-
យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី២ (Video Inside)

ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ កាលពីម្សិលមិញ ខ្សែវីដេអូជាប្រវត្តិសាស្ត្ររបស់យើង បានបង្ហាញនូវព្រឹត្តិការណ៍រដ្ឋប្រហារ១៨មីនាឆ្នាំ១៩៧០ ដែលជាដើមចមនាំឱ្យប្រទេសបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្តធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។ អំពើកាប់សម្លាប់របស់របបដឹកនាំខ្មែរក្រហម បាននាំឱ្យមនុស្សរត់ចូលក្នុងព្រៃធ្វើការតស៊ូជាបន្តថែមទៀត។ ចលនាតស៊ូបានបង្កើតរណសិរ្សសាមគ្តីសង្គ្រោះជាតិ និងបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយរំដោះប្រទេស និងទទួលជ័យជំនះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ប៉ុន្តែកម្ពុជានៅតែមិនទាន់បានទទួលសន្តិភាពពិតប្រាកដ ដោយសារតែសហគមន៍អន្តរជាតិ បានបន្តកាន់ជើងរបបដឹកនាំខ្មែរក្រហម នៅអង្គការសហប្រជាជាតិ។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន
-
សាកលវិទ្យាល័យក្រចេះនឹងចូលរួមបណ្តុះបណ្តាលដល់កសិករដើម្បីបង្កើនចំណេះជំនាញលើដំណាំកសិកម្ម

ភ្នំពេញ៖សាកលវិទ្យាល័យក្រចេះ ស្ថិតនៅក្នុងខេត្ត ក្រចេះ តែង អញ្ជើញដល់ប្រជាសហគមន៍ដើម្បីចួលរៀនវគ្គបណ្គុះបណ្តាល និង ថ្ងៃខាងមុខគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលពួកគាត់ឱ្យទទួលបានចំណេះដឹងជំនាញជាក់លាក់ក្នុងការប្រកបរបរដាំដំណាំកសិកម្ម ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ក៏ដូចជាស្របពេលការធ្វើទំនើបកម្មវិស័យកសិកម្ម របស់រាជរដ្ឋា ភិបាល។នេះបើតាមការបញ្ជាក់របស់លោក គី វិសាល សាកល វិទ្យាធិការរង នៃសាកលវិទ្យាល័យក្រចេះ។ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា លោក គី វិសាល បានឱ្យដឹងថា នៅថ្ងៃខាងមុខសាកលវិទ្យាល័យគ្រោង នឹង បង្កើត បើកវគ្គខ្លីៗដើម្បីបណ្តុះបណ្តាលដល់កសិករក្នុងការដាំដំណាំស្វាយចន្ទីរ និងដំណាំដទៃផ្សេងទៀតដើម្បីឱ្យពួកគាត់មាន ចំណេះដឹង មូលដ្ឋាន ជាក់លាក់លើវិស័យកសិកម្ម ឱ្យមាននិរន្តភាព និងប្រសិទ្ធភាព ជាក់ លាក់។ គួរបញ្ជាក់ថា សាកលវិទ្យាល័យក្រចេះដែលបានបើកដំណើរ ការ ចាប់ តាំងតែពីឆ្នាំ ២០១៨មក មាន៣មហាវិទ្យាល័យ រួមមាន មហាវិទ្យាល័យ ក្សេត្រវិទ្យា មហាវិទ្យាល័យកសិឧស្សាហកម្ម និងមហាវិទ្យាល័យ ទេព កោសល្យ…
-
យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី១ (Video Inside)

ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ នយោបាយឈ្នះឈ្នះ ដែលដាក់ចេញកាលពីដើមឆ្នាំ១៩៩៦ ត្រូវបានធ្វើឡើង ក្រោយការមើលឃើញថា សង្គ្រាមស៊ីវិលនៅតែអូសបន្លាយបន្ត បន្ទាប់ពីកម្លាំងអង្គការសហប្រជាជាតិ បានដកចេញពីកម្ពុជា។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ តាមរយៈសៀវភៅយុទ្ធសាស្ត្រ DIFID នៃតេជោសែន
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជេីញទស្សនាសារមន្ទីរសិល្បៈសហសម័យនិងតម្បាញ ក្នុងរដ្ឋធានីវៀងចន្ទន៍

(ភ្នំពេញ)៖ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរសហសម័យនិងសារមន្ទីរតម្បាញនៅក្នុងទីក្រុងវៀងចន្ទន៍ ដែលជាតំបន់វប្បធម៌និងប្រពៃណីរបស់ប្រជាជនឡាវ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងការកោតសរសើរ និងសូមអបអរសាទរ ចំពោះការរៀបចំឱ្យមានសារមន្ទីរនេះឡើង ដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រជាជាតិឡាវដល់ភ្ញៀវជាតិ អន្តរជាតិ បានដឹងកាន់តែច្បាស់ ។ សូមជម្រាបថា សារមន្ទីរសហសម័យ ជាកន្លែងបង្ហាញពីស្នាដៃចម្លាក់ឈើ ប្រកបដោយទឹកដមស្នាដៃអស្ចារ្យ មានតម្លៃខ្ពស់បម្រើដល់វិស័យសិល្បៈនិងវប្បធម៌។ កំណាត់ឈើធំៗ ត្រូវបានច្នៃជាចម្លាក់ដែលមានភាពរស់រវើក បង្កប់នូវតម្លៃសិល្បៈ និងវប្បធម៌ បានទាក់ទាញអ្នកទេសចរជាច្រើនចូលទស្សនាជាប្រចាំថ្ងៃ។ ចំណែកសារមន្ទីរតម្បាញវិញ ជាកន្លែងដាក់តំាងបង្ហាញពីស្នាដៃតម្បាញរបស់ប្រជាពលរដ្ឋឡាវជាស្រ្តី ដែលមានសំពត់ ក្រមា អាវ និងវត្ថុប្រើប្រាស់ជាច្រើនទៀត ត្បាញពីហូល ផាមួង និងសូត្រ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សារមន្ទីរតម្បាញដែលមានសោភ័ណភាពដ៏ល្អ និងគួរជាទីទាក់ទាញនេះ មិនត្រឹមបង្ហាញពីការបន្តថែរក្សា និងលើកកម្ពស់ការងារស្រ្តី ដែលជាវប្បធម៌ដ៏ល្អផូរផង់មានតំាងពីបុរាណមកនោះទេ តែបានលើកកម្ពស់មរតកការងារ និងតម្លៃស្រ្តី និងជាការចូលរួមចំណែក រកប្រាក់ចំណូលដល់សេដ្ឋកិច្ចសង្គម និងគ្រួសាររបស់ប្រជាជន មិត្តឡាវ…
-
កម្ពុជា នឹងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងទិវាសិទ្ធិមនុស្សឆ្នាំនេះ នៅក្រុងហ្សឺណែវ

ភ្នំពេញ៖ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២៣ខាងមុខក្នុងខួបលើកទី៧៥ រដ្ឋាភិបាលកម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តខ្ពស់លើកកម្ពស់សិទ្ធិមនុស្សតាមរយៈការថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់នៅស្នាក់ការសិទ្ធិមនុស្សអន្តរជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះការពង្រឹងកិច្ចគាំពារសង្គមដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្តកន្លងមក និងបានច្របាច់បញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ នេះជាការថ្លែងឡើងរបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(CHRC) តាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយដោយ CHRC កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ អបអរទិវាសិទ្ធិមនុស្សអន្តរជាតិសម្រាប់ថ្ងៃទី១០ធ្នូ ខាងមុខ។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានចូលរួមជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីអបអរនូវព្រឹត្តិការណ៍ខួបនៃសេចក្តីប្រកាសសិទ្ធិមនុស្សជាសាកលនេះ។កម្ពុជានឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់នៃខួបលើកទី៧៥នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខ នៅទីក្រុងហ្សឺណែវ ដែលជាទីស្នាក់ការកណ្តាលនៃការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាមួយការថ្លែងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលកម្ពុជាទាំងការអនុវត្តកន្លងមក និងការច្របាច់បញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋាភិបាលកម្ពុជា»។ សូមបញ្ជាក់ថា ក្នុងចំណុចលើកកម្ពស់សិទ្ធិមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណដែលឯកឧត្តម កែវ រ៉េមី លើកឡើងនេះ មានគោលនយោបាយអាទិភាពចំនួន៦ ចំណុច។ ឯកឧត្តមបញ្ជាក់ថា ចំណុចទី១ ផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, ទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។ ចំណុចទី៤…
-
រដ្ឋលេខាធិការ៖ កម្ពុជារំពឹងទីផ្សារអង្ករថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ក្រៅពីទីផ្សារចិន និងសហភាពអឺរ៉ុប ដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុងក្លាយជាទីផ្សារសក្តានុពលផងដែរ ខណៈនាពេលខាងអ៊ីរ៉ាក់ក៏ក្លាយជាទីផ្សារគោលដៅក្នុងការនាំអង្ករចេញរបស់កម្ពុជា។ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ បើយោងទៅតាមគេហទំព័រ Statista ដែលជាវេទិកាទិន្នន័យសកល ស្តីពីស្ថិតិរបាយការណ៍នៅទូទាំងពិភពលោកទាក់ទងនឹងវិស័យផ្សេងៗបានបង្ហាញថាប្រទេសដែលនាំអង្ករចូលច្រើនជាងគេនៅលើពិភពលោកទី១ ប្រទេសចិន, ទី២.ហ្វីលីពីន, ទី៣. សហភាពអឺរ៉ុប, ទី៤. អ៊ីរ៉ាក់, ទី៥. នីហ្សេរីយា, ទី៦. ឥណ្ឌូនេស៊ី និងទី៧. ប្រទេសវៀតណាម។ក្នុងចំណោមទីផ្សារទាំងនេះ ទីផ្សារចិន និងអឺរ៉ុប គឺកម្ពុជាចាប់បានហើយ នៅឡើយទីផ្សារមួយចំនួនទៀត ខណៈដែលឥណ្ឌូនេស៊ី និងហ្វីលីពីន ជាទីផ្សារដ៏មានសក្តានុពល ដែលកម្ពុជា បាននិងកំពុងចាប់ផ្តើមការនាំចេញជាបណ្តើរៗ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះយើងកំពុងធ្វើទីផ្សារនៅហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយអ៊ីរ៉ាក់ក៏អាចក្លាយជាទីផ្សាររបស់យើងនាពេលខាងមុខផងដែរ។…
-
ខេត្តព្រះសីហនុ៖ យុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន បានចំនួនជាង ៨០០ គ្រឿង

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា គិតមកដល់ពេលនេះ យុទ្ធនាការឱ្យអ្នកនេសាទមកចុះបញ្ជី និងឆៀកជលយានរបស់ខ្លួនបានចំនួនជាង ៨០០គ្រឿងហើយ ខណៈដែលនៅទូទាំងខេត្តព្រះសីហនុ មានទូកនេសាទសរុបចំនួនជាង ២ ០០០ គ្រឿង ស្ថិតនៅក្រុង-ស្រុកចំនួនបួន។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូថា ពាក់ព័ន្ធនឹងការចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន (ឆៀក) អាជ្ញាធរខេត្តបានរៀបចំបែងចែកចេញជាពីរដំណាក់កាល។ដំណាក់កាលទី១ ដែលចាប់ផ្តើមធ្វើមុនយុទ្ធនាការផ្លូវការចាប់ផ្តើម គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះបញ្ជីជលយានបានចំនួន ៤៨៨ គ្រឿង។ ចំណែកដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរសាធារណការជាសេនាធិការ បានចុះធ្វើយុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន ដើម្បីទទួលបានការបញ្ចុះតម្លៃលើការបង់សេវាចំនួន ៥០ភាគរយ។ គិតពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន បានចំនួន ៤០៣ ទូក។ លោកបានឱ្យដឹងទៀតថា ប្រជានេសាទ ដែលមកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន នឹងទទួលផលប្រយោជន៍ដូចជា ការប្រកបមុខរបរនេសាទរបស់ខ្លួននឹងមានភាពត្រឹមត្រូវតាមច្បាប់…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់ផែនការឱ្យរដ្ឋបាលរាជធានី ខេត្ត បង្កើតផ្សាររាត្រីនៅដើមឆ្នាំក្រោយ ដើម្បីទាក់ទាញអ្នកទេសចរ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលរាជធានី ខេត្ត ពិនិត្យពិចារណាក្នុងការបង្កើតផ្សាររាត្រីឱ្យបានច្រើនដោយកំណត់យកតំបន់មួយចំនួនក្នុងការរៀបចំ ដែលអាចចាប់ផ្តើមបើកផ្សាររាត្រីនេះពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយការរៀបចំឱ្យមានលក្ខណៈស្រដៀងនឹងផាប់ស្រ្ទីត (Pub Street) នៅខេត្តសៀមរាប ដើម្បីជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តរបស់ខ្លួន។ ឯកឧត្តម ស សុខា បានថ្លែងដូចនេះ នាពិធីផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា សូមឱ្យអភិបាលរាជធានី ខេត្ត មេត្តាពិនិត្យយកទីតាំងណាមួយនៅក្នុងខេត្តរបស់ខ្លួនដើម្បីជាភាពទាក់ទាញ។នៅភ្នំពេញក៏ដូចគ្នាដែរ ដោយសារនៅទីនេះមានទីតាំងច្រើនណាស់ ដែលយើងអាចសិក្សា ប៉ុន្តែសូមឱ្យផ្តោតទៅលើការងារធំៗពីរ។ គឺទី១ រឿងសន្តិសុខ និងទី២ រឿងចំណត ព្រោះមិនអាចបិទបាំងហើយស្ទះចរាចរណ៍ទេ។ ឯកឧត្តម ស សុខា បានបន្តទៀតថា នៅក្នុងផែនការឯកឧត្តមគិតថា យើងនឹងអាចចាប់ផ្តើមបាននៅដើមខែមករា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងគោលដៅដើម្បីមានភាពទាក់ទាញបន្ថែមទៀតដល់ខេត្តរបស់យើង ដោយសារតែឥឡូវការផ្តល់អាទិភាពក្នុងការទាក់ផ្នែកទេសចរណ៍នេះ មានភាពសកម្មណាស់នៅលើពិភពលោក។ ឯកឧត្តមបានបន្ថែមថា ដោយសារតែគេមិនទាន់អាចព្យាករណ៍បានច្បាស់លាស់ពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ និង២០២៥ នាពេលខាងមុខនេះបាននៅឡើយ ដូច្នេះកម្ពុជាខ្លួនឯងត្រូវមានភាពរឹងមាំ និងគិតគូរឱ្យបានច្បាស់លាស់ តាមរយៈការរៀបចំផែនការរកចំណូល និងចំណាយនៅក្នុងស្រុក។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា ដោយសារតែព្រះសីហនុ…
-
ស៊ុតមាន់ និងស៊ុតក្រួចជាងមួយម៉ឺនគ្រាប់ដឹកពីប្រទេសវៀតណាមដោយគ្មានលិខិតអនុញ្ញាត ត្រូវបានអាជ្ញាធរបង្រ្កាប

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបរថយន្តមួយគ្រឿងដែលដឹកស៊ុតសត្វមាន់ និងស៊ុតសត្វក្រួចចំនួនជាង ១០ ០០០គ្រាប់ពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែង ចូលមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត។ លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែធ្នូថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់រថយន្ត ១គ្រឿង បានដឹកស៊ុតសត្វមាន់ចំនួន ៥ម៉ឺនគ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧ម៉ឺនគ្រាប់ ចេញមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ រថយន្តដែលដឹកស៊ុតសត្វទាំងនោះ ត្រូវបានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ឃាត់ចាប់រថយន្តនេះ នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមលោក ហ៊ុន សារ៉ាត់ បញ្ជាក់ថា ៖ «វត្ថុតាង និងបទល្មើសនេះ ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។ ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ថា សម្រាប់ប្រទេសកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវរួមគ្នា ថែរក្សាឱ្យបាននូវសុខសន្តិភាព

កែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជាទស្សនទាន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវរួម គ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើក ទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកខ្លះ ឱ្យតែ សម្តេច និយាយពីរឿងសន្តិភាព ចោទសម្តេចថាផ្តាច់ការ ហើយលើកឡើងថា មិនដែលមានសង្រ្គាមកើតឡើងទៀតនោះទេ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា នៅក្នុងពេលអតីតកាល កាលពី ជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅ ទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ។ ដូច្នេះយើងមិន ត្រូវមើលស្រាលឡើយចំពោះការថែរក្សាសុខសន្តិភាពនេះឱ្យបាន៕ដោយ៖វណ្ណលុក