ្វើការ សាង សង់អ្វីមួយ ។ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នៅសាល ប្រជុំ សាលា ខេត្តនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលខេត្តក៏ បានណែនាំអាជ្ញាធរពាក់ព័ន្ធ នូវចំណុច សំខាន់ៗមួយចំនួន។ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឱ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការ ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។អាជ្ញាធរ ក្រុង ស្រុក ត្រូវសហការជាមួយមន្ទីររៀបចំដែនដីនគររូបនី យកម្ម សំណង់ និងសូរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់បងប្អូន ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករ ឈប់ សម្រាក។អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការ ចំពោះសត្វគោរក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផល ចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច, គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច, គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី ខេត្ត, និងក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ក្នុងការធ្វើឱ្យសម្រេចបានដោយជោគជ័យ នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។ សម្តេចបានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ការងារជំរឿនសេដ្ឋកិច្ចនេះ។ សម្តេចធិបតីបានថ្លែងថា ទិន្នន័យស្ថិតិប្រកបដោយគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងមួយដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយមិនអាចខ្វះបាន…