Category: ព័ត៌មានជាតិ

  • ទស្សនៈ៖ វិទ្យុ rfa ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់

    ទស្សនៈ៖ វិទ្យុ rfa ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់

    (ភ្នំពេញ)៖ ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។ ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រងឡើយ ។ នៅតាមបណ្តោយអូរស្កាច ស្រុកជាំក្សាន្ត នៃតំបន់ការពារព្រៃព្រះរការ ពុំមានប្រភេទឈើដែលមានមុខកាត់ធំរហូតដល់ ២ម៉ែត្រឡើយ។ តំបន់នេះមានប្រភេទដើមឈើទាលខ្លះ ដែលជាដើមច្បោះជ័រ និងមានប្រជាពលរដ្ឋ ចូលដងជ័រទឹករបស់ពួកគាត់ ហើយដើមឈើទាំងនោះត្រូវបាន ចូលរួមការពារយ៉ាងតឹងរឹងពីសំណាក់ប្រជាពលរដ្ឋ ដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ប្រសិនជាមានបទល្មើសទាំងនេះដូចវិទ្យុផ្សាយនោះ ក៏មិនអាចរួចពីការបង្រ្កាប ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលជាឆ្មាំ ការពារសម្បត្តិធនធានធម្មជាតិជាក់ជាមិនខាន ។ ម្យ៉ាងទៀតវិទ្យុ rfa តែងតែផ្សាយរាយការណ៍ព័ត៌មានបំផ្លើសការពិត ដោយយកប្រភពព័ត៌មានពីក្រុមដែលតែងអះអាងថា ខ្លួនជាក្រុមយុវជនស្រឡាញ់ បរិស្ថាន យកមកធ្វើជាប្រ ភពដើម្បីរាយការណ៍ វាយប្រហារមកលើអាជ្ញាធរដែនដី មន្រ្តីឧទ្យានុរក្ស…

  • អគ្គសេនាធិការចម្រុះ នៃកងកម្លាំង ស្វ័យការពារជប៉ុន ចាត់ទុកកងទ័ពកម្ពុជា គឺជាមេរៀន ពិសោធន៍ដ៏ល្អ ដែលអាចរៀនសូត្របាន

    អគ្គសេនាធិការចម្រុះ នៃកងកម្លាំង ស្វ័យការពារជប៉ុន ចាត់ទុកកងទ័ពកម្ពុជា គឺជាមេរៀន ពិសោធន៍ដ៏ល្អ ដែលអាចរៀនសូត្របាន

    (ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចដល់រូបលោក និងគណៈប្រតិភូកងកម្លាំងស្វ័យការពារជប៉ុន យ៉ាងកក់ក្តៅជាទីបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាពិសេស ចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រសួងការបរទេសពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលខ្មែរ នៅអូសាកា ប្រទេសជប៉ុន

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រសួងការបរទេសពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលខ្មែរ នៅអូសាកា ប្រទេសជប៉ុន

    (ភ្នំពេញ )៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលថ្មី មួយទៀត នៅអូសាកា ប្រទេសជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមពិនិត្យលទ្ធភាពសិក្សា ហើយក្រសួងការបរទេស ពិនិត្យមើលតើយើងអាច នៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុល មួយទៀត នៅអូសាការ ឬទេ? ដើម្បីជួយបងប្អូនយើង ។ សម្ដេចធិបតី ក៏បានបានប្រាប់ប្រជាពលរដ្ឋកម្ពុជា នៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូង អាចធ្វើលិខិតឆ្លងដែនថ្មីបាន នៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរឡើយ ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ផ្ដាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងដំណើរសម្ដេច សូមគិតពីមុខមាត់ប្រទេសជាតិ និងប្រយ័ត្នរំលោភច្បាប់ជប៉ុន

    សម្ដេចធិបតី ផ្ដាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងដំណើរសម្ដេច សូមគិតពីមុខមាត់ប្រទេសជាតិ និងប្រយ័ត្នរំលោភច្បាប់ជប៉ុន

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតផ្ញើសារផ្ដាំផ្ញើទៅអ្នកដែលចង់ធ្វើបាតុកម្មសម្ដែងមតិប្រឆាំងសម្ដេច សូមគិតអំពីមុខមាត់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្ដរជាតិ ហើយពិសេសប្រយ័ត្នរំលោភច្បាប់របស់ប្រទេសជប៉ុន។ សម្ដេចផ្ដាំដូច្នេះ ក្រោយទទួលបានព័ត៌មានថា មានមនុស្សមួយក្រុមតូចចង់ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់សម្ដេច ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបចំអកដល់ក្រុមអ្នកចង់សម្ដែងមតិប្រឆាំង ប្រយ័ត្នប៉ះពាល់ប្រទេសជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុក ដល់កូន ព្រោះជប៉ុនក៏ធ្វើនាយករដ្ឋមន្ដ្រីតាំងពីឪពុកដល់កូនដែរ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បងប្អូនសម្ដែងមតិសម្ដែងទៅ ប៉ុន្ដែទីមួយសូមរក្សាភាពថ្លៃថ្នូរកុំធ្វើអីឲ្យគេប្រមាថ ព្រោះជនជាតិជប៉ុននៅទីនេះ តែយើងធ្វើអីមិនស្រួលបួលខ្មាស់គេ សម្ដែងមតិដោយថ្លៃថ្នូរជេរខ្ញុំ ជេរចុះ, ទីពីរកុំរំលោភច្បាប់ជប៉ុនប្រយ័ត្នជប៉ុនចាប់ ប៉ុន្ដែអ្វីដែលខ្ញុំបញ្ជាក់នេះ គឺសារទៅអ្នកដឹកនាំ ។ គេតវ៉ាដោយសារនាយករដ្ឋមន្ដ្រីតពូជ ខ្ញុំដាក់នៅប្រទេសណាផ្សេង ដាក់នៅប្រទេសជប៉ុនប្រយ័ត្នចំម្ចាស់ផ្ទះ ព្រោះនៅជប៉ុនរឿងធម្មតាទេ ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, នៅជប៉ុនជារឿងធម្មតា ដែលកូនចៅអ្នកនៅក្នុងត្រកូលអ្នកនយោបាយ ទៅកាន់តំណែងនយោបាយ រួមទាំងប្រមុខរដ្ឋាភិបាល និងសភា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មិត្ដជប៉ុនជាច្រើនបានសរសើរថា ប្រជាជនខ្មែរ ស្លូតត្រង់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មិត្ដជប៉ុនជាច្រើនបានសរសើរថា ប្រជាជនខ្មែរ ស្លូតត្រង់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតដ៏ល្អឲ្យកម្ពុជា ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំសូមអរគុណណាស់បងប្អូនខ្មែរយើង កម្មសិក្សាការរី ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅទីនេះ (ជប៉ុន) ក៏ដូចជាបងប្អូននិស្សិតយើង ដែលមករៀននៅទីនេះ គឺបងប្អូនបានដើរតួនាទី ជាអ្នកទូតដ៏ល្អរបស់កម្ពុជា ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេចបានជួបមិត្ដជប៉ុនជាច្រើន ហើយទទួលបានការសរសើរថា បងប្អូនប្រជាជនខ្មែរ ស្លូតត្រង់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម ហើយនេះជាអ្វី ដែលជាមោទនភាពរបស់កម្ពុជា ជាមោទនភាពកូនខ្មែរ ជាមោទនភាពនៃពូជមួយ ដែលកសាងប្រាសាទអង្គរវត្ដ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានឹងបង្ហាញដល់ពិភពលោកថា កម្ពុជាជាប្រជាជន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបតាមបណ្ដាប្រទេសនានា បន្តថែរក្សាសមិទ្ធផលវិជ្ជមានដែលមានស្រាប់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបតាមបណ្ដាប្រទេសនានា បន្តថែរក្សាសមិទ្ធផលវិជ្ជមានដែលមានស្រាប់

