Category: ព័ត៌មានជាតិ

  • អភិបាលរាជធានីភ្នំពេញ៖ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗ របស់ឥណ្ឌូនេស៊ី

    អភិបាលរាជធានីភ្នំពេញ៖ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗ របស់ឥណ្ឌូនេស៊ី

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើក ពីរបបប៉ុលពតដែលធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្តិភាព ពីសំណាក់ឥស្សរជន កំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី…

  • កម្ពុជា ស្នើសិង្ហបុរីពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញមកបណ្តុះបណ្តាលមន្រ្តី និងនិស្សិតលើវិស័យទឹកកខ្វក់

    កម្ពុជា ស្នើសិង្ហបុរីពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញមកបណ្តុះបណ្តាលមន្រ្តី និងនិស្សិតលើវិស័យទឹកកខ្វក់

    ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការស្នើទៅកាន់គណៈប្រតិភូស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) របស់ប្រទេសសិង្ហបុរី ឱ្យជួយពិនិត្យលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញលើវិស័យទឹកកខ្វក់មកបណ្តុះបណ្តាលមន្រ្តី-សិស្សនិស្សិត នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ការស្នើរបស់ភាគីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Lavan Thiru នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ីប្រទេសសិង្ហបុរី ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីដើមសប្ដាហ៍នេះ។ កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងរកធាតុចូល និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រឹងជាមួយនឹងវិស័យសាធារណៈនៅកម្ពុជា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ នាឱកាសនោះដែរឯកឧត្តម រស់ វណ្ណា បានគូសបញ្ជាក់អំពីវិស័យទឹកកខ្វក់ និងចំណុចខ្លាំង-ខ្សោយក្នុងការអនុវត្ត និងប្រមូល-គ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។ ជាមួយគ្នានេះ លោកបានស្នើឱ្យភាគីសិង្ហបុរី ពិនិត្យលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញលើវិស័យនេះ មកបណ្តុះបណ្តាលមន្រ្តី-សិស្សនិស្សិត នៅវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូនផងដែរ។ ជាការឆ្លើយតបវិញ លោក Lavan Thiru នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ីប្រទេសសិង្ហបុរី បានទទួលយកសំណើខាងលើទៅធ្វើការពិនិត្យលទ្ធភាព និងបានជម្រាបអំពីវគ្គបណ្តុះបណ្តាលខ្លី នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៤ ខាងមុខនេះ…

  • ក្រសួងអប់រំ ប្រកាសជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ក្នុងការស្នើសុំម៉ាស៊ីនផ្ទុកមាតិកាឌីជីថល

    ក្រសួងអប់រំ ប្រកាសជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ក្នុងការស្នើសុំម៉ាស៊ីនផ្ទុកមាតិកាឌីជីថល

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពីការជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ក្នុងការស្នើសុំម៉ាស៊ីនផ្ទុកមាតិកាឌីជីថល (Local Content Server) សម្រាប់គាំទ្រការបង្រៀន និងរៀនតាមបែបឌីជីថលឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ។ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោមគម្រោងអង្គការសេវាកម្មអភិវឌ្ឍន៍លីចតេនស្ទិន (Liechtenstein Development Service – LED) បានអភិវឌ្ឍប្រព័ន្ធសិក្សាសាលាឌីជីថល ដែលមានរួមបញ្ចូលធនធានអប់រំឌីជីថល សម្រាប់គ្រូ សិស្ស និស្សិត និងសាធារណជន អាចចូលសិក្សា បានដោយសេរី និងឥតគិតថ្លៃ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំបានបន្តថា៖«តាមរយៈគម្រោងខាងលើបានរៀបចំម៉ាស៊ីនផ្ទុកមាតិកាឌីជីថលចំនួន ១០គ្រឿង សម្រាប់ផ្ដល់ជូនគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ របស់គ្រូបង្រៀននិងសិស្សនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ដែលអាចចូលប្រើបានដោយពុំចាំបាច់មានអ៊ិនធឺណិត។ ម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ នឹងផ្ដល់ជូនសាលាមធ្យមសិក្សាសាធារណៈចំនួន ១០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានលទ្ធភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងខាងលើដែរថា ម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ អាចឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងប្រព័ន្ធ ដោយពុំចាំបាច់មានអ៊ិនធឺណិត ដែលជួយសម្រួលក្នុងការចំណាយលើប្រព័ន្ធទូរសព្ទ…

  • កសិករដាំស្វាយចន្ទី និងគ្រាប់ចន្ទីកម្ពុជាកំពុងមានគុណភាពល្អប្រសើរ និងអាចនាំចញទៅកាន់ទីផ្សារអន្តរជាតិ

    កសិករដាំស្វាយចន្ទី និងគ្រាប់ចន្ទីកម្ពុជាកំពុងមានគុណភាពល្អប្រសើរ និងអាចនាំចញទៅកាន់ទីផ្សារអន្តរជាតិ

    (ខេត្តក្រចេះ)៖ បច្ចុប្បន្ននេះការធ្វើកសិកម្មនៅកម្ពុជាពិសេសទៅលើដំណាំស្វាយចន្ទីបានកំពុងមានការបង្កើនគុណភាពនៃការដាំដុះ កាន់តែប្រសើរឡើងក្នុងនេះរាប់ទាំងការរៀបចំ ចំការ ក៏មានលក្ខណៈល្អ និងគ្រាប់ផ្លែចន្ទីក៏មានគុណភាព ហើយអាចនឹងនាំចេញទៅលក់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។ លោក ហ្គេនឌើ វែសហ្សូល( Guenter wessel) ប្រធានពហុគម្រោង GIZ របស់ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាក្នុងខេត្តក្រចេះកាលពីថ្មីៗមកនេះឱ្យដឹងថា៖តាមរយៈគម្រោងGIZ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប បាននិងកំពុងធ្វើសកម្មភាពជាច្រើន ទាំងផលិតកម្ម ការកែច្នៃ រហូតដល់ទីផ្សារដោយក្នុងនេះមានទាំងការបណ្តុះបណ្តាល និងស្តង់ដាគុណភាព ។ ជាមួយគ្នាGIZ មិនត្រឹមតែគិតគូពីខ្សែច្រវាក់ផលិតកម្មទេនៅគិតគូពីការដាំដុះផងដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា កាន់តែប្រសើរឡើង។ លោកបានថ្លែងបញ្ជាក់ដែរថា តាមរយៈការជួយបណ្តុះបណ្តាលដល់កសិករកន្លងមក គឺយើងទទួលបាននូវលទ្ធផលល្អប្រសើរក្នុងនេះមិនថាជាបច្ចេកទេសដាំដុះទេ សូមបីតែគុណភាពផ្លែត្រូវបានលើកកម្ពស់ ក្នុងនេះយើងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដោយពុំមានបញ្ហាចោទឡើយ ។ ទន្ទឹមជាមួយគ្នានេះលោកបានលើកឡើងដែរថា” បើយើងក្រឡេកមើលពីអតីតកាលកន្លងមក គឺសហគមន៍កសិកម្មពួកគាត់ធ្វើការប្រមូលទិញពីកសិករ ។ ដោយខុសប្លែកកាលពីមុនគឺអ្នកទិញត្រូវរត់ដើម្បីទៅទិញតាមផ្ទះឬចំការកសិករម្នាក់ៗធ្វើឱ្យជួបការលំបាក ហើយតម្លៃទៀតសោតក៏ខ្ពស់។អ្វីដែលផ្តល់ភាពងាយស្រូលនៅពេលនេះកសិករគាត់បានប្រមូលផ្តុំលក់លក្ខណៈជាសហគមន៍ដែលងាយស្រួលដល់អ្នកវិនិយោគទុនទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី ។ សម្រាប់អ្វីដែលល្អសម្រាប់សហគមន៍កសិកម្មដែលផ្តោទៅលើដំណាំស្វាយចន្ទីនោះគឺការធ្វើឱ្យតម្លៃស្វាយចន្ទីរ មានស្ថេរភាពមិនមានប្រែប្រួលដូចកាលពីមុនទៀត។ បើប្រៀបធៀបកាលពីមុនគឺក្នុងមួយថ្ងៃៗតម្លៃមានការឡើងចុះរាប់សិបដង ប៉ុន្តែបច្ចុបុ្បន្នតម្លៃមានស្ថេរភាពដែលធ្វើឱ្យទាំងអ្នកលក់ និងអ្នកទិញសប្បាយចិត្តដោយសារតម្លៃច្បាស់លាស់ និងធ្វើឱ្យជីវភាពកម្មរបស់ពួកគាត់មានស្ថេរភាព។…

  • ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ កំពុងទាក់ទាញ យុវជន ពីគ្រប់ទិសទី និងច្រើនរាប់សិបនាក់ចូលរួម

    ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ កំពុងទាក់ទាញ យុវជន ពីគ្រប់ទិសទី និងច្រើនរាប់សិបនាក់ចូលរួម

    (ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ បាន កំពុងទាក់ទាញដល់យុវជន និងកុមារចូលទស្សនា និងទិញ យ៉ាងច្រើន កុះករ ។ ព្រឹត្តិការណ៍នេះដែរត្រូវបានគេជឿជាក់ថាកំពុងត្រូវបានទាក់ទាញឱ្យអំណានកាន់តែច្រើនឡើងក្នុងស្រទាប់យុវជន និងកុមារកម្ពុជា។ ពិព័រណ៍សៀវភៅដ៏ធំនាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សរសេរ ចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខ សាលា បុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ -១៧ ខែ ធ្នូ ឆ្នាំ ២០២៣។ ស្តង់ពិព័រណ៍សៀវភៅប្រមាណ ៣០០ស្តង់ បានចាប់ផ្ដើមដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល កំពុងរង់ចាំអ្នកចូលទស្សនា ។ ដោយឡែកនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានចូលរួមសម្ពោធពិព័រណ៍ សៀវភៅថ្នាក់ជាតិ នៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣។ក្រសួងអប់រំបានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ដ៏ធំនេះមានការដាក់តាំងសៀវភៅ ដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានា នៅកម្ពុជា។…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យនេះ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យនេះ

    ភ្នំពេញ៖ អនុក្រឹត្យនេះ មាន៨ជំពូក និង ២៤ មាត្រា ដែលបានចែងលំអិតពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ មាត្រា ១ នៃអនុក្រឹត្យនេះ បានចែងថា អនុក្រឹត្យនេះ ត្រូវបានបង្កើតឡើង មានគោលបំណង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធន និង វិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើដល់គោល នយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាឱ្យមន្ទីរពេទ្យគន្ធបុប្ផា គោរពបាននូវគោលការណ៍ទាំង ៤គឺ៖ ខ្លឹមសារពិស្តារសូមអានបន្ថែមនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា….

  • យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៨ (Video Inside)

    យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៨ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ទូរទស្សនិកជន យុទ្ធសាស្ត្រឌីហ្វីដដើម្បីការអូសទាញកម្លាំងខ្មែរក្រហម ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល បានធ្វើឲ្យបណ្តាមេខ្មែរក្រហម នៅក្នុងអន្លង់វែងឈ្លោះប្រកែកគ្នា។ ក្នុងខែមិថុនាឆ្នាំ១៩៩៧ ទំនាស់រវាងតាម៉ុក និងប៉ុលពត បានកើតឡើងជាខ្លាំង ដែលគេមិនអាចផ្សះផ្សាបានឡើយ។ ទំនាស់នោះហើយ ក្រោយមកបាននាំឲ្យមានការសម្លាប់ សុន សេន និងក្រុមគ្រួសារមួយពូជ នៅក្នុងអន្លង់វែង និងក្រោយការសម្លាប់ប្រជាជនក្នុងអន្លង់វែង បានខឹងនឹងប៉ុលពត ហើយបាននាំគ្នាគាំទ្រតាម៉ុក ដើម្បីការតាមចាប់ខ្លួនប៉ុលពត ដើម្បីធ្វើការដាក់ទោសវិញ។ នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន

  • កងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប ជាង៧០នាក់ ធ្វើមាតុភូមិនិវត្តន៍ និងជាង៧០នាក់ចេញដំណើរប្តូរវេន

    កងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប ជាង៧០នាក់ ធ្វើមាតុភូមិនិវត្តន៍ និងជាង៧០នាក់ចេញដំណើរប្តូរវេន

    ភ្នំពេញ៖ កងកម្លាំងនៃកងអនុសេនាធំអាវុធហត្ថជាង៧០នាក់ ក្នុងនោះមាននារីចំនួន៣៣នាក់ជាកងទី១១ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកំណើតវិញដោយសុវត្ថិភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ(អ.ស.ប)ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។ទន្ទឹមនេះដែកងកម្លាំងជាង៧០នាក់ បានធ្វើដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង។ ជាមួយគ្នានេះដែរកងអនុសេនាធំអាវុធហត្ថលេខ២៧៨ ក៏នឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអ.ស.ប នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលនេះជាកងទី១២ ដែលនឹងធ្វើដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ។ ប្រភពក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែធ្នូថា កងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលបានវិលត្រលប់មកប្រទេសវិញនេះ ជាកងដែលមាននារីច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។ ក្នុងឱកាសចុះទទួលកងកម្លាំងមួកខៀវកម្ពុជាដែលវិលត្រលប់មកវិញនេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា យោធិននារីក៏មានឱកាសចូលរួមសកម្មភាពការងារយ៉ាងសកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបីជាស្ថិតក្នុងស្ថានភាពអសន្តិសុខក៏ដោយ ដែលនេះជាការបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឺមនឹងនេះដែរ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន ៧៣នាក់ ក្នុងនោះមាននារីចំនួន ៣៤នាក់ ក៏នឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអ.ស.ប នាវេលាម៉ោង ១យប់ ថ្ងៃទី១៤ ខែធ្នូនេះ ដែលនេះគឺជាកងទី១២ ដែលនឹងធ្វើយុទ្ធដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១…

  • មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបទាំងអស់ ត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត

    មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបទាំងអស់ ត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យគិលានុបដ្ឋាក និងឆ្មបទាំងអស់ត្រូវប្រកាន់ភ្ជាប់ពីក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត ព្រោះគិលានុបដ្ឋាក និងឆ្មប ជាអ្នកដែលអាចកែលម្អលទ្ធផលរបស់អ្នកជំងឺឱ្យកាន់តែប្រសើរឡើង។ ការជំរុញបែបនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ តាមរយៈពង្រឹងប្រព័ន្ធគ្រប់គ្រង ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដែលប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមមកពីតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង ២៥រាជធានីខេត្ត។ លោកជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា តួនាទី និងភារកិច្ចចាំបាច់ដែលគិលានុបដ្ឋាក និងឆ្មប ត្រូវអនុវត្តចាប់ពីពេលនេះទៅគឺការអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ការលើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថិភាពរបស់អ្នកជំងឺ ដើម្បីធានាថាគុណភាពសេវាថែទាំត្រូវបានផ្តល់ជូនអ្នកជំងឺទាំងអស់។ លោកជំទាវបានបន្តថា ក្រៅពីនេះ គិលានុបដ្ឋាក និងឆ្មប ក៏មានតួនាទីពង្រឹងការស្រាវជ្រាវ និងពង្រឹងភាពជាអ្នកដឹកនាំ ដោយត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធថែទាំ មានប្រធានថែទាំ និងអនុប្រធាននៅតាមមន្ទីរពេទ្យនីមួយៗ និងធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់ ក៏ដូចជារៀបចំផែនការសម្រាប់អនុវត្តប្រចាំឆ្នាំដើម្បីពង្រឹងការងារថែទាំផងដែរ។ មន្រ្តីសុខាភិបាលដដែលបានបញ្ជាក់ថា ទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបសាកល ២០២១-២០២៥ ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ផ្តោតលើភាពជាអ្នកដឹកនាំ ការផ្តល់សេវាដែលមានប្រសិទ្ធភាព ការអភិវឌ្ឍន៍ធនធានគិលានុបដ្ឋាន…

  • អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមស្វាគមន៍ការមកដល់របស់នាវាទេសចរណ៍ដ៏ធំ វេស្ទឺដាម ជាថ្មីនៅចុងខែធ្នូនេះ

    អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមស្វាគមន៍ការមកដល់របស់នាវាទេសចរណ៍ដ៏ធំ វេស្ទឺដាម ជាថ្មីនៅចុងខែធ្នូនេះ

    ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានបើកកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍អាមេរិក វេស្ទឺដាម(Westerdam )ដែលនឹងដឹកភ្ញៀវទេសចរប្រមាណ ១ ៥០០ នាក់ មកកាន់ទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។វត្តមាននៃនាវាទេសចរណ៍ដ៏នេះក៏ជាការរំលឹកខួបបីឆ្នាំផងដែរ នៃនាវានេះដែលបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងពេលដែលប្រទេសដទៃមិនអនុញ្ញាតឱ្យចូលចត ដោយព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ កន្លងទៅ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំនេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា សម្រាប់នាវាទេសចរណ៍ Westerdam នេះ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៨ ខែធ្នូដោយនាំភ្ញៀវទេសចរចំនួនប្រមាណជាង ១៥០០ នាក់មកកាន់កម្ពុជា។ ក្នុងនោះភ្ញៀវទេសចរខ្លះនឹងធ្វើដំណើរកម្សាន្តនៅឆ្នេរកោះរ៉ុង ភ្ញៀវខ្លះទស្សនានៅក្នុងក្រុងព្រះសីហនុ និងមួយចំនួនទៀតអាចនឹងធ្វើដំណើរមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ឬទៅកម្សាន្តនៅខេត្តសៀមរាបជាដើម។ លោក ឡុង ឌីម៉ង់ បានថ្លែងថា ៖ « ភ្ញៀវទេសចរទាំងអស់នោះ ដែលមកតាមនាវាទេសចរណ៍ Westerdam នឹងមកដល់ប្រហែលជា ១ ៥០០ នាក់ ហើយប្រហែលជាត្រឡប់ទៅតាមនាវាវិញ ប្រមាណ ៩០០ នាក់។…