Category: ព័ត៌មានជាតិ

  • ដំណឹងមរណភាព

    ដំណឹងមរណភាព

    អ្នកឧកញ៉ា ឈុន លាង និង អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខយ៉ាងក្រៀមក្រំក្រៃលែងដោយ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជាជីដូន ជីដូនក្មេក និងជីដូនទួត បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩៖១៨នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា។ សពសីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំណឹងនេះចាត់ទុកជាសេចក្តីយាង និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់នៃ សព និងក្រុមគ្រួសារ។ ពិធីដង្ហែសព…

  • ចាប់ពីឆ្នាំ២០២៤តទៅ រដ្ឋនឹងទទួលខុសត្រូវលើការបង់វិភាគទានជំនួសមាតាបិតាសិស្សវិញ សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មី

    ចាប់ពីឆ្នាំ២០២៤តទៅ រដ្ឋនឹងទទួលខុសត្រូវលើការបង់វិភាគទានជំនួសមាតាបិតាសិស្សវិញ សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មី

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មីក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី ប៉ុន្តែសាលារៀននៅតែអាចបន្តទទួល វិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣ កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។ ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះ សរុបថវិកា…

  • អណ្តើក​ហ្លួង ​នឹង​ធ្លាក់​ចុះ ដោយ​សារ​​ការ​​ទន្ទ្រាន​​ព្រៃ​​លិច​​ទឹក និង​ការ​នេសាទ​ខុស​ច្បាប់

    អណ្តើក​ហ្លួង ​នឹង​ធ្លាក់​ចុះ ដោយ​សារ​​ការ​​ទន្ទ្រាន​​ព្រៃ​​លិច​​ទឹក និង​ការ​នេសាទ​ខុស​ច្បាប់

    ភ្នំពេញ៖ មន្រ្តីរដ្ឋបាលជលផល និង​អង្គការ​អភិរក្ស បាន​លើកឡើងថា អណ្ដើក​ហ្លួង នឹង​ត្រូវ​ធ្លាក់​ចុះដោយ​សារ​ការ​ទន្ទ្រា​ន​ព្រៃ​លិច​ទឹក​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល និង​ការ​នេសាទខុ​ស​ច្បាប់ ខណៈ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​នោះ កំពុង​បង្កើន​ការ​ងារ​ចុះ​ល្បាត និង​បង្កើន​ការ​បង្កាត់​ពូជ​អណ្ដើក​ហ្លួង​។ លោក អ៊ុក វិបុល ប្រធាន​​នាយក​​ដ្ឋាន​​អភិរក្ស​ជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រាប់​​ឱ្យ​ដឹង​នៅថ្ងៃ​​ទី​១០ ខែ​ធ្នូ​ថា សព្វ​ថ្ងៃ​នេះ​អណ្ដើក​ហ្លួង គឺ​លែង​រង​នូវ​សម្ពាធ​ពី​ការ​បូម​​ខ្សាច់​ទៀត​ហើយ​ ដោយ​សារ​អាជ្ញាធរ​បាន​ចុះ​ទៅ​​បង្ក្រាប​ជន​ល្មើស និង​មិន​ឱ្យ​មាន​សកម្មភាព​បូមខ្សាច់​បន្ត​ឡើយ​។ លោកបាន​​បន្ត​ថា ទោះ​បី​មិ​​ន​មានស​កម្មភាព​បូមខ្សាច់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អណ្ដើក​ហ្លួង​ក៏​ពិត​មែន ប៉ុន្តែ​បែរ​ជា​មាន​សកម្មភាព​ការ​​ទន្ទ្រាន​ព្រៃ​នៅ​តាម​មាត់​ព្រែក​ដែល​អណ្ដើកហ្លួង​កំពុងរ​ស់​នៅ ហើយ​ក្រៅ​ពី​នេះ​ក៏​មាន​បទល្មើស​នេសាទ​ខុស​ច្បាប់​ផង​ដែរ​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​មាន​បទល្មើស​នេសាទ​ខុស​ច្បាប់ និង​ការ​ទន្ទ្រាន​ព្រៃលិច​ទឹក បច្ចុប្បន្ន​នេះ ខាង​រដ្ឋបាលជលផល បានប​ង្កើន​សកម្មភាពការ​ងារ​អ​ភិរក្ស​​ដូចជា៖ ការ​ចុះ​ល្បាត ការ​លែង​អណ្ដើក​ហ្លួង​ឱ្យត្រ​ឡប់​ទៅ​វិញ និង​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សហគមន៍ ក៏​ដូច​ជា​ការ​បង្កើន​ការ​ភ្ញាស់​ពង​អណ្ដើក​ហ្លួង​នៅ​តាម​មជ្ឈ​មណ្ឌល​អភិរក្ស។ លោក អ៊ុក វិបុល បាន​បន្តថា ​ដូច្នេះ​ ​វត្ត​មាន​អណ្ដើក​ហ្លួង គឺ​បញ្ជាក់​ពី​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យើង​ដែល​អាច​អភិរក្ស​អណ្ដើក​ហ្លួង​ឱ្យ​នៅ​សេស​សល់​មក​ដល់​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ប្រទេស​គេ​ផ្សេងៗ​ដែល​មាន​ពី​មុន​មក គឺ​បាន​ផុត​ពូជអ​ស់​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​អាច​បង្កើន​ការ​ចិញ្ចឹម ជា​ពិសេស​គឺ​ការ​បង្កាត់​ភ្ញាស់​នៅ​តាម​មជ្ឈ​មណ្ឌលរ​បស់​យើង ដែល​នៅ​ឆ្នាំ​នេះ គឺ​បាន​ទទួល​ពង​ច្រើន ហើយ​ក៏​ភ្ញាស់​កូន​ច្រើន​ផង​ដែរ​។ មន្រ្តីដដែលរូបនេះ បានបន្ថែម​​ថា វត្ត​មាន​អណ្ដើក​ហ្លួង ក៏​ជា​សូចនាករ​មួយ​ដែល​បង្ហាញ​ពី​គុណភាព​ទឹក​ដែ​ល​មិន​មាន​ការ​បំពុល…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយឯកឧត្តម ចាស្ទីន វ៉ាយអេត( Justin Whyatt០ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅទីស្តីការ ក្រសួងកសិកម្ម ។ នៅក្នុងជំនួបកាលពីរសៀលថ្ងៃទី ៨ខែធ្នូ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការ ល្អរវាង ប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួម អភិវឌ្ឍ វិស័យ កសិកម្ម នៅកម្ពុជា ដោយចំពោះការគាំទ្ររបស់អូស្ត្រាលីក្នុង កិច្ចការ ស្រាវជ្រាវពូជស្រូវនៅកម្ពុជា រហូតសម្រេចបានពូជ ស្រូវចំប៉ី ស៧០ និងពូជស្រូវផ្សេងៗទៀតចំនួនជិត៥០ប្រភេទ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូន ឯកឧត្តមឯក អគ្គរដ្ឋ ទូតអូស្ត្រាលីអំពីគោលនយោបាយរបស់ក្រសួង ដែលកំពុង ជំរុញ សហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពដាំដុះផលិត ផលកសិកម្មក្នុងទ្រង់ទ្រាយធំដូចជាស្រូវ ស្វាយចន្ទី និងម្រេច ដែល មានគុណភាពខ្ពស់ សម្រាប់កែច្នៃដើម្បីនាំចេញ…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៤ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៤ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រូវបាន អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ នៅព្រឹកថ្ងៃទី១០ខែធ្នូនេះដែរអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤បានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលថ្មីចំនួន២៣រូបបន្ថែមទៀត។ ដោយឡែកសមាជិកចំនួន៤៩៦នាក់ បន្ថែមទៀតត្រូវបាន គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោត នៅល្ងាចថ្ងៃទី០៩ ខែធ្នូ។ ការបន្ថែមសមាជិកថ្មី ជិត៥០០ នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចមានសមាជិក សរុបចំនួន ១.៣១២រូប។ សូមជម្រាបថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤អាណត្តិទី៥ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស គណបក្សប្រជាជនកម្ពុជា។ ទៅនៅស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា វិមាន ៧មករា៕ដោយ៖វណ្ណលុក

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ធនធានមនុស្ស គឺជាកត្តាចម្បង សម្រាប់ក្រុមហ៊ុននីមួយៗ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ធនធានមនុស្ស គឺជាកត្តាចម្បង សម្រាប់ក្រុមហ៊ុននីមួយៗ

    ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី បើក ពិព័រណ៍ ការងារក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកល វិទ្យាភូមិន្ទ កសិកម្ម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ កម្មវិធីសិក្សាគោលដែលមានស្រាប់ គឺជាអាទិភាព ប៉ុន្តែនិស្សិត ត្រូវទទួលបានការអប់រំអំពីចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យុទ័រ ដែលចាំបាច់សម្រាប់ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធ ភាពនៃការអនុវត្តការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្ស ដើរ តួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ លើសពីនេះទៀត កសិកម្មត្រូវផ្សារភ្ជាប់នឹងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការសិក្សាពីគ្នាឱ្យបានច្បាស់លាស់ ដោយក្នុងនោះក្រុមហ៊ុនត្រូវបង្ហាញពីសក្តានុពល ទស្សនៈវិស័យ…

  • គណបក្សប្រជាជនកម្ពុជា បន្តដំណើរការមហាសន្និបាត វិសាមញ្ញនៅថ្ងៃទី២

    គណបក្សប្រជាជនកម្ពុជា បន្តដំណើរការមហាសន្និបាត វិសាមញ្ញនៅថ្ងៃទី២

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបន្តបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានី ភ្នំពេញនៅថ្ងៃទី២ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខណៈ មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅ ថ្ងៃ ទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជន កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។ នៅក្នុងមហាសន្និបាតកាលពីថ្ងៃទី០៩ ខែធ្នូ សមាជិក សមាជិកា ចំនួន ៤៩៦នាក់ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេច បញ្ចូល ទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស។ ការ បន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច មានសមាជិកសរុបចំនួន ១.៣១២រូប។ ឯកឧត្តម នេត្រ ភក្ត្រា តំណាងសមាជិកសមាជិកា គណៈ កម្មា ធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែលទើបជាប់…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦

    (ភ្នំពេញ)៖ ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២4 នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ។ អត្ថប្រយោជន៍ បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖ ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ) ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ) ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន។ គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចខាងក្រោម៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ…

  • វិទ្យាស្ថានបណ្តុះបណ្តាលនៅខេត្តបាត់ដំបងចំនួន២ ប្រកាសរើសយុវជនរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ

    វិទ្យាស្ថានបណ្តុះបណ្តាលនៅខេត្តបាត់ដំបងចំនួន២ ប្រកាសរើសយុវជនរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ

    (ភ្នំពេញ)៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់តំបង និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០៨០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចំនួន ៧០ដុល្លារ ក្នុង ១ខែ សម្រាប់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ។ បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់តំបងឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៦៣០នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងគ្រឿងឈើសម្រេច ការថែទាំនិងជួសជុលរថយន្ត ការផ្សារអគ្គិសនី ការផលិតនំ ការកែឆ្នៃបន្លែ និងផ្លែឈើ ការចញ្ចឹម និងថែទាំត្រីប្រា ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត សេវាកម្មកុំព្យូរទ័រ ការរចនាក្រាហ្វិកដោយកុំព្យូរទ័រ ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព សេវាកម្មសម្អាងកាយ និងសេវាកម្មបរិក្ខាត្រជាក់ និងកំដៅ ។ ដោយឡែកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ក៏ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៤៥០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈលើជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការងារកំបោរ ការដំឡើង និងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី…

  • អតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ រំលឹកដល់សិស្សដែលប្រឡងជាប់និទ្ទេស A ថា គ្មានជោគជ័យណា កើតឡើងដោយគ្មានការព្យាយាមនោះទេ

    អតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ រំលឹកដល់សិស្សដែលប្រឡងជាប់និទ្ទេស A ថា គ្មានជោគជ័យណា កើតឡើងដោយគ្មានការព្យាយាមនោះទេ

    (កំពង់ស្ពឺ)៖ អតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ បានក្រើនរំលឹកសិស្សានុសិសកស ដែលប្រឡងជាប់និទ្ទេស A ថា គ្មានជោគជ័យណាកើតឡើងដោយគ្មានការព្យាយាមនោះទេ ។ នេះជាគូសបញ្ជាក់របស់លោក អ៉ី សារិន អគ្គនាយកក្រុមហ៊ុន ប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ ក្នុងឱកាសប្រគល់ថវិកា និងសម្ភារៈមួយចំនួន ជូនដល់សិស្សានុសសិស្សដែលបានប្រលងជាប់និទ្ទេសAចំនួន ១៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី៩ ខែ ធ្នូឆ្នាំ២០២៣ ។ លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ បានមានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដោយខេត្តកំពង់ស្ពឺមានមណ្ឌលប្រឡងចំនួន ១១មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩ មណ្ឌល មានបន្ទប់ប្រឡងសរុប ២០៤បន្ទប់ បេក្ខជនមកប្រឡងសរុបចំនួន ៤,៩៨៤នាក់ ក្នុងនោះស្រីចំនួន ២,៦០៨នាក់ បេក្ខជនប្រឡងជាប់សរុប ៣,៧៦១នាក់ ក្នុងនោះស្រីមានចំនួន ២,១៤៨នាក់ ស្មើនឹង ៧៥.៤៦% ស្រី ៨២.៣៦%។ បេក្ខជនប្រឡងជាប់និទ្ទេស…