Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង លើកទិសដៅសម្រាប់ឆ្នាំ២០២៤

    រដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង លើកទិសដៅសម្រាប់ឆ្នាំ២០២៤

    បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធសន្និបាត បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤កាល ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសមន្ត្រីពាក់ព័ន្ធ ធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារតាមអង្គភាព របស់ខ្លួនបានសម្រេចក្នុងរយៈកាលកន្លងមកនិង បញ្ហាប្រឈម និងមាន ការបែងចែកក្រុមពិភាក្សាចំនួនប្រាំក្រុម ដើម្បីចូលរួមពិនិត្យផ្តល់ យោបល់និងលើ សេចក្ដីព្រាងរបាយការណ៍ស្តីពី លទ្ធផល ការងា រឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ។ ក្នុងនេះក្រុមទី១ មានប្រធានបទ ស្ដីពីប្រសិទ្ធភាពនៃការ ផ្តល់សេវា នៅថ្នាក់ ក្រោមជាតិអាចក្រុងស្រុកនិងច្រកចេញចូលតែមួយ។ ក្រុម ទី២ក្រោមប្រធានបទវិធានការទប់ស្កាត់ការធ្វើចំណាក ស្រុកដោយ ខុសច្បាប់ ។ទី៣ប្រធានបទការងារបង្ក្រាបការលេងល្បែង ស៊ីសង គ្រឿងញៀនខុសច្បាប់ ។ក្រុមទី៤ប្រធានបទការឆ្លើយតបបានទាន់ ពេលវេលា ចំពោះអន្តរាយនៃជំងឺរាតត្បាតនិងទី៥ ក្រោម ប្រធានបទការ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព៕ដោយ៖ឃិន គន្ធា

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធអគារធនាគារវីង

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធអគារធនាគារវីង

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធជាផ្លូវការអគារធនាគារ ( វីង ថៅវ័រ ) សាខាផ្សារថ្មី រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

  • តំបន់ជំរំសត្វទោច ចាហ៊ូ ត្រូវបានពង្រីកផ្ទៃដីសម្រាប់ បម្រើលើ វិស័យ ទេសចរណ៍ និងការស្រាវជ្រាវ

    តំបន់ជំរំសត្វទោច ចាហ៊ូ ត្រូវបានពង្រីកផ្ទៃដីសម្រាប់ បម្រើលើ វិស័យ ទេសចរណ៍ និងការស្រាវជ្រាវ

    ភ្នំពេញ៖តំបន់ជំរំសត្វទោច ចាហ៊ូ ដែលមានទីតាំងស្ថិតនៅ ភូមិអណ្តូង ក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែន ជម្រក សត្វព្រៃកែវសីមា ជាតំបន់សត្វព្រៃច្រើនប្រភេទរស់ នៅ ពិសេស សត្វទោច នោះត្រូវបានពង្រីកទីតាំងសម្រាប់បម្រើលើវិស័យទេសចរណ៍ ,ការរស់នៅរបស់ត្វព្រៃ ក៏ដូចជាការរស់នៅយ៉ាងសុខសាន្តនៃសត្វព្រៃ។ អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ដែលគាំទ្រដោយ យូសេដ (USAID) មរតកបៃតងបានឱ្យដឹងថាក្នុងកិច្ចខិតខំប្រឹងប្រែង គេ សម្រេច បាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ មួយ។ ក្នុងនេះបានពង្រីកតំបន់ជំរំ សត្វទោច ចាហ៊ូ ដល់ ២៤៥,៨ ហិកតាក្នុងអំឡុងត្រីមាស ចុងក្រោយ នេះ។ ប្រភពដដែលបន្តថា អ្វីដែលសំខាន់ជាងនេះទៀតគឺ ក្រុមការងារជំរំ សត្វ ទោច ចាហ៊ូ ក៏បានសម្រេចជោគជ័យមួយតាមរយៈការ ចរចាលើ កិច្ចព្រម ព្រៀងប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋគ្រួសារជនជាតិដើមភាគតិចពូនង (ព្នង) ចំនួនបួន នៅពូក្លែក្រោម នៃភូមិអណ្តូងក្រឡឹង។ កិច្ចខិតខំប្រឹង ប្រែង រួម គ្នានេះអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់គ្រួសារចំនួន បួនហិកតាសម្រាប់អេកូទេសចរណ៍ជំរំសត្វទោច ចាហ៊ូ…

  • យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគិតពីថ្ងៃទី១ ខែកញ្ញា ដល់១៨ ខែធ្នូមានអ្នកចូលរួមសរុបជាង៣,៤លាននាក់

    យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគិតពីថ្ងៃទី១ ខែកញ្ញា ដល់១៨ ខែធ្នូមានអ្នកចូលរួមសរុបជាង៣,៤លាននាក់

