-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់ក្រសួង ស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបាន ជាដាច់ខាត

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅមានការកាប់ព្រៃ និងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។ សម្តេចធិបតី បានរំលេចបន្ថែមថា កិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងកម្លាំងពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំង ប្រដាប់ អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថា កងកម្លាំងណា មានប្រើប្រាស់ ឬពាក់ព័ន្ធ គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ ។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធ នឹង គ្រឿងញៀន ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា ឥឡូវទិសដៅមួយដែល យើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា និង ឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអនុវត្តច្បាប់ចំពោះ អ្នកបើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បុកមនុស្សស្លាប់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាឱ្យ អាជ្ញាធរចាប់ឃាត់ខ្លួនជនដែលល្មើសចរាចរណ៍ បុកមនុស្សបណ្តាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលឡើយ។ សម្តេចបានចេញបទបញ្ជានេះក្នុងពិធី «បិទសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី សង្កត់ធ្ងន់ថា៖ ខ្ញុំសូមចេញបទបញ្ជា ប្រសិនមានបទល្មើសជាក់ស្តែង បើក ឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ គឺចាប់តែម្តងទៅ ឃាត់ខ្លួនទៅ បើគាត់តវ៉ា វាយខ្នោះតែម្តងទៅ ហើយកូនប៉ូលីសធ្វើចុះ មិនបាច់ទៅសុំស្នងការអីទេ ទៅចាប់ចុះ ។ សម្តេចធិបតី បានប្រាប់ឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ប្រសិនឃើញករណីជាក់ស្តែងកើត ឡើងនៅនឹងកន្លែង ហើយសម្តេចអះអាងថា ខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចថា ប្រសិនជាធ្វើទៅមានបញ្ហា ទៅដល់កន្លែង គេដកបញ្ឈរជើង ប្រាប់ខ្ញុំ (សម្តេចធិបតី ហ៊ុន ម៉ាណែត) ខ្ញុំដំឡើងស័ក្តឱ្យ មេដែលចាត់ចែងដាក់វិន័យបងប្អូន ដែលធ្វើខុសគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការគ្នា…
-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពនៃការឃុំឃាំងក្នុងពន្ធនាគារខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) រួមជាមមន្រ្តីនៃគ.ស.ម.ក. បានអញ្ជើញចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្ត សិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំង លោក ខៀវ សំផន ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនេះឯកឧត្តម កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញតួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ស្ដីពីពន្ធនាគារ។ ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឲ្យយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងការប្រើអំពើហិង្សានិងការធ្វើទារុណកម្ម ជាពិសេសសូមប្រកាន់ខ្ជាប់និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។ សូមបញ្ជាក់ដែរថា លោក ខៀវ សំផន គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។ លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារនិងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួល បានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ៕ ដោយ៖…
-
អង្គការ និងស្ថាប័នរដ្ឋ ពិភាក្សាលើការសាកល្បងបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបង្រៀនបច្ចេកទេសបើកបរម៉ូតូ

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នានូវគំនិតផ្តួចផ្តើមសាកល្បងរបស់អង្គការនេះ ក្នុងការបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបង្រៀនបច្ចេកទេស (ទាំងទ្រឹស្តី និងការអនុវត្តដៃចង្កូត) ក្នុងការបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ បើតាមអង្គការមូលនិធិបង្ការរបួសអាស៊ី កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គការនេះបានស្នើសុំអនុសាសន៍ និងការសហការក្នុងការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដែលវគ្គនេះនឹងគ្រោងចាប់ផ្តើមឡើងពីខែកុ ម្ភៈ ឆ្នាំ២០២៤ខាងមុខ ដែលគ្រូបង្គោលនឹងត្រូវជ្រើសរើសចេញពីរោងចក្រ និងសាលារៀនគោលដៅមួយចំនួន ព្រមទាំងពីមន្រ្តីនៃស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធផងដែរ។ ប្រភពដដែលនេះបានបន្តថា ផ្អែកលើផែនការដែលបានកសាងក្នុងវគ្គបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គ្រូបង្គោលទាំងនេះ នឹងត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់កម្មករនិយោជិត សិស្សានុសិស្សផងដែរ ដែលជាអ្នកបើកបរម៉ូតូមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប និងជាអ្នកដែលងាយរងគ្រោះបំផុតពីគ្រោះថ្នាក់ចរាចរណ៍។ ជុំវិញកិច្ចពិភាក្សានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងប្រាប់បន្ថែមនៅថ្ងៃទី ២០ ខែធ្នូ ថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឯកភាពជាគោលការណ៍ ប៉ុន្តែត្រូវមានការអនុវត្តតាមនីតិវិធីរដ្ឋបាល តាមរយៈការធ្វើលិខិតស្នើសុំទៅថ្នាក់ដឹកនាំរបស់ក្រសួងក្នុងការផ្តល់នូវការគាំទ្រ និងឯកភាព បញ្ជូនមន្ត្រីដែលទទួលបន្ទុកក្នុងការបណ្តុះបណ្តាលទៅបណ្តុះបណ្តាល ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។…
-
ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាជំរុញការធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូច

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយស្វីសខនថាក់ (Swisscontact) ក្រោមគម្រោង «ធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME)» រួមជាមួយសហគ្រិនខ្មែរ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាមួយនឹងវិស័យកជនអំពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយ សម្រាប់គាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន និងលើកកម្ពស់វិស័យនេះ ជាពិសេសការជួយគាំទ្រដល់វិស័យឯកជន និងស្វែងរកធាតុចូលសម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីទាញយកឱកាសដែលបង្កើតឡើងដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ម្ចាស់អាជិវកម្មខ្នាតតូច និងមធ្យម។ សិក្ខាសាលានេះ មានគោលបំណងចម្បងពីរសំខាន់ ដោយទី១. កំណត់ចងក្រងជាឯកសារ និងផ្លាស់ប្តូរនូវចំណេះដឹងនិងបទពិសោធ រួមទាំងប្រមូលធាតុចូលសំដៅជួយដល់ការកសាងក្របខ័ណ្ឌគោលនយោបាយ និងយន្តការប្រតិបត្តិការពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងគាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។ ទី២. សម្របសម្រួលការពិភាក្សាជាយុទ្ធសាស្រ្តលើឱកាសនៃការរួមចំណែក តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធផ្សេងៗ សម្រាប់ការលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីរួមចំណែកដល់ការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកជំទាវបានបញ្ជាក់ថា ធាតុចូលដែលនឹងទទួលបានពីសិក្ខាសាលានេះ នឹងរួមចំណែកដល់ការពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនាពេលអនាគត សំដៅលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច…
-
ជនរងគ្រោះដោយសារគ្រឿងញៀន ១៣០ នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន សរុបចំនួន ១៣០ នាក់ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានទទួលវិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់យកទៅបម្រើការងារ និងចិញ្ចឹមជីវិត បន្ទាប់ពីចាកចេញពីមណ្ឌលទៅរស់នៅក្នុសហគមន៍របស់ខ្លួនវិញ។ ពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារគ្រឿងញៀននេះ បានធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនឹងមន្រ្តីជាច្រើនរូបទៀត។ ប្រភពក្រសួងយុត្តិធម៌ បានឱ្យដឹងថា ជនរងគ្រោះដោយសារគ្រឿងញៀនទាំង ១៣០ នាក់ ត្រូវបានបណ្តុះបណ្តាលដោយជោគជ័យលើផ្នែកដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ២៨នាក់, ផ្នែកថែទាំនិងជួសជុលរថយន្តចំនួន ១៦នាក់, ផ្នែកសេវាកម្មកុំព្យូទ័រចំនួន ២២នាក់, ផ្នែកកែច្នៃបន្លែនិងផ្លែឈើចំនួន ៣៩នាក់ និងផ្នែកបសុព្យាបាលចំនួន ២៥នាក់។ នាពិធីនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ដែលមានភាពក្លាហាន ពិសេស ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកឈ្នះខ្លួនឯង ការយកឈ្នះរាល់ឧបសគ្គ និងការលំបាកទាំងអស់ ក្នុងការផ្តាច់គ្រឿងញៀន ដើម្បីចាប់យកឱកាសថ្មីសម្រាប់កសាងជីវិតថ្មីនៅក្នុងសង្គមជាតិ…
-
សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលពាក់ព័ន្ធការវិនិយោគរ៉ែមាសប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជាថ្មីៗនេះបានចេញផ្សាយការសិក្សាលម្អិតមួយស្តីពី«ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច(ESG)» នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា ដោយតាមរយៈការសិក្សានេះបានផ្តល់ជាអនុសាសន៍មួយចំនួនដល់ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានាដល់ការវិនិយោគរ៉ែមាសប្រកបដោយបរិយាប័ន្ន និងមិនប៉ះពាល់បរិស្ថាន។ សេចក្តីប្រកាសព័ត៌មានរួមរវាងសម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា អង្គការអុកហ្វាម(OXFAM) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការសិក្សានេះមានបំណងបង្កើន ការយល់ដឹងអំពីគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្តដែលទាក់ទងនឹង ESG ដែលមានស្រាប់ដែលប្រើប្រាស់ដោយការវិនិយោគរ៉ែមាសនៅកម្ពុជា។ សេចក្តីប្រកាសរួមបញ្ជាក់ថា ដោយសារឧស្សាហកម្មនិស្សារណកម្ម ដើរតួនាទីសំខាន់ក្នុងការបង្កើតប្រាក់ចំណូលជាតិ វាកាន់តែមានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារតែការប្រាថ្នាចង់ផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ វាមានសារៈសំខាន់ណាស់ក្នុងការធានាថាកំណើនសេដ្ឋកិច្ចមិនកើតឡើងដោយសារការចំណាយរបស់ធនធានធម្មជាតិ និងសុខុមាលភាពបរិស្ថានរបស់ប្រទេស។ ដូច្នេះហើយ ការទទួលយកការអនុវត្ត ESG នៅក្នុងឧស្សាហកម្មដែលកំពុងពង្រីកនេះគឺមានសារៈ សំខាន់បំផុតនាពេលបច្ចុប្បន្ន។ លោក សឿង សាវឿន នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានចូលរួមអបអរសាទ និងលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដែលមានកាតព្វកិច្ចផ្លូវច្បាប់ និងស្ថាប័នក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងសវនកម្មលើការអនុវត្តអាជីវកម្មរ៉ែ មាស និងក្រុមហ៊ុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមដដែលនេះ បានឱ្យដឹងថា ការសិក្សានេះបង្ហាញពីអនុសាសន៍គោលនយោបាយទូលំទូលាយចំនួន៥ សម្រាប់រដ្ឋាភិបាល…
-
គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសចំនួន ១៤ សាលា បានយល់ដឹងពីសុខភាពតែមួយ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់សិស្ស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ បានបើកសិក្ខាសាលាដល់គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញមកពី១៤សាលា ឱ្យយល់ដឹងពីសុខភាពតែមួយ សំដៅលើការបង្ការជំងឺឆ្លង កុំឱ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន ដើម្បីផ្សព្វផ្សាយបន្តពីគោលគំនិតនេះដល់សិស្សានុសិស្សនៅតាមសាលារៀន។ សិក្ខាសាលានេះ រៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរៀបចំដោយក្រសួងអប់រំបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍(SEAOHUN) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ដោយបានផ្ដល់ការយល់ដឹងពីសុខភាពតែមួយ ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ១៤សាលា។ ប្រភពក្រសួងអប់រំបានស្រង់សម្ដី ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំបានថ្លែងថា លោកគាំទ្រចំពោះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងសុខភាពតែមួយ នៅតាមសាលារៀន ក៏ដូចជាសាធារណជនទូទៅ។ ទន្ទឹមនេះ លោកក៏បានលើកយកនូវបទពិសោធផ្ទាល់ខ្លួនលើវិស័យកសិកម្ម ដោយការប្រើប្រាស់សារធាតុគីមី ក្នុងការជំរុញ ផលិតភាពនៃទិន្នផលកសិកម្ម ដែលជាកត្តាជះឥទ្ធិពលអាក្រក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន។ ឯកឧត្តមបានថ្លែងថា ៖ «សិក្ខាកាម និងអ្នកចូលរួមទាំងអស់ តើធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់ និងមានផលប៉ះពាល់តិចតួចដល់សុខភាព មនុស្ស…
-
អង្គការសុខភាពពិភពលោក៖ ក្រុមហ៊ុនថ្នាំជក់រារាំង ឬពន្យារពេល ក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ

ភ្នំពេញ៖ មន្រ្តីអង្គការសុខភាពពិភពលោកបានអះអាងថាការដំឡើងពន្ធថ្នាំជក់នឹងនាំឱ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលពន្ធបន្ថែម និងកាត់បន្ថយអ្នកស្លាប់ ឈឺ ពិការដោយសារជំងឺបង្កដោយថ្នាំជក់ តែក្រុមហ៊ុនថ្នាំជក់បានរារាំង ឬពន្យារពេលក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ (SCARE Tactics) ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះជាការលើកឡើងរបស់លោក យ៉ិល ដារ៉ាវុធ មន្រ្តីបច្ចេកទេសនៃអង្គការសុខភាពពិភពលោក (WHO) នៅក្នុងវេទិកាពិភាក្សាតុមូលស្តីពី វិធានការពន្ធលើថ្នាំជក់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានសិ ក្សាចិន នៃរាជបណ្ឌិត្យសភានៃកម្ពុជា។ វេទិកានេះ មានការចូលរួមពីអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់នៅកម្ពុជា, មជ្ឈមណ្ឌលជាតិសុខភាពសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គការចលនាដើម្បី សុខភាពកម្ពុជា, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ រាជបណ្ឌិត្យសភាកម្ពុជា។ លោក យ៉ិល ដារ៉ាវុធ បានអះអាងទៀតថា ក្រុមហ៊ុនថ្នាំជក់បានរារាំង ឬពន្យារពេលក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ (SCARE Tactics) មានជាអាទិ៍ ការដំឡើងពន្ធនឹងនាំឱ្យមានបារីគេចពន្ធ ចាត់វិធានការផ្លូវច្បាប់ចំពោះវិធានការដំឡើងពន្ធខ្ពស់ ពន្ធបារីខ្ពស់ប៉ះពាល់អ្នកមានប្រាក់ចំណូលទាប ដំឡើងពន្ធបារី រដ្ឋបាត់បង់ចំណូលពន្ធ ពន្ធបារីខ្ពស់បាត់បង់ការងារចំពោះប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ដូច្នេះថា ៖ «ដូចយើងដឹងហើយថា ប្រទេសថៃ និងប្រទេសហ្វីលីពីនមានបន្ទុកពន្ធបារី…