Category: ព័ត៌មានជាតិ

  • ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមប្រកាស ដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ

    ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមប្រកាស ដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ

    ភ្នំពេញ៖នៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ង្វៀន ធី ហ៊ុង (Nguyen Thi Hong )ទេសាភិបាលធនាគាររដ្ឋវៀតណាមបានដឹក នាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និង អញ្ជើញជា អធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) ជាផ្លូវការរវាងព្រះរាជា ណា ចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ពិធីនេះបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មាននៃធនាគារជាតិបានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគី ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុង ប្រទេសទាំងពីរ។ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការអភិវឌ្ឍវិស័យ ធនាគារ នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធ ទូទាត់ ឆ្លងដែនតាម QR Code ជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ធនាគារជាតិនៃកម្ពុជាបានឱ្យបញ្ជាក់ថា…

  • TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកដំបូងផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ

    TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកដំបូងផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ

    ភ្នំពេញ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ។ សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២ – ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ ។ ក្នុងពិធីបើកសន្និសីទលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្និសីទដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដោយបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្ថែមថា គិតត្រឹមឆ្នាំ ២០២៣ នេះ TYDA មានអាយុ ១១ ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម ។ក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តឱ្យជំរុញលើកទឹកចិត្តការងារអភិវឌ្ឍឆ្នេរ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តឱ្យជំរុញលើកទឹកចិត្តការងារអភិវឌ្ឍឆ្នេរ

    កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប ចំ ដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធាន គណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)បាន មានប្រសាសន៍ ថា ដើម្បីរក្សាធនធានតំបន់ឆ្នេរ និងទាក់ទាញទេសចរឱ្យ មកកម្សាន្ត  មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរ ត្រូវឯក ភាពគ្នាកំណត់គោលដៅ និងលើកទឹកចិត្តដល់ពលរដ្ឋ និងវិស័យ ឯកជនឲ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។ ថ្លែងក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ ដល់ឆ្នេរនិង ព្រែកដែលទទួលបានជ័យលាភី នៃការប្រឡង ប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធនធានតំបន់ឆ្នេរ បាន ផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹម ជីវិត ប្រចាំថ្ងៃ ។ទន្ទឹមនឹងនេះការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាញ ទេស ចរ ក៏បានរកប្រាក់ចំណូលជាច្រើនដល់ពលរដ្ឋផងដែរ។ឯកឧត្តម បន្តថា  វិស័យឧស្សាហកម្មគ្មានផ្សែងនៅខេត្តតំបន់ មាន សក្តានុពលខ្លាំង…

  • អាជ្ញាធរមីន៖ ទីភ្នាក់ងារកយកា បានរួមចំណែកបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រតាមរយៈការបោតសម្អាតមីន

    អាជ្ញាធរមីន៖ ទីភ្នាក់ងារកយកា បានរួមចំណែកបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រតាមរយៈការបោតសម្អាតមីន

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរមីន ពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ដោយបានចាត់ទុកការរួមចំណែករបស់កយកា គឺជាការបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រនៅក្នុងសហគមន៍ ដែលទទួលបានការគាំទ្រផ្នែកមនុស្សធម៌លើការងារបោសសម្អាតមីន។ នេះជាការលើកឡើង របស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងពេលដែលលោកបានពិភាក្សាការងារស្តីពីសកម្មភាពមីននៅកម្ពុជា ជាមួយលោកស្រី ឆយ មូន ជុង(CHOI Moon Jung) នាយកទីភ្នាក់ងារកយកាប្រចាំកម្ពុជាតែងតាំងថ្មី ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ។ ប្រភពអាជ្ញាធរមីនបានឱ្យដឹងថា ក្នុងជំនួបនេះឯកឧត្តម លី ធុជ បានបញ្ជាក់ថា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកពិតជាអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ការរួមចំណែកនេះ នឹងបានជួយសង្រ្គោះជីវិតមនុស្សរួចផុតពីការគំរាមដោយសារមីន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងរួមចំណែកដោយការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។ ឯកឧត្តមបានបញ្ជាក់ថា៖«រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារកយការ លើការងារបោសសម្អាតមីននេះ សម្រាប់ភាពជោគជ័យនៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។ ចំណែកលោកស្រី CHOI Moon Jung បានលើកឡើងថា…

  • ព្រះមហាក្សត្រ អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិជនមានពិការភាព

    ព្រះមហាក្សត្រ អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិជនមានពិការភាព

    ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើងពីសង្គមនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈព្រះរាជសារនាឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១» ថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣។ ព្រះមហាក្សត្រ បានសម្តែងព្រះទ័យស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេសជនមានពិការភាពឱ្យមានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្លៀតក្នុងឱកាស ព្រះករុណាបានផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារ និងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។ក្នុងន័យនេះ ព្រះករុណា អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា។ ព្រះមហាក្សត្រគូសបញ្ជាក់ថា៖«ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។ ជាមួយគ្នានេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារលិខិត នាឱកាស ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ…

  • សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង គ្រោងនឹងពង្រីកការផលិតឱ្យដល់៦០០០តោន នៅឆ្នាំក្រោយ

    សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង គ្រោងនឹងពង្រីកការផលិតឱ្យដល់៦០០០តោន នៅឆ្នាំក្រោយ

    ភ្នំពេញ៖ អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីគ្រោងនឹង ពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីជាងមួយតោនក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះ ឱ្យដល់៦ ០០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបំពេញតម្រូវការ។ អ្នកស្រីចរិយា បានថ្លែងប្រាប់បែបនេះ នៅក្នុងពេលដែលលោកស្រីបាននាំអ្នកសារព័ត៌មានទស្សនកិច្ចនៅក្នុងសិប្បកម្មរបស់អ្នកស្រី ដែលមានទីតាំងនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអ្នកស្រីបានលើកឡើងថា បច្ចុប្បន្ន ទីផ្សារគ្រាប់ស្វាយចន្ទីនៅក្រៅប្រទេស ដែលអ្នកស្រីបាននាំចេញទៅរួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី បារាំង ជាដើម ។គឺមានការទទួលស្គាល់ពីគុណភាពនិងរសជាតិ ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងជាបន្តបន្ទាប់។ អ្នកស្រីបាននិយាយថា៖«ជាការពិតគ្រាប់ស្វាយចន្ទីរបស់យើង ពិតមានទីផ្សារខ្លាំងណាស់ ប៉ុន្តែកម្ពុជាយើងនៅមានការខ្វះខាតបច្ចេកទេសផលិត ខ្វះទុនិនិយោគ។គោលដៅរបស់ពួកយើងនៅក្នុងឆ្នាំ២០២៤និង២០២៥ខាងមុខនេះ យើងនឹងផលិតឱ្យបានឱ្យបាន៦ ០០០តោនក្នុងមួយឆ្នាំ»។ ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាងពីរឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពីត្រឹមពីរម៉ឺនដុល្លារ ដល់ជាងមួយលានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើនការនាំចេញជាបន្តបន្ទាប់។ អ្នកស្រីបាននិយាយថា កត្តាដែលជំរុញនេះ គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួមពិព័រណ៌នានា…

  • រដ្ឋបាលជលផល នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទនៅដើមសប្ដាហ៍ក្រោយ

    រដ្ឋបាលជលផល នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទនៅដើមសប្ដាហ៍ក្រោយ

    ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី «គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី ៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ។ សិក្ខាសាលានេះ គាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈកម្មវិធីCAPFISH-Captureដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។ សេចក្តីប្រកាសព័ត៌មានរបស់FAOបានឱ្យដឹងថា គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងនូវថវិកាដែលផ្ដល់ជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន(CAPFISH-Capture)។ សិក្ខាសាលានឹងមានសុន្ទរកថាផ្លូវការរបស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាប្រធានរដ្ឋបាលជលផល លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell នាយកប្រចាំប្រទេសអង្គការ FAO។ តាមរយៈសិក្ខាសានេះផងដែរ នឹងមានធ្វើបទបង្ហាញនានា និងការប្រគល់វិញ្ញាបនបត្រចំនួន ៥៦៨ ដល់សិក្ខាកាមតំណាងមកពីខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី។ សូមជម្រាបថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture)ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទ…

  • ផ្លូវលំជនបទគឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ សម្រាប់បម្រើ ជីវភាពរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍

    ផ្លូវលំជនបទគឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ សម្រាប់បម្រើ ជីវភាពរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍

    បាត់ដំបង៖មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញឱ្យ មន្ត្រីជំនាញ នៅ តាម បណ្តាខេត្តយកចិត្តទុកដាក៎ចុះត្រួតពិនិត្យថែទាំ ផ្លូវលំ ក្នុងមូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យបានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់ របស់បងប្អូនរស់នៅតាមសហគមន៍ជនបទដោយត្រូវខិតខំចុះពិនិត្យវាយតម្លៃ ដើម្បីធ្វើការកែលម្អផ្លូវដីល្បាយថ្ម និងក្រួស តាមជនបទ ទាំងនោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការប្រើប្រាស់ ក្នុងការ ដឹកកសិផលទៅកាន់ទីផ្សារ និងដើម្បីបង្ខិតពីគម្លាតនៃទីជនបទ មកកាន់ ទីប្រជុំជន ឃុំ-ស្រុក របស់ពួកគាត់ឱ្យកាន់តែកៀកខិតជិត និងបានប្រសើរថែមទៀត។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងនៅ ពេលចុះត្រួតពិនិត្យវាយតម្លៃពីគុណភាពផ្លូវតាមបណ្តាស្រុកទាំងបី កាលពីល្ងាចថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ ដែលជាគម្រោងថែទាំផ្លូវប្រចាំឆ្នាំ បានឱ្យដឹងថានៅឆ្នាំ២០២៣នេះមន្ទីរទទួលបានគម្រោងថែទាំផ្លូវសម្រាប់ប្រចាំឆ្នាំ មានចំនួនប្រាំខ្សែប្រវែងជាង៦៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិ សាស្ត្រ ឃុំចំនួនបួន នៃស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកសំឡូត ។ ក្នុងឱកាសនេះដែរឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មបានឱ្យដឹងថា ការងារ ថែទាំប្រចាំឆ្នាំនូវផ្លូវដោយក្រាលល្បាយថ្មភ្នំនិងក្រួសក្រហម ចំនួនប្រាំ…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រណសិរ្ស២ធ្នូ មិនត្រឹមតែ សង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍នោះទេ ប៉ុន្តែ បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រណសិរ្ស២ធ្នូ មិនត្រឹមតែ សង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍នោះទេ ប៉ុន្តែ បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល

    ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជន អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រព កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ទី២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមាន ប្រសាសន៍ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបង្ខំ ប្រជាជន កម្ពុជាឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀក បំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស ពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយ គ្មានកំហុស។ សម្តេចបានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ ខ្មៅងងឹតនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ «…

  • អភិបាលរាជធានីភ្នំពេញ៖ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងដើម្បីសង្គមជាតិផង

    អភិបាលរាជធានីភ្នំពេញ៖ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងដើម្បីសង្គមជាតិផង

    ភ្នំពេញ៖ក្នុងពិធីបើកបវេសន កាលឆ្នាំសិក្សា២០២៣-២០២៤ និង ចែក រង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ការ ខិត ខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារ ផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល។ ពេលនេះ ក្មួយៗ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺអាចរៀន សូត្របានតាមប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។ ឯកឧត្តម ឃួង ស្រេង បានបន្តថា ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយ របស់ ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។សម្រាប់អាជ្ញា ធរ រាជធានីភ្នំពេញតែងតែជួយគាំទ្រ ទាំងសម្ភារៈនិងថវិកា ជាមួយនឹង ការ តម្រង់ទិសក្មួយៗឱ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយ មុខផ្សេងៗ ។ ឯកឧត្តមបានណែនាំទៅដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យ ព្យាយាមរៀនសូត្រកុំដើរលេង…