-
ផែនការយុទ្ធសាស្ត្រ ១២ ចំណុច ត្រូវបាន ឯកឧត្តម លី ឆេង ដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានប្រកាសដាក់ចេញផែនការយុទ្ធសាស្រ្ត ១២ ចំណុច ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំសម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ផែនការយុទ្ធសាស្រ្តទាំង ១២ចំណុចរួមមាន៖ ១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ២-ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) និងស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ ៣-ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ ៤-ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត ៥-បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) គ្រប់ផ្នែកនៃប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ៦-ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ៧-ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ៨-បើកវគ្គបំប៉នគរុកោសល្យបង្រៀនជូនដល់សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៅគ្រប់កម្រិត និងគ្រប់ផ្នែក…
-
ប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន២០០គ្រូសារនៅសង្កាត់គោកចក បានទទួលអំណោយពីសប្បុរសជនសិង្ហបូរី

សៀមរាប៖ កាលរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពល រដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ មកពីភូមិចំនួន០៨ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសមាគម សង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ផ្តល់តាមរយៈឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។ ពិធីនេះធ្វើនៅក្នុងបរិវេណវត្តប្រាសាទគោកចក ដោយមានការ និមន្ត នឹងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម ប៊ុន ថាឬទ្ធិ លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេសសិង្ហបូរី និង សហការី ព្រមទាំងមន្រ្តីជា អាជ្ញាធរ មូលដ្ឋាន។ ក្នុងឱកាសនេះលោក ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេស សិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូ សមាគម សង្រ្គោះជីវិត គឺជាសមាគម ធ្វើសកម្មភាព មនុស្ស ធម៌ នៅលើកពិភពលោកនេះ ។ លោកបានបន្តថា អំណោយដែល ចែកជូននាពេលមានចំនួន…
-
ព្រះសង្ឃវត្តស្វាយចេកចាស់ ដុតសំរាមរាលដាលឆេះរោង ដាក់ឈើផ្អើលទាំងយប់

ស្វាយរៀង៖ ករណីអគ្គិភ័យមួយបានកើតឡើង នៅក្នុង វត្ត ស្វាយ ចេកចាស់ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងកាលពីម៉ោងជាង១០យប់ បន្ទាប់ ពីព្រះសង្ឃបានបោសសំរាមរួចដុតបណ្ដាលឱ្យរាលឆេះរោងដាក់ឈ្មោះក្នុងវត្ត។ក្នុងហេតុការណ៍នេះពុំបណ្ដាល ឱ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ តែរោងដាក់ឈើនិងឈើដែល រក្សាទុកក្នុងរោងបានឆេះស្ទើរទាំងស្រុង។ សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃគង់ ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោង ប្រមាណ៧-៨យប់ព្រះសង្ឃក៏បានឡើងទៅសឹងលើកុដិបាត់ទៅ។លុះដល់ម៉ោងជាង១០ ស្រាប់តែឮ សំឡេងឆេះ បង្កការ ភ្ញាក់ ផ្អើលព្រះសង្ឃហើជួយពន្លត់ តែភ្លើងមិនអាចពន្លត់បាន ក៏រាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គិភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០ភាគរយ។ សមត្ថកិច្ចបញ្ជាក់ថាក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ចាប់ពីម៉ោងជាង១០រហូតម៉ោងជាង ៥ទៀបភ្លឺ ទើបភ្លើងរលត់ ទៅវិញ។ សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើ ដែលឆេះនោះគេពុំ ទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេព្រោះសមត្ថកិច្ចកំពុងធ្វើការ ។ក្នុងហេតុការណ៍នេះ មិនរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើរទាំងស្រុងតែម្តង៕ដោយ៖នុត នាង
-
សមិទ្ធផលតម្លៃជិតមួយលានដុល្លារ នៅវត្តចាក់អង្រែក្រោម ត្រូវបានបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លង

ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្របានអញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និង សម្ពោធសមិទ្ធផលនានានៅក្នុងវត្តចាក់អង្រែក្រោម ស្ថិតក្នុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃអាទិត្យទី២៤ ខែធ្នូ ឆ្នាំ២០២៣។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណថ្វាយប្រគេនដល់ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់ធី និងលោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់របស់សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធផលយ៉ាងច្រើនក្នុងអារាមមួយនេះ។ សម្តេចបានរំលេចថា រាល់សមិទ្ធផលទាំងឡាយដែលបាន អភិវឌ្ឍន៍គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើង ទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាន អនុវត្តនយោបាយឈ្នះ ឈ្នះ ។ សម្តេចបន្តទៀតថា ប្រសិនពុំមានការឯកភាពជាតិ ប្រទេស គ្មានសុខ សន្តិភាពទេនោះ,…
-
យានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៦៣គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ៨០គ្រឿង ម៉ូតូ ៣៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៣៩០ចំនួន គ្រឿងមានរថយន្តធំ ៣គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ មិនគោរពភ្លើងសញ្ញា ១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ១លើក ស្លាប់ ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ៣នាក់ ប្រជែងគ្រោះថ្នាក់ ៣លើក ស្លាប់ ១នាក់និងស្រវឹង ១លើក ស្លាប់ ១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៧៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៣ ខែធ្នូ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១១នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៥០នាក់ស្រី ៦នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៩០៦១,២០ក្រាម និង១០កញ្ចប់តូច។មេតំហ្វេតាមីន(Wy) ស្មើ ៥៥,៦៩។កេតាមីន(Ke) ស្មើ ១០១៩,៦០ក្រាម។អុិចស្តាសុី(mdma) ស្មើ ២៦០៤៧,០៨ក្រាម ។នីមេតាហ្សាប៉ាម(N-Zapam) ស្មើ ២៩៦៦,០ក្រាម ។ លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប ៕…
-
ពិព័រណ៍ម្ហូបខ្មែរក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ របស់ខេត្ត បាត់ដំបងឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំខុសប្លែកពីឆ្នាំមុន

បាត់ដំបង៖មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរនៅ ក្នុងឱកាស ឆ្លង ឆ្នាំសកល២០២៣ ឆាប់ៗខាងមុខនេះរំពឹងថា នឹងមាន ភាព អធិកអធមកុះករច្រើនជាងឆ្នាំមុនពីព្រោះរដ្ឋបាលខេត្ត បានត្រៀម រៀបចំនូវពិព័រណ៍ម្ហូបខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ទី២៩ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣។ព្រឹត្តិការណ៍ នេះក៏ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ឈានចូល២០២៤ផងនិងជាពិសេសទៀតនោះដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបងត្រូវបានចុះបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។ម៉្យាងទៀតក៏ ដើម្បីទាក់ ទាញ ទេសចរជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាពិព័រណ៍ម្ហូបខ្មែរនៅឆ្នាំនេះគ្រោងធ្វើឡើង ដោយ មានទ្រង់ទ្រាយធំជាងឆ្នាំមុន និងឱ្យកាន់តែមានភាពទាក់ទាញ ដល់អ្នកដែលមកចូលរួមទស្សនាឱ្យបានច្រើនថែមទៀត ដើម្បី ឱ្យស័ក្តិសមជាទីក្រុងដែលត្រូវបានចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ(UCCN) ផ្នែកម្ហូបអាហារ នា ពេលកន្លងទៅថ្មីៗនេះ។ លោក ហម អរុណ បានបញ្ជាក់ឱ្យដឹងទៀតថាក្នុង រយៈពេល ៣ ថ្ងៃនៃពិព័រណ៍ម្ហូបអាហារខ្មែរនេះក៏នឹងមានការរៀប ចំនូវ ព្រឹត្តិការណ៍ ពិសេសៗផ្សេងៗទៀតដើម្បីបម្រើដល់ ការ សប្បាយរីករាយក្នុងការផ្តិតយករូបភាពអនុស្សាវរីយ៍និងបានទស្សនានូវទស្សនីយភាពប្លែកៗដែលត្រូវរៀបចំនៅតាមដងផ្លូវលេខ១ចាប់ពីបរិវេណវិមានឯករាជ្យរហូតមកដល់មុខសាលាខេត្ត។ក្នុងនោះមានដូចជារៀបចំឱ្យមានភូមិម្ហូបខ្មែរ, ពិព័រណ៍ ស្នាដៃម្ហូបអាហារនិងផលិតផលរបស់បណ្តាមន្ទីរអង្គភាពក្រុង-ស្រុកទូទាំងខេត្ត,ពិព័រណ៍ម្ហូបអាហារស្នាដៃអ្នកបាត់ដំបងនិងពិព័រណ៍ភូមិមួយ-ផលិតផលមួយ ព្រមទាំងការសម្តែងសិល្បៈ ការសម្តែងសៀក,ការប្រគំតន្រ្តីខ្នាតយក្សនៅក្នុងក្រុង និងពិធី បាញ់កាំជ្រួចអបអរនៅរាត្រីឆ្លងឆ្នាំជាដើម ។ល។ សូមជម្រាបថា…
-
ជប៉ុន សន្យាបន្តកិច្ចសហប្រតិបត្តការល្អជាមួយកម្ពុជា ដើម្បីសម្រេចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០

ភ្នំពេញ៖ ជប៉ុនបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អៗជាបន្តបន្ទាប់ទៀតជាមួយកម្ពុជា ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានចំណងមិត្តភាពការទូតអាយុកាល ៧០ឆ្នាំ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យវែងឆ្ងាយនៃការដឹកនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសន្យារបស់ភាគីជប៉ុន តាមរយៈជំនួបទ្វេភាគីរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ិស៊ិបាស៊ិ រីនតារ៉ូ (H.E. Mr. ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៣។ ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាកិច្ចពិភាក្សាដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួនរួមមាន (១) ការរៀបចំតាក់តែងផែនការមេសម្រាប់វិស័យកំពង់ផែនៅកម្ពុជា (២) យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន (៣) ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣។(៤) ការបន្តកិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្រ លើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ឱ្យបានលឿនតាមផែនការដែលបានគ្រោងទុក (៥)ការសិក្សាគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ១ និងគម្រោងសិក្សាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់អរិយក្សត្រ និង (៦) ការលើកកម្ពស់គុណភាពអប់រំរបស់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន…
-
កម្ពុជា ស្នើអ្នកស្រាវជ្រាវកូរ៉េ ពិនិត្យលទ្ធភាពវិនិយោគលើគម្រោងចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី

ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ពិនិត្យលទ្ធភាពវិនិយោគលើគម្រោងសាកល្បងការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីតំណាងវិទ្យាស្ថាននេះបានលើកឡើងពីបច្ចេកវិទ្យាចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការស្នើនេះត្រូវបានលើកឡើងនាជំនួបពិភាក្សាការងាររវាង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ឆយ យុង ចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចពិភាក្សានេះផ្តោតទៅលើបច្ចេកវិទ្យាចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន និងកែច្នៃអស់លទ្ធភាព ដែលជាបច្ចេកវិទ្យាថ្មីពិសោធន៍និងស្រាវជ្រាវដោយ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។ លោក ឆយ យុង ចាន់ បានលើកឡើងថា ការងារពិសោធន៍លើការចម្រាញ់ថាមពលចេញពីគ្រាប់ស្វាយចន្ទីកម្ពុជា គឺទទួលបានលទ្ធផលល្អ។ លោកបញ្ជាក់ថា៖« នេះជាកាលានុវត្តភាពធុរកិច្ចមួយសម្រាប់វិនិយោគិនកូរ៉េនិងកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគរួមគ្នា»។ ទោះជាយ៉ាងណាក៏ដោយ អ្នកឧកញ៉ា លឹម ហេង បានស្នើពិនិត្យលទ្ធភាពវិនិយោគលើគម្រោងសាកល្បងមួយដោយមានការជួយគាំទ្រពីរដ្ឋាភិបាលកូរ៉េ និងស្ថាប័នពាក់ព័ន្ធ។ អ្នកឧកញ៉ាបានបញ្ជាក់ថា៖«បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងនេះ ប្រាកដជាមានវិនិយោគិនច្រើនចាប់អារម្មណ៍ និងវិនិយោគក្នុងទំហំធំជាងមុន។ សភាពាណិជ្ជកម្ម នឹងបំពេញទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ដើម្បីស្វែងយល់បន្ថែមនិង ពិភាក្សាកិច្ចសហប្រតិបត្តិការនាពេលអនាគត»។ ទាក់ទិនទៅនឹងការចម្រាញ់ជីវៈថាមពល…