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានាទាំងអស់ ចូលរួមថែរក្សា និងអបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិ ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប បន្តថែរក្សាសមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងការទូតនៃប្រទេសទាំងពីរផងដែរ ។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា ៕ ដោយ ៖ វណ្ណលុក

  • នាយករដ្ឋមន្ត្រី៖ កម្ពុជា មិនចេះតែទទួលយកការវិនិយោគនោះទេ

    នាយករដ្ឋមន្ត្រី៖ កម្ពុជា មិនចេះតែទទួលយកការវិនិយោគនោះទេ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាល់ពេលដែលសម្ដេចទៅធ្វើទស្សនកិច្ចនៅបរទេសម្ដងៗ សម្ដេចតែងតែគិតគូរជាចម្បងទៅលើការទាក់ទាញការវិនិយោគ ពីបណ្ដាប្រទេសទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ ។ សម្ដេចធិបតីបានរំលេចថា នៅពេលសម្ដេចទៅប្រទេសចិន សម្ដេចបានឆ្លៀតជួបជាមួយក្រុមហ៊ុនចិន, ទៅអាមេរិកឆ្លៀតជួបជាមួយក្រុមហ៊ុនអាមេរិក, ជប៉ុនឆ្លៀតជួបជាមួយក្រុមហ៊ុនជប៉ុន, ទៅវៀតណាមជួបជាមួយក្រុមហ៊ុនវៀតណាម ។ល។ សម្ដេចបានបញ្ជាក់ថា កម្ពុជា មិនចេះតែទទួលយកការវិនិយោគមិនរើសមុខនោះទេ។ ជាក់ស្ដែង បើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នោះទោះជាមានការបណ្ដាក់ទុនច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនទទួលដែរ ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនមានតម្រូវការឱ្យក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនោះទេ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនមានតម្រូវការឱ្យក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនោះទេ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលនេះ កម្ពុជា មិនមានភាពចាំបាច់ណាមួយ ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ ។ សម្ដេចធិបតីបានបន្តថា ពិតណាស់ ការទាក់ទាញវិនិយោគ គឺជារឿងចាំបាច់ដែលយើងត្រូវតែធ្វើ ប៉ុន្តែវាត្រូវតែបម្រើដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្ដេច ថា ផ្ទុយទៅវិញបើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់ការងារក្នុងស្រុក និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នោះកម្ពុជាគ្មានភាពចាំបាច់ដើម្បីទទួលយកនោះទេ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជួយដល់បងប្អូនដែលប្រកបមុខរបក្រៅប្រព័ន្ធ ដូចជាបងប្អូនប្រកបរបរត់ម៉ូតូឌុប រ៉ឺម៉កកង់បី ឬរថយន្តឈ្នួលជាដើម ឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចបងប្អូនដែលប្រកបរបក្នុងប្រព័ន្ធដែរ ។ សម្ដេចធិបតី បានអំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម កុំមានការព្រួយបារម្ភចំពោះគម្រោង តាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរការនោះទេ។ សូមជម្រាបថា ការបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កសិកម្ម គឺជាវិស័យអាទិភាព រាជរដ្ឋាភិបាលកំពុងជំរុញ ការផលិតទិន្នផលម្រេចបម្រើឱ្យការនាំចេញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កសិកម្ម គឺជាវិស័យអាទិភាព រាជរដ្ឋាភិបាលកំពុងជំរុញ ការផលិតទិន្នផលម្រេចបម្រើឱ្យការនាំចេញ

    (ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ជាការឆ្លើយតប សម្តេចធិបតី…

  • ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម

    ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម

    (ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ដែលសុទ្ធ តែផលិតចេញ ពី ស៊ុតមាន់ ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា…