Category: ព័ត៌មានជាតិ

  • យូនីសេហ្វ រកឃើញថា អាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ នៅតំបន់អាស៊ីអាគ្នេយ៍មានបន្ថែមសារធាតុផ្អែម

    យូនីសេហ្វ រកឃើញថា អាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ នៅតំបន់អាស៊ីអាគ្នេយ៍មានបន្ថែមសារធាតុផ្អែម

    អន្តរជាតិ៖ អង្គការយូនីសេហ្វ (UNICEF) និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) បានរកឃើញថា ៧២ភាគរយ នៃអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ នៅប្រទេសចំនួន៧ មានបន្ថែមជាតិស្ករ និងសារធាតុផ្អែមនៅក្នុងនោះ។ ប្រទេសទាំងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានវាយតម្លៃទៅលើអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ មានផ្ទុកសារជាតិផ្អែមនៅក្នុងនោះ ហើយបានដាក់លក់ និងផ្សាយពាណិជ្ជកម្មនៅលើទីផ្សារឱ្យកុមារតូចៗប្រើប្រាស់យ៉ាងទូលំទូលាយ។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អង្គការយូនីសេហ្វ និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។ សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ការស្រាវជ្រាវបានរកឃើញថា ជិតពាក់កណ្តាលនៃផលិតផលដែលបានសិក្សា (៤៤ភាគរយ) មានបន្ថែមជាតិស្ករ និងសារធាតុផ្អែម ក្នុងចំណោមអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ បានកើនឡើងដល់ ៧២ភាគរយ។ ហើយការទទួលទានអាហារមានជាតិស្ករក្នុងវ័យក្មេងនេះ អាចនាំឱ្យកុមារតូចៗ ពុកធ្មេញ ការឡើងទម្ងន់ និងទម្លាប់ទទួលទានអាហារមិនល្អជាដើម»។ សេចក្តីប្រកាសនេះ បានបន្តថា លើសពីនេះ ជិត ៩០ ភាគរយ នៃស្លាកនៅលើផលិតផលដែលបានសិក្សាស្រាវជ្រាវ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​រដ្ឋបាលខេត្តបន្ទាយមានជ័យ

    រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​រដ្ឋបាលខេត្តបន្ទាយមានជ័យ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង​ពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើក​ទិសដៅ​ការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។ នាឱកាសនេះក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពី​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ ។ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកអំពីបាវចនាទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ព្រមទាំងអាទិភាពទាំង៥ នៃគោល​នយោបាយមានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែល​ការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់ ដើម្បីអនុវត្ត​ស្របតាមទិសដៅគោលនយោបាយ និងមានប្រសិទ្ធភាព។ជាមួយគ្នាកម្មវិធីនយោបាយអាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាល​សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីកំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវកៀរគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវ​ជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ​២០២៣ ចំនួន…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ

    ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣មានអញ្ជើញ ជួបសំណេះសំណាលជាមួយ និស្សិត ជ័យលាភីអាហារូបករណ៍រស់រដា្ឋភិបាលអូស្ត្រាលី២០២៤-២០២៥ នាទីស្តីការក្រសួង។ ក្នុងជំនួបជាមួយនិស្សិតជ័យលាភីចំនួន២៥រូប លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យធ្វើជាភ្នាក់ងារដ៏ល្អ របស់ កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ទៅកាន់និស្សិតអន្តរជាតិ ដែលសិក្សាជាមួយគ្នា ឱ្យបានយល់ដឹងពី កម្ពុជា ថែមទៀត។ លោកជំទាវ បានជំរុញឱ្យនិស្សិតទាំងអស់ ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអ្នកមានឆ្នាំ២០៥០ខណៈ ដែលធនធានមនុស្សជាកតត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕ដោយ៖វណ្ណលុក

  • តើអង្គរក្សពិសេស១២នាក់ការពារក្បែរ និងជាប់សម្តេចតេជោ ក្នុងបេសកកម្មស្វែងរកសន្តិភាព ជាអ្នកណាខ្លះ? (Video Inside)

    តើអង្គរក្សពិសេស១២នាក់ការពារក្បែរ និងជាប់សម្តេចតេជោ ក្នុងបេសកកម្មស្វែងរកសន្តិភាព ជាអ្នកណាខ្លះ? (Video Inside)

    ដំណើរការស្វែងរកសន្តិភាពតាមការដាក់ចេញយុទ្ធសាស្ត្រ DIFID នៃគោលនយោបាយឈ្នះ ចាប់តាំងពីដើមឆ្នាំ១៩៩៦ រហូតទទួលបានជ័យជំនះចុងក្រោយ ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ បានស្ថិតក្នុងសភាពគ្រោះថ្នាក់ជាទីបំផុត។ ក្នុងរយៈពេល៨៤០ថ្ងៃ ក្នុងរយៈពេលស្វែងរកសន្តិភាពពិតប្រាកដជូនជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរដោយមិនរួញរានឹងឧបសគ្គទៅកាន់ទីកន្លែងគ្រោះថ្នាក់ជាច្រើន ក្នុងនោះរួមមានទាំងចូលក្នុងសំបុកក្រុមឧទ្ទាមខ្មែរក្រហមថែមទៀត អមដំណើរដោយក្រុមការពារអង្គរក្សពិសេសចំនួន ១២នាក់។ តើអង្គរក្សពិសេសដែលស្ថិតនៅក្បែរ និងជាប់សម្តេចតេជោនាពេលនោះមានអ្នកណាខ្លះ? សូមទស្សនាសេចក្តីរាយការណ៍

  • សម្តេចនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ ក្រុមហ៊ុនចិន

    សម្តេចនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ ក្រុមហ៊ុនចិន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដែល ការវិនិយោគនេះស្របតាមគោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សា នយោ បាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅព្រះ រាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម កាវ អ៉ីនឡុង បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប។ រួមជាមួយនេះក៏បានធ្វេីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើគម្រោងមួយចំនួនដែល សមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សា ហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាព ជាក់ ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង…

  • អណ្ដើកហ្លួងបីក្បាលត្រូវបានជួយសង្រ្គោះ និង លែងចូលទីជម្រករបស់ វាវិញក្រោយប្រទះឃើញជាប់មងនិងសន្ទូចអ្នកនេសាទ

    អណ្ដើកហ្លួងបីក្បាលត្រូវបានជួយសង្រ្គោះ និង លែងចូលទីជម្រករបស់ វាវិញក្រោយប្រទះឃើញជាប់មងនិងសន្ទូចអ្នកនេសាទ

    ភ្នំពេញ៖សត្វអណ្តើកហ្លួងដែលជាសត្វដ៏កម្រ មួយប្រភេទរបស់ពិភព លោក ហើយមានវត្តមាននៅកម្ពុជា ត្រូវបានជួយសង្រ្គោះ បន្ទាប់ពី ពួកវាបានជាប់មង និងជាប់សន្ទូចរបស់អ្នកនេសាទ។ពួកវាក៏ ត្រូវបាន លែងចូលទៅទីជម្រករបស់ពួកវាវិញដែរ។ អង្គការWCSនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣បានឱ្យដឹងថា ការលែង សត្វ អណ្តើកហ្លួងដែលជាប់មងអ្នកនេសាទចំនួនបី ក្បាលនេះធ្វើ ឡើង ដោយមានកិច្ចសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអាជ្ញាធរមូលដ្ឋានលើកិច្ចការងារ អភិរក្សសត្វអណ្ដើកហ្លួងដែលជាសត្វប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភពដដែលបញ្ជាក់ថា អណ្តើកហ្លួងដែលត្រូវបានជួយសង្រ្គោះ និង បាន លែងទៅតាម ទីជម្រករបស់វាវិញនេះមានចំនួនបីក្បាល (ញី១ក្បាល) ដោយសុវត្ថិភាព បន្ទាប់ពីទទួលបានការថែទាំសុខភាពពី នក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែ អំបិល ខេត្តកោះកុង អស់រយៈពេលជិតបីសប្តាហ៍។ អង្គការWCSបានឱ្យដឹងបន្ថែមថា អណ្តើកទាំងបីក្បាលនោះ បាន ជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បី នេសាទត្រី។ជាមួយគ្នា តាមរយៈទិន្នន័យនៅក្នុងបន្ទះឈីប(Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារ អាច ស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកបីក្បាលនោះ ត្រូវបានលែង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលម្ដងហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១…

  • ក្រសួងពាណិជ្ជកម្មកម្ពុជា រកឃើញមានការប្រើប្រាស់សញ្ញាជាតិ និង និមិត្តរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារ អន្តរជាតិដោយគ្មានការអនុញ្ញាត

    ក្រសួងពាណិជ្ជកម្មកម្ពុជា រកឃើញមានការប្រើប្រាស់សញ្ញាជាតិ និង និមិត្តរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារ អន្តរជាតិដោយគ្មានការអនុញ្ញាត

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអះអាង ពីការរកឃើញមានការប្រើប្រាស់សញ្ញាជាតិ និងនិមិត្តរូបជាតិ នៅលើ សំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្តរជាតិដោយ គ្មានការអនុញ្ញាត។ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា នៅពេលថ្មីៗនេះ ក្រសួងបាន សង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើ សំបក វេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទ អង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់ កាញ់ ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ជាចំណាត់ការបន្ត, ក្រសួងពាណិជ្ជកម្ម បាន និង កំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បី មាន វិធានការផ្លូវច្បាប់លើការប្រព្រឹត្ត ល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋ…

  • កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងលើការកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងលើការកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    ភ្នំពេញ ៖ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា បានអញ្ជើញ ដឹក នាំ ក្រុម ការងារ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង លើការកែ សម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្រេចលទ្ធផលមួយចំនួន ។ក្នុងនេះ ទី១. ឯកភាពកែ សម្រួល បន្ថែម លើប្រកាសអន្តរក្រសួងទាំង៣ ធានាអនុលោមតាមបទដ្ឋាន គតិយុត្ត ដែល មានជាធរមាន រួមមាន៖-ប្រកាសអន្តរក្រសួងស្តីពីការផាកពិន័យចំពោះបុគ្គលដែល ប្រព្រឹត្តិ អំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្ម និងសំណង់-ប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់ វិញ្ញាបនបត្រ ប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូល ជាធរមាន-ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍ចំពោះអំពើ ល្មើស នឹងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្ម និងសំណង់ ទី២. រៀបចំសេចក្ដីព្រាងប្រកាសស្ដីពីកម្រៃសេវានៃការផ្តល់វិញ្ញា បនបត្រ សំណង់ និងទី ៣. អញ្ជើញភាគីពាក់ព័ន្ធមួយចំនួនបន្ថែមដើម្បីផ្តល់ ធាតុចូលក្នុង កិច្ចប្រជុំសម្រេចលើកក្រោយ ៕ ដោយ៖ គ្រី សម្បត្តិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចិន ដែលបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់និសិ្សតកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចិន ដែលបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់និសិ្សតកម្ពុជា

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ រដ្ឋា ភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់ អាហារូបករណ៍បន្ថែមទៀត បើកឱកាសឱ្យនិសិ្សតកម្ពុជាបន្ត ការ សិក្សា នៅប្រទេសចិន។សម្ដេចក៏ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិ ការ ជិត ស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេស ទាំងពីរកម្ពុជា-ចិន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងបែបនេញ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋ ប្រជា មានិត ចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម អ៊ូ យាន បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម…

  • ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និង ជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងខេត្តបាត់ដំបង

    ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និង ជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងខេត្តបាត់ដំបង

    បាត់ដំបង៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​និង​ជំរុញការអនុវត្តគោល​នយោបាយភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាព ដល់​អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តស្រុក-ក្រុង​ទាំង១៤​របស់ខេត្ត។ ពិធីដែលប្រព្រឹត្តិទៅមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​​ផងនោះ​ បន្ទាប់ពី​ក្រសួ​ង​មហាផ្ទៃ បានធ្វើការកែសម្រួល នូវសមាសភាពក្រុមការងារ​ត្រួតពិនិត្យ​និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ក្រុមការងារប្រឡងប្រណាំង ក្នុងការអនុវត្តគោលនយោ​បាយ​«ភូមិឃុំ-សង្កាត់មានសុវត្ថិភាព»និងក្រុមការងារត្រួតពិនិត្យ និងជំរុញ​ក្នុងការអនុវត្តគោលនយោបាយ”ភូមិឃុំ-សង្កាត់មានសុវត្ថិភាព” ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ នៅទូទាំងរាជធានី-ខេត្ត។ក្នុងនោះខេត្តបាត់ដំបងគឺជាក្រុម​ការងារ​ទី៧ ត្រូវបានដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ​​ក្រសួងមហាផ្ទៃ, ឯកឧត្តម គឹម សុផា រដ្ឋលេខាធិការនិង​អនុរដ្ឋ​លេខា​ធិការឯកឧត្តម នៅ លក្ខណានិងឯកឧត្តម អ៊ុច សុខុន។ កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីរៀបចំផ្សព្វផ្សាយ​គោល​នយោ​បាយ“ភូមិឃុំ-សង្កាត់មានសុវត្ថិភាព»ជូនដល់មន្ត្រីរាជការ កងកម្លាំង​មានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបានជ្រួតជ្រាប​ និងចូលរួមអនុវត្ត ក្នុងកិច្ចសហការ ជាមួយអាជ្ញាធរ និង គណៈ​បញ្ជាការឯកភាពរ​ដ្ឋបាលខេត្តក្រុង-ស្រុក ឃុំ-សង្កាត់ខ្លួន ដើម្បីរៀប​ចំគោលការណ៍…