Category: ព័ត៌មានជាតិ

  • មាតាបិតា និងសិស្សានុសិស្សជាង ៣ពាន់នាក់ចូលរួមទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»

    មាតាបិតា និងសិស្សានុសិស្សជាង ៣ពាន់នាក់ចូលរួមទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»

    ភ្នំពេញ៖ មាតាបិតា និងសិស្សានុសិស្សជាង ៣,០០០នាក់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំដ៏ធំ គឺ «ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣» នៅសាខាច្បារអំពៅ រាជធានីភ្នំពេញ។ លោកស្រី ម៉ែល អគ្គនាយិការសាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការកសាងទំនាក់ទំនងល្អ រវាងមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាលារៀន ព្រឹត្តិការណ៍ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣នេះ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»។ លោកស្រី ម៉ែល បន្តថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើន ដូចជាការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និង ច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម ដើម្បីផ្ដល់ឱកាសដល់មាតាបិតា អ្នកអាណាព្យាបាល…

  • ទេសាភិបាលធនាគារជាតិ៖ ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមទាំងមូលដោយគ្មានព្រំដែន

    ទេសាភិបាលធនាគារជាតិ៖ ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមទាំងមូលដោយគ្មានព្រំដែន

    ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវន្តប៉ុណ្ណោះទេ តែវាក៏នឹងប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមទាំងមូល ដោយគ្មានព្រំដែន តាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពសេដ្ឋកិច្ច និងសង្គមទាំងមូល។ ការថ្លែងរបស់លោកជំទាវទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១០ ប្រចាំឆ្នាំ២០២៣ ស្តីពី «ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង» សហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។ លោកជំទាវបានលើកឡើងទៀតថា ការសម្រេចយក ប្រធានបទស្តីពីហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ ប្រចាំឆ្នាំ២០២៣នេះ ដោយសារតែមជ្ឈដ្ឋានជាតិ តំបន់ និងអន្តរជាតិ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ហើយបានជំរុញឱ្យភាគីពាក់ព័ន្ធបញ្ជ្រាបបញ្ហានេះទៅក្នុងការអនុវត្តគោលនយោបាយនិងសកម្មភាពរបស់ខ្លួន។ លោកជំទាវបានបញ្ជាក់ថា៖« កម្ពុជា ក៏បានដើរតួយ៉ាងសកម្ម ក្នុងការរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងបានប្តេជ្ញាដាក់ចេញគោលនយោបាយ ឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង»។ លោកជំទាវបានបន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសដែលមានការបញ្ចេញឧស្ម័នកាបូនទាប…

  • ពិធីបុណ្យសមុទ្រលើកទី១០ រយៈពេលបីថ្ងៃនៅខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ២៦ម៉ឺននាក់

    ពិធីបុណ្យសមុទ្រលើកទី១០ រយៈពេលបីថ្ងៃនៅខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ២៦ម៉ឺននាក់

    ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ។រយៈពេលបីថ្ងៃនេះទទួលបានភ្ញៀវទេសចរជាង ២៦ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ស្តីពីព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទសចរណ៍»។ សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៨ ខែធ្នូបានបញ្ជាក់ថា៖«ពិធីបុណ្យសមុទ្រ ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ធំមួយដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យល្អប្រណីតប្រកប ដោយភាពទាក់ទាញមិនធ្លាប់មាន ទាំងការរៀបចំបដិសណ្ឋារកិច្ច ស្តង់ពិព័រណ៍ ការរៀបចំពិធីបើក-បិទ ការអុជកាំជ្រួច ទស្សនីយភាពសម្ដែងសិល្បៈ កម្មវិធីកម្សាន្ត និងកម្មវិធីចម្រុះជាច្រើនទៀត»។ រួមទាំងសិក្ខាសាលាជំរុញការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការដាំដើមឈើនៅឆ្នេរសមុទ្រ ការបោះជំរំកាយរិទ្ធ ការជិះ កង់កម្សាន្ត ការប្រកួតកីឡាគុនខ្មែរ កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប៉េតង់ ការបង្ហោះខ្លែង ការបង្ហោះគោម និងការលក់ម្ហូបអាហារ ទំនិញសម្បូរបែបគ្រប់ប្រភេទ ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មការអន្តរក្រសួង រៀបចំពិធីបុណ្យសមុទ្រដែលមានការសហការយ៉ាងល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកែប សហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដោយឡែក…

  • ស្ថាប័នជាតិសំខាន់ចំនួនបី រួមគ្នាផ្តល់ចំណេះដឹងស្តីពីការបង្ការទប់ស្កាត់គ្រឿងញៀន និងថ្នាំជក់ដល់គ្រូនិងសិស្ស

    ស្ថាប័នជាតិសំខាន់ចំនួនបី រួមគ្នាផ្តល់ចំណេះដឹងស្តីពីការបង្ការទប់ស្កាត់គ្រឿងញៀន និងថ្នាំជក់ដល់គ្រូនិងសិស្ស

    ភ្នំពេញ៖ ស្ថាប័នជាតិសំខាន់ៗចំនួនបីរួមមាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងសុខាភិបាល បានរួមគ្នាធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីផលប៉ះពាល់ពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងផលិតផលថ្នាំជក់ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រសិល្ប:។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីលោក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។នេះបើយោងតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD។ លោក ហេង កំសាន្ត នាយករងសាលាមធ្យមសិល្ប: បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ន (៤២ឆ្នាំ) សាលាមធ្យមវិចិត្រសិល្បៈបានបណ្តុះបណ្តាលអ្នកសិល្ប:ជាង១ម៉ឺននាក់ក្នុងនោះអ្នកធ្លាប់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងថ្នាំជក់មានចំនួនសរុបជាង ៦៣០ នាក់ ។ ក្នុងឱកាសនោះដែរឯកឧត្តម គឹម ពីនន់ បានថ្លែងថា ក្រសួងវប្បធម៌ ក្នុងនាមជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឆន្ទ:មោះមុតចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកថ្លែងថា៖«យើងនឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីសិក្ខាសាលាផ្សព្វផ្សាយនេះ…

  • អាជ្ញាធរមីន អំពាវនាវជាថ្មីដល់ពលរដ្ឋកុំទៅតំបន់ដែលមិនស្គាល់ច្បាស់ ខណៈពលរដ្ឋម្នាក់ទៀតរងគ្រោះដោយសារផ្ទុះមីន

    អាជ្ញាធរមីន អំពាវនាវជាថ្មីដល់ពលរដ្ឋកុំទៅតំបន់ដែលមិនស្គាល់ច្បាស់ ខណៈពលរដ្ឋម្នាក់ទៀតរងគ្រោះដោយសារផ្ទុះមីន

    ភ្នំពេញ៖ អាជ្ញាធរមីនអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុដោយសារគ្រាប់មីន ខណៈពលរដ្ឋម្នាក់ទៀតនៅខេត្តបាត់ដំបង រងបួសធ្ងន់ដោយសារផ្ទុះមីន។ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២៣ នេះថា មានឧប្បត្តិហេតុផ្ទុះមីនមួយករណីនៅភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ក្នុងហេតុការណ៍នោះកើតឡើងដោយសារប្រជាពលរដ្ឋឈ្មោះ ភន ភេទ ប្រុស អាយុ២៨ឆ្នាំ បើកបរត្រាក់ទ័រភ្ជួរដីបណ្ដាលឱ្យផ្ទុះមីនខូចខាតត្រាក់ទ័រ និងជនរងគ្រោះរបួសធ្ងន់។ ជាមួយគ្នា្ននេះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ គួររំឭកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំព្រះប្រឡាយ ខេត្តឧត្តរមានជ័យ បុរសអ្នកបើកកបរត្រាក់ទ័រភ្ជួរដីម្នាក់បានរងរបួសស្រាល ដែលបណ្តាលមកពីការភ្ជួរដីក្នុងចម្ការរបស់គាត់ ដោយត្រាក់ទ័របានជាន់ចំគ្រាប់មីនតោនកប់ក្នុងដីជាសំណល់សង្គ្រាម។ ការផ្ទុះនេះបានបង្កការខូចខាតត្រាក់ទ័រទាំងស្រុង។ យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២ ៧៦១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន…

  • កម្ពុជាស្នើចិនជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពីខេត្តនានារបស់ចិនមកកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប

    កម្ពុជាស្នើចិនជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពីខេត្តនានារបស់ចិនមកកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើឯកឧត្តម វ៉ាង យី WANG YI) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពីខេត្តនានារបស់ចិន មកកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប។ ការស្នើរបស់កម្ពុជាធ្វើឡើង នាឱកាសឯកឧត្តម លោក សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ នៅឯទីក្រុងប៉េកាំង ប្រទេសចិន និងបានជួបពិភាក្សាសារការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាងយី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បន្ថែមពីស្នើឱ្យមានជើងហោះហើរត្រង់ឯកឧត្តម សុខ ចិន្តាសោភា ក៏បានលើកទឹកចិត្តឱ្យមានកំណើនអ្នកទេសចរចិនបន្ថែមទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះឯកឧត្តមបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិននៅក្នុងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិនសម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នាឱកាសនោះ ឯកឧត្តម WANG YI បានសន្យាប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍…

  • អគ្គលេខាធិការរង «អ្នកលេងគុន» គឺជាព្រឹត្តការណ៍ ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែសុសសាយ លើឆាកអន្ដរជាតិ

    អគ្គលេខាធិការរង «អ្នកលេងគុន» គឺជាព្រឹត្តការណ៍ ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែសុសសាយ លើឆាកអន្ដរជាតិ

    ភ្នំពេញ៖ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធ កីឡា គុនល្បុក្កតោកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ «អ្នកលេងគុន» គឺជាឱកាសផ្សព្វផ្សាយគុនល្បុក្កតោ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរជាយូរលង់ណាស់មកហើយ ដល់ឆាកអន្តរជាតិថាជារបស់ខ្មែរ ។ នេះការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្តិការណ៍ «អ្នកលេងគុន» វគ្គ២កាលពីថ្ងៃទី៨ ខែធ្នូនេះ ដោយមានកីឡាករជើងខ្លាំងមកពី ៥ប្រទេស ចូលរួម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ប្រទេសមក ចូលរួម ប្រកួត មាន វៀតណាម ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ការប្រកួត ប្រព្រឹត្តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក អ៊ូ តារា បន្ថែមថា សហព័ន្ធមានតួនាទីក្នុង ការ អភិរក្ស និងអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយការប្រកួត និងខ្លឹម សារវប្បធម៌ជាច្រើន ពាក់ព័ន្ធគុនល្បុក្កតោ ។ ប៉ុន្ដែ អ្នក លេង គុន នឹងក្លាយជាជំហានថ្មីមួយ ដើម្បីរុញគុនល្បុក្ក តោឱ្យឡើងដល់មួយកម្រិតទៀត តាមរយៈការប្រកួត…

  • មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer

    មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer

    មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer ដែលបានបង្ហោះផ្សាយវីដេអូ និងធ្វើបទអត្ថាធិប្បាយបំផ្លើសពីការពិត និងគ្មានមូលដ្ឋាន។ ការផ្សាយបំផ្លើសក្នុងវីដេអូនេះ ត្រូវបានផលិតក្រោមកិច្ចសហការដោយចេតនាទុច្ចរិតគិតទុកជាមុនរវាងសារព័ត៌មានក្រៅច្បាប់ VOD Khmer និងទណ្ឌិត អ៉ឹង លីប៉េង ដើម្បីទម្លាក់កំហុសដោយអសុទ្ធចិត្តក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ាង សុផល្លែត និងធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាំអំពើនៃការញុះញង់ឱ្យមានសាធារណៈមតិអវិជ្ជមាន។ នេះបើយោងតាមសេចក្តីបំភ្លឺជាសាធារណៈរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។សូមជូនសេចក្តីបំភ្លឺរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ បរិវត្តកម្មឌីជីថលជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ បរិវត្តកម្មឌីជីថលជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល (Digital Transformation) ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន។ ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា ដេីម្បីចូលរួម ចំណែកលេីកិច្ចការងារនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលតាមរយ:ការពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា មានជាអាទិ៍៖ ១). នៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ក្រសួងបានបង្កើតកម្មវិធីបញ្ញវន្តឌីជីថល កម្មវិធីតិចណូវេសិន ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា ២). នៅកម្រិតវិទ្យាល័យ ក្រសួងបានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងគ្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអុីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ និង ៣). នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលបម្រើដល់ការងារប្រចាំថ្ងៃនិងការសិក្សារបស់និស្សិត។ ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ…

  • យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៥ (Video Inside)

    យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៥ (Video Inside)

    ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៤ ទូរទស្សនិកជនបានជ្រាបនូវការធ្វើសមាហរណកម្មដំបូង នៅតំបន់ឳរ៉ាល់របស់កងពលខ្មែរក្រហមលេខ១៨ដឹកនាំដោយលោក កែវ ពង្ស។ គោលការណ៍៣ចំណុច នៃនយោបាយឈ្នះ-ឈ្នះ ត្រូវបានផ្សព្វផ្សាយបន្តទៅកាន់កន្លែងដទៃទៀត ក្រោយជោគជ័យនៅតំបន់ឳរ៉ាល់រួច។ ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានធ្វើការទាក់ទងជាមួយលោក សុខ ភាព ដែលជាមេបញ្ជាការខ្មែរក្រហមកងពល៤៥០ គ្រប់គ្រងតំបន់ម៉ាឡៃ។ បន្ទាប់ពីជំនួបលើកទី១ ជាមួយនឹងលោក សុខ ភាព បានលទ្ធផលជាទីគាប់ចិត្ត, ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានបន្តរៀបចំជួបលោក សុខ ភាព ជាលើកទី២។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន