Category: ព័ត៌មានជាតិ

  • យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង

    យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង

    ភ្នំពេញ:ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន វាយ តម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម ប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថា ជាចលនាមួយកំពុង បានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិន ប្រើថង់ ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយ ឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក។ ប្រជាពលរដ្ឋ រស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។ ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តទៀតថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាម គឺជារឿង…

  • ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះប្រារព្វឡើងដោយមានកម្មវិធីជាច្រើន

    ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះប្រារព្វឡើងដោយមានកម្មវិធីជាច្រើន

    សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំ២០២៣នេះ ប្រារព្ធឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ដោយមានកម្មវិធីជាច្រើនតាមបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ និងមានស្ដង់ពិព័រណ៍ សម្រាប់សាធារណជនទស្សនា និងសិក្សាស្វែងយល់ផងដែរ។ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី៦ ខែធ្នូបានឱ្យដឹងថា ពិធីរំលឹកគុណអង្គរនេះ នឹងចាប់ផ្តើមបើកជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែធ្នូនេះ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងមន្រ្តី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ តាមរយៈក្រសួងវប្បធម៌ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៦ ខែធ្នូ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ លោកបន្តថា បន្ទាប់ពីមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្តរួចហើយ ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ។ លោកបញ្ជាក់ថា នៅថ្ងៃបន្តបន្ទាប់ នឹងមាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលការងាររយៈពេល…

  • ទេសរដ្ឋមន្រ្តី លី ធុជ៖ យើងបោសសំអាតមីន ដើម្បីការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង

    ទេសរដ្ឋមន្រ្តី លី ធុជ៖ យើងបោសសំអាតមីន ដើម្បីការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា ក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាបជាស្រុកអស់មីនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយថ្ងៃនេះក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើនជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ស្រុកពួក គឺជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ ហេឡូ ត្រាស់(HALO Trust) ក្នុងទំហំផ្ទៃដី ៣ ៥១២,៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA។ អភិបាលរងខេត្តសៀមរាប លោក ពិត ប្រាកដ បានថ្លែងនាពិធីនេះដែរថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ននេះ ការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានបោសសំអាតមីន…

  • អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានផ្តល់ផ្ទះចំនួន ៣៥គ្រួសារ ដល់គ្រួសារងាយរងគ្រោះ ក្រោយបិទបញ្ចប់ការអនុវត្តគម្រោង នៅក្នុងឃុំគោលដៅរបស់ខ្លួន

    អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានផ្តល់ផ្ទះចំនួន ៣៥គ្រួសារ ដល់គ្រួសារងាយរងគ្រោះ ក្រោយបិទបញ្ចប់ការអនុវត្តគម្រោង នៅក្នុងឃុំគោលដៅរបស់ខ្លួន

    បាត់ដំបង៖ ចាប់តាំងពីខែមករាឆ្នាំ២០២១ដល់ខែធ្នូឆ្នាំ ២០២៣អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានផ្តោតលើកម្មវិធីសំខាន់ៗចំនួនបីរបស់ខ្លួនត្រូវបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ។សកម្មភាពរបស់អង្គការជា ផ្នែកមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រាក់ចំណូលដល់បង ប្អូនក្នុង សហគមន៍គោលដៅ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ថ្លែងក្នុងពិធីបិទបញ្ចប់គម្រោង របស់ខ្លួនលោកស្រី ប៊ឺណាដែត បូឡូឌ្យូធី នាយិកាអង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិប្រចាំតំបន់មេគង្គនិងជា នាយិកា នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានលើកឡើងថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានសម្រេចបាននូវលទ្ធផលសំខាន់ៗរួមចំណែកជាមួយរាជរដ្ឋាភិបាល,អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្ទាល់ និងគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងឃុំព្រែកហ្លួងនិងស្របតាមយុទ្ធសាស្ត្រសាងសង់និងមានការទាក់ទាញពីដៃគូរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាហើយគម្រោងរបស់យើងមិនត្រឹមតែផ្តល់ផ្ទះដែលមានភាពធន់ចំនួន៣៥ខ្នងប៉ុណ្ណោះទេ។ប៉ុន្តែថែម ទាំង ជួយជំរុញដល់សហគមន៍តាមរយៈការដាំដំណាំដែលសម្របទៅនឹងអាកាសធាតុ និងការបណ្តុះ បណ្តាលការ គ្រប់គ្រងគ្រោះមហន្តរាយផងដែរ ហើយលទ្ធផល ទាំង នេះស្របយ៉ាងរលូន ជាមួយនឹងចក្ខុវិស័យរបស់ អង្គការ លំនៅឋានមនុស្សជាតិកម្ពុជាសម្រាប់សហគមន៍ប្រកបដោយនិរន្តរភាព និងរឹងមាំ។ តាមការឱ្យដឹងពីលោក អ៊ុ ភឿនប្រធានកម្មវិធីគម្រោង អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីដំណើរការអនុវត្តរហូតមកដល់ ថ្ងៃ បិទ បញ្ចប់គម្រោង អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានអនុវត្តនៅក្នុងភូមិទាំង៧របស់ឃុំព្រែកហ្លួង ស្រុក ឯកភ្នំក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្ទាល់និងការិយាល័យកសិកម្មស្រុក រដ្ឋបាលស្រុក ឯកភ្នំ ព្រមទាំងអ្នកពាក់ ព័ន្ធផ្សេងៗទៀតហើយគម្រោងនេះ ក៏បានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវភាពធន់របស់ប្រជាជននៅក្នុងឃុំព្រែកហ្លួងផងដែរ។ ដោយឡែកប្រជាពលរដ្ឋក្នុងសហគមន៍ដែលជាអ្នកទទួលផលពីគម្រោងខាងលើនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណដល់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាដែលបានផ្ដល់ផ្ទះផ្តល់ការបណ្ដុះបណ្ដាលនូវជំនាញកសិកម្មឆ្លាតវៃដែលបន្សាំទៅនឹងអាកាសធាតុ ដែលធ្វើឱ្យស្ថានភាពនិងជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរឡើងជាបន្តបន្ទាប់ ។សូមជម្រាបថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជាគឺជាផ្នែកមួយនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការនៅកម្ពុជានាអំឡុងឆ្នាំ២០០៣ ដោយធ្វើការជាមួយក្រុមចម្រុះនៃអង្គការជាតិ…

  • ស្រុកចំនួន១០របស់ខេត្តបាត់ដំបង ទទួលបានជាបន្តបន្ទាប់នូវស្បៀងបម្រុងនិងស្រូវពូជ ពីរាជរដ្ឋាភិបាលកម្ពុជា

    ស្រុកចំនួន១០របស់ខេត្តបាត់ដំបង ទទួលបានជាបន្តបន្ទាប់នូវស្បៀងបម្រុងនិងស្រូវពូជ ពីរាជរដ្ឋាភិបាលកម្ពុជា

    បាត់ដំបង៖ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលខេត្តបាត់ដំបងបានទទួលកញ្ចប់ស្បៀងបម្រុងនិងស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានចុះចែកចំនួន ១០ស្រុក ក្នុងចំណោមស្រុក-ក្រុង ចំនួន១៣ ដែលប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង បានស្នើសុំទៅថ្នាក់ជាតិ ដើម្បីឆ្លើយតប និងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រកំពុងជួបការលំបាក និងដោះស្រាយជូនពួក គាត់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក និងដើម្បីផ្តល់ពូជស្រូវដល់បងប្អូន ទាំងនោះ យកទៅធ្វើការស្តារនិងដាំដុះឡើងវិញឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន ២៦៨គ្រួសារ ក្នុងស្រុកឯកភ្នំឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ខែធ្នូនេះ អាជ្ញាធរខេត្តបាត់ដំបង បានទទួលស្បៀង និងស្រូវពូជ និងបានចុះចែកជាបន្តបន្ទាប់ ជូនដល់បង ប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦ ៧១១គ្រសារ។ ដោយឡែកគ្រួសារដែលទទួលបានពូជស្រូវ ដើម្បីយកទៅដាំដុះឡើងវិញ មានចំនួន ៧៥០គ្រួសារ និងគ្រួសារត្រូវទទួលបានស្បៀងមានចំនួន ៥ ៩៦១គ្រួសារ។ ឯកឧត្តម អភិបាលខេត្តបានបន្ថែមថាស្បៀង និងស្រូវពូជដែលចែកកន្លងមកនេះ គឺសម្រាប់ដោះស្រាយឆ្លើយតបជូនបងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះរាំងស្ងួតកន្លងមកសម្រាប់ឆ្នាំ២០២៣នេះ។ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ, មី,ទឹកត្រី ,ទឹកសីអ៉ីវ,ត្រីនិងទឹកសុទ្ធ។ ដោយឡែកស្រូវពូជ ផ្តល់ជូនចំពោះអ្នកដែលមានស្រែនិងមានលទ្ធភាពក្នុងការស្តារដាំដុះស្រូវឡើងវិញបានតែប៉ុណ្ណោះ ដោយក្នុងមួយ គ្រួសារ ពូជស្រូវ…

  • យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៣ (Video Inside)

    យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៣ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី២ យើងបានឃើញកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយគណៈប្រតិភូខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន និងលោក សុន សេន ដែលធ្វើដំណើរមកកាន់ភ្នំពេញជាលើកដំបូង ក្នុងឆ្នាំ១៩៩១ ត្រូវបានប្រជាជនឡោមព័ទ្ធដោយយកដុំថ្ម និងដំបងចោលដាក់លើផ្ទះមួយ ដែលមេដឹកនាំខ្មែរក្រហម បានស្នាក់នៅបណ្តោះអាសន្ន ក្នុងកំហឹងសងសឹកដែលអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ បានសម្លាប់សាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងរយៈកាល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភាឡាវ វៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភាឡាវ វៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV

    (ឡាវ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយជោគជ័យ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងបីប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងបី។ លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។ កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើការចែករំលែក “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវា សាធារណៈរបស់ក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍” ដល់សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើការចែករំលែក “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវា សាធារណៈរបស់ក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍” ដល់សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានអញ្ជើញផ្តល់បាឋកថាស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ជូនសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ នៃសាលាភូមិន្ទរដ្ឋបាល។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើង អំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូនសេវាទូរគមនាគមន៍ និងអីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរពី ការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យើងរួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យើងរួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ ដើម្បីរួមគ្នា សម្រេចឱ្យបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹត កម្មបរិស្ថានកិច្ច ដោយមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះធ្វើឡើង នៅក្នុង ពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅព្រឹកថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង ដោយបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាផែនទីបង្ហាញផ្លូវ ក្នុងការដឹកនាំតម្រង់ទិស សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា…

  • មេបញ្ជាយោធាខេត្តកំពង់ធំ ផ្សព្វផ្សាយវិធានការ ដាក់យោធិនអាជីព ឱ្យចូលសោធននិវត្តន៍ យោធិនពិការ នឹងយោធិនពលីមរណៈ សម្រាប់ឆ្នាំ២០២៤

    មេបញ្ជាយោធាខេត្តកំពង់ធំ ផ្សព្វផ្សាយវិធានការ ដាក់យោធិនអាជីព ឱ្យចូលសោធននិវត្តន៍ យោធិនពិការ នឹងយោធិនពលីមរណៈ សម្រាប់ឆ្នាំ២០២៤

    (កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្ត យោធិនពិការ និងយោធិនពលីមរណៈ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ អង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានលេីកឡេីងជាសំនួរ និងចម្លើយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ច  ដើម្បីចាត់តាំងដំណើរការអនុវត្ត ឲ្យទទួលបានលទ្ធផលល្អ ជោគជ័យ តាមការណែនាំរបស់ថ្នាក់ដឹកនាំ តាមឋានានុក្រមគ្រប់លំដាប់ថ្នាក់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំអំពីភារកិច្ចសំខាន់ៗ មួយចំនួន  និងបានបញ្ជាក់ជូនអំពីលក្ខខណ្ទទាំង៤ចំណុច នៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ក្នុងនោះទី១-ត្រូវជ្រើសរើសយកយោធិនដែលស្ម័គ្រចិត្ត ចូលសោធននិវត្តន៍, ទី២-ជាយោធិន ដែលមានសុខភាពទ្រុឌទ្រោម មិនអាចបម្រេីការងារបាន, ទី៣- ជាយោធិនដែលមានភាពអសកម្មក្នុងការងារ និងទី៤-សំដៅជ្រើសរើសយកយោធិន ដែលបាត់បង់សមត្ថភាពការងារ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំរប់ស់បញ្ជការដ្ឋាន កងទ័ពជើងគោក ឲ្យបានជ្រួតជ្រាប ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារជំនាញបំពេញសំណុំបែបបទឯកសារ ចំពោះយោធិនដែលមានឈ្មោះ…