Category: ព័ត៌មានជាតិ

  • រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

    រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

    ភ្នំពេញ៖ រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេររបស់កម្ពុជាបន្ថែមទៀត ខណៈដែលកន្លងមករដ្ឋជាសមាជិកទាំងនេះ បានផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារ។ ការបង្កើនសកម្មភាពការងារអភិរក្សនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន និងលោក Richhpal Singh ឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួនប្រាំប្រទេស។ ក្នុងនោះរួមមាន៖ ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារផ្សព្វផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា ៖…

  • រដ្ឋបាលខេត្តបើកវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលនិងសមាគមចំនួន១៣៩ ដែលកំពុង ប្រតិបត្តិការក្នុង ខេត្តបាត់ដំបង

    រដ្ឋបាលខេត្តបើកវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលនិងសមាគមចំនួន១៣៩ ដែលកំពុង ប្រតិបត្តិការក្នុង ខេត្តបាត់ដំបង

    បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីវេទិកា ភាពជាដៃគូ រវាងរដ្ឋបាលខេត្តនិងអង្គការសង្គម ស៊ីវិល (លើកទី៧)ដែលកំពុងប្រតិបត្តិការក្នុងខេត្ត បាត់ ដំបង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេស។ឯកឧត្តមបានបន្តថា ការរៀបចំ វេទិកាភាព ជាដៃគូ រវាង រដ្ឋបាល ខេត្តនិងអង្គការ សមាគម ដែលបាននិងកំពុងប្រតិបត្តិការ ក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺ ដើម្បីពិគ្រោះយោបល់ ពង្រឹងកិច្ច សហប្រតិបត្តិការភាពជាដៃគូ ដើម្បីធានាឱ្យសមាគ មនិង អង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានា នៅតាម មូលដ្ឋានធ្វើសកម្មភាពចូលរួមអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ។ ចូលរួមចំណែកអនុវត្តគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការ ពង្រឹង លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គមកិច្ច ប្រកបដោយចីរភាព។ ពិសេស រវាងរដ្ឋបាលខេត្តបាត់ដំបង…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ខាតចំពោះអំពើជួញមនុស្សគ្រប់ទម្រង់

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ខាតចំពោះអំពើជួញមនុស្សគ្រប់ទម្រង់

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ចំពោះអំពើជួញមនុស្សគ្រប់ទម្រង់ ដោយបានចាត់ទុកអំពើជួញដូរមនុស្សនេះ គឺជាអំពើដ៏ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមបំផុត។ ឯកឧត្តម ស សុខា បានថ្លែងអះអាងដូចនេះ នាទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៀតថា ៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននឹងកំពុងតែងតែញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ»។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួយដូរដែលធ្វើឡើងតាមរយៈទេសន្តប្រវេសន៍។ ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏បានលើកឡើងដែរថា ការប្រារព្វទិវានេះ គឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រធាន សមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែង ការ គួរសម

    សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រធាន សមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែង ការ គួរសម

    ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែង ការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោកជំទាវ ង្វៀន ធី ថាញ់ បានថ្លែងអំណរ​គុណ​​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏ម​មាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈ​កម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធាន​សមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម

    ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច​ផ្លូវការរយៈពេល ពីរ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានថ្លែងអំណរ​គុណ​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏​មមា​ញឹក​អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរ​សម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេច​ធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោត​ជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋា ភិបាល​​កម្ពុជាមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងជោគជ័យ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋា ភិបាល​​កម្ពុជាមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងជោគជ័យ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរ​ដ្ឋា​ភិបាល​កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ ដោយ​សុវត្ថិភាព និងជោគជ័យនាល្ងាចថ្ងៃអង្គារ ទី១២ ធ្នូ ២០២៣ ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈ​ប្រតិ​ភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជាអញ្ជើញ​ បំពេញ​ទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការ​អញ្ជើញ​របស់ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀត​ណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។ ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជា​ផ្លូវ​ការបន្ទាប់ពី​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ាន​ទី១ ដែលសម្តេចធិបតី បាន​អញ្ជើញទស្សនកិច្ចផ្លូវការ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​អញ្ជើញពិភាក្សាការងារ និងសម្តែងការគួរសម​ជា​មួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ង្វៀន ហ្វូ៊ចុង អគ្គលេខាធិការបក្សកុម្មុយ​នីស្ដវៀតណាម, ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, ឯកឧត្តម វឿង…

  • ឧបនាយករដ្ឋមន្រ្តី៖ ក្រសួងដែនដី សហការជាមួយ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ​ភូមិឋាន​ឱ្យទៅជាបុរីជនបទ

    ឧបនាយករដ្ឋមន្រ្តី៖ ក្រសួងដែនដី សហការជាមួយ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ​ភូមិឋាន​ឱ្យទៅជាបុរីជនបទ

    ភ្នំពេញ ៖ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សហការ​ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុង​ប្រែក្លាយ​ភូមិឋាន ឱ្យទៅជាបុរីជនបទ ស្របតាម​ប្រសា​សន៍​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ។ នេះជាលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្មនិងសំណង់​ក្នុងឱកាសអញ្ជើញ​ជា​អធិបតី ក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋា​ន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ ( LASED lll ) នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែល​ទទួលបានដីដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច នាពេលនេះ ត្រូវប្រែក្លាយឱ្យ​ទៅជាតំបន់កសិកម្ម បង្កបង្កើនផល លើកស្ទួយ​ជីវភាព​ក្នុងគ្រួសារ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោម​ការ​ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ធនាគារ BIDV ចូលជួបសម្តែងការគួរសម នៅរដ្ឋធានី​ហាណូយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ធនាគារ BIDV ចូលជួបសម្តែងការគួរសម នៅរដ្ឋធានី​ហាណូយ

    ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាល​ធនាគារ​វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ប្រភពមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ លោក ផាន ឌុច ទូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបាន​ជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្ម​របស់​ធនាគារ BIDV ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ហើយនៅក្នុងប្រទេសកម្ពុជា ធនាគារ BIDC ក៏មានសកម្ម​ភាព​អាជីវកម្មផ្សេងទៀត ក្រៅពីសេវាកម្មធនាគារ ដើម្បី​គាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។ លើសពីនេះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងដាក់ចេញនូវ​ទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងដាក់ចេញនូវ​ទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ

    ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួប​សម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយម​វៀតណាម ។ ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ លោក ជិន បា សឿង បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាត​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមគ្នានេះ លោក ជិន…

  • ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាបរិយាកាសបោះឆ្នោតអសកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ

    ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាបរិយាកាសបោះឆ្នោតអសកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ

    ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋានឱ្យបង្កើ នការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រា បបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយា កាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។ឯកឧត្តម ស សុខា ដែល ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ផងនោះ បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោ មជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ដោយមានការ ចូលរួម ពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។តាមរយៈការ ផ្សព្វផ្សាយ លើ ហ្វេសប៊ុកក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ស សុខា បាន ថ្លែងថា…