-
សម្ដេចនាយករដ្ឋមន្រ្តី៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។ យោងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសំណេរនៅថ្ងៃទី២៣ ខែធ្នូនេះបានលើកឡើងថា កម្ពុជាពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សម្ដេចធិបតីបានអះអាងថា សម្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសម្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦,១១ លើ១០០។ សម្ដេចធិបតីបានបញ្ជាក់ថា៖«លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ…
-
ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UPI ប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI ។ ពិធីប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដនេះបានប្រព្រឹត្តិកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក វ៉ាង វេនធាន(Wang Wentian )ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។ មានប្រសាន៍ក្នុងពិធីនេះ លោកជំទាវ ជា សិរី បានថ្លែងថា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូដរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ ដូចគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជនដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤

ភ្នំពេញ៖ សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងអនុតំបន់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការចូលកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺឯកឧត្តម មីន អោងឡាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ដែលនឹងមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្ន…
-
រយៈ ប្រាំមួយខែ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តស្វាយរៀង ផ្តល់ជូនពលរដ្ឋជាង២ម៉ឺនសេវា

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែឆ្នាំ ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលសាលាខេត្តស្វាយរៀង បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាងពីរម៉ឺនសេវា ខណៈការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុកទាំងអស់ កំពុងបន្តផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ២៣ ខែធ្នូនេះ។ លោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានប្រាប់ថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង២៦ ០០០សេវា។ លោកស្រីបន្តថា អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន១៤ វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់…
-
ពិធីប្រកាសប្រធាន និង អនុប្រធាន ក្រុមការងារ គណបក្យប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តកែប

(ខេត្តកែប)៖ ពិធីនេះប្រព្រឹត្តទៅនៅ ទីស្នាក់ការគណ:បក្សប្រជាជន កម្ពុជា ខេត្ត កែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈប្រចាំការនៃគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯក ឧត្តម លោកជំទាវ ដែលជា ប្រត្តិ ភូ អមដំណើរផងដែរ ក្នុងនោះបានប្រកាសប្រធាន និងអនុប្រធាន ក្រុម ការងា រ គណបក្សចុះមូលដ្ឋានខេត្ត ដោយសម្រួលភារកិច្ច ឯកឧត្តម កិតិ្តសេដ្ឋាប ណ្ឌិត ចម ប្រសិទ្ធ ពីប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត ចាត់តាំង លោកជំទាវ ចម និម្មល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជំនួស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងសម្រួលភារកិច្ច ឯកឧត្តម អាន ហេ ពីអនុប្រធានទី ១…
-
រដ្ឋបាលស្រុកក្រឡាញ់ ជំរុញឱ្យក្រុមហ៊ុនប្រមូលដឹកជញ្ជូន សំរាម និងសំណល់រឹង ដើម្បីពន្លឿនការដុតសំរាម

(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ជំរុញឱ្យក្រុមហ៊ុន ប្រមូល ដឹកជញ្ជូនសំរាម និងសំណល់រឹង ពន្លឿនការដុតសំរាមដែលកំពុងបង្កការ រំខានដល់ប្រជាពលរដ្ឋ ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងមន្ត្រីជំនាញការិយាល័យស្រុក ក្រុមប្រឹក្សឃុំ-ប៉ុស្តិនគរបាលកំពង់ថ្កូវ បានចុះពិនិត្យទីតាំងឡដុតសំរាម ដែលមាន ទីតាំងស្ថិតនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកអភិបាលស្រុក បានបង្ហាញថា ដោយសារទីតាំងនេះ ជាទីតាំងឡដុតសំរាម មិនមែនជាទីលានចាក់សំរាមទេ ដូច្នេះហើយ ពេលសំរាមច្រើនលើសលប់ បាន ធ្វើឱ្យមានការរាំងស្ទះក្នុងការដុត អោយបានទាន់ពេលវេលា ទើបធ្វើឱ្យ មាន ក្លិន បង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជុំវិញនោះ ។ លោកអភិបាលស្រុក បានបន្ថែមទៀតថា កន្លងមករដ្ឋបាលស្រុក បានចាត់ វិធានការដោះស្រាយ ដើម្បីកែលម្អទីតាំងឡដុតសំរាមនេះជាបន្តបន្ទាប់ ហើយក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនស្រុក គឺត្រូវពន្លឿនការដុតសំរាមជាប្រចាំថ្ងៃ និងត្រូវដឹកយកសំរាម ដែលនៅសេសសល់យកទៅចាក់ឬ កប់នៅទីលានដែលសមស្របផងដែរ។ ជាពិសេសក្រុមហ៊ុនត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយរដ្ឋបាលស្រុកក្នុងការអនុវត្តមុខងារប្រមូល ដឹកជញ្ជូន និងដុតសំរាម សំណល់រឹងក្នុងទីប្រជុំជនស្រុកក្រឡាញ់អោយល្អប្រសើរជៀសវាងកសរសាយភាយក្លិនបង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជាដើម៕ ដោយ…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្ត បើកវគ្គ បណ្តុះបណ្តាលបន្ថែមទៀត ដល់អ្នកសារព័ត៍មាន

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា“ ការបណ្តុះ បណ្តាល វិជ្ជាជីវៈដល់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ហើយក្រសួងព័ត៌មាន ផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត “។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន រៀបចំឡើងដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នាអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានជម្រាបជូនពីគោលបំណងសំខាន់ៗរបស់សមាគម គឺការចូលរួមថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ឲ្យមានភាពរឹងមាំ និងរីកចំរើនជានិរន្តរ៍ ជាពិសេសលើកស្ទួយនីតិរដ្ឋ និងអភិបាលកិច្ចល្អ នៃសង្គមកម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ ធនធានមនុស្ស និងអ្នក សារព័ត៌មានឲ្យមានសមត្ថភាព ទេពកោសល្យ និងសីលធម៌វិជ្ជាជីវៈក្នុងការចូលរួមកសាងសង្គមជាតិ ប្រកប ដោយមិត្តភាព ភាតរភាព កិច្ចសហប្រតិបត្តិការល្អ ដែលផ្តល់ប្រយោជន៍ទៅវិញ…
-
គណៈមេធាវីកម្ពុជា បានចូលរួមជួយការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃ ចំនួន ៥ ៨០៦ករណី នៅក្នុងឆ្នាំ២០២៣

(កំពត)៖ នៅក្នុងឆ្នាំ២០២៣ គណៈមេធាវីបានចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងនីតិរដ្ឋ នៅកម្ពុជា តាមរយៈ ការចាត់តាំងមេធាវី ជួយការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃបានចំនួន ៥ ៨០៦ករណី មានកូនក្ដីសរុបចំនួន ៩ ១៣៩នាក់ បានធ្វើការពិគ្រោះយោបល់ផ្លូវច្បាប់ដោយមិនយកកម្រៃបានចំនួន ៧៩៦លើក និងបានធ្វើការផ្សព្វផ្សាយច្បាប់តាមរយៈកម្មវិធី ៣សំណួរ កម្មវិធីជជែកពីច្បាប់ ដែលផ្សព្វផ្សាយតាមទូរទស្សន៍ ពិភាក្សាតុមូល សិក្ខាសាលា និងបោះពុម្ពព្រឹត្តិបត្រមេធាវី ជាដើម។ នៅក្នុងឆ្នាំ២០២៤ខាងមុខ គណៈមេធាវីនឹងចុះផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីដល់ថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស តាមរយៈគម្រោងមេធាវីដល់មូលដ្ឋាន ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា នៅក្នុងកម្មវិធី បោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ ស្តីពី វិជ្ជាជីវៈមេធាវីក្នុងសង្គម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ។ លោក ខៀវ សិទ្ធភ័ណ្ឌ អភិបាលរងខេត្តកំពត លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមយកចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរពិភាក្សាឱ្យបានផុលផុស។ ជាពិសេស…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបេសកជនពិសេសនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុញ្ញាតឲ្យឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម បេសកជន បាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជា ។ ឯកឧត្តមបេសកជនពិសេសបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងរយៈពេលកន្លងមកនេះ និងបានប្រែក្លាយពីប្រទេសកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈនិងក្លាយជាទីក្រុងដ៏ទំនើប។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង ម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន…
-
កម្ពុជា មានការបញ្ចេញឧស្ម័ន ក្នុងកម្រិតតិចតួច និងបានចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីឆ្លើយតបការប្រែប្រួល អាកាសធាតុ

(ខេត្តបាត់ដំបង)៖ ប្រទេសកម្ពុជាកំពុងបង្ហាញឱ្យឃើញថា សូម្បីតែមានការបញ្ចេញឧស្ម័នក្នុងកម្រិតតិចតួចក៏ដោយ បានបង្ហាញពីភាពបន្ទាន់ចាំបាច់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ស្របតាមការ ទទួលខុសត្រូវ ជាមួយពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងបែបបេះ នៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមដែរ ៖ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព ៣ គឺស្អាត បៃតង និងចីរភាព ។ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន…