Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការ សហប្រជាជាតិ ស្តីពីការ ប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការ សហប្រជាជាតិ ស្តីពីការ ប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។ តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីកម្ពុជា ដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាប ក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ មានប្រសាសន៍លើកឡើង បន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងឱកាសមុនអញ្ជើញចូលរួមកិច្ចប្រជុំ។ គួរបញ្ជាក់ថា…

  • ស្ថាប័នពាក់ព័ន្ធ កំពុងបង្កើតក្រុមការងារស្នូលទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាត ដែលគិតគូរដល់អាហារូបត្ថម្ភ

    ស្ថាប័នពាក់ព័ន្ធ កំពុងបង្កើតក្រុមការងារស្នូលទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាត ដែលគិតគូរដល់អាហារូបត្ថម្ភ

    ភ្នំពេញ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីឈានទៅពន្លឿនការរៀបចំបង្កើតក្រុមការងារស្នូលឱ្យបានឆាប់បំផុត ដែលក្រុមការងារនេះទទួលបន្ទុកកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើរ។ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិខាងលើនេះ បានរៀបចំឡើងនៅខេត្តក្រចេះកាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិដែលជាសមាជិកអនុក្រុមការងារបច្ចេកទេស ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។ នាឱកាសនោះ លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីធ្វើការប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយជាមួយមន្ទីរគ្រប់វិស័យ ដៃគូ អង្គការពាក់ព័ន្ធ លើការរៀបចំសេចក្តីព្រាងឯកសារបង្កើតក្រុមការងារស្នូលទទួលបន្ទុកសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។ លោកបន្តថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងចំនួនបីតំបន់ រួមមាន លើកទី១ នៅខេត្តកំពត ដែលមានខេត្តតាកែវ និងខេត្តកែប ចូលរួម។ លើកទី២ នៅខេត្តក្រចេះ ដែលមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងលើកទី៣ នៅខេត្តសៀមរាប ដែលមានខេត្តកំពង់ធំ និងខេត្តព្រះវិហារ។…

  • អាមេរិកបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០២.៤០០ដូស ជូនដល់កម្ពុជា

    អាមេរិកបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០២.៤០០ដូស ជូនដល់កម្ពុជា

    ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈយន្តការកូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយយូនីសេហ្វ(UNICEF) បានផ្តល់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល ដើម្បីជំរុញដល់កិច្ចខិតខំប្រែងប្រែងរបស់កម្ពុជាក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃ។ ពិធីប្រគល់វ៉ាក់សាំងជាផ្លូវការបានប្រព្រឹត្តឡើងនៅឃ្លាំងឱសថកណ្ដាលកាលពីថ្ងៃទី ៦ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរវាងនាយិកាបេសកកម្មរបស់ USAID លោកស្រី Kerry Pelzman និងលោកជំទាវ យ៉ក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមានវត្តមានរបស់លោក អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។ សេក្តីប្រកាសព័ត៌មានរួមរវាងUSAID និង UNICEF បានគូសបញ្ជាក់ថា៖«អំណោយនេះបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងការស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា»។ លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានថ្លែងថា សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារឡើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺ រាតត្បាតកូវីដ។ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារឡើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។ សេចក្តីប្រកាសដដែលនេះបន្តថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រឥតប្រែប្រួលដល់កម្មវិធីផ្តល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។…

  • ណូវែលសេឡង់ ផ្តល់នូវហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន

    ណូវែលសេឡង់ ផ្តល់នូវហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន

    ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសណូវែលសេឡង់បានផ្តល់នូវហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិកក្នុងគម្រោងបោសសម្អាតមីនដែលតាមរយៈគម្រោងនេះអាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)តំណាងដោយលោកស្រី Alissar Chaker ប្រធានUNDP ប្រចាំកម្ពុជា និងក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសណូវែលសេឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ប្រចាំកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី៧ ខែធ្នូថា រដ្ឋាភិបាលនៃប្រទេសណូវែលសេឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលសេឡង់ ដែលស្មើនឹងប្រមាណជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP។ លោកបានបញ្ជាក់ថា តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលកាលពីឆ្នាំ២០២១ ប្រទេសណូវែលសេឡង់ ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារអាមេរិក»។ យោងតាមអាជ្ញាធរមីន លោក Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ ក៏បានលើកឡើងឱ្យដឹងដែរថា…

  • រដ្ឋមន្រ្តីក្រសួងការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ

    រដ្ឋមន្រ្តីក្រសួងការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ

    ភ្នំពេញ៖ ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃ មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់កាលពី ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ យុវសិក្ខាកាម ទាំង១០៥នាក់ ដែលបានបញ្ចប់ការសិក្សាថា នឹងក្លាយជាវីរៈបុរស សម្រាប់ គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការជ្រើសរើសសិក្សា ជំនាញ វិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជា ជម្រើស មួយដ៏ត្រឹម ត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះ ជំនាញ ដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ដែល បានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញជាក់លាក់ក្នុងជីវិត និងមានការងារសមរម្យដែលស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយុវជនគោលដៅមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ឱ្យមានជំនាញនិងមានការងារសមរម្យក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ សូមបញ្ជាក់ថា អង្គការមិត្តសំឡាញ់ បានបណ្តុះបណ្តាល លើមុខ ជំនាញ ចំនួន ៨ដូចជា កាត់សក់, សម្អាងកាយ, ការថែទាំនិងជួសជុល បរិក្ខា អគ្គិសនី, ការជួសជុលម៉ូតូ, ការដំឡើងគ្រោងដែក, ការធ្វើម្ហូបខ្មែរ,…

  • ការបណ្តុះបណ្តាលមុខជំនាញដល់កសិករ និងយុវជននឹងជួយឱ្យខ្សែ ច្រវាក់ផលិតកម្មកសិកម្មកម្ពុជាកាន់តែរីកចម្រើន

    ការបណ្តុះបណ្តាលមុខជំនាញដល់កសិករ និងយុវជននឹងជួយឱ្យខ្សែ ច្រវាក់ផលិតកម្មកសិកម្មកម្ពុជាកាន់តែរីកចម្រើន

    ក្រចេះ៖ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់ និង ក៏ដូចជាឈានឆ្ពោះទៅ អភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណ:ទំនើបនោះការបណ្តុះបណ្តាលកសិករ និង យុវជនជំនាន់ក្រោយគឺជាកត្តាចាំបាច់មួយមិន អាច មើលរំលងបានឡើយ។ បញ្ជាក់ដល់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិត កម្ម ស្វាយចន្ទីនៅកម្ពុជានៅខេត្កកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង កាល ពីថ្មីៗនេះលោក ហ្គេនឌើ វែសហ្សូល( Guenter wessel) ប្រធាន ពហុគម្រោង GIZ របស់ប្រទេសអាល្លឺម៉ងបានឱ្យដឹងថា តាមរយៈ គម្រោងGIZ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប បាននិងកំពុង ធ្វើសកម្មភាពជាច្រើន ទាំងផលិតកម្ម ការកែច្នៃ រហូតដល់ទីផ្សារ ដោយក្នុងនេះមានទាំងការបណ្តុះបណ្តាល និងស្តង់ដារគុណភាព ។ជាមួយគ្នានេះ GIZ មិនត្រឹមតែគិតគូពីខ្សែច្រវាក់ផលិតកម្មទេនៅ គិត គូពីការដាំដុះផងដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា”ទន្ទឹមជាមួយការពិនិត្យតម្រង់ទិសទាំងអស់នេះ GIZក៏តែងនឹងផ្តល់នូវចំណេះជំនាញថ្មីៗទៅលើខ្សែច្រវាក់លើការដាំដុះដើម្បីទទួលបាននូវទិន្នផលខ្ពស់ដោយផ្តល់នូវបច្ចេកទេស ហើយឃើញ ថា កសិករទាំងអស់ឆាប់ទទួលបាននូវចំណេះបែបថ្មីនេះ។ ក្នុងចំណោម នេះពួកគាត់ធ្វើបានល្អដែលហួសពីអ្វីដែលគេរំពឹងទុក”។ ដោយឡែក លោក ប្រាយអាន់ ហ្វ័រណារី(Bryan FORNARI…

  • យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៤ (Video Inside)

    យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៤ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៣ ទូរទស្សនិកជន បានជ្រាបជុំវិញមូលហេតុ នៃការធ្វើពហិការបស់ភាគីខ្មែរក្រហម, ការដាក់ចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ក្នុងដើមឆ្នាំ១៩៩៦ ដើម្បីបំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងការចាប់ផ្តើមអនុវត្តគោលការណ៍ ៣ ចំណុច នៃនយោបាយឈ្នះឈ្នះ នៅតំបន់ឳរ៉ាល់ជាលើកដំបូង បន្ទាប់ការអូសទាញអតីតមេបញ្ជាការខ្មែរក្រហមលោក កែវ ពង្ស នៃកងពលទី១៨។ លោក កែវ ពង្ស គឺជាអតីតមេបញ្ជាការខ្មែរក្រហមលើកដំបូង ដែលបានអូសទាញជាប្រតិបត្តិករ ក្នុងការអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ ក្រោយបានជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈឆ្នាំ១៩៩៦។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យជប៉ុនពិនិត្យលទ្ធភាព ក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យជប៉ុនពិនិត្យលទ្ធភាព ក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

    (ភ្នំពេញ)៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន…

  • ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា គាំទ្រ និងជំរុញការផ្សព្វផ្សាយព័ត៌មាន នូវព្រឹត្តការណ៍ នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា គាំទ្រ និងជំរុញការផ្សព្វផ្សាយព័ត៌មាន នូវព្រឹត្តការណ៍ នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នៅកម្ពុជា

    (ភ្នំពេញ) ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានឯកភាពគាំទ្រ និងសហការក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីអោយសាធារណជនបានដឹងបានទូលំទូលាយ នូវព្រឹត្តការណ៍ នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នាចុងខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់សមាគមសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការងាររៀបចំប្រព្រឹត្តទៅបានល្អ ដោយត្រូវមានកិច្ចសហការគាំទ្រ ពីក្រសួងស្ថាប័នពាក់ពន្ធ័ ពិនិត្យពិភាក្សា វាយតំលៃដើម្បីអោយកិច្ចការបានជោគជ័យ។ ប្រសាសន៍គាំទ្រ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពស្នើសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីត្រៀមរៀបចំការតាំង ពិព័រណ៍គ្រឿង អលង្ការ និងត្បូង មាន តម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ នាឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងមានការអញ្ជើញចូលរួមពី អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយសម្តេច ម៉ែន សំអន អញ្ជើញ​ចូលរួម ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពាន​ហាល​ខាង​លិច​ប្រាសាទអង្គរវត្ត

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយសម្តេច ម៉ែន សំអន អញ្ជើញ​ចូលរួម ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពាន​ហាល​ខាង​លិច​ប្រាសាទអង្គរវត្ត

    (សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៧ ធ្នូ ២០២៣។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។ តាមរយៈក្រសួងវប្បធម៌ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ រៀបចំឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៦ ខែធ្នូ ដែលមានប្រារព្ធកម្មវិធី សាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈ បុរាណ…