-
គណបក្សប្រជាជនកម្ពុជាសម្រេចឱ្យប្រើប្រាស់ឡូហ្គោ ថ្មីដែលមានរូបសម្តេចទាំងបី ៖សម្តេច ហេង សំរិន, សម្តេច តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ខាងមុខនេះ

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចឱ្យប្រើប្រាស់ឡូហ្គោ( Logo )ថ្មីដែលមានរូបសម្តេចទាំងបី ដែលមានរូបគឺ សម្តេច អគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃ ទិវាជ័យជម្នះ ៧មករាខាងមុខនេះ ។ នេះបើយោងតាម ខុទ្ទ កាល័យនៃគណៈ កម្មាធិការ កណ្តាល បានជម្រាបជូនប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត និងក្រសួង ស្ថាប័ន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ សេចក្ដីប្រកាសរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សបករជាជនកម្ពុជា បានបញ្ជាក់ថា ខុទ្ទ កាល័យ នៃគណៈកម្មាធិការកណ្តាល សូមជម្រាបជូនឯកឧត្តម លោកជំទាវប្រធាន គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ មេត្តាជ្រាបថា៖ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥…
-
ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ត្រូវមានចក្ខុវិស័យវែងឆ្ងាយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណទី១គឺ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះមានមុំទី១ផ្ដោតលើ ការពង្រឹងគុណភាពវិស័យអប់រំនិងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយបានផ្ដោតជាអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាការដាស់តឿនបន្ថែម ដល់ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធី គ្រុប និង លោកជំទាវ ប្រគល់សញ្ញាបត្រ ជូនដល់សិស្ស ចំណេះទូទៅថ្នាក់ភាសាអង់គ្លេសទូទៅ ថ្នាក់ទី៩ ជំនាន់ទី១៨ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)ព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត លី ឆេង បន្តថា ការអភិឌ្ឍប្រទេស គឺត្រូវការធនធានមនុស្សដើម្បីចូលរួមជម្រុញការរីកចំរើន ប្រទេសមួយរីកចំរើនបានឆាប់រហ័សលុះត្រាតែប្រទេសនោះសម្បូរទៅដោយអ្នកមានចំណេះដឹងនិងធនធានមនុស្សច្រើន។ បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់កែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់សំដៅពង្រឹងគុណភាពអប់រំ អ្នកចេះគឺជាប់ដោយពឹងលើសមត្ថភាពខ្លួនឯង ដើម្បីប្រកួតប្រជែងការងារនិងដើរឱ្យទាន់ការវិវត្តន៍រីកចំរើនសាកលភាវូនីយកម្មនៅក្នុងតំបន់និងពិភពលោក។ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ…
-
ឯកឧត្តម ហួត ហាក់ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្ស ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកចំការលើ

កំពង់ចាម៖ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកចំការលើនិងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារ យុវជនប្រចាំស្រុកចំការលើ ខេត្តកំពង់ចាម តំណាង ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះ មូលដ្ឋាន ស្រុកចំការលើកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន ៤៣០នាក់ នៅស្រុកចំការលើ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះឯកឧត្តមបានសម្តែងនូវការអបអរសាទរ ចំពោះ លោកគ្រូអ្នកគ្រូ លោក លោកស្រី ឪពុកម្តាយ អាណា ព្យាបាល សិស្សានុសិស្សទាំង ៤៣០នាក់ ដែលទទួលបាន ជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ស្របតាមទិសស្លោក “ អ្នកចេះ គឺ ជាប់ ” ។ តាមតួលេខឆ្នាំនេះជាប់មានចំនួនទាបជាងបើធៀបនិងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅក៏ដោយ តែគុណភាពអប់រំ…
-
គណៈកម្មការរៀបចំការប្រឡងបាន ចុះពិនិត្យដំណើរការតាក់ តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រី កសិកម្ម ឃុំ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យសកម្មភាពមុនការតាក់តែងវិញ្ញាសា របស់ គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រោកសស្រាំ ដោយ សម្ងាត់ពីសាស្ត្រាចារ្យ និងមន្ត្រីជំនាញចម្រុះ និងដោយមាន ការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាព ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែល បានចុះឈ្មោះ។ សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម ២.វិញ្ញាសាភាសាអង់គ្លេស និង៣.វិញ្ញាសាពហុចម្លើយ។ ការរៀបចំវិញ្ញាសា និងអនុវត្ត វិញ្ញាសា នឹងត្រូវចាត់ចែងក្នុងថ្ងៃតែមួយ ដោយការរៀបចំ វិញ្ញាសា នឹងត្រូវធ្វើនៅពេលព្រឹក ហើយការចាប់ផ្តើមប្រឡង នឹងត្រូវធ្វើចាប់ពីថ្ងៃត្រង់ម៉ោង ១២៖០០ តទៅ។ដោយ៖ ង៉ាន់ ទិត្យរូបភាព…
-
ក្រុមអ្នកជិះម៉ូតូធំមកពីបួនប្រទេស បានមកជួបជុំគ្នាក្នុង ខេត្តសៀមរាប

