Category: ព័ត៌មានជាតិ

  • អាមេរិកផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារដល់អង្គការ WMF សម្រាប់បន្តការអភិរក្សប្រាសាទភ្នំបាខែង

    អាមេរិកផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារដល់អង្គការ WMF សម្រាប់បន្តការអភិរក្សប្រាសាទភ្នំបាខែង

    ភ្នំពេញ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៤៥ ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់គម្រោងបន្តអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សរ៍ទី ១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ ត្រូវរៀបចំឡើងក្រោមអធិបតីភាពរវាងលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ផាទ្រិក មួរផៃ(W. Patrick Murphy) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទឹកដីខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញផ្សាយនៅថ្ងៃទី១ខែធ្នូ ឆ្នាំ ២០២៣។ គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ ដង មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប ៤ លានដុល្លារអាមេរិក ។ លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងថា ៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ ។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា ។ ប្រាសាទភ្នំបាខែង…

  • ចប់ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ជិត ៩០ភាគរយនៃចំនួនភ្ញៀវទេសចរមុនកូវីដ១៩

    ចប់ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ជិត ៩០ភាគរយនៃចំនួនភ្ញៀវទេសចរមុនកូវីដ១៩

    អន្តរជាតិ៖ទេសចរណ៍អន្តរជាតិត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ៩០ភាគរយ នៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ នៅត្រឹមចុងឆ្នាំនេះ។ អង្គការទេសចរណ៍ពិភពលោក ឬហៅកាត់ថា UNWTO រាយការណ៍ថា ភ្ញៀវទេសចរប្រមាណ ៩៧៥ លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កើនឡើង ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរសកលបានកើនឡើង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះគឺបណ្ដាលមកពីកត្តាជំរុញមួយចំនួន ដូចជារដូវក្តៅនៅអឌ្ឍគោលខាងជើងជាដើម។ ជាក់ស្ដែង ចំនួនអ្នកទេសចរអន្តរជាតិបានកើនដល់ ៩១ភាគរយ នៃចំនួនអ្នកទេសចរមុនវិបត្តិកូវីដ១៩ ហើយឈានដល់ ៩២ភាគរយ នៅក្នុងខែកក្កដា ដែលជាចំនួនខ្ពស់បំផុតបើគិតចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើម។ ជារួម វិស័យទេសចរណ៍បានបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង ពោលគឺ ៨៧ភាគរយ បើធៀបនឹងស្ថានភាពមុនវិបត្តិកូវីដ១៩ រាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងស្ទុះងើបឡើងរហូតដល់ទៅ ៩០ភាគរយនៅចុងឆ្នាំនេះ។ រីឯប្រាក់ចំណូលទេសចរណ៍អន្តរជាតិវិញ អាចឈានដល់ប្រមាណ ១,៤ ទ្រីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដែលស្មើនឹងជិត ៩៣% នៃចំណូលកាលពីឆ្នាំ២០១៩ ដែលកាលនោះមានចំនួន ១,៥ ទ្រីលានដុល្លារអាមេរិក។ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក ជូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili)…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត ។ ទន្ទឹមនឹងនេះ ភាគីមិត្តថៃ ក៏បានបញ្ជាក់អំពីការបន្តគាំទ្រទិសដៅនេះ តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជាផងដែរ ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី…

  • សម្ដេចធិបតី ណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣

    សម្ដេចធិបតី ណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំប្រធានក្រុម​ការ​ងារ​រាជ​​រដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្ត ឱ្យចាត់តាំងបង្កើតក្រុម​ការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់​ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់​ពេល​វេលា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យ​ប្រជុំ​ពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី​ភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា នៅវិមានសន្តិភាព ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅក្នុងចំណុចបញ្ហាផ្សេងៗ សម្ដេចធិបតី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំង ប្រទេស ដោយបានណែនាំ​ប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើត​ក្រុម​ការងារ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បី​ចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់​ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់​ពេលវេលា។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមគ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោ​បាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ កំណត់សកម្មភាពជាក់ស្ដែងឱ្យច្បាស់លាស់ ផ្ដោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ កំណត់សកម្មភាពជាក់ស្ដែងឱ្យច្បាស់លាស់ ផ្ដោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ កំណត់សកម្មភាពជាក់ស្ដែងឱ្យច្បាស់លាស់ ផ្ដោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ដ្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការគន្លឹះនោះរួមមាន ទី១-ការពង្រឹងអភិបាល កិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤-ភាពជាដៃគូរដ្ឋ…

  • រណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា គឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ

    រណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា គឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ

    ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជារយៈពេល៤៥ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។ ថ្ងៃនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ «មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ»។ កម្ពុជាបានផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក មានសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍគ្រប់វិស័យ សម្រាប់បម្រើផលប្រយោជន៍…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ។ សូមស្តាប់ប្រសាសន៍សម្តេចធិបតី៖

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ

    សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ

    ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដល់ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព។ ប្រភពរដ្ឋសភាបានឱ្យដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងហាណូយ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋសភាវៀតណាមជាច្រើននាក់។ នៅក្នុងនោះក៏មានវត្តមានរបស់លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម និងសហការី ផងដែរ។ ក្រោយអញ្ជើញដល់ប្រទេសវៀតណាម នៅរាត្រីនេះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបសវនាការជាមួយ ឯកឧត្តម អនុប្រធានរដ្ឋសភាវៀតណាមនិងសហការី នៅសណ្ឋាគារដែលសម្តេចស្នាក់នៅនាទីក្រុងហាណូយ។ រដ្ឋសភាប្រទេសវៀតណាមនឹងរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ នៅវិមានរដ្ឋសភាវៀតណាម។ បន្ទាប់មកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគី វៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

    ភ្នំពេញ: ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ (២៩ វិច្ឆិកា)ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ជាចាំបាច់៖ ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។ ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ បើតាមឯកឧត្តម ប៉ែន បូណា ថ្វីដ្បិតតែអគ្គិសនីគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។ នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។ ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន៕ដោយ:វណ្ណលុក

  • កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ

    កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។ ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំងអស់បានត្រៀមរួចជាស្រេចនូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែលក្នុងនោះមាន៖ ១- លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។២- អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។៧- បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ។ បេសកកម្មរបស់ប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកនេះគឺដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្នរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរអំពី…