Category: ព័ត៌មានជាតិ

  • ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយធម្មជាតិ នឹងព្រមានប្រាប់ដល់ ពលរដ្ឋ រស់នៅក្រុងបាត់ដំបង ដើម្បីចៀសផុតពីគ្រោះធម្មជាតិ

    ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយធម្មជាតិ នឹងព្រមានប្រាប់ដល់ ពលរដ្ឋ រស់នៅក្រុងបាត់ដំបង ដើម្បីចៀសផុតពីគ្រោះធម្មជាតិ

    (ខេត្តបាត់ដំបង)៖ បច្ចេកវិទ្យាសម័យទំនើបកំពុងផ្តល់ទំនុកចិត្ត និងក៏ដូចជាជួយដល់ពលរដ្ឋជាច្រើនគ្រួសារពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ ខេត្ត បាត់ដំបងអាចចៀសផុតពីគ្រោះមហន្តរាយធម្មជាតិ។ ការទទួលព័ត៌មាន និងក៏ដូចជាសារព្រមានពីគ្រោះធម្មជាតិនេះធ្វើឡើងបន្ទាប់ពីសង្កាត់ចំនួន ៤ ក្នុងខេត្តបាត់ដំបង បានទទួលជំនួយ ក្នុងការបំពាក់ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀតរួចមក។ គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសឱ្យដឹងមុនពីគ្រោះធម្មជាតិក្នុងទីក្រុងបង្កើតឡើងដោយអង្គការភីន (People In Need) ដែលបានទទួលជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត (គ.គ.ម.ខ) និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។ ក្នុងចំណោមឧបករណ៍នេះត្រូវបានដាក់នៅសង្កាត់ស្លាកែត ដែលស្ថិតនៅក្រុងបាត់ដំបង ក្នុងចំណោមសង្កាត់ចំនួន ៣ផ្សេងទៀត នៅក្រុងបាត់ដំបង ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន លោក ទួត រ៉ើន ចៅសង្កាត់ ស្លាកែត ក្រុងបាត់ដំបងបានឱ្យដឹងថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះគឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និង រាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀតដោយអាចផ្ញើសារតាមរយៈប្រពន្ធសារលេខ ១២៩៤ផងដែរ ។បើតាមលោកចៅសង្កាត់ខាងលើក៏បានឲ្យដឹងផងថាការដាក់ឧបករណ៍ប្រកាសប្រាប់អាសន្តនេះបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្លាកែត ពិសេសនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ឲ្យពួកគាត់បានដឹងជាមុនក្នុងការត្រៀមខ្លួនទប់ស្កាត់ពីគ្រោះមហន្តរាយដូចជាការរកទីតាំងទួលខ្ពស់ ជាបណ្តោះអាសន្ន ត្រៀមសំភារៈសម្រាប់អាកាសធាតុត្រជាក់ខ្យល់ព្យុះជាដើម ។ ជុំវិញ ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុនក្នុងទីក្រុង ដែលជាឧបករណ៍យ៉ាងទំនើបនេះដែរត្រូវបានលោកចៅសង្កាត់បានបញ្ជាក់បន្ថែមថាគឺមានមេក្រូជាឧបករណ៍ប្រកាសអាសន្នស្វ័យប្រវត្តិដោយ មេក្រូប្រកាសអាសន្នបង្កើតឡើងជាមួយនឹងប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើរចេញពីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។ បន្ទាប់ពីការទទួលបានសារ…

  • មន្រ្តីមន្ទីរព័ត៌មានមកពីប្រាំបីខេត្តចូលរួមសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព

    មន្រ្តីមន្ទីរព័ត៌មានមកពីប្រាំបីខេត្តចូលរួមសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព

    សៀមរាប៖អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែល ហៅកាត់ថា យូណេស្កូ(UNESCO) សហការជាមួយ ក្រសួង ព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំ សិក្ខាសាលាស្តីពីការទទួល ព័ត៌មាននិង ការអភិវឌ្ឍប្រកប ដោយបរិយាបន្នពិការភាព រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តសៀមរាបដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីមក ពីមន្ទីរព័ត៌មាន ខេត្តចំនួនប្រាំបី រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រះវិហារ និងខេត្តកំពង់ធំជាច្រើនរូប។ សិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមអធិបតី ភាពឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និង លោកស្រី ឆាយ ដាវីន តំណាងអង្គការ យូណេស្កូ ។អង្គសិក្ខាសាលារៀបចំឡើង ក្នុង គោលបំណងផ្តល់ជូនដល់មន្ត្រីព័ត៌មាននៅ ថ្នាក់ ក្រោមជាតិ នូវ ចំណេះដឹង ធនធានសមត្ថភាពចាំបាច់…

  • រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន

    រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលាមត្តេយ្យសិក្សាគំរូ និងប្រកាសស្តីពី ការប្រែក្លាយថ្នាក់មត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថានមត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន ព្រមទាំងមានការចូលរួមពី មន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ មន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងនាយិកាសាលាមត្តេយ្យសិក្សារដ្ឋគោលដៅតំណាងដៃគូអភិឌ្ឍសរុបចំនួន ៤៤៥នាក់។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំសិក្ខាសាលាពាក់ព័ន្ធស្តង់ដារសាលាមត្តេយ្យសិក្សាគំរូ ផងដែរ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ការអនុវត្តជាក់ស្ដែង។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា ៖ «ស្ថិតក្នុងបរិបទនៃការរីកចម្រើនជាបន្តបន្តបន្ទាប់របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស»។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាអប់រំកម្រិតមត្តេយ្យសិក្សា តែងតែបានចូលរៀននៅកម្រិតបឋម សិក្សាដោយជោគជ័យហើយភាគច្រើន រៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ឯកឧត្តមបញ្ជាក់ថា ៖…

  • រដ្ឋមន្រ្តីក្រសួងការងារ៖ រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយពលករចំណាកស្រុកដោយខុសច្បាប់

    រដ្ឋមន្រ្តីក្រសួងការងារ៖ រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយពលករចំណាកស្រុកដោយខុសច្បាប់

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ ឯកឧត្តម ហេង សួរ បានថ្លែងឡើងបែបនេះ នៅក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី គ្រីស្ទីន ប៉ាកូ(Kristin Parco )ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួននិងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួង-មន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប នៅថ្ងៃទី ២២ខែ ធ្នូ ឆ្នាំ ២០២៣។ យោងតាមការជូនដំណឹងរបស់ក្រសួងការងារនាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ ការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេសថែមទៀតផង។ ឯកឧត្តមបន្តថា៖«បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុពន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន»។ លោកបញ្ជាក់ថា ទាំងនេះគឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា ក្នុងអាណតិ្តទី៧នេះផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់និងជាអាទិភាពសម្រាប់ក្រសួងក្នុងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្តម…

  • ឆ្លងឆ្នាំសកលបើមកខេត្តសៀមរាប កុំភ្លេច សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ

    ឆ្លងឆ្នាំសកលបើមកខេត្តសៀមរាប កុំភ្លេច សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ

    សៀមរាប៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ជាកន្លែង ទេសចរណ៍ធម្មជាតិបែបជនបទផង និងបែបរមណីយ ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តផង ។ជាទីទាក់ទាញមួយកន្លែង នៅក្នុងខេត្តសៀមរាប ក្រៅពីរមណីយដ្ឋានអង្គរ។ សហគមន៍នេះស្ថិតនៅទិសខាងកើតក្រុងសៀមរាប និង នៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង និង នៅមិនឆ្ងាយពីប្រាសាទបាគងដែរដោយមានចំងាយ ជាង ១០គីឡូម៉ែត្រពីទីរួមខេត្ត។ នៅទីនោះអ្នកធ្វើដំណើរកម្សាន្តអាចទៅជាលក្ខណៈគ្រួសារ ក៏បាន ឬក៏ក្រុមទេសចរក៏បាន។មានខ្យូស សម្រាប់ អង្គុយ និងមានម្ហូបអាហារដែលអាចកុម៉្មង់បានតាម ចំណង់ចំណូលចិត្ត។ លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគង ភូមិខ្ញុំ បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ ពិធីឆ្លងឆ្នាំសកល២០២៣ ចូល ២០២៤ នឹងមកដល់ ហើយ ក៏ជាឱកាសមួយ ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ធ្វើដំណើរកម្សាន្តច្រើន។ ដូចនេះក្នុងនាម ជាអ្នកផ្តល់សេវាកម្មទេសចរណ៍ សហគមន៍ បាគងភូមិខ្ញុំ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បម្រើជូនភ្ញៀវ ទេសចរ គ្រប់សេវាកម្មដែលមានដូចជា ការជិះរទេះគោ…

  • បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

    បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

    ព្រះវិហារ៖ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការបើកកិច្ច ប្រជុំពិនិត្យនិងដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅ សាល ប្រជុំសាលាខេត្តព្រះវិហារ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អស់លោកជាអភិបាល រងខេត្ត មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត គឺដើម្បីពង្រឹងការ អនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរ ជើងនៅតាមបណ្ដាយព្រំដែន ។ ឯកឧត្តម គីម រិទ្ធី ជម្រាបជូនអង្គប្រជុំថា ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឧប៊ុនរាជធានី នៃព្រះ រាជាណាចក្រថៃ តែងតែមានជំនួបទ្វេ ភាគីរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់ មិនថាថ្នាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ខេត្តនោះទេ សូម្បីថ្នាក់ស្រុក ឃុំក៏តែងតែជួប គ្នាជាញឹកញាប់និងផ្លាស់ប្តូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍និងបាតុភាពនានាដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ ។ ជំនួបទាំងនោះបានធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត…

  • ខេត្តព្រះវិហារ ជាខេត្តជំរុញឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំ កសិកម្មសរីរាង្គ

    ខេត្តព្រះវិហារ ជាខេត្តជំរុញឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំ កសិកម្មសរីរាង្គ

    ព្រះវិហារ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មបានបញ្ជាក់ថា ខេត្ត ព្រះវិហារ គឺជាខេត្តគោលដៅតែមួយគត់នៅក្នុង ប្រទេស កម្ពុជាដែលរាជរដ្ឋាភិបាលដាក់ទិសដៅជំរុញ ឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។ ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានថ្លែង នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់តំបន់ ដីផលិត កម្មដំណាំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ ដែល ប្រព្រឹត្តិទៅ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣រា ជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ ចេញនូវ ទិសដៅសំខាន់ ៗ ចំនួនបីសម្រាប់ខេត្តព្រះវិហារ គឺ៖១.កំណត់យកខេត្តព្រះវិហារ ជាខេត្តផលិតនូវកសិ ផលដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ ដំណាំចន្ទី និងដំណាំដំឡូងមី ។២.ជំរុញការធ្វើស្លាកសញ្ញា សម្គាល់នូវកសិផលសរីរាង្គទាំងអស់នោះនិង៣. ជំរុញ មានការរៀបចំសហគម ន៍កសិកម្ម ដែលមាន សមាហរណកម្មខ្ពស់…

  • កិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

    កិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

    សៀមរាប៖ មន្ទីរសុខាភិបាលខេត្តបានរៀបចំកិច្ចប្រជុំ ក្រុមការងារ ពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ ។កិច្ចប្រជុំបាន ប្រព្រឹត្ត ទៅកាលពីរសៀលថ្ងៃទី ២២ ខែធ្នូ ក្នុងសាលប្រជុំ មន្ទីរសុខាភិបាល ដោយមានវត្តមានចូលរួមពី សំណាក់ លោក វេជ្ជបណ្ឌិត អៀប ប៊ុនលឿន អនុប្រធានមន្ទីរ សុខា ភិបាល ខេត្តសៀមរាបនិងមន្រ្តីជំនាញពាក់ព័ន្ធ មកពី បណ្តា អង្គភាពផ្សេងៗជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត អៀប ប៊ុនលឿន បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះដើម្បីការពង្រឹងតួនាទី ក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមន៍ក្នុងការឆ្លើយ តបទៅនឹងជំងឺគ្រុនចាញ់ឱ្យទាន់សភាពការណ៍។ លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់នេះ បើ កើតមានទៅលើបុគ្គលណាម្នាក់ហើយ គឺមិន អនុញ្ញាត ឱ្យមន្ទីរពេទ្យឯកជនឬ គ្លីនិកឯកជន ណា ព្យាបាលឡើយ និងមិនត្រូវទុកអ្នកជំងឺឱ្យនៅកន្លែងរបស់ខ្លួនដែរ ត្រូវ បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋជាដាច់ខាត ទើបមានថ្នាំ ព្យាបាលចំពោះជំងឺគ្រុនចាញ់គ្រប់ប្រភេទនេះបាន ។…

  • សិស្សមេធាវី ជំនាន់ទី១៩ បោះជំរំសិក្សា និងផ្សព្វផ្សាយ ច្បាប់ នៅខេត្តកំពត

    សិស្សមេធាវី ជំនាន់ទី១៩ បោះជំរំសិក្សា និងផ្សព្វផ្សាយ ច្បាប់ នៅខេត្តកំពត

    កំពត៖ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះ រាជាណាចក្រកម្ពុជា បានដឹកនាំ សមាជិកក្រុម ប្រឹក្សា គណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី ព្រមទាំង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវី ជំនាន់ទី១៩ ទៅបោះជំរំសិក្សា និង ផ្សព្វផ្សាយ ច្បាប់ នៅខេត្តកំពត រយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់ថា កម្មវិធី បោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់នេះ មានលក្ខណៈ ស្របជាមួយនឹងសកម្មភាពរបស់ គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងលើកកម្ពស់ សមត្ថភាពមេធាវី ក៏ដូចជាការបង្កើនការផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយដែលមេធាវីអាចផ្ដល់ឱ្យអតិថិជន ដែលជាសកម្មភាពស្នូលក្នុងចំណោម សកម្មភាពស្នូល ផ្សេងៗទៀតរបស់គណៈមេធាវី។ ឯកឧត្តមបានបន្ថែមថា នៅក្នុងឆ្នាំ២០២៣ គណៈ មេធាវី បានចូលរួមលើក កម្ពស់យុត្តិធម៌សង្គមនិង នីតិរដ្ឋ នៅកម្ពុជាតាមរយៈ ការចាត់តាំងមេធាវី…

  • សត្វឆ្កែព្រៃស្វាគមន៍គ្នាដោយការបក់កន្ទុយទៅវិញទៅមក

    សត្វឆ្កែព្រៃស្វាគមន៍គ្នាដោយការបក់កន្ទុយទៅវិញទៅមក

    ភ្នំពេញ៖ឆ្កែព្រៃ (Dhole) គឺជាប្រភេទសត្វដែលមាន រូបរាង មើលទៅស្រដៀងនឹងសត្វកញ្ជ្រោង។ ពួកវា អាចរត់បានយ៉ាងលឿន ។អាចហែលទឹកបាន និងអាច លោត ផ្លោះបានទៀតផង ដែលជាជំនាញដ៏សំខាន់ សម្រាប់ការប្រមាញ់ចាប់សត្វដទៃមកធ្វើជាអាហាររបស់ពួកវា។ ឆ្កែព្រៃ មាន ពណ៌ខុស ៗគ្នា ទៅតាមតំបន់ដែល វា រស់នៅ ដូចជា ពណ៌ ប្រផេះ ពណ៌ក្រហមចាស់ និង ពណ៌ ត្នោត ស្រាល។ ពួកវាជាប្រភេទសត្វរស់នៅជាហ្វូង ធ្វើការប្រមាញ់រួមគ្នា និងចែករំលែកចំណីជាមួយគ្នា។ ឥឡូវនេះ ឆ្កែព្រៃត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វ ជិត ផុតពូជ ដោយសារការបាត់បង់ទីជម្រក ការបែកហ្វូង ជំងឺ និងបញ្ហាទំនាស់រវាងមនុស្ស និងសត្វព្រៃ។ USAID មរតកបៃតង កំពុងធ្វើការជាមួយដៃគូរ បស់ ខ្លួនគឺ អង្គការអភិរក្សអន្តរជាតិ ក្នុងការដាក់ពង្រាយ កាមេរ៉ាស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បី កត់ត្រាប្រភេទសត្វព្រៃសំខាន់ៗដូចជា សត្វឆ្កែព្រៃ នេះជាដើម។ ដំណឹងដ៏អស្ចារ្យនោះគឺ កាមេរ៉ាស្វ័យប្រវត្តិដែល បាន…