សៀមរាប៖ក្រុមអ្នកស្រឡាញ់ម៉ូតូធំមកពីបួនប្រទេស ក្នុង នេះមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងប្រទេសឡាវអមដោយម៉ូតូធំ គ្រប់ ប្រភេទជាង៥០០គ្រឿង បានមកជួបជុំគ្នានៅក្នុង ខេត្ត សៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ ដើម្បី ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់រមណីយដ្ឋានអង្គរ ។ តំណាងក្រុមអ្នកជិះម៉ូតូធំកម្ពុជា លោក ជុំ រ៉ាវុទ្ធ បាន និយាយ ថា ជារៀងរាល់ឆ្នាំក្រុមអ្នកជិះម៉ូតូធំ តែងតែជួបជុំ គ្នាដោយ ជិះម៉ូតូរបស់ខ្លួនទៅកាន់តាមបណ្តាខេត្តផ្សេងៗ ។សកម្មភាព នេះ គឺក្រុមអ្នកជិះម៉ូតូទាំងអស់បានធ្វើឡើង ដើម្បីសប្បាយ ផង និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសផង ហើយក៏បានធ្វើការរៃអង្គាសថវិកាសម្រាប់ សកម្មភាពមនុស្ស ធម៌ផងដែរ។ លោកបន្តថា សម្រាប់ឆ្នាំនេះ ជាលើកទី១១ហើយ ដែលក្រុម របស់លោក រួមគ្នាជាមួយក្រុមអ្នកស្រឡាញ់ម៉ូតូធំមកពី ៣ ប្រទេសផ្សេងទៀត ដូចជា ម៉ាឡេស៊ី ថៃ និងឡាវ ដែលមាន ម៉ូតូជាង៥០០គ្រឿង បានជួបជុំគ្នានៅខេត្តសៀមរាប ក្នុង បំណងបង្ហាញពីវិស័យទេសចរណ៍…
-
បេក្ខជនប្រឡងមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តខុសបទបញ្ញត្តិប្រឡង ត្រូវធ្លាក់ជាស្វ័យប្រវត្តិ

