Category: ព័ត៌មានជាតិ

  • ប្រធានក្រុមការងារគណបក្សប្រជាជន៖ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដើរតួនាទី យ៉ាង សំខាន់ ដើម្បីបម្រើបុព្វហេតុ សាមគ្គី ឯកភាពជាតិ ការកសាង ការពារ និងអភិវឌ្ឍប្រទេស

    ប្រធានក្រុមការងារគណបក្សប្រជាជន៖ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដើរតួនាទី យ៉ាង សំខាន់ ដើម្បីបម្រើបុព្វហេតុ សាមគ្គី ឯកភាពជាតិ ការកសាង ការពារ និងអភិវឌ្ឍប្រទេស

     កំពង់ឆ្នាំង ៖ ឯកឧត្តម ញ៉ែម វ៉ាលី ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំលង្វែក ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើបុព្វ ហេតុ សាមគ្គី ឯកភាពជាតិ ការ កសាង ការពារ និងអភិវឌ្ឍ ប្រទេសជាតិនិង ជីវភាព រស់នៅរបស់ប្រជាជន។ ឯកឧត្តមបន្តថា យើងចាត់ទុកថា នេះបុព្វការីពុំអាច បំភ្លេចបាន សមនឹងទិសស្លោកថា “មានថ្ងៃ២ធ្នូ ទើប មានថ្ងៃ៧មករា មាន ថ្ងៃ៧ មករា ទើបមានជីវិតយើង ទាំងអស់គ្នានិងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ”។ ការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមប្រធាន ក្រុមការងារអញ្ជើញចុះផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះឯកឧត្តម ញ៉ែម វ៉ាលី បានកោតសរសើរ ដល់អាជ្ញាធរដែនដី និងកងកម្លាំងទាំងបីប្រភេទ ដែល បានយកចិត្តទុកដាក់ក្នុង…

  • កម្ពុជា នឹងផ្តល់អាទិភាពខ្ពស់ទិញផលិតផលតុ ទូ សម្ភារៈ ការិយាល័យក្នុងស្រុក សម្រាប់មន្ត្រីរាជ រដ្ឋាភិបាល ចាប់ពីឆ្នាំ២០២៥ ទៅ

    កម្ពុជា នឹងផ្តល់អាទិភាពខ្ពស់ទិញផលិតផលតុ ទូ សម្ភារៈ ការិយាល័យក្នុងស្រុក សម្រាប់មន្ត្រីរាជ រដ្ឋាភិបាល ចាប់ពីឆ្នាំ២០២៥ ទៅ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងថា កម្ពុជា នឹងផ្តោតទិសដៅក្នុងការ ទិញសម្ភារៈ តុ ទូ សម្រាប់បម្រើ ដល់ការិយាល័យ របស់ មន្ត្រីរាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ទៅ ដោយទិញ ផលិតផលក្នុងស្រុកតែម្តង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុង ឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅ ពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងមួយឆ្នាំៗ សម្ដេចបានឃើញការចំណាយថវិកាច្រើនគួរសមដែរ ក្នុងការទិញតុ ទូ សម្ភារៈការិយាល័យមន្រ្តីរាជរដ្ឋាភិបាល ។សម្តេច បានឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលហើយ ពាក់ព័ន្ធនឹងការទិញសម្ភារៈទាំងនោះ ដោយលើកទឹកចិត្តឱ្យទិញតុ ទូ សម្ភារៈការិយាល័យក្នុង ស្រុកយើងវិញ ។ សម្តេចធិបតី…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំជាវិស័យ សំខាន់មួយ ដែលអាចប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តដែលសម្បូរដោយធនធានមនុស្សប្រកបដោយសក្តានុពល

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំជាវិស័យ សំខាន់មួយ ដែលអាចប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តដែលសម្បូរដោយធនធានមនុស្សប្រកបដោយសក្តានុពល

    ព្រះសីហនុ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថាវិស័យអប់រំជាវិស័យសំខាន់ មួយដែលអាចប្រែក្លាយ ខេត្តព្រះសីហនុទៅជា ខេត្ត ដែល សម្បូរដោយធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ។ សាលាជាថ្នាល បណ្តុះ បណ្តាលចំណេះដឹង ជំនាញវិជ្ជាជីវៈនិងបំណិន ជីវិតសម្រាប់ សិស្សគ្រប់រូប។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់និង ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និទ្ទេស A ឆ្នាំ២០២៣ ចំនួន ៤០ នាក់មកពីសាលា នានាក្នុងខេត្តព្រះសីហនុបានបន្ថែមថា សម្តេចតេជោ និងសម្តេចធិបតីបាននិងកំពុងបន្តសាងសង់សាលា សម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំង ប្រទេស ពិសេសនៅ ខេត្តព្រះសីហនុ។ទន្ទឹមនឹងមានសាលាល្អយើងត្រូវរួមគ្នាថែទាំនិងដាំដើមឈើឱ្យមានភាពស្រស់ស្អាតនិងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឱ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្មានថង់ប្លាស្ទិក ហើយយុវជនរបស់យើងមានកាយ សម្បទាមាំមួន។ គួរបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានឧបត្ថម្ភ…

  • សម្តេចធិបតី បិទសន្និបាតការ​ងារឆ្នាំ២០២៣ ក្រសួងពាណិជ្ជ​កម្ម

    សម្តេចធិបតី បិទសន្និបាតការ​ងារឆ្នាំ២០២៣ ក្រសួងពាណិជ្ជ​កម្ម

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម ថ្ងៃសុក្រ ទី២២ ខែធ្នូ ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ផែទឹកជ្រៅខេត្តព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ផែទឹកជ្រៅខេត្តព្រះសីហនុ

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ផែទឹក​ជ្រៅនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

  • តើសប្តាហ៍ទី៤ក្នុងខែធ្នូប្រមាណ៤៥ឆ្នាំមុននេះ កម្ពុជាកំពុងស្ថិតនៅទីណា? (Video Inside)

    តើសប្តាហ៍ទី៤ក្នុងខែធ្នូប្រមាណ៤៥ឆ្នាំមុននេះ កម្ពុជាកំពុងស្ថិតនៅទីណា? (Video Inside)

    សប្តាហ៍ទី៤ខែធ្នូ ប្រមាណ៤៥ឆ្នាំមុននេះ, កងកម្លាំងរណសិរ្យ បានធ្វើការវាយដណ្តើមយកខេត្តមួយចំនួន នាទិសភាគឥសានបានមុនគេ។ សូមទស្សនាអត្ថបទប្រវត្តិសាស្ត្រជាតិ នៃការតស៊ូរបស់អតីតយុទ្ធជនខ្មែរ ដើម្បីការរំដោះប្រទេសចេញរួចផុតពីរបបដឹកនាំខ្មែរក្រហមប៉ុលពត

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នឹងជួយ បង្កើន គុណភាពវិស័យសារព័ត៌មាន ដើម្បីទទួលបានការគាំទ្រពី សាធារណៈជន

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នឹងជួយ បង្កើន គុណភាពវិស័យសារព័ត៌មាន ដើម្បីទទួលបានការគាំទ្រពី សាធារណៈជន

    (ភ្នំពេញ)៖ ការគោរពក្រមសីលធម៌ និងការពង្រឹងបាននូវក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន គឺនឹងជួយបង្កើនគុណភាពវិស័យសារពត៌មាន ហើយទទួលបានការគាំទ្រពីសាធារណៈជន ដែលស្របនឹងការប្រកួតប្រជែងសម័យឌីជីថល ទាមទារគុណភាពជាសំខាន់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងវេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០លើប្រធានបទ “វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន”ដែលបានរៀបចំឡើងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣នាសណ្ឋានគារសុខាភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី បញ្ហាដែលក្រសួងត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការរៀបចំសណ្តាប់ធ្នាប់វិស័យសារពត៌មានទ្បើងវិញ ហើយសំខាន់បំផុតយកចិត្តទុកដាក់ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារពត៌មាន។ ឯកឧត្តម នេត្ត ភក្រ្តាបានថ្លែងដែរថា៖”ការរគោរពបាននូវក្រមសីលធម៌ វិជា្ជ ជីវៈគឺនឹងជួយធ្វើឱ្យអ្នកសារព័ត៌មាន មានតម្លៃស្របទៅនឹងតម្លៃ អ្នក សារព័ត៌មានដែលផ្តល់នូវព័ត៌មានជឿជាក់ដល់ស្រទាប់ប្រជាពលរដ្ឋ។ការមានក្រមសីលធម៌វិជា្ជជីវៈរួមមួយសម្រាប់អ្នកសារព័ត៌មានជារឿងចាំបាច់។ក្រៅពីនេះយើងត្រូវតែមានធម្មនុញ្ញសារព័ត៌មានមួយ វាប្រៀបបាននឹងរដ្ឋធម្មនុញ្ញរប ស់ជាតិ ដែលយើងមិនអាចដើរចេញពីរ ដ្ឋធម្មនុញ្ញយើងបានឡើយ។អ្នកកាសែតត្រូវតែមានធម្មនុញ្ញរបស់ខ្លួន ដែលទាំងអស់គ្នាត្រូវតែអនុវត្តឱ្យខានតែបាន”។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា៖ក្រមសីលធម៌ជាចំណុចមួយយ៉ាងសំខាន់។ក្របខណ្ឌក្រសួងបានដាក់ចេញនូវសន្តិសុខព័ត៌មាន ដោយក្នុងនេះផ្តោតទៅលើ៣ចំណុចសំខាន់គឹទី១ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២ គុណភាពព័ត៌មាននិងទី៣សុវត្តិភាពព័ត៌មាន។ ឯកឧត្តមបានចោទជាសំណួរថាតើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យមានសន្តិសុខព័ត៌មានក្នុងបរិបថ ឌីជីថលក្នុងនេះការផ្តល់ព័ត៌មាន ជារឿងសំខាន់ គុណភាពទី២និងទី៣សុវត្តិភាពជាដើម។ គួរបញ្ជាក់ថាបើតាមឯកឧត្តម នេត្រ ភក្រ្តា ប្រព័ន្ធផ្សព្វផ្សាយរបស់ កម្ពុជា បច្ចុប្បន្នគឺមានប្រមាណជាង២ពាន់ស្ថាប័នអង្គភាពដែល ក្នុងនោះគឺមានគេហទំព័រ និងធីវីអនឡាញមានប្រមាណជាង ១ពាន់អាជ្ញាប័ណ្ណ។បើគិតជាចំនួនគឺមានការកើនឡើងច្រើន។សម្រាប់អ្នកសារព័ត៌មានជាង…

  • វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៣ មានដាក់ QR Code ស្តង់ដា”

    វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៣ មានដាក់ QR Code ស្តង់ដា”

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូន ដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សិស្សានុសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងទទួលបាន វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់ អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ នៅក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងដែរថា សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ…

  • រដ្ឋមន្ត្រីការបរទេស ផ្តាំផ្ញើនិស្សិតជ័យលាភី ត្រូវធ្វើជា អ្នកការទូត តំណាងកម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផល ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

    រដ្ឋមន្ត្រីការបរទេស ផ្តាំផ្ញើនិស្សិតជ័យលាភី ត្រូវធ្វើជា អ្នកការទូត តំណាងកម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផល ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានផ្តាំផ្ញើ ដល់ និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និង រដ្ឋាភិបាលនូវែលសេឡង់ ត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ “វិស័យការទូតសេដ្ឋកិច្ច” ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនូវែលសេឡង់ ចំនួន ៦២ រូប នៃចំនួនសរុប ៨០ រូប សម្រាប់ឆ្នាំសិក្សា ២០២៤ ចូលជួបសុំអនុសាសន៍ណែនាំ នៅទីស្ដីការក្រសួង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីរក្រុម ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ និងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ មិនត្រឹមតែខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងពាំនាំយកចំណេះដឹងស៊ីជម្រៅ និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់៖ “ខិតខំស្គាល់ពីខ្លួនឯងឱ្យច្បាស់” មានន័យថា ត្រូវស្គាល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីណែនាំ…

  • រាជរដ្ឋាភិបាល បានធ្វើកិច្ចការ ៣ ក្នុងរយៈពេលជាង ៣ខែមកនេះ ដើម្បីចីរភាពបរិស្ថាន

    រាជរដ្ឋាភិបាល បានធ្វើកិច្ចការ ៣ ក្នុងរយៈពេលជាង ៣ខែមកនេះ ដើម្បីចីរភាពបរិស្ថាន

    (ភ្នំពេញ)៖ រយៈពេលបីខែមកនេះ រាជរដ្ឋាភិបាល បានធ្វើកិច្ចការចំនួន ៣ សម្រាប់អភិរក្សវិស័យបរិស្ថាន ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា រយៈជាង ៣ខែមកនេះ យើងបានធ្វើកិច្ចការចំនួន ៣ គឺទី១-លប់ចោលនូវគម្រោងរោងចក្រអគ្គិ សនីដើរដោយធ្យូងថ្មមួយ ដែលមានកម្លាំង ៧០០មេក្រវ៉ាត់ និងជំនួសដោយវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ។ ទី២-កម្ពុជាបច្ចុប្បន្ន មានថាមពលកកើតថ្មីចំនួន ៦២% ហើយយើងដាក់ទិសដៅឆ្នាំ២០៣០ ឲ្យឡើងដល់៧០% នៅក្នុងថាមពលសរុបរបស់យើង ។ យើងជំរុញលើកទឹកចិត្តទៅលើការវិនិយោគអគ្គិសនី តាមរយៈថាមពលកកើតថ្មីតាមរយៈសូឡា និងខ្យល់ ។ នៅប្រទេសយើងតូច យើងមិនអាចទាន់ឈានទៅដល់ប្រើថាមពលនុយក្លេអ៊ែរនោះទេ ។ ទី៣-រាជរដ្ឋាភិបាល បានចេញនៅអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សម្រាប់ទីប្រជុំជននៅឆ្នាំ២០២១ ដើម្បីជាខ្សែចង្វាក់ពីដើមខ្សែផ្ដល់ចុងខ្សែដើម្បីគ្រប់គ្រងសំរាម ៕…