    ភ្នំពេញ៖ក្រសួងបរិស្ថានបានឱ្យដឹងថា  ក្នុងយុទ្ធនាការកាត់បន្ថយ ការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ៣,៤៧៦,៩០២នាក់ ។ ប្រភពខាងលើបានបញ្ជាក់ថាក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះដែរអ្នកចូលរួមជាង៣,៤លាននាក់នេះរួមមាន លោកគ្រូ អ្នកគ្រូសរុបចំនួន ១២២,៧៦២នាក់ ,សិស្សានុសិស្សសរុបចំនួន ៣,១០១,៦០២នាក់. កម្មករ កម្មការិនី សរុបចំនួន ១៩០,៥៥៦នាក់ និងអ្នកចូលរួម ផ្សេងៗ ទៀត សរុបចំនួន៤១៤,២៧៧ នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០,៧៤៥លើក ក្នុងសាលារៀនសរុបចំនួន៧,៥៣២ សាលា រោងចក្រ ចំនួន២៧២ វត្តអារាម ៣៤និងសហគមន៍ទីប្រជុំជនចំនួន ៧៧កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា កាលពីក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក មានអ្នកចូលរួមសរុប១៦,២០៦នាក់ ដោយបានអនុវត្ត ក្នុងរាជធានី/ខេត្តចំនួន ០៧ គឺខេត្តកំពង់ចាម កំពង់ស្ពឺ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រកបជោគជ័យ និងផ្លែផ្កា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រកបជោគជ័យ និងផ្លែផ្កា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់មាតុភូមិវិញហើយ នៅរាត្រីថ្ងៃទី ១៩ ខែធ្នូ នេះ បន្ទាប់ ពីបានអញ្ជើញ ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន-ជប៉ុននេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ ទំនង ដៃគូជាយុទ្ធសាស្រ្ត ដែលបានអនុម័តកាលពីឆ្នាំ២០១៣។ កិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន- ជប៉ុន បានអនុម័តនូវឯកសារដ៏ សំខាន់ចំនួនពីរ ដែលជាឯកសារគោលតម្រង់ទិសនៃការ ពង្រីកកិច្ច…

  • ត្រីប្រហុកចាប់ផ្តើមត្រូវបណ្តើរៗ ខណៈ ឡូត៍នេសាទខ្លះចាប់ត្រី បាន ចាប់ពី១-២តោនក្នុងមួយថ្ងៃ

    ត្រីប្រហុកចាប់ផ្តើមត្រូវបណ្តើរៗ ខណៈ ឡូត៍នេសាទខ្លះចាប់ត្រី បាន ចាប់ពី១-២តោនក្នុងមួយថ្ងៃ

    ភ្នំពេញ៖គិតចាប់ពីថ្ងៃទី៦កើត និង៧កើត ខែ មិគសិរត្រូវនឹង ថ្ងៃទី ១៨-១៩ ខែ ធ្នូ ឆ្នាំ ២០២៣ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ចាប់ផ្តើមត្រូវជា បណ្តើរៗហើយ ។ម្ចាស់អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយ សង្ឃឹម ថានៅរយៈពេលពេញមួយសប្តាហ៍នេះឬ រហូតដល់ដាច់ខែ បើសិនជា គ្មាន ការ ប្រែប្រួល អាកាសធាតុទេនោះ ត្រីនឹងត្រូវរហូតដល់ចប់ ខែនេះតែម្តង។ អ្នកស្រី ចាំ ភាព ម្ចាស់ឡូត៍នេសាទគន្លងដាយ ប្រចាំនៅ សង្កាត់ គីឡូ លេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងរយៈពេលពីរ ថ្ងៃមកនេះត្រីប្រហុកនៅគន្លងដាយនេសាទរបស់អ្នកស្រី ចាប់ផ្តើម ត្រូវបណ្តើរៗ។កាលពីថ្ងៃទី ១៨ ខែធ្នូ ត្រីត្រូវបន្តិចបន្តួច តែឈាន ដល់ថ្ងៃទី ១៩ ខែ ធ្នូ ត្រីចាប់ផ្តើមត្រូវច្រើនគួរសម។ក្នុងមួយថ្ងៃ អ្នកស្រី អាចរកត្រីប្រហុក និងត្រីប្រភេទផ្សេងៗទៀតប្រមាណជាងមួយតោន ដល់ជិតពីរតោន។សម្រាប់ក្នុងសប្តាហ៍នេះឬរហូតឈានដល់ដំណាច់ខែធ្នូអ្នកស្រីរំពឹងថាត្រីប្រហុកនឹងបន្តត្រូវបន្ថែមទៀតបើសិនអាកាសធាតុមិនប្រែប្រួលឬមានភ្លៀងធ្លាក់ទេ។ ជាម្ចាស់ឡូត៍នេសាទ តាមគន្លងដាយនៅ…

  • ក្រុមហ៊ុន NTT DOCOMO ជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងក្នុងការពង្រីកការវិនិយោគ មកកម្ពុជា

    ក្រុមហ៊ុន NTT DOCOMO ជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងក្នុងការពង្រីកការវិនិយោគ មកកម្ពុជា

    តូក្យូ៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការ គួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក លី ម៉ូតូយុគី (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយ រណប និងទូរសព្ទចល័ត និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិ និ យោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួប ជាមួយលោក លី…

  • មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖ កាលបរិច្ឆេទ សម្រាប់ការធ្វើអង្កេត ចន្លោះជំរឿន គឺម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

    មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖ កាលបរិច្ឆេទ សម្រាប់ការធ្វើអង្កេត ចន្លោះជំរឿន គឺម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រសួងផែនការ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីកម្រងសំណួរអង្កេតចន្លោះជំរឿនប្រជាជននៅ កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅណ្ឋាគារភ្នំពេញ ។ ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការតំណាង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បី ពិគ្រោះយោបល់លើកម្រងសំណួរនៃការធ្វើអង្កេត ចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ និង ដើម្បីស្នើសុំមតិយោបល់ និងអនុសាសន៍ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកមកធ្វើជាធាតុចូល សម្រាប់កែលម្អកម្រងសំណួរ នៃអង្កេតនេះ ឲ្យកាន់តែប្រសើរឡើងសំដៅធ្វើឲ្យខ្លឹមសារ ក៏ដូចជាព័ត៌មានដែលយើងត្រូវការចាំបាច់ សម្រាប់អង្កេតនេះ ដោយផ្តោតលើស្ថិតិតែមួយគត់។ ឯកឧត្តម បានបន្តថា ក្នុងរយៈកាលពីរទស្សវត្សរ៍កន្លងទៅនេះ ជំរឿនប្រជាជន ដែលមិនគ្រាន់តែជាការផលិតលេខ តែជាការ ផ្តល់ព័ត៌មានគ្របជ្រុងជ្រោយអំពីរបាយប្រជាជន រចនាសម្ព័ន្ធអាយុ, ចរិតលក្ខណៈ, តម្រូវការ, និងឌីណាមិក របស់ប្រជាជនកម្ពុជា ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា…

  • ពិធីបិទបញ្ចប់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    ពិធីបិទបញ្ចប់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមកម្មវិធីបិទបញ្ចប់«គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងដៃគូសហការអន្តរជាតិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា(អ.វ.ត.ក)ផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុនដែលជាមិត្តដ៏ល្អ, ជិតស្និទ្ធនិងស្មោះត្រង់របស់កម្ពុជាក្នុងគ្រប់កាលៈទេសៈជាមួយនឹងឆន្ទៈមោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ទាំងការទូត សង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលជាងបីទស្សវត្សរ៍កន្លងមក។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ដំណើរការកាត់ក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ការជួយសាងសង់អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការអនុវត្តគម្រោងពាក់ព័ន្ធនានាដែលមានសារៈសំខាន់ក្នុងកិច្ចការនេះ។ ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាតែងមានការប្តេជ្ញាចិត្ត និងផ្តល់អាទិភាពខ្ពស់ក្នុងការស្វែងរកការពិត ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង៣លាននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬហៅកាត់ថា«សាលាក្តីខ្មែរក្រហម»នៅដើមឆ្នាំ២០០៦ ជាមួយនឹងការយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តី ទាំងផ្នែកបច្ចេកទេស, ហិរញ្ញវត្ថុ និងសម្ភារៈ រហូតបានបញ្ចប់ទាំងស្រុងនូវការជំនុំជម្រះក្តីកាលពីចុងឆ្នាំ២០២២ ដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ។…

  • កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានការរៀនសូត្រខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងសៀវភៅ ស ការពារជាតិ

    កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានការរៀនសូត្រខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងសៀវភៅ ស ការពារជាតិ

    កំពង់ធំ៖ កងកម្លាំងចំណុះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចំនួន ២៦៨នាក់ ទទួលបានការរៀនសូត្រផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផ្សព្វផ្សាយសៀវភៅ ស ការពារជាតិ ដឹកនាំបើកវគ្គដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងថា គោលដៅសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍ ទី១/. ធានាកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ទី២/. បង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែច្រើន ទី៣/. សម្រេចឲ្យបាននូវការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% នៅក្នុងអាណត្តិទី៧នេះ ទី៤/. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចល្អ និងទី៥/.ធានាឱ្យបាននូវការអភិវឌ្ឍសង្គមកិច្ចប្របដោយចីរភាព ។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកអាទិ៍ភាពចំនួន៥ ក្នុងដំណាក់កាលទី១ នៃយុទ្ឋសាស្ត្របញ្ចកោណនេះ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា…