Category: ព័ត៌មានជាតិ

  • បុគ្គលស្វ័យនិយោជន៍ ជិតប្រាំបួនម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត

    បុគ្គលស្វ័យនិយោជន៍ ជិតប្រាំបួនម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត

    ភ្នំពេញ៖បុគ្គល ស្វ័យ និយោជន៍ និង អ្នក ក្នុង បន្ទុកជិតប្រាំបួន ម៉ឺន នាក់ បាន ចុះ ឈ្មោះ ចូល ជា សមាជិកបេឡាជាតិសន្តិសុខសង្គម (ប . ស. ស) តាម របប ភាគ ទាន ដោយ ស្ម័គ្រ ចិត្ត ក្រោយ ពេលមន្រ្តី នៃ បេឡាជាតិ នេះ បាន ចុះ ធ្វើ យុទ្ធនាកា រ ផ្សព្វ ផ្សាយ ពី របប នេះ ទៅ ដល់ អាជីវករ អ្នក រ ត់ ម៉ូតូ កង់ បី និង អ្នក ក្នុងប ន្ទុក ។…

  • វិភាគ៖ ហេតុអ្វីបានជាចិន និងហ្វីលីពីនបន្តឈ្លោះគ្នាដោយសារតំបន់កោះតូចមួយ?

    វិភាគ៖ ហេតុអ្វីបានជាចិន និងហ្វីលីពីនបន្តឈ្លោះគ្នាដោយសារតំបន់កោះតូចមួយ?

    ម៉ានីល៖ប្រទេសហ្វីលីពីនកាលពីថ្ងៃទី១១ ខែ ធ្នូ បានចាត់ទុកសកម្មភាពនាវាចិនប្រឆាំងនឹងទូករបស់ ខ្លួនដែល កំពុ ង បំពេញ បេសកកម្ម ផ្គត់ផ្គង់អាហារ ជូនកងទ័ពនៅសមុទ្រចិនខាងត្បូងថាជាការបំពាន ដ៏ធ្ងន់ធ្ងរ។ នេះក៏ដោ យសារតែ ក្នុងចំណោមទូកដែលកប៉ាល់ចិនបានបាញ់កាំភ្លើងទឹកនោះ មានវត្តមានរបស់ប្រមុខ យោធា ជាន់ខ្ពស់របស់ហ្វី លីពីនមួយរូបផង ។នេះមិនមែនជាលើកទីមួយទេ ដែលកប៉ាល់ឆ្មាំសមុទ្ររបស់ចិន ធ្វើសកម្មភាពបាញ់ កាំភ្លើងទឹ កទៅលើទូកហ្វីលីពីន។ ប៉ុន្តែឧបទ្ទវហេតុចុងក្រោយនេះបានបណ្តាលឱ្យ ខូចខាត ម៉ាស៊ីន ទូករបស់ហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ រហូតត្រូវអូសត្រឡប់ទៅកាន់កំពង់ផែវិញ ដោយខកខាននូវ បេសកកម្ម ផ្គត់ផ្គង់អាហារដល់ក ងទ័ព។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង តែងប្រឈមមុខដាក់គ្នានៅ តំបន់ T homas Shoal ខណៈដែលចិនដាក់សម្ពាធកាន់តែខ្លាំង លើការទាមទារដែនសមុទ្ររបស់ខ្លួន។ប្រទេសចិនបានទាមទារអធិបតេយ្យភាពសឹងតែលើសមុទ្រចិនខាងត្បូងទាំងមូលតែម្ដង ដោយផ្អែក លើផែ នទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ទាំងមូល។ការប៉ុនប៉ងម្តងហើយម្តងទៀតរបស់ប្រទេសចិនក្នុងការបិទផ្លូវទឹកតំបន់ Thomas…

  • ក្រសួងពាណិជ្ជនឹងរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពាក់កណ្ដាលខែធ្នូ

    ក្រសួងពាណិជ្ជនឹងរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពាក់កណ្ដាលខែធ្នូ

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យដឹង​នៅថ្ងៃទី១២ខែធ្នូថាក្រសួងពាណិជ្ជនឹងរៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជា​ទៅ កាន់ ទីផ្សារអន្តរជាតិនៅពាក់កណ្ដាលខែធ្នូនេះ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់់ថា ដើម្បីជំរុញកិច្ចប្រតិបត្តិការ ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយបណ្តាប្រទេសនានា ក្រសួងពាណិជ្ជ​កម្ម​កម្ពុជា ក្នុងនាមជាសេនាធិការឱ្យរាជ រដ្ឋាភិបាលនឹង​រៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការ ជំរុញនាំ ចេញផលិត​ផល​សក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខពោលគឺ ក្នុង អំឡុង​ពេល​​នៃការរៀបចំពិព័រណ៍ ផលិតផលខ្មែរ និង ទំនិញនាំ​ចេញ-នាំចូល លើកទី១៦ ដែលប្រព្រឹត្តទៅនៅ រាជធានី​ភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះ​ពេជ្រ។ អ្នកនាំពាក្យដដែលបានបន្តថាជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅ កាន់ទីផ្សារក្រៅប្រទេស ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្ដរជាតិ វិនិយោគ និងសេដ្ឋកិច្ច។ដូចដែល សេចក្តី ជូនដំណឹង របស់ ក្រសួងបានបញ្ជាក់ហើយថាជំនួបពាណិជ្ជកម្ម នេះអមជាមួយការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរក្នុងវិស័យផ្សេងៗ រួមមាន ម្ហូបអាហារ និងភេសជ្ជៈ សិប្បកម្ម ធ្វើដោយដៃ និងផលិតផលកសិឧស្សាហកម្ម ជាពិសេសផលិតផលអង្ករ ស្វាយចន្ទី ចេកអំបូងលឿង មៀនប៉ៃលិន និងម្រេច នៅក្នុងពិព័រណ៍ផលិតផលខ្មែរ…

  • ចុងខែនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងផ្តល់ឱកាសការងារថ្មីជាង ៣០០កន្លែង ដល់យុវជន

    ចុងខែនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងផ្តល់ឱកាសការងារថ្មីជាង ៣០០កន្លែង ដល់យុវជន

    (ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារចុងខែនេះ ដោយក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារចំនួន៣០៤ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនាចុងខែនេះ ។  ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣នេះបានឱ្យដឹងថា៖ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា Woori ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ធនាគារជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA យើងតែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។  លោកបន្ថែមទៀតថាទីតាំង NEA គឺជាកន្លែងជួបគ្នារវាង តំណាងក្រុមហ៊ុន(និយោជក) និងអ្នកស្វែងរកការងារធ្វើ(និយោជិត) ដ៏មានប្រសិទ្ធភាព និងមានផ្លែផ្កាសម្រាប់ភាគីទាំងពីរ។ លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច…

  • សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យឯកជន

    សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យឯកជន

    ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ដើម្បីជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលា ជាដើម។ ការចុះហត្ថលេខានេះ បានធ្វើឡើង នាទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស ដែលប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម នេះបានប្រាប់ឱ្យដឹងបន្ថែមថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ សភាពាណិជ្ជកម្មទាំងពីរ នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ អ្នកឧកញ៉ាបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងពេលកន្លងទៅ និងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ធំថែមទៀត ដែលជំនួបនាពេលនេះ រដ្ឋាភិបាលទាំងពីរបានប្តជ្ញាបង្កើនការនាំចេញនាំចូលរវាងប្រទេសទាំងពីរឱ្យកើនដល់ជិត២០ពាន់លានដុល្លារ។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ «យើងរំពឹងថា កំណើនពាណិជ្ជកម្មកម្ពុជាវៀតណាម នឹងមានភាពល្អប្រសើរ ព្រោះថា ទីផ្សារវៀតណាម គឺជាទីផ្សារមួយដែលមិនអាចផ្លាស់បានសម្រាប់ផលិតផលកសិកម្មរបស់យើង…

  • យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៦ (Video Inside)

    យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៦ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៥ ទូរទស្សនិកជន បានជ្រាបនូវការធ្វើសមាហរណកម្មរបស់កម្លាំងខ្មែរក្រហម និងកិច្ចប្រឹងប្រែងបំបែកកម្លាំងក្រុមទាហានខ្មែរក្រហមនៅសំឡូត និងប៉ៃលិន ផ្តាច់ចេញពីក្រុមខ្មែរក្រហមនៅអន្លង់វែង។ គួរបញ្ជាក់ថា តំបន់សំឡូតត្រូវបានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ តុលា ឆ្នាំ១៩៩៦។ យុទ្ធសាស្ត្រ DIFID បានបំបែរមុខព្រួញសំដៅទៅកាន់តំបន់អន្លង់វែង នៃសំបុកធំចុងក្រោយ របស់ក្រុមឧទ្ទាមខ្មែរក្រហម។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន

  • អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៖ កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៖ កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    (រដ្ឋធានីហាណូយ)៖ កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេចធិបតី គឺហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏នឹងត្រូវបាន លើកកម្ពស់ឱ្យកាន់តែប្រសើរធូរធារចម្រុងចម្រើន ។ នេះជាការគូសបញ្ជាក់របស់អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន…

  • ក្រសួងអធិការកិច្ច និងគណៈ មេធាវីកម្ពុជា រួមគ្នាលើកម្ពស់ ការ អនុវត្តច្បាប់ការងារអធិការកិច្ច និងដោះស្រាយបណ្តឹង

    ក្រសួងអធិការកិច្ច និងគណៈ មេធាវីកម្ពុជា រួមគ្នាលើកម្ពស់ ការ អនុវត្តច្បាប់ការងារអធិការកិច្ច និងដោះស្រាយបណ្តឹង

    ភ្នំពេញ៖ ដើម្បីលើកកម្ពស់យល់ដឹងផ្នែកច្បាប់ និងធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ក្នុងការដោះស្រាយបណ្តឹង វិវាទក្រៅប្រព័ន្ធតុលាការ ដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយ បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រយៈពេល ១០០ថ្ងៃមកនេះ ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នា ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីគ្នាទៅវិញទៅមក រវាងក្រសួងអធិការកិច្ច…

  • សិស្សានុសិស្សជាងមួយពាន់នាក់ បានចូលរួមហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

    សិស្សានុសិស្សជាងមួយពាន់នាក់ បានចូលរួមហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

    សៀមរាប៖សិស្សានុសិស្សសរុបប្រមាណ ១ ២៥០នាក់ បានចូលរួមហែក្បូនធ្វើព្យុហ យាត្រា ជាលើកទី៣ ក្នុងព្រឹត្តិ ការណ៍ «រំលឹកគុណអង្គរ» សំដៅរួមចំណែកផ្សព្វផ្សាយឱ្យសាធារណជនទាំងជាតិ និងអន្ដរជាតិ រួមគ្នាថែរក្សា និងដឹងគុណដល់ប្រាសាទអង្គរ ដែលជាដួងប្រលឹងរបស់ជាតិ។ ប្រភព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការហែក្បួនព្យុហយាត្រាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» របស់សិស្សជាងមួយពាក់នាក់ នេះ បានធ្វើឡើង កាលព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោ យចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ធ្វើឡើង ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពល រដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោ កមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ថ្លែងក្នុងកម្មវិធីដង្ហែក្បួនព្យុហយាត្រានេះដែរ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអា ជ្ញា ធរជាតិអប្សរា បានបញ្ជាក់ថា កម្មវិធីដង្ហែក្បួនព្យុហយាត្រានេះ បានបង្ហាញនូវពាក្យស្លោកដែលមា នអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមា នអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។លោកបន្តថា…

  • មន្ត្រីគ.ជ.ប៖ គណបក្សចំនួនបួន បានដាក់ពាក្យចូលរួមបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤

    មន្ត្រីគ.ជ.ប៖ គណបក្សចំនួនបួន បានដាក់ពាក្យចូលរួមបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មាន ចំនួនបួនគណបក្ស។ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គណបក្សទាំងបួននោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ក្នុងចំណោមគណបក្សនយោបាយទាំងបួន នេះ គ.ជ.ប បានសម្រេចទទួលស្គាល់គណបក្សប្រជាជនកម្ពុជារួចហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែធ្នូនេះ គឺជាថ្ងៃបិទបញ្ចប់ទទួលពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបេក្ខជន ឈរ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ហើយគ.ជ.ប នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេច លើពាក្យស្នើសុំគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិផងដែរ។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា រីឯគណបក្សហ៊ុនស៊ិនប៉ិច គ.ជ.ប កំពុងតែពិនិត្យមើលឯកសារ និងលក្ខខណ្ឌ ដែលគណបក្សបានដាក់សម្រាប់ការចុះបញ្ជីនេះ។ ឯកឧត្តមបន្តថា សម្រាប់ការចូលរួមរបស់គណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួនបួននេះ ព្រោះការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតពីរ ។…