(ភ្នំពេញ)៖ ខណៈដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នឹងចាប់ផ្តើមនាថ្ងៃត្រង់ម៉ោង ១២៖០០ ក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការប្រឡង បានប្រកាសជាសាធារណៈអំពីសេចក្តីណែនាំដល់បេក្ខជនក្នុងពេលប្រឡង ដោយកំណត់យ៉ាងច្បាស់នូវបទបញ្ញត្តិ ចំណុចលម្អិតអំពីភារៈកិច្ច និងសិទ្ធរបស់បេក្ខជនដែលត្រូវចូលរួមប្រឡង ។ បំរាមហាមខាតនូវសកម្មភាពមួយចំនួនត្រូវបានបញ្ជាក់ក្នុងនោះរួមមាន៖ ការហាមយកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ការហាមមិនឱ្យប្រព្រឹត្តនៅសកម្មភាពលួចចម្លងតាមគ្រប់ទម្រង់ និងការណែនាំឱ្យអនុវត្តផ្សេងៗ ។ ក្នុងសេចក្តីជូនដំណឹងនេះដែរ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយល បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនអោយប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូលប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន ។ សូមជម្រាបជូនថា ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅវេលាម៉ោង ១២៖០០ ថ្ងៃត្រង់នេះ ដោយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា៣ ប្រភេទ៖ (១) វិញ្ញាសាសរសេរជំនាញកសិកម្ម(២) វិញ្ញសាពហុចម្លើយ (៣) វិញ្ញាសារសរសេរភាសាអង់គ្លេស។ បេក្ខជនសរុបចំនួន ៣៣៨១ នាក់ នឹងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕ ដោយ ង៉ាន់ ទិត្យរូបភាព ជឹម ភារ៉ា
-
ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង ។ ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ការលះបង់ និងសកម្មភាពរបស់ ស.ស.យ.ក គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការលះបង់ និង សកម្មភាពរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ។ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានគូស បញ្ជាក់ ដូច្នេះក្នុងកម្មវិធីប្រគំតន្រ្តី «កម្ពុជាបេះដូងខ្ញុំ» នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាពសហព័ន្ធ យុវជនកម្ពុជា សមាជិក សមាជិកា ស.ស.យ.ក. រួមនិងប្រជាពលរដ្ឋ ជាច្រើនផងដែរ ។ ប្រធាន ស.ស.យ.ក. បានថ្លែងដោយមោទនភាពជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រារព្ធខួប ៤៥ឆ្នាំ តាមរយៈ ការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ» ក្រោមប្រធានបទ “១) ភាសា បេះដូងជូនដូនតា, ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តី ស្រឡាញ់សម្រាប់កម្ពុជា”។ ក្នុងនាមជាសមាជិកម្នាក់របស់ស.ស.យ.ក. ឯកឧត្តម ហ៊ុន…
-
ស.ស.យ.ក. រៀបចំការប្រគំតន្ត្រី ដើម្បីអបអរថ្ងៃកំណើត ខួបទី៤៥ឆ្នាំ

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការនៃការប្រគំតន្ត្រី ក្រោមប្រធានបទ «កម្ពុជា ក្នុងបេះដូងខ្ញុំ» ដើម្បីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. នៅពហុកីឡដកឋានជាតិ អូឡាំពិក នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ នៅក្នុងការប្រគំតន្ត្រី ក្រោមប្រធានបទ «កម្ពុជា ក្នុងបេះដូងខ្ញុំ» មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួមនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកយ៉ាងច្រើនកុះករ ព្រមជាមួយនឹងស្នាមញញឹម ដើម្បីទទួលយកភាពសប្បាយរីកាយ ក៏ដូចជាទស្សានាស្ដង់ពិព័រណ៍អាហារ និងពិព័រណ៍សមិទ្ធផល ស.ស.យ.ក. នៅតាមបណ្ដាខេត្ត ដែលរៀបចំឡើងដើម្បីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ៕ ដោយ ៖ វណ្ណលុក
-
បណ្តាញតេលេក្រាម (Profile Telegram )របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានជនខិលខូចក្លែងបន្លំយកទៅប្រើប្រា់ស់

(ភ្នំពេញ)៖ មានជនអនាមិកបានប្រើប្រាស់ Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញក្នុងបណ្តាញតេឡេក្រាម(Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ បណ្តាញតេឡេក្រាម (Telegram) ពិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666 ។ នេះបើតាមសេចក្តីជូនដំណឹងជាបន្ទាន់របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ។ អាស្រ័យហេតុនេះសូមសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយនឹង តេឡេក្រាម (Telegram) ក្លែងក្លាយដូច មានក្នុងសេចក្តីជូនដំណឹងនេះដោយឈប់ផ្ញើឬវេរប្រាក់ទៅជនអនាមិកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញសូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់ ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