Category: ព័ត៌មានជាតិ

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ជំងឺមិនឆ្លងបានជះឥទ្ធិពល យ៉ាងខ្លាំងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជា បន្ទុក បន្ថែមដល់ស្រ្ដី

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ជំងឺមិនឆ្លងបានជះឥទ្ធិពល យ៉ាងខ្លាំងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជា បន្ទុក បន្ថែមដល់ស្រ្ដី

    ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ និងជាប្រធានសមាគមសមាជិកសភា កម្ពុជាដើម្បីប្រជា រាស្រ្ដ និងការអភិវឌ្ឍ បានអញ្ជើញ ជាអធិបតិក្នុងពិធីបិទសិក្ខា សាលា ពិគ្រោះយោបល់ស្ដីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងវិធានការដើម្បី កាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» សណ្ឋាគារកាំបូឌីយ៉ាណា នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើ រចំពោះលទ្ធផលនៃអង្គសិក្ខាសាលាដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខ័ណ្ឌ យន្តការបង្ការ និងការពារជំងឺ មិនឆ្លង ទៅតាមបរិបទនៃប្រទេសរៀងគ្នាខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពី គ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជន របស់យើងស្រប តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់ អាស៊ាន។ លទ្ធផលក្នុងថ្ងៃនេះនឹងក្លាយជាធាតុចូលដ៏ សំខាន់ សម្រាប់ ពង្រឹងការអនុវត្តផែនការសកម្មភាព ស្តីពីការការពារ និង ការប្រយុទ្ធ នឹង ជំងឺមិនឆ្លង ២០១៨-២០២៧។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ជំងឺមិនឆ្លងនេះ មិន…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ គ្រួសារមានការរស់នៅស្អាត នាំមកនូវ សុភមង្គល ក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ គ្រួសារមានការរស់នៅស្អាត នាំមកនូវ សុភមង្គល ក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នា ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានលើកទឹកចិត្តឱ្យពលរដ្ឋចូលរួម ប្រកាន់ខ្ជាប់នូវការរស់នៅជាមួយភាពស្អាត មានអនាម័យល្អ ដើម្បី ភាពរីករាយ សុខភាពល្អ និងបង្កើតសុភមង្គល សម្រាប់គ្រួសារមាន ក៏ដូចជាសង្គម។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងរំលឹកអំពី ស្មារតី ស្អាត របស់ មនុស្សគ្រប់ៗរូប ដែលត្រូវតែមានការ គិតគូរពីហានិភ័យ បរិស្ថាន នានា ដែលតែងតែកើតមាន មកលើសង្គមមនុស្ស និង ជួយ ដាស់តឿន ដល់សហគមន៍ជាតិ ។ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ ពីភាព ស្អាត ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និង សេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ប្រសិន បើ ប្រជាពលរដ្ឋយើង ១៧លាននាក់ បានជ្រួតជ្រាប និងចូលរួម…

  • រដ្ឋមន្រ្តី៖ កិច្ចការដែលជាអាទិភាពគន្លឹះរបស់ក្រសួងមុខងារសាធារណៈ

    រដ្ឋមន្រ្តី៖ កិច្ចការដែលជាអាទិភាពគន្លឹះរបស់ក្រសួងមុខងារសាធារណៈ

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន បញ្ជាក់ថា ក្រៅពី «ការកែទម្រង់ការប្រឡង ជ្រើសរើស មន្រ្តី រាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព» កិច្ចការដែលជាអាទិភាពគន្លឹះមួយផ្សេងទៀត របស់ ក្រសួងមុខងារសាធារណៈគឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្ម ស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញសង្គមតេឡេក្រាម ផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូដោយបន្តថា ក្នុងរយៈពេលកន្លងមកនេះ យើងបាន និងកំពុងធ្វើរួចជាស្រេចហើយជុំវិញការងារពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន រាប់បញ្ជូលតាំងពីស្មារតីនៃការ តាក់តែង អនុក្រឹត្យ «ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ», ការ កែលម្អរចនាសម្ព័ន្ធដើម្បីប្រើប្រាស់ មន្ត្រី រាជការឱ្យស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ ហើយប្រើប្រាស់ឱ្យអស់ពីសក្តានុពល, ការកំណត់និយាមប្រតិបត្តិ ប្រព័ន្ធ…

  • រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅ កម្ពុជាឱ្យកាន់តែងាយស្រួល និងអំណោយផលបន្ថែមទៀត

    រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅ កម្ពុជាឱ្យកាន់តែងាយស្រួល និងអំណោយផលបន្ថែមទៀត

    តូក្យូ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន អនុញ្ញាត លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ច ប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពី ថ្ងៃ ទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូប្រទេសជប៉ុននា រសៀល ថ្ងៃទី១៨ ខែធ្នូ ។ ក្នុងឱកាសនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់ តែ មានភាពបត់បែនងាយស្រួល និងអំណោយផលបន្ថែមទៀត ។ នៅក្នុងជំនួបនេះដែរ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យ រូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាប អំពី វឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួន…

  • លទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

    លទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច ប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ អាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង តូក្យូ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ ប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសនេះប្រមុខរដ្ឋ/រដ្ឋាភិបាល បានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវ សេចក្តីប្រកាសចក្ខុវិស័យ និងផែនការអនុវត្តនៃទំនាក់ទំនងដៃគូ ជា យុទ្ធសាស្រ្ត ដែលបានអនុម័តកាលពីឆ្នាំ២០១៣។ កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន- ជប៉ុនបានអនុម័តនូវឯកសារដ៏ សំខាន់ ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនៃការពង្រីកកិច្ច សហ ប្រតិបត្តិ ការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការ បើក ទំព័រថ្មី នៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការ លើក…

  • មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥០ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌

    មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥០ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌

    ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥០ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ ដែលបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូថា មន្ទីរពេទ្យគន្ធបុប្ផាបានទទួលចំនួនទឹកប្រាក់បរិច្ចាគចំនួន១៥២លានរៀលពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានបន្តថា ថវិកាបរិច្ចាគនេះ នឹងចាត់ចែងជួយសង្គ្រោះទៅដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជាដើម។ លោកបានបញ្ជាក់ថា ៖ «រាល់ថវិកាដែលទទួលបានពីសប្បុរសធម៌ ទាំងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ គឺយើងយកទៅបម្រើសេវា ព្យាបាលជំងឺ និងពិនិត្យជំងឺទាំងក្នុង និងក្រៅ ក្នុងមួយថ្ងៃមានកុមារចូលមកពិនិត្យជំងឺពី ៣០០០នាក់ ទៅ ៥០០០នាក់។ ហើយកុមារមកសម្រាកនៅក្នុងមន្ទីរពេទ្យពី ៤០០នាក់ ទៅ ៥០០នាក់ ជាមធ្យមរៀងរាល់ថ្ងៃ»។ បើតាមលោក យ៉ៃ ចន្ទនា បានឱ្យដឹងទៀតថា ក្រៅពីនេះ ទាំងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរគន្ធបុប្ផាភ្នំពេញ ក្នុងមួយថ្ងៃមានកុមារចូលមកវះកាត់ពី ៥០ករណី ទៅ…

  • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ (Video Inside)

    ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ វគ្គទី១០ទូរទស្សនិកជនបានជ្រាបរួចមកហើយ នៃសង្គ្រាមមួយចំអិនកំពិស ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នូវរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ សង្គ្រាមបង្ហូរឈាមកណ្តាលរាជធានី បានបំបាក់នូវមហិច្ឆតាកម្លាំងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបាននាំកម្លាំងខ្មែរក្រហចូលមកក្នុងរាជធានីភ្នំពេញ ប៉ុនប៉ងផ្តួលរំលំនយោបាយដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែក្រោយសង្គ្រាមមួយចំអិនកំពិសចុងក្រោយនោះមក, ក្រុមអមិត្តនានា បានបាក់បបខ្លបខ្លាច ឥទ្ធិពលនយោបាយឈ្នះឈ្នះ និងពួកគេបានមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងព្រះមហាក្សត្រតែមួយ និងកម្ពុជាបានក្លាយជាប្រទេស ដែលអស់តំបន់អបគមន៍ និងក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រច្រើនរយឆ្នាំ ដែលមិនធ្លាប់កើតមានឡើយ។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន

  • មេផ្ទះល្អ ធ្វើឱ្យគ្រួសារ មានសុភមង្គល និងជួយឱ្យសង្គមជាតិ មានការរីកចម្រើន

    មេផ្ទះល្អ ធ្វើឱ្យគ្រួសារ មានសុភមង្គល និងជួយឱ្យសង្គមជាតិ មានការរីកចម្រើន

    (ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា មេផ្ទះល្អ ធ្វើឱ្យគ្រួសារមានសុភមង្គល និងជួយឱ្យសង្គមជាតិមានការរីកចម្រើន។ ការថ្លែងឡើងក្នុងន័យប្រៀបធៀបយ៉ាងដូច្នេះ គឺដើម្បីជំរុញទឹកចិត្តដល់មន្រ្តីរាជការ ជាពិសេសអគ្គាធិការដ្ឋានដែលជាសេនាធិការរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានឱ្យអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនបានឱ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជាវិជ្ជមាន តាមផែនការដែលមានយុទ្ធសាស្រ្តចក្រាជាផែនទីចង្អុលបង្ហាញផ្លូវស្របតាមយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយឃ្លាប្រៀបធៀប ដែលថាមេផ្ទះល្អ គឺបានសំដៅទៅដល់ការងាររដ្ឋបាលរបស់ក្រសួងបរិស្ថាន ដែលក្នុងនោះអគាធិការដ្ឋាន ជាភ្នែកជាច្រមុះក្នុងការតាមដាន និងត្រួតពិនិត្យដោយតម្លាភាព និងធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា បើមិនមានមេផ្ទះល្អ ឬរដ្ឋបាលដែលមានភាពច្បាស់លាស់នោះទេ សុក្រឹតកម្មបរិស្ថានកិច្ចការទាំងឡាយក៏មិនអាចសម្រេចជោគជ័យបានដែរ។ ចំពោះភាពជោគជ័យរបស់យើងគឺបានមកពីភាពស្អាត ដែលភាពស្អាតរបស់យើងទទួលបានការគាំទ្រ និងអនុវត្តយ៉ាងសកម្មពីសិស្សានុសិស្ស និងប្រជាពលរដ្ឋជិត ៤លាននាក់នៅទូទាំងប្រទេស ដែលជាសមិទ្ធផលពេញដោយសាមគ្គីភាពផុសចេញពីបេះដូងខ្មែរ ។ សូមរម្លឹកជូនថា ប្រសិនជាមេផ្ទះមិនដឹង ឬមិនចេះចាត់ចែងប្រាក់កាសរបស់គ្រួសារឱ្យបានល្អ និងមិនរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតទេ គ្រួសារនោះនឹងមិនមានសុភមង្គលឡើយ ហើយនៅពេលដែលគ្រួសារមិនមានភាពសុខដុមរមនា សមាជិកគ្រួសារនឹងមានអារម្មណ៍ហ្មងសៅ ធ្វើការងារផ្សងៗ ក៏មិនបានល្អដែរ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមានទៅដល់សង្គមមិនខាន ៕ ដោយ / គ្រី សម្បត្តិ

  • មន្រ្តីជំនាញណែនាំមិនឱ្យច្រកអាហារក្តៅខ្លាំងក្នុងថង់ប្លាស្ទិក ដែលបង្ក គ្រោះថ្នាក់ដល់សុខភាព

    មន្រ្តីជំនាញណែនាំមិនឱ្យច្រកអាហារក្តៅខ្លាំងក្នុងថង់ប្លាស្ទិក ដែលបង្ក គ្រោះថ្នាក់ដល់សុខភាព

    ភ្នំពេញ៖លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់ រឹងនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ការប្រើថង់ប្លាស្ទិកខ្ចប់អាហារ ពិសេសអាហារដែលមានសីតុណ្ហភាពខ្ពស់វាអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគទាំងរយៈពេលខ្លី និងរយៈពេលវែង។នេះ ដោយសារតែ សារធាតុគីមី ដែលមានផ្ទុកក្នុងថង់ប្លាស្ទិកនោះតែម្តង។ លោកបានធ្វើការពន្យល់ថា”គ្រោះថ្នាក់នេះដោយសារនៅពេលយើងដាក់អាហារក្តៅខ្លាំង ចូលពិសេសការបំបែកចេញនៃសារធាតុមីក្រូ ប្លាស្ទិក បង្កការប៉ះពាល់ដល់សុខភាពរបស់យើង។សារធាតុទាំងនេះនៅពេល យើងបរិភោគរយៈពេលយូរវានឹងបង្កឱ្យកើតជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា មហារីក និងជំងឺ មួយចំនួនទៀតដែលអាចឆក់យកជីវិតមនុស្ស យើង បាន ”។ លោកបានបញ្ជាក់ថា៖”កន្លងមកតាមរយៈការសិក្សាស្រាវជ្រាវគេក៏បានរកឃើញថាក្នុងឈាមរបស់មនុស្សយើងតែងមានលាយឡំសារជាតិមីក្រូប្លាស្ទិក។ទាំងនេះដោយសារថាមនុស្សយើងជាទូទៅចូលចិត្ត ប្រើប្រាស់ ស្ទិកក្នុងការ វេចខ្ចប់អាហារ។ ពិសេសការវេចខ្ចប់អាហារដែលមាន សីតុណ្ហភាព ខ្ពស់តែម្តង”។ ជាមួយគ្នានេះលោក ង៉ែតបុល បានធ្វើការដាស់តឿនដល់ ពលរដ្ឋ គប្បី ចៀសវាងប្រើប្រាស់ថង់ប្លាស្ទិក ឬប្រអប់ស្នោ វេចខ្ចប់អាហារណា ដែល ក្តៅខ្លាំង ហើយត្រូវជំនួសមកវិញការប្រើប្រាស់ចាន ចានច្រាក់ ឬប្រអប់ ផ្សេងៗដែលមិនមែនជាប្លាស្ទិកឬចានស្នោដើម្បីជួយឱ្យម្ហួបអាហារមានសុវត្ថិភាព មិនបង្កការប៉ះពាល់នៅពេលក្រោយ។ គួរបញ្ជាក់ថា មីក្រូប្លាស្ទិកគឺជាកម្ទេចប្លាស្ទិកតូចល្អិតដែលមានទំហំ តូចជាង៥មីលីម៉ែត្រ ។មីក្រូប្លាស្ទិកអាចចូលក្នុងខ្លួនមនុស្ស តាមរយៈ ចំណីអាហារ ការផឹកទឹក និងខ្យល់ដង្ហើមជាដើម។បើតាមមន្រ្តីក្រសួងបរិស្ថានកន្លងមកបានឱ្យដឹងដែរថាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមា សំដៅការពារសុខភាព មនុស្ស បរិស្ថាន និងសោភណភាព…

  • រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ ការប្រឡងជ្រើសរើស មន្រ្តីកសិកម្មចាប់ផ្តើមនៅថ្ងៃនេះជាមួយនឹងការតាក់តែងវិញ្ញាសាតែម្តង

    រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ ការប្រឡងជ្រើសរើស មន្រ្តីកសិកម្មចាប់ផ្តើមនៅថ្ងៃនេះជាមួយនឹងការតាក់តែងវិញ្ញាសាតែម្តង

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បាន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃនៃការប្រឡងជាផ្លូវការ ក្នុងការអនុវត្តន៍វិធានការគន្លឹះថ្មី នៃការជ្រើសរើស មន្រ្តីរាជការ ស៊ីវិល ។ក្នុងនោះការប្រឡងជ្រើសរើសមន្រ្តីកសិកម្ម ប្រមាណ២៥០នាក់ដែលត្រូវបម្រើការងារនៅតាមទិសឃុំនីមួយៗក្នុងចំនួន១៧ខេត្ត។ ឯកឧត្តម លើកឡើងបន្តថា គោលបំណងធំគឺធ្វើឡើងដើម្បី បង្ហាញទៅដល់សាធារណៈជនអំពីការវិវត្តវិធានការគន្លឹះនៅក្នុងការប្រឡើងជ្រើសរើសមន្រ្តីរាជការស៊ីវិល និងក្រោមការ ដឹក នាំ របស់ក្រសួងមុខងារសាធារណៈ និងការសហការជា មួយ និងភាគីពាក់ព័ន្ធ ដោយការរៀបចំឱ្យមាន គណៈកម្មការ ប្រឡង រួម មួយធំហើយនិងអនុគណៈកម្មការចំនួន៨ ដោយ នៅថ្ងៃ ទី១៧ ខែធ្នូ ចាប់តាំងពីម៉ោង៦ព្រឹក បានមកជួបជុំគ្នា នៅទី តាំង ប្រឡងនេះ ដើម្បីរៀបចំនិងការប្រព្រឹត្ត ទៅនៃការ ប្រឡង ដោយ ធ្វើការតាក់តែងវិញ្ញាសារប្រឡងភ្លាមៗតែម្តង។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរថា ការមណ្ឌលប្រឡង គឺបានធ្វើការបំពាក់នូវកាំមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់នីមួយ។ នេះជាការអនុវត្តនូវទិដ្ឋភាពរួម ដោយមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ ជាយូរមកហើយ ផ្អែកទៅលើមូលដ្ឋានស្តង់ដារជាក់លាក់ ។…