-
ធនាគារ ព្រីនស៍ លើកស្ទួយជីវភាពប្រជាជន តាមរយៈយុទ្ធនាការដាក់ប្រាក់បញ្ញើឆាប់បានការប្រាក់

ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាការសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី ដែលផ្តល់ជូនអតិថិជននូវការប្រាក់បញ្ញើភ្លាមៗ។ ជាធម្មតា អតិថិជនទទួលបានការប្រាក់បញ្ញើនៅចុងគ្រានៃរយៈពេលបញ្ញើរបស់ពួកគេ។ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាមៗ ត្រូវបានផ្តល់ជូនដល់អតិថិជន ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដ៏ល្អបំផុត សម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី យ៉ាងយូរបំផុតត្រឹម ៩ខែ។ ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗនេះ គឺអតិថិជនពុំចាំបាច់រង់ចាំដល់ថ្ងៃកំណត់ចុងគ្រា ដើម្បីទទួលបានការប្រាក់របស់ពួកគេនោះឡើយ ដោយអតិថិជនអាចទទួលបានការប្រាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារ ព្រីនស៍។ អតិថិជនតែងតែមានសាច់ប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងអាជីវកម្ម ប៉ុន្តែពួកគេមិនចង់ឱ្យទុកប្រាក់មួយកន្លែង ហើយទទួលបានអត្រាការប្រាក់ទាបនោះទេ។ ខណៈពេលដែលប្រាក់បញ្ញើរយៈពេលខ្លី អាចជាជម្រើសដ៏ល្អមួយ ប៉ុន្តែអត្រាការប្រាក់ដែលទទួលបានមិនបានខ្ពស់ដូចការរំពឹងទុកទេ។ ធនាគារ ព្រីនស៍ បានយល់ច្បាស់ពីតម្រូវការនេះ ហើយបានបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ជូននូវអត្រាការប្រាក់ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី។ អតិថិជនអាចជ្រើសរើសជម្រើសនៃការដាក់ប្រាក់បញ្ញើចំនួនបី ដូចជា៖ អត្រាការប្រាក់ 6.00% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 6 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 6.50%), អត្រាការប្រាក់ 6.88% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 8 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង7.45%) ឬ អត្រាការប្រាក់ 6.99% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល…
-
យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី១០ (Video Inside)

ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៩ ទូរទស្សនិកជនបានជ្រាបហើយ ជុំវិញការចាប់ខ្លួនប៉ុលពតកាត់ទោសនៅអន្លង់វែង និងក្រោយមកប៉ុលពតបានស្លាប់ដោយសារជម្ងឺប្រចាំកាយ នៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៩៨។ ក្នុងវគ្គទី៩នោះផងដែរ ទូរទស្សនិកជន បានជ្រាបជុំវិញការបញ្ជូនកម្លាំងខ្មែរក្រហម ប្រដាប់អាវុធចូលមកក្នុងជាយក្រុង និងក្នុងរាជធានីភ្នំពេញ និងការបញ្ជូនកម្លាំងខ្មែរក្រហមនាពេលនោះហើយ បាននាំឲ្យការផ្ទុះឡើងនូវព្រឹត្តិការណ៍៥ និង៦កក្កដា ដែលមានការបាញ់បង្ហូរឈាមគ្នានៅកណ្តាលរាជធានី។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យានិងសង្គម

(ភ្នំពេញ)៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាមឱ្យខិតខំពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មជាប្រចាំឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដយគុណភាព ផ្សាយឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពស្របតាម សម័យកាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រង ព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាចូលរួមរៀបចំនិងពង្រឹង សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា «ធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រី គឺស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម»។ សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្ដរបស់ សង្គម»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោល នយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សបំពេញភារកិច្ច ឱ្យបានល្អ កុំទោមនស្សនឹងក្រុមអគតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ ពីក្រុមអគតិមួយចំនួនដែលថា ក្រសួងបរិស្ថាន អសមត្ថភាព ក្នុងការការពារព្រៃឈើរបស់រដ្ឋ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាទីស្តីការក្រសួង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា មន្រ្តីឧទ្យានុរក្ស បានចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើ ដោយឥតគិតពីពេលវេលា ឬ សុវត្ថិភាពផ្ទាល់ខ្លួននោះទេ មន្រ្តីខ្លះ បាន ទទួលមរណភាពដោយត្រូវឈ្មួញកាប់ឈើបាញ់ប្រហារ ខណៈចុះបំពេញបេសសកម្ម ហើយមន្រ្តីខ្លះទៀតត្រូវជាប់អន្ទាក់ និងបញ្ហាប្រឈមជាច្រើនទៀត នៅក្នុងព្រៃពេលបំពេញការងារ ប៉ុន្តែរឿងរ៉ាវទាំងនេះមិនត្រូវបានមានការលើកទឹកចិត្ត និងចុះផ្សាយឡើយ តែបែរជារងនូវការរិះគន់ ប្រមាថថាអសមត្ថភាពទៅវិញ ។ ក្នុងនាមជា ប្រជាពលរដ្ឋកម្ពុជា អ្នកស្រឡាញ់ធនធានធម្មជាតិរបស់ខ្មែរ ហេតុអ្វីមិនរួបរួមគ្នាធ្វើការងារនេះ ឱ្យទទួលបានជោគជ័យ ដើម្បីបង្ហាញ…
-
ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ ព្រះពុទ្ធសាសនា ជាសាសនា សន្តិភាព អហិង្សា ស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្នមេដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសមហាអំណាចធំៗបានយល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់សាសនាមួយនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសនៃពិធីបិទអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រាបជូនថា ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣១នេះ ក្រសួងធម្មការនិងសាសនា ក៏ដូចជាគណៈសង្ឃ ទាំងពីរគណៈ បានបន្តគាំទ្រ ឥតងាករេ និងជឿជាក់ យ៉ាងមុតមាំចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត ។ ក្នុងពិធីនេះដែរ សម្តេចសង្ឃទាំង ២គណៈ…
-
លទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយ នៅអាស៊ី និងជាអតីតរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ គណៈប្រតិភូសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២» របស់គណបក្សប្រជាជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅកម្ពុជា គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជា អនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។ ឯកឧត្តម ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំ…
-
យុវជន និងអ្នកនិពន្ធចាត់ទុក ការអានតែងបានជួយឱ្យមនុស្សយើងមានចំណេះដឹងខ្ពង់ខ្ពស់ ឆ្លាតវៃ និងអាចក្លាយជាអ្នកខ្លាំង

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹង និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសិក្សាក៏ដូចជាការបំពេញការងារនោះ ក្រុមយុវជន និងអ្នកនិពន្ធ បានចាត់ទុកថា ការមានទម្លាប់អានតែងជួយឱ្យមនុស្សយើងមានសមត្ថភាពខ្ពស់ ចំណេះដឹងទូលំទូលាយ ក្នុងនេះមិនថាការរស់នៅ ការបំពេញការងារទេ តែងពោរពេញទៅដោយសមត្ថភាពចំណេះដឹង។ជាមួយការយល់ឃើញផលល្អក្នុងការអានសៀវភៅនេះដែរក្រុមយុវជនក៏បានជំរុញឱ្យមានការបណ្តុះវប្បធម៌នៃការអាន និងទម្លាប់ការអានក្នុង ចំណោមស្រទាប់ពលរដ្ឋខ្មែរ ជាពិសេសក្នុងចំណោមកុមារតាំងតែពីតូចៗមកតែម្តង ។ កង្វះទម្លាប់អានសៀវភៅត្រូវបានក្រុមយុវជន និងអ្នកនិពន្ធចាត់ទុកថា គឺជាគុណវិបត្តិធំមួយដែលគេមិនគួរមើលរំលងវា សោះឡើយ ហើយត្រូវទំលាក់ចោលទម្លាប់ខ្ជះខ្ជាយពេលវេលាធ្វើរឿងអត់ប្រយោជន៍ផ្សេងៗមកជាទម្លាប់ការអានជំនួសវិញ ។ ក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ដែលរៀបចំឡើងក្រោមប្រធានបទ «សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ -១៧ ខែធ្នូ ឆ្នាំ ២០២៣ យុវតី ប៊ន ម៉ី ម៉ី ដែលបានចូលរួមទស្សនានៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣នេះបានចាត់ទុកថា៖ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់យុវជន។ ពិព័រណ៍សៀវភៅថ្នាក់ជាតិនេះដែរបានធ្វើឱ្យយុវជន និងសូម្បីតែ កុមារ ងាកមកចាប់អារម្មណ៍ការអានកាន់តែច្រើនឡើង ។ យុវតី ប៊ន ម៉ី ម៉ី ដែលសព្វថ្ងៃសិក្សានៅសាលារៀនអន្តរជាតិឃើមុលបានលើកឡើងដែរថា៖ការអានពិតជាមានសារៈសំខាន់មែនទែនសម្រាប់យុវជនសតវត្សទី២១នេះដោយសារតែយើងត្រូវការសិក្សាពេញមួយជីវិត។ការអានវាបានផ្តល់ចំណេះដឹងយើងជ្រៅជ្រះ មានចំណេះដឹងទូលំទូលាយធ្វើឱ្យមិនថាការនិយាយស្តី…
-
ក្រុមអភិរក្សប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល នៅដែនជម្រកសត្វព្រៃស្រែពក

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF ប្រទះឃើញសត្វឆ្កែព្រៃ ២ក្បាល ស្ថិតនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ខណៈដែលប្រភេទសត្វនេះ ត្រូវបានចាត់ទុកជាសត្វរងគ្រោះថ្នាក់ជិតផុតពូជក្នុងពិភពលោក។ បើយោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងកំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាលដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា៖ «សត្វដ៏កម្រនេះ កំពុងតែរងគ្រោះដោយសារបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក»។ បើតាមប្រភពខាងលើ បានឱ្យដឹងទៀតថា សត្វឆ្កែព្រៃ ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នងបញ្ជីក្រហមរបស់អង្គការ IUCN ដែលមានប្រមាណជាង ២៥០០ក្បាលប៉ុណ្ណោះក្នុងពិភពលោក។ លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូថា ក្នុងទសវត្សរ៍ឆ្នាំ៩០ តាមរយៈការដើរព្រៃ និងការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិ គឺក្រុមអភិរក្សបានប្រទះឃើញមានវត្តមានសត្វឆ្កែព្រៃច្រើនជាក្រុមៗដែលមានចំនួនពី ៥ក្បាល ដល់ ១០ក្បាលក្នុងមួយក្រុម។ លោកបន្តថា សត្វព្រៃនេះ ត្រូវបានរកឃើញមានរស់នៅក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសានមាន ខេត្តរតនគីរី…
-
គ.ស.ព.ស បើកសិក្ខាសាលាលើកដំបូងសំដៅប្រមូលធាតុចូល ដើម្បីផ្តល់ព័ត៌មានប្រកបដោយគុណភាព

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ(គ.ស.ព.ស)បានបើកសិក្ខាសាលាលើកដំបូងរបស់ខ្លួនសំដៅប្រមូលធាតុចូលសំខាន់ៗពីតួអង្គពាក់ព័ន្ធ ជជែកពិភាក្សាគ្នាពីបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ដើម្បីគោលដៅពង្រឹងការងារលើផ្នែកព័ត៌មាន ក្នុងគោលបំណងអនុវត្តភារកិច្ចជាក់ស្តែងឱ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលាលើកទី១ របស់ គ.ស.ព.ស ធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានរបស់ គ.ស.ព.ស និងវត្តមានវាគ្មិនកិត្តិយស ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សិក្ខាសាលានេះក៏មានការចូលរួមពី អ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងបណ្តាញសង្គម នៅតាមបណ្តារាជធានីខេត្តសរុបប្រមាណ ២០០នាក់។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។ ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសិក្ខាសាលាឯកឧត្តម ស្វាយ ស៊ីថា លើកឡើងពីសារៈសំខាន់នៃព័ត៌មានដែលដើរតួនាទីនិងដំណើរការអភិវឌ្ឍប្រទេស ខណៈស្ថាប័នព័ត៌មានរដ្ឋាភិបាល ជាសេនាធិការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ជាពិសេស ការគ្រប់គ្រង ការពារ ឆ្លើយតប បកស្រាយ និងពន្យល់ដល់មជ្ឈដ្ឋានមហាជនឱ្យជ្រាបពីការពិត។ លោកលើកឡើងពីកង្វល់ជុំវិញទំនើបកម្មបច្ចេកវិទ្យាព័ត៌មានមួយចំនួននៅយុគសម័យឌីជីថលនេះ ដែលជះឥទ្ធិពលដល់ការងារព័ត៌មាន និងសាធារណមតិ…
-
ស៊ីម៉ាក់ ទទួលថវិកាជិត៤០ម៉ឺនដុល្លារពីអង្គការ APPO អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) និងអង្គការAPOPOប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាជំនួយជិត៤០ម៉ឺនដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក ម៉ៃឃើល រ៉ែន (Michael Raine) ប្រធានអង្គការAPOPO ប្រចាំកម្ពុជា។ ប្រភពអង្គភាពស៊ីម៉ាក់បានឱ្យដឹងថា គម្រោងសមាហរណកម្មកណ្តុរហិតរកមីននិងសុនខស្រាវជ្រាវបច្ចេកទេស នេះមានថវិកាជំនួយចំនួន ៣៨៧ ១៦៧ ដុល្លារដែលនឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។គម្រោងនេះមានផែនការបោសសម្អាតផ្ទៃដីសរុបចំនួន ៩៨លាន ម៉ែត្រក្រឡាក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តមណ្ឌលគីរី។ តាមរយៈគម្រោងនេះឯកឧត្តម ហេង រតនា បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិកបានផ្តល់នូវជំនួយមកឱ្យអង្គការAPPO ដែលអង្គការនេះជាអង្គការរបស់ជនជាតិប៊ែលហ្សិកផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «យើងបានសហការគ្នាក្នុងការស្នើសុំរដ្ឋាភិបាលប៊ែលហ្សិកដើម្បីគាំទ្រការបោសសំអាតមីននៅកម្ពុជាតាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ដោយគាត់សន្យាផ្តល់ក្នុង១ឆ្នាំប្រមាណជាងកន្លះលានដុល្លារ ប៉ុន្តែគាត់ចូលរួមកិច្ចសហប្រតិបត្តិការនេះជាមួយនឹងដៃគូអ្នកផ្តល់ជំនួយដទៃទៀតដែលផ្តល់មកឱ្យអង្គការAPPO ហើយមកសហការជាមួយនឹងអង្គភាពស៊ីម៉ាក់»។ ឯកឧត្តម ហេង រតនា បានបន្ថែមថា អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត១០ឆ្នាំមកហើយលើកណ្តុរហិតមីននេះ ដែលក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការនេះ…