Category: ព័ត៌មានជាតិ

  • ឯកឧត្តម វង សូត ផ្តល់រង្វាន់លើកទឹកចិត្ត សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់ បាក់ឌុប នៅស្រុកពញាក្រែក

    ឯកឧត្តម វង សូត ផ្តល់រង្វាន់លើកទឹកចិត្ត សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់ បាក់ឌុប នៅស្រុកពញាក្រែក

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនាំយករង្វាន់លើកទឹកចិត្ត ផ្តល់ជូនដល់សិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៧១៥នាក់ ដែលមកពី៤វិទ្យាល័យក្នុងខេត្តត្បូងឃ្មុំ គឺវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត ។  ឯកឧត្តម វង សូត បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស…

  • នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ៖ មាតាបិតាមានសារសំខាន់ ជំរុញការសិក្សាសិស្សឱ្យជោគជ័យ

    នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ៖ មាតាបិតាមានសារសំខាន់ ជំរុញការសិក្សាសិស្សឱ្យជោគជ័យ

    ភ្នំពេញ៖ លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ មានប្រសាសន៍ថា ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ លើកទឹកចិត្តឱ្យមាតាបិតា អ្នកអាណាព្យាបាល ចូលរួមជំរុញដំណើរការសិក្សារបស់សិស្សានុសិស្ស ដែលនេះជាកត្តាសំខាន់ជួយជ្រោមជ្រែងបុត្រធីតាឱ្យទទួលបានជោគជ័យ។ លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរៀបចំដោយជោគជ័យទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ កាលពីសប្ដាហ៍កន្លងទៅនេះ សាលាបានបន្តរៀបចំទិវាគ្រួសារសារជាថ្មីទៀត នៅសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ មានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានមាតាបិតា អ្នកអាណាព្យាបាលសិស្សប្រមាណ ៥,០០០នាក់ចូលរួម។លោកស្រីបន្តថា ដោយយល់ឃើញអំពីសារសំខាន់…

  • អភិបាលខេត្ត៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែលមិន អាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ

    អភិបាលខេត្ត៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែលមិន អាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា គោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុក ដាក់ យ៉ាងខ្លាំងទៅលើស្ត្រីនិងកុមារ ។ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដែល មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ ។ កុមារគឺជាមូលធន មនុស្ស ជាសសរទ្រូងនៃប្រទេសជាតិ ជាទំពាំងស្នងឫស្សីក្នុងការចូលរួមកសាង ធនធានមនុស្សនៅក្នុង ប្រទេសកម្ពនា ពេលអនាគត។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និង លើកទិសដៅ បន្តឆ្នាំ ២០២៤ ខាងមុខ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលខេត្តក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តនិងក្នុងនាមលោកផ្ទាល់ក៏សូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន គ.ក.ស.កក្រុង ស្រុក អភិបាលរងក្រុង ស្រុក មន្ត្រី សង្គមកិច្ច ក្រុងស្រុក អ.ក.ន.ក ឃុំ-សង្កាត់ អង្គការដៃគូពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ច ប្រជុំបូកសរុប ដ៏មានសារៈសំខាន់នេះ និងសូមគាំទ្រចំពោះកិច្ចសហ ប្រតិបត្តិការជួយឧបត្ថម្ភគាំទ្រដល់ស្ត្រីនិងកុមាររងគ្រោះ និងងាយរង គ្រោះនៅមូលដ្ឋានរបស់ ខ្លួន…

  • អភិបាលខេត្តស្ទឹងត្រែងលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសAចំនួន២នាក់

    អភិបាលខេត្តស្ទឹងត្រែងលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសAចំនួន២នាក់

    ស្ទឹងត្រែង៖នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម័យ ប្រឡង០៦ វិច្ឆិកា ២០២៣ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានលើកទឹកចិត្តដល់សិស្សា នុ សិស្សដែល ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅឆ្នាំប ន្ទាប់ ឱ្យខិត ខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបាននិទ្ទេស Aឱ្យកាន់តែច្រើនខណៈឆ្នាំនេះខេត្តស្ទឹងត្រែងមានសិស្ស ទទួលបាននិទ្ទេសAតែ ពីរនាក់ ។ ក្នុងពិធីនេះអភិបាលខេត្តបានមានប្រសាន៍បន្តថាបើទោះបីឆ្នាំនេះមានសិស្សនិទ្ទេសAតិចតួចក្តី បើប្រៀបធៀបទូទាំងប្រទេសនៅថ្នាក់ជាតិយើងលើសគេ៣ភាគរយ ។ លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាសម្រាប់វិស័យ អប់រំ នៅក្នុងខេត្ត ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត បានផ្ដល់ឱកាសសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ សិស្សនិទ្ទេសA ដែលមានបេក្ខជនចំនួន២នាក់ (ស្រី១នាក់) នាសម័យ ប្រឡង៖០៦ វិច្ឆិកា ២០២៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣…

  • អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ២០លានដុល្លារនៅខេត្តកំពតត្រូវបានសម្ពោធ

    អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ២០លានដុល្លារនៅខេត្តកំពតត្រូវបានសម្ពោធ

    កំពត៖ សមទ្ធិផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិ កម្ម ទឹកកខ្វក់ក្រុងកំពត គម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ក្រោមហិរញ្ញប្ប ទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានតម្លៃជាង២០លានដុល្លារអាមេរិក ត្រូវបានសម្ពោធ ជា ផ្លូវការ នៅ ថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៣  ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែង តែគិតគូរ និងលើក កម្ពស់វិស័យអនាម័យ ពិសេសការងារគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និង ទឹកស្អាតនៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗ នៅ កម្ពុជា។ ជាក់ស្តែង សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិ កម្មទឹក កខ្វក់ក្រុងកំពតនាពេលនេះ ជួយបញ្ចៀស ទឹកជំនន់ លើកកម្ពស់ សុខុមាល ភាពសាធារណៈ និងបរិស្ថានក្រុង។  ជាគម្រោងមួយ របស់រាជរដ្ឋាភិបាល ដែលបាន ប្រើ ប្រាស់ថវិកាសាងសង់ប្រមាណ ២០,១លានដុល្លារ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណដល់អាជ្ញាធរខេត្តកំពត ធនាគារ…

  • សួនមេអំបៅនៅតំបន់ឧទ្យានជាតិកែប នៅតែបើកទ្វារទទួលទេសចរ ចូលទស្សនាដោយឥតគិតថ្លៃ

    សួនមេអំបៅនៅតំបន់ឧទ្យានជាតិកែប នៅតែបើកទ្វារទទួលទេសចរ ចូលទស្សនាដោយឥតគិតថ្លៃ

    កែប៖ ពេលនិយាយដល់រមណីយដ្ឋានទេសចរណ៍នានានៃខេត្តកែប គេពិតជានឹកដល់សួនមេអំបៅនៅក្នុងតំបន់ឧទ្យានជាតិកែប ។ទីនោះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តឆ្នេរសមុទ្រមួយនេះ។ភាពទាក់ទាញពីព្រោះតែនៅទីនោះ មានធម្មជាតិ ស្រស់ ត្រកាល និងលាយចម្រុះជាច្រើនប្រភេទគ្នាជាមួយការកែច្នៃដើម្បី បង្កើន ភាពទាក់ទាញ។ពិសេសគឺមានសួនចិញ្ចឹមសត្វមេអំបៅ ហិចហើរទៅ មក គួរជាទីគយគន់ និងចង់ថតផ្តិតយកទិដ្ឋភាពទាំងនេះទុកជាអនុស្សាវរីយ៍ ឬបង្ហោះកម្សាន្តតាមបណ្ដាញសង្គមផងដែរ។ លើសនេះសួនមេអំបៅ ក៏មានរៀបចំជាខ្យូស និងទោងសម្រាប់ ភ្ញៀវជាតិ អន្តរជាតិ អង្គុយលម្ហែ ។សំខាន់បំផុត ការចូលទស្សនា សួនសត្វមេអំបៅនេះឥតគិតថ្លៃឡើយ។ អ្នកមើលការខុសត្រូវសួនមេអំបៅ អ្នកស្រី ពេជ្រ ស៊ីនួន បានប្រាប់ ឱ្យ ដឹងថា សួនមេអំបៅមានទីតាំង នៅជាប់ជ្រលងភ្នំ នៃឧទ្យាន ជាតិកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ។សួននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៣។ ដំបូងឡើយសួនមេ អំបៅ មានចិញ្ចឹមសត្វមេអំបៅប្រមាណ១៩ ប្រភេទ ប៉ុន្តែបច្ចុប្បន្ននៅ សល់តែ៦ ឬ៧ប្រភេទប៉ុណ្ណោះ។ អ្នកស្រីបានបញ្ជាក់ថា សួនមេអំបៅជាគោលដៅទេសចរណ៍ ដ៏ទាក់ ទាញមួយ កាលពីមុនទាំងភ្ញៀវជាតិ និងអន្តរជាតិ តែចូលមក ទស្សនា ហូរហែមិនដាច់ទេ ដោយសារការចូលទស្សនា…

  • ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួនប្រាំភូមិ

    ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួនប្រាំភូមិ

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាបសហការ ជាមួយ អាជ្ញាធរ ស្រុកពួក បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួន ប្រាំភូមិ គឺភូមិកំពងតាយ៉ង ភូមិតាទក ភូមិគោកដូង ភូមិពួកថ្មី និងភូមិ ចំបក់ហែរ ស្ថិតនៅក្នុងឃុំពួក ស្រុកពួកខេត្តសៀមរាប ដោយ មានក្បាលដីសរុបចំនួន ៧៥៤៦ ក្បាល។ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ប៊ូ ជុំសម្បត្តិ បានថ្លែងក្នុងពិធីប្រកាសបិទផ្សាយ ជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះជាលទ្ធផលនៃការបំពេញ ការងារ ប្រកបដោយភាពស្វិតស្វាញនិងទទួលខុសត្រូវ។ អភិបាលស្រុកពួក លោក ស៊ីន ចាន់ថុល បង្ហាញនូ វ សេចក្តីសោមនស្ស រីករាយដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដី ខេត្ត…

  • មនុស្សជាង៤០០នាក់ ដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរ និងអបអរ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ

    មនុស្សជាង៤០០នាក់ ដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរ និងអបអរ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ

    សៀមរាប៖ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាបសហការជា មួយ អាជ្ញាធរជាតិអប្សរា ប្រតិបត្ដិករទេសចរណ៍ ព្រមទាំងសហភាពសហព័ន្្ធ យុវជនកម្ពុជា( ស.ស.យ.ក) អាជីវករ និងក្រុមសិល្បៈចម្រុះចំនួនជាង ៤០០ នាក់ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ បានរួម គ្នាដង្ហែក្បួនបង្ហាញ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បី អបអ រសាទ ព្រឹត្ដិការណ៍ រំលឹកគុណអង្គរ និងអបអរសាទរនៃ ខួប៣ ១ ឆ្នាំរមណីយដ្ឋានអង្គរ បានចុះក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោក ជា ពិសេសធ្វើយ៉ាងណា ឱ្យមានការទាក់ទាញអ្នកទេសចរ។ លោក ហ្វីលីប សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ការដង្ហែក្បួននេះជាលើកទីមួយ ហើយក៏មិនមែន លើក ចុងក្រោយដែរ សម្រាប់ប្រតិបត្ដិករទេសចរណ៍ ដែលនឹងធ្វើសកម្មភាព ក្នុងការចូលរួមបង្ហាញប្រាសាទអង្គរវត្ដឱ្យពិភពលោកស្គាល់កាន់តែច្បាស់ដើម្បីទាក់ទាញអ្នកទេសចរ។ លោកបានបន្ដថា ដើម្បីឱ្យអ្នកទេសចរដំណើរការឡើងវិញ ដូចកាលពី ចុងឆ្នាំ២០១៩ សមាគមទេសចរណ៍ និងប្រតិបត្ដិករទេសចណ៍ នឹង បន្ដធ្វើសកម្មភាពជាបន្ដបន្ទាប់ដើម្បីធ្វើយ៉ាងណាឱ្យមានអ្នកទេសចរអន្ដរជាតិកាន់តែច្រើន មកពីទស្សនាខេត្ដសៀមរាប នាពេលមុខនេះ។លោក…

  • ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ២០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ២០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    កំពត៖ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ខេត្តកំពត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងពីរដែលមានតម្លៃ ២០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០២៣ និងបានប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ។ ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពត ,តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។ ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ថ្លែងក្នុងឱកាសនេះឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានសាងសង់ និងដាក់សម្ពោធនាពេលនេះ ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់ ក្រសួងក៏បាននិងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរ។ផ្នែកទន់នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។ ឯកឧត្តមបានយកឱកាសនេះ ថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពត ធនាគារអភិវឌ្ឍន៍អាស៊ី…

  • កម្ពុជា នឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រសម្រាប់អ្នកដំណើរចូលមកកម្ពុជា នៅដើមឆ្នាំ ២០២៤

    កម្ពុជា នឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រសម្រាប់អ្នកដំណើរចូលមកកម្ពុជា នៅដើមឆ្នាំ ២០២៤

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចជាគោលការណ៍នឹងដាក់អនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ (Cambodia e-Arrival) ដែលជាប្រព័ន្ធបំពេញបែបបទព័ត៌មានផ្សេងៗមុនចូលមកកម្ពុជានៅដើមឆ្នាំ ២០២៤ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ។ យោងសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖«អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលខាងលើនេះក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រនេះ ឬហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA)»។ សម្រាប់កម្មវិធី (CeA) មាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ…