-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១១-១២ ខាងមុខ

(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលទទួលបាននៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋនិយម វៀតណាម នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ជាម មិញ ជិញ នឹងជួបប្រជុំ ទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចំពោះការទទួលស្គាល់នូវសមិទ្ធផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាន នៅក្នុងវិស័យសិទ្ធិមនុស្ស

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាន នៅក្នុងវិស័យសិទ្ធិមនុស្ស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ។ ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធិផលការងារមួយចំនួន ជាអាទិ៍៖ ១. កម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង; ២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស…
-
លោកជំទាវសេង សុមេត្តា ៖ ការយកចិត្តទុកដាក់របស់អាណាព្យាបាល ផ្តល់ក្តីស្រលាញ់ ការទំនុកបម្រុង និងការប្រាស្រ័យទាក់ទង គឺជំរុញ និងគាំទ្រកុមារឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ

(ភ្នំពេញ)៖ លោកជំទាវសេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការចូលរួម និងយកចិត្តទុកដាក់របស់អាណាព្យាបាល រួមទាំងពេលវេលា ក្តីស្រលាញ់ ការទំនុកបំរុង និងការប្រាស្រ័យទាក់ទង នឹងកាន់តែរួមចំណែកក្នុងការជំរុញ និងគាំទ្រកុមារឱ្យក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ ។ នេះជាប្រសាសន៍លើកឡើង របស់លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ លោកជំទាវសេង សុមេត្តា មានប្រសាសន៍បន្ថែមថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយសាលារៀន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ និងសុជីវធម៍រស់នៅប្រចាំថ្ងៃ ដេីម្បីឱ្យសិស្សានុសិស្សក្លាយជាធនធានដ៏មានសក្កានុពលនៅក្នុងសង្គម ៕ ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នាវាបរិស្ថានបានចេញដំណើរ បានជាង ១០០ថ្ងៃមកនេះ សម្រេចបានដោយជោគជ័យ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច» ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាស ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងបរិស្ថាន ក្នុងពិធីបូកសរុប សកម្មភាពការងាររយៈពេល ១០០ថ្ងៃ និងលើកទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ចាំបាច់បន្តពង្រឹងការអនុវត្តផែនការសកម្មភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ ការគ្រប់គ្រងវិស័យបរិស្ថាន និងសម្រេចបាន នូវគោលដៅស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមយុទ្ធសាស្រ្តចក្រា…
-
ប្រធានរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីផលប្រយោជន៍រួម

(ភ្នំពេញ)៖ ប្រធានរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូសភាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីផលប្រយោជន៍រួម។ រដ្ឋសភាទាំងបីបានប្ដេជ្ញាអនុវត្ត តួនាទីតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ និងចូលរួមដោះបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួម របស់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA និងតំបន់ដ៏ទៃទៀត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បន្ទាប់ពីដំណើរត្រឡប់មកមាតុប្រទេសវិញ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើក១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ កិច្ចប្រជុំកំពូលសភា CLV លើកទី១ គឺជាការតម្លើងកម្រិតនៃកិច្ចប្រជុំរវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិត គណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានឯកភាព និងចុះហត្ថលេខាកាលពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា គាំទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) តាមរយៈការលើកកម្ពស់យន្តការសភា នៃប្រទេសទាំងបី ឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ កិច្ចប្រជុំបានដំណើរតាមវិស័យក្នុងក្របខ័ណ្ឌគណៈកម្មការចំនួនបី…
-
«វេទិកាស្វាយចន្ទី» ក្នុងខេត្តកំពង់ធំ នឹងជួយជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតបានរៀបចំ«វេទិកាស្វាយចន្ទី» នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» ក្នុងរយៈពេល២ គឺថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងកសិកម្ម បានប្រកាសឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូថា វេទិការនេះ រៀបចំឡើងនៅខេត្តកំពង់ធំ ដើម្បីផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត បានថ្លែងនាពិធីបើកវេទិកានេះថា នេះជាវេទិកាប្រវត្តិសាស្ត្រមួយ សម្រាប់កម្ពុជា និងសម្រាប់ទាំងអស់គា្ន ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះ នៅលើទីផ្សារជាតិនិងអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២ -២០២៧ ដែលមានចក្ខុវិស័យ អភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ឯកឧត្តម ហែម វណ្ឌីបានបញ្ជាក់ថានៅក្នុងចក្ខុវិស័យនេះ…
-
រដ្ឋាភិបាលបង្កើតក្រុមការងារបំពេញមុខងារសេសសល់ពីសាលាក្តីខ្មែរក្រហមដែលសហការជាមួយ អ.ស.ប និងដៃគូ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីអនុវត្តមុខងារសេសសល់ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហម ដែលធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ(អ.ស.ប) និងដៃគូអភិវឌ្ឍ។ ការបង្កើតក្រុមការងារនេះដើម្បីធានាឱ្យការងាររលូន គិតគូរថែរក្សាគម្រោងសំណងសមូហភាព និងផ្លូវចិត្តដល់ជនរងគ្រោះពីរបបខ្មែរក្រហម ច្របាច់បញ្ចូលចំណេះដឹងពីសាលាក្តីខ្មែរក្រហមសម្រាប់អ្នកជំនាន់ក្រោយ និងការងារផ្សេងៗទៀត។ តាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី១៧ខែវិច្ឆិកាដែលចុះហត្ថលេខាដោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងបានចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ បានលើកឡើងថា រដ្ឋាភិបាលបង្កើតក្រុមការងារសហប្រតិបត្តិការជាមួយអ.ស.ប និងដៃគូអភិវឌ្ឍដើម្បីបំពេញមុខងារសេសសល់របស់សាលាក្តីខ្មែរក្រហម ដែលដឹកនាំដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយសមាជិកសរុបចំនួន ១៧រូប និងអាចមានសមាសភាពបន្ថែមតាមការចាំបាច់។ សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ៖ «ក្រុមងារងារនេះមានភារកិច្ចដូចជាធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអ.ស.ប ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីធានាការអនុវត្តមុខងារសេសសល់របស់សាលាក្តីខ្មែរក្រហមប្រព្រឹត្តទៅដោយរលូន និងជោគជ័យផ្អែកលើក្របខ័ណ្ឌច្បាប់ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងUN»។ ក្រុមការងារនេះ ក៏មានគោលដៅថែរក្សាគម្រោងសំណងសមូហភាព និងផ្លូវចិត្តដែលសាលាក្តីខ្មែរក្រហម សម្រេចផ្តល់ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះពីរបបខ្មែរក្រហម និងបង្កើតគម្រោងនានា ដើម្បីបន្តផ្តល់ការគាំទ្រដល់ដើមបណ្តឹង និងជនរងគ្រោះទាំងនេះ។ សេចក្តីសម្រេច បានបន្តថា ៖ «ក្រុមការងារនេះ នឹងជំរុញឱ្យមានការផ្ទេរចំណេះដឹងនិងជំនាញរួមទាំងធនធានមនុស្សនិងបទពិសោធន៍ពីសាលាក្តីខ្មែរក្រហម ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នអប់រំ វប្បធម៌ និងយុត្តិធម៌…
-
សារមន្ទីរខេត្តបាត់ដំបង នឹងចាប់ផ្តើមលក់សំបុត្រចូលទស្សនា ចាប់ពីដើមឆ្នាំ២០២៤ ខាងមុខនេះ

បាត់ដំបង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា មន្ទីរវប្បធម៌នឹងធ្វើការលក់សំបុត្រចូលទស្សនាសារមន្ទីរខេត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដើម្បីប្រមូលចំណូលស្របតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការប្រមូលចំណូលពីការផ្តល់សេវាចូលទស្សនា សារមន្ទីរខេត្តបាត់ដំបង។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះហត្ថលេខាដោយលោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបងដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា មន្ទីរវប្បធម៌ខេត្ត នឹងធ្វើការលក់សំបុត្រចូលទស្សនា សារមន្ទីរខេត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដែលសម្រាប់ភ្ញៀវជាជនជាតិខ្មែរនឹងមិនគិតថ្លៃនោះទេ។ សម្រាប់ភ្ញៀវបរទេស ដែលមានអាយុក្រោម១០ឆ្នាំ អាចចូលទស្សនាដោយឥតគិតថ្លៃ។ រីឯជនបរទេសដែលមានអយុ ចាប់ពី១០ ឡើងទៅ យកថ្លៃសំបុត្រមួយតម្លៃ ១២ ០០០ រៀល ដោយមានសុពលភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»។ សូមរម្លឹកដែរថា សារមន្ទីរខេត្តបាត់ដំបង បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង…
-
កម្ពុជារៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០ ធំជាងឆ្នាំមុនៗ ដោយរំពឹងអ្នកចូលរួមខ្ទង់១៨ម៉ឺននាក់

ភ្នំពេញ៖ មន្រ្តីនៃគណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជាបានឱ្យដឹងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ ដោយរំពឹងថានឹងមានអ្នកចូលរួមកើនឡើងច្រើនប្រមាណ១៨ម៉ឺននាក់ ដែលចំនួននេះប្រហាក់ប្រហែលមុនពេលមានការរីករាលជំងឺកូវីដ១៩ ខណៈដែលការកើនឡើងនេះគណៈកម្មការអះអាងថា ដោយសារតែចំនួនអ្នកបោះពុម្ពសៀវភៅមានការកើនឡើងដូចគ្នា។ ប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការរៀបចំ ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នាបណ្ណាល័យជាតិនៅថ្ងៃទី៦ ខែធ្នូ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ និងជាអនុប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា កាលពីឆ្នាំ២០២២ ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា បានរៀបចំឡើងវិញក្រោយពីខកខាន ដោយសារការរីករាលក្នុងឆ្នាំ២០២០ និង២០២១ ធ្វើតាមអនឡាញ ដែលនាឆ្នាំមុននេះ មានអ្នកចូលរួមជាង ១០ម៉ឺននាក់។ លោកស្រី ខ្លូត វិបុលឡា ដែលជាសមាជិកគណៈកម្មការរៀបចំពិព័រណ៍សៀវភៅផងដែរនោះ បានបន្ថែមថា ពិព័រណ៍សៀវ ភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១៤ ដល់ទី១៧ ខែធ្នូ ដោយគ្រោងនឹងធ្វើឡើងនៅសួនច្បារខាងមុខសាលបុរីកោះពេជ្រ ដោយសារឆ្នាំនេះ ការរៀបចំស្តង់មានចំនួនច្រើនជាងមុន។ លោកស្រីបានបញ្ជាក់ថា ៖ «នៅឆ្នាំនេះ ចំនួនអ្នកដាក់ស្តង់ក្នុងពិព័រណ៍នេះ នឹងមានការកើនឡើង…
-
អង្គការ WWF និងដៃគូរួមគ្នាបើកយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរសត្វព្រៃ

ភ្នំពេញ៖យុទ្ធនាការមួយមានឈ្មោះថា Mekong ProtecTOUR ត្រូវបាន រៀបចំឡើងដើម្បីជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងនាមជាអ្នកមានស្នាដៃឆ្នើមក្នុង វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងដំណើរទេសចរសត្វព្រៃ។ ការរៀបចំយុទ្ធនាការនេះបានធ្វើឡើងនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅអគារociceនៃមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។អង្គការ World Wide Fund for Nature (WWF) រួមសហការជាមួយ Destination Mekong បានធ្វើការបង្ហាញ និងបើកដំណើរការនូវ យុទ្ធនាការ Mekong ProtecTOUR ។ អង្គការ WWF បានឱ្យដឹងថា ចំនួនសត្វដំរីនៅអាស៊ី ជាពិសេស អាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរអោយកត់សម្គាល់។ ដំរីព្រៃ នៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះ គឺប្រទេស កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយ ក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើននៅតែបានមកពី ដំរីអាហ្រ្វិកដដែល។…